កិច្ចការពារព្រៃឡង់

កិច្ចការពារព្រៃឡង់

​វិទ្យាស្ថាន​គ្រប់គ្រង​បូ​ព៌ាប​ស្ចឹ​ម (EWMI) ​បាន​ធ្វើការ​រួម​ជាមួយ​ក្រុម​សហ​គម​ន៍ចាប់តាំងពី​ឆ្នាំ​ ២០០៧​។​ ពួក​គេ​បាន​ចាប់ផ្តើម​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​​ជា​សកម្មភាព​​នានា​ រួមទាំង​សមាជិក​សហ​គមន៍​ព្រៃឈើ​ដែល​នៅ​ក្នុង​ព្រៃ​នេះ​។​ ពួក​គេ​បាន​គាំទ្រ​ដល់​បណ្តាញ​សហ​គមន៍​ព្រៃ​ឡង់​ (PLCN)​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ផង​ដែរ​។​​

​គម្រោង​គាំទ្រ​ព្រៃឈើ​ និង​ជីវៈចម្រុះ (SFB) ​នៅ​កម្ពុជា​
(​វិច្ឆិកា​ ២០១២​ ដល់​ ​វិច្ឆិកា​ ២០១៦)​​ ផ្តល់​មូលនិធិ​ដោយ​ USAID​ និង​គ្រប់គ្រង​ដោយ​អង្គការ​ Winrock​​ អន្តរជាតិ ជាមួយនឹង​ការ​ចូលរួម​ពី​បណ្តា​អង្គការក្រៅរដ្ឋាភិបាល​នានា​ជា​ច្រើន​ផ្សេង​ទៀត​។​ គម្រោង​នេះ​ មាន​គោលបំណង​ជម្រុញ​អោយ​មាន​ភាពល្អ​ប្រសើរ​ក្នុង​កិច្ច​អភិរក្ស​ និង​ការ​គ្រប់គ្រង​ទេសភាព​ព្រៃ​ឡង់​ និង​តំបន់​វាលទំនាប​ភាគ​ខាងកើត​។​

​គម្រោង​ “​គម្រោង​ការ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ការ​បាត់បង់ និង​រេចរិល​ព្រៃឈើ ​” (រេដបូក)​ គឺជា​កិច្ច​ផ្តួចផ្តើម​មួយ​របស់​អង្គការសហប្រជាជាតិ​។​ គម្រោងនេះ​បាន​បង្កើត​នូវ​ប្រព័ន្ធ​តាមដាន​ផែនទីបង្ហាញ​ផ្លូវសម្រាប់​ប្រទេស​កម្ពុជា​។​ គម្រោង​ថ្មី​របស់​ REDD+​ នឹង​ត្រូវ​ចាប់ផ្តើម​ធ្វើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​នៅ​ឆ្នាំ​ ២០១៧​ ហើយ​វា​នឹង​ផ្តោត​គោលដៅ​លើ​បំលាស់ប្តូរ​ដី​។​

