បរិស្ថាន និងធនធានធម្មជាតិ

ក្រុម​សង្គម​ស៊ី​វិល​សំដែង​ការ​ព្រួយបារម្ភ​អំពី​ការ​សាងសង់​ទំនប់​ថ្មី​

​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​លើ​ការ​គ្រប់គ្រង​ទឹក​នៅ​កម្ពុជា​បាន​សម្តែង​ការ​ព្រួយបារម្ភ​ថា​ គម្រោង​ទំនប់​វា​រី​អគ្គិសនី​ហ្លួងព្រះបាង​របស់​ឡាវ​ និង​គម្រោង​ទំនប់​វា​រី​អគ្គិសនី​មេគង្គ​លើ​ដែល​មាន​សក្តានុពល​អាច​បង្ក​ផល​ប៉ះពាល់​ឆ្លង​ប្រទេស​កាន់តែ​ច្រើន ...

ប៉ិច សុធារី
https://www.khmertimeskh.com/50688101/groups-voice-concerns-over-new-dam

សហគមន៍ និង​សង្គម​ស៊ីវិល ​ប្តឹង​អភិបាលស្រុក​ និង​មន្ត្រី​មួយចំនួន​ពី​បទរំលោភ​យក​ដីព្រៃ

ក្រុម​ប្រជាសហមន៍​ជនជាតិដើម​ភាគតិច​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី និង​មន្ត្រី​សង្គមស៊ីវិល​ចំនួន​ ៨ ​នាក់​បាន​ដាក់​ពាក្យ​ប្ដឹង​លោក សៀក មុន្នី អភិបាលស្រុក​អូររាំង និង​មនុស្ស​ ៣ ​នាក់​ផ្សេងទៀត​ទៅ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​ដោយ​ចោទថា បាន​រំលោភ​យក​ដីព្រៃ​អភិរក្ស​ចំនួន ៣០០ ​ហិកតា​នៅក្នុង​ភូមិ​ពូរឡេះ ឃុំ​ដាក់ដាំ ស្រុក​អូររាំង ប៉ុន្ដែ​ចុងចោទ​បាន​បដិសេធ​។ ...

សុទ្ធ គឹមសឿន
https://bit.ly/3bkQIbB

មន្ត្រី​បរិស្ថាន​ ច្រានចោល​របាយការណ៍​សហគមន៍​ព្រៃឡង់

មន្ត្រី​ក្រសួងបរិស្ថាន​បាន​ចាត់ទុក​របាយការណ៍​ចេញផ្សាយ​លើក​ចុងក្រោយ​មួយ​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់​ថា បាន​ប្រើប្រាស់​ទិន្នន័យ​មិន​ពិត និង​មាន​បង្កប់​របៀបវារៈ​នយោបាយ ដោយ​របាយការណ៍​លើក​ទី ៨ ​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់​បាន​អះអាងថា ក្នុង​រយៈពេល​ ១៨ ​ឆ្នាំ ព្រៃឡង់​ទំហំ​ជាង​ ៤ ​ម៉ឺន​ហិកតា​ត្រូវ​បាន​បាត់បង់​។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួង ...

ខន សាវិ
https://bit.ly/2Ow02jg

បណ្តា​ប្រទេស​ជំរុញ​ឱ្យ​ប្រទេស​ឡាវ​ធ្វើការ​សិក្សា​អំពី​ផល​ប៉ះពាល់​ពី​ទំនប់​វា​រី​អគ្គិសនី​

ប្រទេស​កម្ពុជា​ ថៃ​ និង​វៀតណាម​កាលពី​ម្សិលមិញ​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ជា​ថ្មី​អំពី​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ហ្លួងព្រះបាង​របស់​ប្រទេស​ឡាវ​ និង​បាន​ជំរុញ​ឱ្យ​ប្រទេស​នេះ​ធ្វើការ​សិក្សា​បន្ថែម​ទៀត​អំពី​ផល​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ដែល​មាន​សក្តានុពល​។​ យោង​តាម ...

