បរិស្ថាន និងធនធានធម្មជាតិ

ក្រុម​មន្រ្តី​ ​ស៊ើប​អង្កេត​ករណី​កាប់​រាន​ព្រៃ​ការពារ​ច្រើន​រយ​ហិកតា នៅ​កែវ​សីមា

អភិបាល​ខេត្ត​មណ្ឌល​គិរី កាល​ពី​ម្សិលមិញ បាន​ឲ្យ​ដឹងថា ក្រុម​មន្រ្តី​កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​កាប់​រាន​ព្រៃ​ការពារ​ទំហំ​ចន្លោះ​ពី ២០០ ទៅ ៣០០ ហិកតា ក្នុង​ស្រុក​កែវសីមា។ ...

គង់ មេត្ដា
http://bit.ly/2dNRO5S

៩​ខែ ​មាន​សំណុំ​រឿង​បទ​ល្មើស​ព្រៃ​ឈើ ​ចំនួន​១១៦៦​ ករណី

រយៈពេល​ ៩​ខែ​ដើម​ឆ្នាំ​២០១៦​ នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​សំណុំរឿង​បទ​ល្មើស​ព្រៃ​ឈើ សត្វ​ព្រៃ និង​បទ​ល្មើស​កាប់​រាន​ទន្ទ្រាន​ដី​ព្រៃ សរុប​ចំនួន ១១៦៦​ករណី ដែល​ក្នុង​នោះ សំណុំរឿង​ចំនួន​ ៨៧៣​ករណី​បាន​បញ្ជូន​ទៅ​តុលាការ និង​រក​ចំណូល​ពី​វិស័យ​ព្រៃ​ឈើ និង​វិស័យ​ជលផល បាន​ប្រមាណ​ជាង​ ៤.៥ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2eQjG6t

របាយការណ៍បង្ហាញថាបទឧក្រិដ្ឋព្រៃឈើកើនឡើងបីដង ប៉ុន្តែការផាកពិន័យធ្លាក់ចុះ

ការ​រាន​ព្រៃ​ខុសច្បាប់​បាន​កើនឡើង​បី​ដង​នៃ​អត្រា​កាលពី​ឆ្នាំ​មុន​ ប៉ុន្តែ​ការ​ផាកពិន័យ​សម្រាប់​បទឧក្រិដ្ឋ​ព្រៃឈើ​ និង​សត្វព្រៃ​បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់​ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​បាន​ចេញ​កាលពី​ស​ប្តា​ហ៍​មុន​ដោយ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង ...

ម៉ិច ដារ៉ា និង Jack Davies
http://www.phnompenhpost.com/national/forestry-crimes-triple-fines-down-report

សត្វសំពោធដែលនាំចេញទៅវៀតណាមត្រូវបានសង្គ្រោះ

ក្រុម​មន្ត្រី​គយ​បាន​រឹបអូស​សត្វ​សំពោធ​នៅ​រស់​ចំនួន​ ៣៥​ ក្បាល​ ដែល​មាន​ទម្ងន់​ប្រហែល​ ៨០​ គីឡូក្រាម​ នៅ​ក្នុង​ខេត្តកណ្តាល​ បន្ទាប់​ពី​អ្នករត់ពន្ធ​មួយ​ក្រុម​បាន​ប្រុង​នឹង​ដឹក​ជញ្ជូន​សត្វ​ទាំងនោះ​ទៅ​កាន់​ប្រទេស​វៀតណាម​តាម​កាណូត​ នេះ​បើ​ឱ្យ​ដឹង​ពី​ក្រុម ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/31112/vietnam-bound-ferrets-rescued/

បណ្តាប្រទេសតំបន់មេគង្គនឹងធ្វើឱ្យគំលាតនៃការអភិវឌ្ឍកាន់តែកៀកជិតគ្នា

គណៈប្រតិភូ​មក​ពី​ប្រទេស​ចំនួន​ប្រាំ​ក្នុង​តំបន់​ទន្លេមេគង្គ​ក្រោម​បាន​ជួបជុំ​គ្នា​ជាមួយនឹង​ក្រុម​មន្ត្រី​មក​ពី​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ សហរដ្ឋអាមេរិក​ និង​អឺរ៉ុប​ កាលពី​ថ្ងៃ​ម្សិលមិញ​ ដើម្បី​ប្រជុំ​គ្នា​នៅ​ក្នុង​គម្រោង​ស្តី​ពី​គំនិត​ផ្តួចផ្តើម​នៅ​តំបន់​ទន្លេមេគង្គ​ (LMI)​ លើក ...