ព្រៃ​ឡង់​ ជា​ជម្រក​សំរាប់​មនុស្ស​​ ២៥០,០០០​ នាក់​ ដោយ​ភាគច្រើន​ពួក​គេ​មក​ពី​ក្រុម​ជនជាតិ​ដើម​ភាគតិច​គួ​យ​នៅ​កម្ពុជា​ ហើយ​ព្រៃ​ឡង់​ក៏​ជា​ព្រៃ​ភ្លៀង​ទំនាប​ធំ​ចុង​ក្រោយបង្អស់​នៅ​លើ​អាស៊ី​អាគ្នេយ៍​ដីគោក​ ដែល​កំពុង​ទទួល​បានការ​ខិតខំ​ប្រឹងប្រែងរ​ការពារ​បន្ថែម​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ការ​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង​ពី​សហ​គម​ន៍អន្តរជាតិ​។1 រាជរដ្ឋាភិបាល​កម្ពុជា​កំពុងធ្វើការ​ជាមួយនឹង​អាជ្ញាធរ​ជាតិ​​ ដើម្បី​ពង្រឹង​ការ​ការពារ​ព្រៃឈើ​នៅ​ក្នុង​គោលបំណង​ដើម្បី​កាត់​បន្ថយ​ការ​សឹក​រិ​ក​រិល​នៃ​ព្រៃ​ក្នុង​តំបន់​ព្រៃ​ឡង់​នេះ​។2 ទោះជា​យ៉ាងណា ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ និង​ក្រុម​សកម្មជន​មួយ​ចំនួន​ នៅ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ ដោយសារ​តែ​តំបន់​នេះ​ គឺជា​កម្មវត្ថុ​នៃ​កា​រុករាន​ជា​ទ្រង់ទ្រាយ​ធំ​ តាម​រយៈ​គម្រោង​សម្បទាន​ស្របច្បាប់​ និង​ការ​កាប់​ឈើ​ខុសច្បាប់​។​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​គាំទ្រ​ដោយ​បណ្តាញ​នៃ​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​ ៤៩​ ដែល​ក្នុង​នោះ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ (PLCN)​ បាន​រាយការណ៍​ថា​ តំបន់​ខាងក្នុង​ និង​នៅ​ជុំវិញ​ព្រៃ​ឡង់​មាន​ “​​សម្បទានដី​សេដ្ឋកិច្ចមាន​ ២៣៤,៧៨៤.០៨​ ហិ​កតា​,​ សម្បទាន​រ៉ែ​ ២៦៤,៦៩៣.២៣​ ហិ​កតា​ និង​ សម្បទាន​ព្រៃឈើ​ ៨៨៤,២០​ ហិ​កតា​”​ ត្រូវ​បាន​ប្រគល់​អោយ​ក្រុមហ៊ុន​សម្បទាន​ចំនួន​ ៥៣​ និង​ ៤,០០០​ ហិ​កតា​ទៀត​ ប្រគល់​អោយទៅ​ប្រជាជន​តាម​រយៈ​សម្បទាន​ដី​សង្គមកិច្ច​។​3

​គម្រោង​ការពារ​នានា​របស់​រាជរដ្ឋាភិបាល​

​ព្រៃ​ឡង់​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​ជាតិ​ និង​បទ​ប្បញ្ញត្តិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ច្បាប់​ព្រៃឈើ​ កំណត់​មូលដ្ឋាន​សម្រាប់​ការ​ការពារ​ និង​អភិរក្ស​តំបន់​ព្រៃ​និង​ជីវៈចម្រុះ​ តាម​រយៈ​យន្ដការ​ ព្រៃ​ការពារ​ និង​សហ​គមន៍​ព្រៃឈើ​។​ អនុក្រឹត្យ​ស្តី​ពី​សហ​គមន៍​ព្រៃឈើ​ រួម​ទាំង​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​នា​ពេល​ថ្មីៗ​នេះ​ បាន​ផ្តល់​នូវ​ក្របខ័ណ្ឌ​ច្បាប់​ និង​ស្ថាប័ន​ ជា​ពិសេស​ ជាមួយនឹង​ការ​គ្រប់គ្រង​តំបន់​នៃ​តំបន់​ការពារ​ អាស្រ័យទៅតាមប្រភេទពិសេសនៃតំបន់នីមួយៗ ដែលមាន​សារៈសំខាន់ខាង សេដ្ឋកិច្ច​និង​ការ​ចិញ្ចឹមជីវិត​ និង​ការ​អប់រំ​និង​ស្រាវជ្រាវ​។​ ដោយ​សារសារៈសំខាន់​របស់ព្រៃ​ឡង់​ និង​ការ​រិះគន់​ពី​ក្រុម​សហ​គមន៍​មូលដ្ឋាន​ និង​ក្រុម​សកម្មជន​បរិស្ថាន​ រាជរដ្ឋាភិបាល​បាន​បង្កើន​កម្រិត​ចំណាត់ថ្នាក់​នៃ​ការ​ការពារ​ព្រៃ​នេះ​ ពី​ព្រៃ​ការពារ​ ទៅ​ ដែនជម្រកសត្វព្រៃ​ ព្រៃ​ឡង់​វិញ​នៅ​ឆ្នាំ​ ២០១៦​។​

​តើ​ព្រៃ​ឡង់​ស្ថិត​នៅឯណា​ឱ្យ​ប្រាកដ​?