ប៉ិច សុធារី
https://www.khmertimeskh.com/50687612/countries-urge-laos-to-conduct-dam-impact-studies

រដ្ឋមន្ត្រី​បរិស្ថាន កោតសរសើរ​មន្ត្រី​ឧទ្យានុរក្ស​ចំពោះ​ការខិតខំ​ការពារ​ធនធាន​ធម្មជាតិ

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក​ សាយ សំអាល់ ថ្លែង​អំណរគុណ​ និង​កោតសរសើរ​មន្ត្រី​ឧទ្យានុរក្ស​ដែល​បាន​លះបង់​កម្លាំង​កាយ​ចិត្ត ពុះពារ​រាល់​ការលំបាក ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធភាព​រហូត​អាច​លក់​ឥណទាន​កាបូន​ពី​ព្រៃឈើ​កាលពី​ឆ្នាំមុន​បាន​ជាង​ ១០ ​លាន​ដុល្លារ​​ ព្រម​ទាំង​ជួយ​អភិវឌ្ឍ ...

វ៉ន ដារ៉ា
https://bit.ly/2So7HkS

សហគមន៍ និង​អាជ្ញាធរ​ អំពាវនាវ​ឲ្យ​ចូលរួម​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ

សហគមន៍​ព្រៃ​សង្ឃរុក្ខវ័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​កាលថ្ងៃ​ ២ កុម្ភៈ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅប្រទេស​ឲ្យ​ចូលរួម​ការពារ និង​អភិរក្ស​​ព្រៃឈើ និង​សត្វព្រៃ​ទាំងអស់​គ្នា​ដើម្បី​ប្រយោជន៍​ជាតិ​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។ នៅក្នុង​ពិធី​ប្រារព្ធ​ខួប​ទី​ ១៩ ​នៃ​​ការបង្កើត​ទីស្នាក់ការ​កណ្ដាល​នៃ​សហគមន៍​ព្រៃ ...

ឃុត សុភចរិយា
https://bit.ly/391JAz9

សត្វទន្សោង​ដ៏កម្រ​ ១ ​ក្បាល ​ងាប់​ដោយ​ជាប់អន្ទាក់

សត្វ​ទន្សោង​ ១ ​ក្បាល ​ត្រូវបាន​ប្រជាសហគមន៍​ប្រាំបី​មុំ ប្រទះ​ឃើញ​ងាប់​ដោយ​ជាប់​អន្ទាក់​កាលពី​សប្តាហ៍​មុន នៅ​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ដែល​ករណីនេះ​បង្ហាញថា បទល្មើស​សត្វព្រៃ​នៅតែ​ជា​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវិត​សត្វព្រៃ ជាពិសេស​ប្រភេទ​សត្វ​ទន្សោង​ដ៏កម្រ និង​ជិត​ផុត​ពូជ​ពី​ផែនដី​នេះ​។ ...

ឃុត សុភចរិយា
https://bit.ly/2uhWbzg

សមត្ថកិច្ច​ចាប់​ និង​បញ្ជូន​មនុស្ស​ ៥៩ ​នាក់​ ទៅ​តុលាការ​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ឆ្នាំ​ ២០១៩

យ៉ាង​ហោចណាស់​មនុស្ស​ចំនួន​ ៥៩ ​នាក់​ ត្រូវបាន​ចាប់​ និង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​នៅក្នុង​ឆ្នាំ​ ២០១៩ ដែល​បាន​ពាក់ព័ន្ធ​ក្នុង​ការធ្វើ​អាជីវកម្ម​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ចេញផ្សាយ ...