Safiya Charles
http://www.khmertimeskh.com/news/31043/mekong-states-to-close-the-development-gap/

ជន​ជួញដូរ​ឈើ ​តែង​គេច​ផុត​ពី​ការ​បង្ក្រាប

ជនសង្ស័យ​រត់​ពន្ធ​ឈើ​​​បាន​គេច​ផុត​ពី​ការ​ចុះ​បង្ក្រាប​ជាច្រើន​លើក​​ក្នុង​ចំណោម​ការ​ចុះ​បង្ក្រាប​​ដែល​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​អំពាវនាវ​កាល​ពី​ខែ​មករា​​របស់​លោក​​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​សុំ​ឲ្យ​មាន​ការ​បង្ក្រាប​ ...

Daniel Nass
http://bit.ly/2djDphv

ផ្សារ​ចំនួន​ ៨ ​​​អនុវត្ត​ដាក់​ទំនិញ​ក្នុង​ថង់​តែ​មួយ

ផ្សារ​ចំនួន​៨​ក្នុង​រាជធានី និង​ខេត្ត​ចំនួន​ពីរ កំពុង​តែ​បន្ត​ដាក់​ឲ្យ​​អនុវត្ត​ទៅ​លើ​យុទ្ធនាការ​មួយ​ដែល​មាន​ឈ្មោះ​ថា «បញ្ចូល​ទំនិញ​ក្នុង​ថង់​តែ​មួយ» ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ក្នុង​ប្រទេស​កម្ពុជា ​ឲ្យ​បាន​ជា​អប្បបរមា។​ ​លោក​ ថុល ប៊ុនថា មន្ត្រី​ទំនាក់​ទំនង ...

មុំ គន្ធា
http://bit.ly/2dnE8JO

មេឃុំ​ម្នាក់​រង​ការ​ចោទ​ពី​បទ​ឈូស​ដី​ព្រៃ

រដ្ឋបាល​ព្រៃឈើ​សណ្ដាន់​កាលពី​ម្សិលមិញ​បាន​កសាង​សំណុំ​រឿង​ចោទ​ប្រកាន់​មេឃុំ​ម្នាក់​ពី​បទ​​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរឹត​ប្រព្រឹត្តបទ​ល្មើស​ឈូសឆាយ​រំលោភ​យក​ដី​គម្រប​ព្រៃឈើ​បម្រុង​ទុក​​របស់​​រដ្ឋ​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​។ ...

ឃុត សុភចរិយា
http://bit.ly/2e3eArv

Pallas ថា​ខ្លួន​ប្រតិបត្តិការ​ដោយ​តម្លាភាព

អ្នក​គ្រប់គ្រង​ទូទៅ​​របស់​​ក្រុមហ៊ុន​នៅ​ពី​ក្រោយ​ការ​អភិវឌ្ឍ​តម្លៃ​ ២៣,២ ​ពាន់​លាន​ដុល្លារ​នៅ​ខេត្ត​កំពត និង​ខេត្ត​កែប​បាន​បញ្ជាក់​​ពី​ម្សិលមិញ​ថា​ក្រុមហ៊ុន​នេះ​​មិន​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​នយោបាយ​​នោះ​ទេ និង​កំពុង​​ប្រតិបត្តិការ​ដោយ​​តម្លាភាព។ ...

Kali Kotoski and ចេង សុខហ័ង
http://bit.ly/2emvn4N

យាយព្រឿង ជា​ឈ្មួញ​រក​ស៊ីឈើ ត្រូវបាន​ចោទប្រកាន់​ក្នុង​រាជធានី​ភ្នំពេញ​

យោងតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញម្នាក់បានឱ្យដឹងថា ឈ្មួញឈើល្បីឈ្មោះម្នាក់ឈ្មោះ ហេង សំនៀង ត្រូវបានចោទប្រកាន់កាលពីម្សិលមិញ ពីបទកាប់ឈើខុសច្បាប់ និងជ្រៀតជ្រែកកិច្ចការមន្ត្រីសាធារណៈ ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីស្ត្រីរូបនេះបានព្យាយាមទៅយកឈើខុសច្បាប់មួយចំនួនដោយមានជំនួយពីមនុស្សមួយក្រុម។ ...