​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​អាច​នឹង​មាន​ភាព​ខុស​គ្នា​ក្នុង​ទំហំ​ និង​ភូមិសាស្ត្រ​គ្របដណ្តប់​ ពី​តំបន់​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ ព្រៃ​ឡង់​។​ ព្រៃ​ឡង់​មាន​ព្រំដែន​មិន​ច្បាស់លាស់​នោះ​ទេ​ ព្រោះថា​វា​ត្រូវ​បាន​កំណត់​ដោយ​ពាក្យ​ និង​ទំនៀមទំលាប់​របស់​ប្រជាជន​នៅ​ក្នុង​តំបន់​នេះ​។​ នៅ​ពេល​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ត្រូវ​បាន​បង្កើត​ ព្រំដែន​ព្រៃ​នេះ​ហាក់​មាន​ភាពល្អ​ប្រសើរ​ និង​ច្បាស់លាស់​ជាង​មុន​ ជា​ពិសេស​ជាមួយនឹង​ព​ត៌​មាន​ភូមិសាស្ត្រ​ និង​និយាម​ការ​លម្អិត​ដែល​បាន​កំណត់​ដោយ​អនុក្រឹត្យ​នៃ​ការ​បង្កើត​ដែនជម្រកសត្វព្រៃ​ ព្រៃ​ឡង់​នេះ​។​ យ៉ាងណាមិញ​ ការ​ពិចារណា​ទៅ​លើ​ព្រៃ​ដែល​មាន​ស្រាប់​ ទំហំ​ និង​ព្រំប្រទល់​នា​ពេល​បច្ចុប្បន្ន​នៃ​ដែនជម្រកសត្វព្រៃ​ ព្រៃ​ឡង់​ បាន​ក្លាយជា​ប្រធានបទ​នៃការ​រិះគន់ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ក្រុម​សកម្មជន​បរិស្ថានមួយ​ចំនួន​ ​ដែល​កំពុងធ្វើការ​តស៊ូ​មតិ​​។​ 4 ទំហំ​ដែនជម្រកសត្វព្រៃ​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ ត្រូវ​បាន​គេ​រាយការណ៍​ថា​ មាន​ទំហំ​តូច​ជាង​ឆ្ងាយ​ពី​ទំហំ​ព្រៃ​ពិតប្រាកដ​។​ ដោយ​យោង​ទៅ​តាម​ប្រភព​ព​ត៌​មាន​ ផ្ទៃក្រឡា​នៃ​ព្រៃ​នេះ​គឺ​ចាប់ពី​ ៣០៥,៣៦៦​ ហិ​កតា​ ទៅ​ជាង​ ៦១៥,៣០៦​ ហិ​កតា​។​

ឯកសារយោង

  • 1. អង្គការ Rainforest Rescure. “កម្ពុជា៖ ព្រៃភ្លៀងរបស់យើងត្រូវការការពារ”។ ចូលអានថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៦។ https://www.rainforest-rescue.org/petitions/907/cambodia-our-rainforest-needs-protection
  • 2. ម៉ៃ ទិត្យធារ៉ា. “ការការពារព្រៃឡង់ឆ្ពោះទៅមុខ”. កាសែតខ្មែរថាមស៍, ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦។ ចូលអានថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៦។ http://www.khmertimeskh.com/news/23932/prey-lang-protection-moves-forward/
  • 3. វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា. “សេចក្តីថ្លែងការណ៍រួមស្តីពីការប្រកាសអាសន្នគ្រោះមហន្តរាយនៃព្រៃឡង់”, ចេញថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៥។ ចូលអានថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៦។ http://www.ngoforum.org.kh/administrator/components/com_ngoforum/files/513ff3c46a11b7fb60c077128fc73242-Final-Joint-Statement-PreyLang—-EN-22-06-15.pdf
  • 4. គុ​ច​ ណា​រ៉េ​ន​.​ “​ព្រៃ​ឡង់​ត្រូវ​បាន​ដាក់​នៅ​ក្នុង​តំបន់​ការពារ​ថ្មី​”.​ កាសែត​ខេ​ម​បូ​ឌា​ដេ​លី​,​ ចុះ​ថ្ងៃ​ទី​ ៣០​ ខែមេសា​ ឆ្នាំ​២០១៦​។​ ចូល​អាន​ថ្ងៃ​ទី​ ០១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​។​ https://english.cambodiadaily.com/news/prey-lang-shorted-in-new-protected-areas-111963/
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

GG7AC
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!