Khorn Savi
https://www.phnompenhpost.com/national/forestry-crimes-see-decrease

​ថ្លៃ​ប្រមូល​សំរាម​អាច​បង់​តាម​រយៈ​ប្រព័ន្ធ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​

សាលា​រាជធានី​បាន​ប្រកាស​នៅ​ថ្ងៃនេះ​ថា​ ប្រជាជន​អាច​បង់ថ្លៃ​ប្រមូល​សំរាម​របស់​ពួក​គេ​តាម​រយៈ​ប្រព័ន្ធ​ទូទាត់​អេ​ឡិច​ត្រូ​និក​ជា​ច្រើន​ចាប់ពី​ថ្ងៃ​ទី​០១​ ខែ​កុ​ម្ភះ​។​ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃ​សៅរ៍​នេះ​ លោក​ កើត​  ...

តាំង វីដា
https://www.khmertimeskh.com/50686342/waste-collection-fees-to-be-paid-via-electronic-payment-systems

អង្គការ​សត្វព្រៃ​ព្រមាន​អំពី​ការ​បរិភោគ​សាច់សត្វ​ព្រៃ​

​កាលពី​ម្សិលមិញ​អង្គការ​សត្វព្រៃ​ចំនួន​ ២​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ដាច់​ដោយឡែក​មួយ​ដោយ​អំពាវនាវ​ ឱ្យ​ ពលរដ្ឋ​បញ្ឈប់​ការ​ធ្វើ​ជំនួញ​ និង​ការ​ប្រើប្រាស់​សត្វព្រៃ​ខុសច្បាប់​ចំ​ពេល​មានការ​ភ័យ​ខ្លាច​នៃ​ការ​រាតត្បាត​វីរុស​កូ​រូ​ណា​។​ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍ ...

សែន ដាវិដ
https://www.khmertimeskh.com/50685778/virus-prompts-warning-of-meat-consumption

កម្ពុជា​ប្រារព្ធ​ទិវា​តំបន់ដីសើម​នៅ​ខេត្តបន្ទាយមានជ័យ​

ក្រសួងបរិស្ថាន​បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​នឹង​ប្រារព្ធ​ទិវា​ដី​សើម​ពិភពលោក​នៅ​ឃុំ​ពុ​យ​ចារ​ ស្រុក​ភ្នំស្រុក​ខេត្តបន្ទាយមានជ័យ​ នៅ​ថ្ងៃ​ទី​ ៦​ ខែកុម្ភៈ​។​ ក្រសួងបរិស្ថាន​នឹង​សហការ​ជាមួយ​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​នឹង​រៀបចំ​ប្រារព្ធ​ទិវា​តំបន់ដីសើម​ពិភពលោក​ឆ្នាំ​២០២០​ ក្រោម​ប្រធានបទ​ “​តំបន់ដីសើម​ និង ...

ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP)
https://www.khmertimeskh.com/50685506/cambodia-to-mark-world-wetlands-day-in-banteay-meanchey-province

WWF​ និង​ WCS ​គាំទ្រ​ចិន​ចំពោះ​បម្រាម​ជួញ​សត្វព្រៃ និង​ស្នើ​ឲ្យ​បិទ​ផ្សារ​លក់​សត្វពាហនៈ​រស់

មូលនិធិ​អភិរក្ស និង​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​ (WWF) ​និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​ (WCS) ​បាន​គាំទ្រ​រដ្ឋាភិបាល​ចិន​ចំពោះ​ការដាក់​បម្រាម​ជួញដូរ​សត្វព្រៃ​ដែល​គេ​សង្ស័យ​ថា​ជា​មូលហេតុ​នៃ​ការឆ្លង​វីរុស​កូរ៉ូណា​ក្នុង​នោះ WCS ​ក៏​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​នានា​បិទ​ទីផ្សារ​លក់​សត្វពាហនៈ​រស់ ...