អូន ភាព
http://www.cambodiadailykhmer.com/34853

យាយ​​​ព្រឿង​​​ឈ្មួញ​ឈើ​ល្បី​ឈ្មោះ​​​​​​ត្រូវ​បាន​​​ចាប់ខ្លួន​ ប៉ុន្តែ​​​គេ​​​មិនដឹង​ថា​​​​​​សមត្ថកិច្ច​​​ឃុំ​​​ខ្លួន​​​គាត់​​​នៅ​​​ទី​​​ណា​​​ទេ​​​

កងរាជអាវុធហត្ថបាននិយាយថា ពួកគេបានចាប់ខ្លួនឈ្មួញឈើល្បីឈ្មោះម្នាក់ក្នុងខេត្តស្ទឹងត្រែងកាលពីម្សិលមិញ បន្ទាប់ពីស្ត្រីរូបនោះនិងមនុស្សមួយក្រុមប្រដាប់ដោយដំបងបានព្យាយាមទៅយកឈើមួយគំនរដែលក្រុមមន្ត្រីបានរឹបអូសកាលពីមួយថ្ងៃមុន។ ...

អូន ភាព
http://www.cambodiadailykhmer.com/34839

រដ្ឋាភិបាល​អនុម័ត​គម្រោង​ទេសចរណ៍ ​$២៣ ​ពាន់​លាន

​រដ្ឋាភិបាល​កម្ពុជា​បាន​យល់​ព្រម​លើ​គម្រោង​អភិវឌ្ឍន៍​តបន់​ទេសចរណ៍​ថ្មី​នៅ​ខេត្ត​កំពត​តម្លៃ​ជាង​២៣​ពាន់​លាន​ដុល្លារ​របស់​ក្រុម​ហ៊ុន ​Pallas Brilliant​។ ​នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ថ្ងៃ ...

ចេង សុខហ័ង
http://bit.ly/2dXIB98

សមត្ថកិច្ច​ចាប់​សាច់​សត្វព្រៃ​ ៣០ ​គីឡូ

សាច់​សត្វ​ព្រៃ​ជាង ៣០ ​គីឡូក្រាម​ត្រូវ​បាន​ក្រុម​បង្ក្រាប​ចល័ត​ចាប់​រឹបអូស​នៅ​ក្នុង​ផ្សារ​ស្ទឹងត្រែង​កាលពី​ម្សិលមិញ​ប៉ុន្តែ​អ្នក​លក់​មិន​ត្រូវ​បាន​រកឃើញ​នោះ​ទេ។ ក្រុម​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត​ដែល​គាំទ្រ​ថវិកា​ និង​បច្ចេកទេស​ដោយ​អង្គការ​សម្ព័ន្ធមិត្ត​សត្វ​បាន​ឆ្មក់​ចូល​ផ្សារ​ស្ទឹងត្រែង ...

ផាក់ ស៊ាងលី
http://bit.ly/2e2PmF6

ពាណិជ្ជកម្ម​ព្រុយ​​​​ត្រី​​​ឆ្លាម​​​​​​​​នៅ​តែ​កើត​មាន​​​នៅ​​​​​​ក្នុង​​​​​​ប្រទេស​​​កម្ពុជា​​​ ទោះបី​ជា​​​មានបម្រាម

ក្នុងឋានៈជាហត្ថលេខីនៃសន្ធិសញ្ញាអន្តរជាតិដើម្បីការពារប្រភេទសត្វជិតផុតពូជ ប្រទេសកម្ពុជាបានប្រកាសចាត់ទុកការលក់ព្រុយត្រីឆ្លាមថាខុសច្បាប់ទាំងស្រុង។ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្ដែង ការលក់ព្រុយឆ្លាមធ្វើឡើងដោយបើកចំហ និងដោយគ្មានការរំខានពីសមត្ថកិច្ច។ ...

Aisha Down
http://www.cambodiadailykhmer.com/34787

សត្វសំពោច និងសត្វពស់ដែលជិតផុតពូជត្រូវបានជួយសង្គ្រោះ

បុរស​បី​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​កាលពី​រសៀល​ថ្ងៃ​សៅរ៍​ ពី​បទរត់ពន្ធ​សត្វ​សំពោច​ និង​សត្វ​ពស់​​តាម​រថយន្ត​ ដែល​​ពួក​គេ​អាចនឹងមាន​គោលបំណង​លក់​សត្វ​ទាំងនោះ​ទៅ​កាន់​ប្រទេស​វៀតណាម​។​ ​ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/30610/endangered-civets--snakes-rescued/

ក្រសួង​បរិស្ថាន​ សហការ​ជាមួយ​វៀតណាម បិទ​ច្រក​ព្រំដែន​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​

លោក​សាយ​សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ បាន​ថ្លែង​ថា​ ក្រសួង​បាន​សហការ​ជាមួយ​ប្រទេស​វៀតណាម​ និង​ប្រទេស​ចិន​ ដែល​ល្បី​ក្នុង​ការ​ទិញ​ផល​ និង​អនុ​ផល​ព្រៃឈើ​ពី​ប្រទេស​កម្ពុជា​ និង​បាន​បិទ​ច្រកព្រំដែន​ទាំងស្រុង​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​ឆ្លង​ដែន ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2dCWwAk

អាជ្ញារ​​រឹបអូស​បាន​ឈើ​ខុស​ច្បាប់​ជាច្រើន​ដុំ​នៅ​លើ​ដី​​​របស់​​ក្រុមហ៊ុន​ចម្ការអំពៅ​មួយ​ជាថ្មី​ម្តងទៀត

អាជ្ញាធរក្នុងខេត្តកំពង់ស្ពឺ កាលពីម្សិលមិញបានរឹបអូសឈើជាង១.០០០ដុំនៅលើដីចម្ការអំពៅមួយកន្លែងដែលកាន់កាប់ដោយជនជាតិចិន ដោយកត់សម្គាល់ឱ្យឃើញជាលើកទី៣ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានរកឃើញមានឈើខុសច្បាប់កាលពីឆ្នាំកន្លងមក។ ក្រុមមន្ត្រីមូលដ្ឋានមិនបានធ្វើការពន្យល់ពីមូលហេតុដែលរោងអារឈើនៅនឹងកន្លែងរបស់ក្រុមហ៊ុនចម្ការអំពៅនេះនៅប្រតិបត្តិនៅឡើយ បន្ទាប់ពីការរឹបអូសកាលពីលើកមុនៗឡើយ។ ...

អូន ភាព
http://www.cambodiadailykhmer.com/34687

ការ​ជួញដូរ​សត្វ​ ពង្រូល ​ត្រូវ​បាន​ហាមប្រាម​ជា​ផ្លូវការ

កាលពី​ថ្ងៃ​ពុធ​​ម្សិលម្ង៉ៃ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ «​ថ្ងៃ​ល្អ​មួយ​សម្រាប់​សត្វ​ពង្រូល​» បន្ទាប់ពី​​កិច្ចប្រជុំ​នៃ​​​ប្រទេស​ហត្ថលេខី​​​នៃ​អនុសញ្ញា​ CITES​បាន​សម្រេច​​​បញ្ចូល​​​​ «​សត្វ​ស៊ី​ស្រមោច​» ​ ...

Shaun Turton
http://bit.ly/2dAaepv

រាជរដ្ឋាភិបាល​ណែ​នាំ​ឲ្យ​មន្ត្រី​អនុវត្ត​តួ​នាទី​ឲ្យ​បាន​ត្រឹម​ត្រូវ​ដើម្បីការពារ​ព្រៃឈើ​

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សារាចរ​ណែនាំ​ទៅ​ដល់​អភិបាល​រាជធានីខេត្តក្រុងស្រុកខណ្ឌឲ្យ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​តួនាទី​ភារកិច្ច​របស់​ខ្លួននិង​ចាត់​វិធាន​ការ​ឲ្យ​បាន​ម៉ឺងម៉ាត់​និង​ហ្មត់ចត់ចំពោះ​បទ​ល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទជាពិសេស​ទៅ​លើ​វិស័យ​ព្រៃ​ឈើនិង​ជលផល ដោយ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2czhimJ