វ៉ន ដារ៉ា
https://bit.ly/2UecZSF

បទល្មើស​ព្រៃឈើ​ដឹក​តាម​រថយន្ត​នៅ​រតនគិរីថយចុះ​ ដោយ​បែរមក​ដឹក​តូចតាច​តាម​ម៉ូតូ

មន្ត្រី​ និង​សង្គម​ស៊ីវិល​នៅ​ខេត្តរតនគិរី​មើល​ឃើញ​ថា​បទល្មើស​ព្រៃ​ឈើ​នៅក្នុង​ខេត្ត​នេះ​មាន​ការថយចុះ ដោយ​ជនល្មើស​បាន​ផ្លាស់ប្ដូរ​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ពី​ការដឹក​តាម​រថយន្ត ងាក​មក​ដឹក​តាម​ម៉ូតូ​កែច្នៃ​តូចតាច​វិញ​។ ជាមួយ​គ្នា​នោះ​មន្ត្រី​អាវុធហត្ថ​ស្រុក​អូរយ៉ាដាវ​ក៏​បាន​បង្ក្រាប​ និង ...

សុទ្ធ គឹមសឿន
https://bit.ly/36zwZBH

តុលាការ​ខេត្ត​មណ្ឌលគិរី​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់​ពី​បទ​ល្មើស​បំផ្លាញ​ធន​ធាន​ធម្មជាតិ​

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី បាន​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់ ដាក់​ពន្ធនាគារ​បណ្តោះ​អាសន្ន ពាក់ព័ន្ធ​នឹង​ការ​ដាក់​អន្ទាក់​ចាប់​សត្វ​ព្រៃ​ប្រភេទ​សត្វ​កម្រ​ជាច្រើន​ប្រភេទ នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​។ «​បច្ចុប្បន្ន ចៅក្រម​ស៊ើបសួរ កំពុង​បន្ត​និតិ​វិធី​ស៊ើបសួរ​បន្ត​ទៀត​ទៅ​លើ ...

ប៉ិច សុធារី
https://bit.ly/315EFKz

សមត្ថកិច្ច​កំពុង​តាមរក​ម្ចាស់​ឡ​ដុត​ធ្យូង​ចំនួន​ ៩ ​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុះ

មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង​ពី​ម្សិលមិញ​បាននិង​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​អាជីវកម្ម​ឡធ្យូង​ចំនួន​ ៩ ​ឡ បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បាន​បង្ក្រាប​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុះ​ស្ថិត​នៅ​ឃុំ​កំពង់ល្ពៅ ស្រុក​សំឡូត ដោយ​បាន​រឹបអូស​កាំភ្លើង​ស្នុកដូង ពូថៅ និង​ខ្សែអន្ទាក់​សម្រាប់​ទាក់​សត្វព្រៃ​មួយចំនួន ខណៈ​ដែល​ម្ចាស់​ឡធ្យូង​បាន ...

សុទ្ធ គឹមសឿន
https://bit.ly/37BkZkf

រដ្ឋាភិបាល​កសាង​គោល​នយោបាយ​គ្រប់គ្រង​សំរាម នៅ​ទី​ប្រជុំជន បន្ទាប់​ពី​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ស៊ីន​ទ្រី​

រាជរដ្ឋាភិបាល បាន​នឹង​កំពុង​រៀបចំ​តាក់តែង​គោលនយោបាយ​ថ្មី ស្តីពី​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ដើម្បី​ពង្រឹង និង​ដោះស្រាយ​បញ្ហា​គ្រប់គ្រង​សំរាម​និង​សំណល់​រឹង​នៅ​ទីប្រជុំជន ឲ្យ​មាន​ប្រសិទ្ធិភាព និង​សុវត្ថិភាព​បរិស្ថាន ខណៈ​អត្រា​បរិមាន​សំរាម​ក្នុង​មួយ​ឆ្នាំ​មាន​ការ​កើន​ឡើង​ប្រមាណ​ជិត ​១៥%​។ ​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក ...