រដ្ឋាភិបាលនឹង​សិក្សា​ពី​លទ្ធភាព​ដាំ​កូន​ឈើ​ប្រភេទ​ថ្មី

ក្រសួងបរិស្ថាន​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​កាលពី​ម្សិលមិញ​ជាមួយនឹង​ក្រុមហ៊ុន​ចិន​ចំនួន​ ពីរ​ ដែល​នឹង​សិក្សា​ពី​លទ្ធភាព​ដាំ​កូន​ឈើ​ប្រភេទ​ “​ប៉ូ​ឡូ​ញ៉ា​-​គូ​តុង​”​ ដែល​ជា​ប្រភេទ​ឈើ​រីក​លូតលាស់​លឿន​ សម្រាប់​ប្រើប្រាស់​ដើម្បី​ធ្វើ​គ្រឿង​សង្ហា​រឹម​ និង ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/30205/gov---t-studies-new-tree-species/

សកម្មជន​បរិស្ថាន ស្នើ​ក្រសួងពីរ​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​នឹង​​គម្រោង​សាងសង់​វារី​អគ្គីសនី​សំបូរ

ក្រុម​យុវជន​និង​សកម្មជន​ការពារ​បរិស្ថាន​ស្នើ​ក្រសួង​រ៉ែ​និង​ថាមពល​និង​ក្រសួងបរិស្ថាន​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​សិក្សា​ចុង​ក្រោយ​នៃ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សំបូរ​ នៅ​តំបន់​កោះ​ត្នោត​ ស្រុក​សំបូរ​ ខេត្តក្រចេះ​ ខណៈ​ដែល​ពួក​គេ​ និង​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ...

ប៉ិច សុធារី
http://bit.ly/2cV5tp5

ឧទ្ធរណ៍​តម្កល់​សាល​ក្រម​សុំណុំ​រឿង​សកម្មជន​អារ៉ែង

សាលា​ឧទ្ធរណ៍កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​ខេត្ត​កោះកុង ដែល​បាន​ចោទ​ប្រកាន់​ទៅ​លើ​សកម្មជន​ការពារ​បរិស្ថាន ​នៅ​តំបន់​អារ៉ែង លោក​ វ៉ែន វ៉ន ពាក់ព័ន្ធ​នឹង​សំណុំរឿង​ព្រៃ​ឈើ ទុក​ជា​បាន​ការ ក្រោយ​ពី​បាន​បើក​សវនាការ​លើ​សំណុំ​រឿង​នេះ​កាល​ពី​ថ្ងៃ​ទី​០៩​ ខែ ...

ប៉ិច សុធារី
http://bit.ly/2cpZdHL

តើនយោបាយកំពុងបំផ្លាញព្រៃឈើកម្ពុជាយ៉ាងដូចម្តេច

ព្រៃឈើ​កម្ពុជា​ ដែលជាផ្នែក​មួយនៃ​តំបន់​សំបូរ​ជីវសាស្ត្រ​ចម្រុះ​ជាងគេ​នៅ​លើ​ពិភពលោក​ កំពុង​វិនាស​យ៉ាង​រហ័ស​ដែល​ជា​លទ្ធផល​នៃ​ផលប្រយោជន៍​នយោបាយ​របស់​វៀតណាម​ ចិន​ និង​កម្ពុជា​។​ កម្ពុជា​ មាន​អត្រា​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​។​ អង្គការ​ Forest​ Trends ...

Abu SMG Kibria
http://thediplomat.com/2016/09/how-politics-is-killing-cambodias-forests/

សាលា​ក្រុង​រក​វិធី​ដោះស្រាយ​បញ្ហា​សំរាម​ជិត​ផ្សារ​ដើមគ

សាលារាជធានីកាលពីម្សិលមិញបានប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីរកដំណោះស្រាយលើបញ្ហាសំរាមនៅលើផ្លូវមុនីរ៉េតក្បែរផ្សារដើមគក្រោយពេលទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ។ ...

នៀម ឆេង
http://bit.ly/2csXaBa

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Zgcue
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!