ប៉ិច សុធារី
https://bit.ly/36quEJa

ក្រសួង​បរិស្ថាន​នឹង​បញ្ជា​ទិញ​ឧបករណ៍​​តាមដាន​គុណភាព​ខ្យល់​ ១៥ ​គ្រឿង​ទៀត

ក្រសួងបរិស្ថាន​នឹង​បញ្ជា​ទិញ​នូវ​ឧបករណ៍​តាមដាន​ភាពល្អិត​និចល PM 2.5 និង PM 10 ​ចំនួន​ ១៥ ​គ្រឿង​បន្ថែមទៀត ដើម្បី​បំពាក់​បន្ថែម​នៅតាម​បណ្ដា​ខេត្ដ​ ខណៈ​ដែល​លទ្ធផល​គុណភាព​ខ្យល់​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ត្រូវបាន​រកឃើញ​ថា បាន​វិលត្រឡប់​មករក​កម្រិត​ល្អប្រសើរ​ឡើងវិញ​។ នេះ​បើ​តាម​មន្ត្រី​ក្រសួង​បរិស្ថាន​។ ...

វ៉ន ដារ៉ា
https://bit.ly/2RScA5v

មន្ទីរ​កសិកម្ម​ប្រកាស​ផ្ដល់​រង្វាន់​ ចំពោះ​ការប្រាប់​តម្រុយ​អ្នក​លួច​​ដុត​ព្រៃ​ពូជ​គ្រញូង

មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បានប្រកាស​ផ្ដល់​រង្វាន់​លើក​ទឹកចិត្ត ១០ ​លាន​រៀល​ ដល់​អ្នក​ដែល​អាច​ផ្ដល់ព័ត៌មាន​ដើម្បី​ឈាន​ទៅ​ដល់​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ករណី​លួច​ដុតបំផ្លាញ​ព្រៃ​ពូជឈើ​គ្រញូង​​ជាង​ ២០ ​ហិកតា​ នៅ​តំបន់​ព្រៃ​ពូជឈើ​គ្រញូង ក្នុង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ លោក ទា គឹមសុទ្ធ ​ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ខេត្ត​សៀមរាប​បាន ...

ឃុត សុភចរិយា
https://bit.ly/37rsev6

ទំនប់​វារី​អគ្គសនី នាំ​មក​មហន្តរាយ​ដល់​សត្វ​ផ្សោត​ទន្លេ​ដ៏​កម្រ​របស់​កម្ពុជា

កាលពីមុន​ឆ្នាំ​២០១៦ នៅពេល​មិនទាន់មាន​ការសាង់សង់​ទំនប់​វា​រី​អគ្គិសនី​ដង​សាងហុង​របស់​ឡាវ សត្វ​ផ្សោត​កម្ពុ​ជាមាន​ជាង​ ១០​ក្បាល ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ វា​បាត់អស់ ៧ ក្បាល​..​ហើយ​បើសិនជា​បាត់​វត្តមាន​សត្វ​ផ្សោត ​៣​ក្បាល​នេះ​ទៀត ប្រជាជន​នៅ​សហគមន៍​នេះ ក៏​អត់​មាន​ចំណូល​បន្ថែម​សម្រាប់​ចិញ្ចឹមជីវិត​ដែរ ...

ប៉ិច សុធារី​
https://bit.ly/2RjNnBO

អាជ្ញាធរ​ខេត្តកំពត​ឲ្យ​ក្រុមហ៊ុន​ ១ ​បញ្ឈប់​ចាក់ដី​លុប​ព្រៃកោងកាង​ជាបន្ទាន់

អភិបាល​ខេត្តកំពត​លោក ជាវ តាយ កាលពី​ម្សិលមិញ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​របស់​ឧកញ៉ា គុយ លៀងគី បញ្ឈប់​សកម្មភាព​ចាក់ដី​លុប​ព្រៃកោងកាង​នៅ​ចំណុច​ភូមិ-ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ​ជាបន្ទាន់ បន្ទាប់ពី​ពិនិត្យ​ឃើញ​ថា មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ធនធាន​មច្ឆជាតិ​ និង​ជីវចម្រុះ ព្រមទាំង​ជីវភាព​រស់នៅ​របស់​ប្រជាសហគមន៍​នេសាទ​នៅក្នុង​តំបន់​នោះ​។ ...

ឃុត សុភចរិយា
https://bit.ly/3aAtPRq

មន្ត្រី​បរិស្ថាន​សាកសួរ​មេភូមិ និង​បុរស​ម្នាក់​រឿង​ឈូសឆាយ​ព្រៃ

មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​កាលពី​ម្សិលមិញ​បាន​សាកសួរ​បុរស​ ២ ​នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​មេភូមិ បន្ទាប់ពី​នគរបាល​ស្រុក​វាលវែង​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ឈូសឆាយ​រំលោភ​ដីព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​អស់​ប្រហែល​ ១០ ​ហិកតា​ នៅក្នុង​ភូមិ​ក្រសាំងព្នៅ ឃុំ​ក្រពើ​ ២ ស្រុក​វាលវែង​។ លោក ធាង ឡេង អធិការ​នគរបាល​ស្រុក​វាលវែង ...

ខន សាវិ
https://bit.ly/2v0ne27

តុលាការ​ចោទប្រកាន់​បុរស​ម្នាក់​នៅ​ខេត្ត​ស្ទឹងត្រែង​ពី​បទ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់

ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង​កាលពី​ថ្ងៃអាទិត្យ​បាន​បញ្ជូន​បុរស​ម្នាក់​ក្នុងចំណោម​បុរស​ ៧ នាក់​ដែល​ត្រូវ​បាន​ឃុំខ្លួន​ពី​បទ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​តុលាការ​។ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​លោក​ ម៉ៅ​ តារា​ បាន​និយាយ​ថា​ បុរស​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ...

សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/courts-charge-s-treng-men-transporting-illegal-timber

តុលាការ​ចោទ​ពលរដ្ឋ​ ៧ ​នាក់​ ទន្ទ្រាន​យក​ដី​ក្នុង​តំបន់​ការពារ

តុលាការខេត្ត​ព្រះសីហនុ​បាន​ចោទប្រកាន់​ពលរដ្ឋ​ប្រុស​ និង​ស្រី​ចំនួន​ ៧ ​នាក់​ ដោយហេតុ​បាន​រុករាន​ដីព្រៃ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ ដើម្បី​យកមក​ធ្វើជា​កម្មសិទ្ធិ​ និង​បង្ក​របួសស្នាម​ដល់​សមត្ថកិច្ច​ដែល​កំពុង​អនុវត្ត​ច្បាប់​។ លោក លឹម ប៊ុនហេង អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ពលរដ្ឋ​ទាំង ៧ ​នាក់ ...

វ៉ន ដារ៉ា
https://bit.ly/36ghAWQ

នគរបាល​កម្ពុជា-វៀតណាម បន្ត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឆ្នាំ​ ២០២០

កម្ពុជា​ និង​វៀតណាម​បាន​ចុះហត្ថលេខា​លើ​ផែនការ​សហប្រតិបត្តិការ​សម្រាប់​ឆ្នាំ​ ២០២០ និង​បាន​ឯកភាព​យក​ចិត្ត​ទុកដាក់​បន្ត​អនុវត្ត​កិច្ចការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​ដូចជា​គ្រឿងញៀន បទល្មើស​ធនធាន​ធម្មជាតិ និង​ឆ្លងដែន​ខុសច្បាប់​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១៩ ​បាន​ឲ្យ​ដឹងថា លោក ស ខេង រដ្ឋមន្ត្រី ...

ម៉ិច ដារ៉ា
https://bit.ly/376z1tY

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

cU7UF
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!