ឧស្សាហកម្មនិស្សារណកម្ម

រដ្ឋាភិបាល ទទួល​បាន​ចំណូល​ពី​វិស័យ​រ៉ែ ជាង ២១ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២០

កម្ពុជា​ទទួល​បាន​ចំណូល​មិនមែន​សារពើពន្ធ​ពី​វិស័យ​រ៉ែ​ជាង ២១ លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០២០ កើន​ឡើង​តិច​តួច ធៀប​នឹង​ឆ្នាំ ២០១៩ មាន​ចំនួន ២១ លាន​ដុល្លារ។ នេះ​បើ​តាម​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល។ ...

ធូ វិរៈ
https://bit.ly/2RHBYyz

កម្ពុជា​អាច​នឹង​នាំចេញ​ប្រេង​ឆៅ​ជា​លើកដំបូង​នៅក្នុង​ខែឧសភា​នេះ​

​ក្រុមហ៊ុន KrisEnergy ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី​នឹងធ្វើ​ការដឹកជញ្ជូន​ប្រេង​ឆៅ​ជា​លើកដំបូង​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​ខែ​នេះ​ក្នុង​បរិមាណ​រហូតដល់​ទៅ ៣០ ម៉ឺន​ប៉ា​រែ​ល​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត ក្រសួង​រ៉ែ និង​ថាមពល​។​ ...

​ជា វណ្ណ​យុទ្ធ
https://bit.ly/3fuNmpw

Angkor Resources Corp នឹង​សហការ​ជាមួយ​សហគមន៍​សម្រាប់​អាជ្ញាប័ណ្ណ​រ៉ែមាស

ក្រុមហ៊ុន Angkor Resources Corp ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កាណាដា (​អតីត​ក្រុមហ៊ុន Angkor Gold Corp) បានប្រកាស​កាលពី​ថ្ងៃទី​ ៤ ខែឧសភា​ថា នឹង​ចាប់ផ្ដើម​សហការ​ជាមួយ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដោយ​អនុឡោម​តាម​អាជ្ញាប័ណ្ណ​អណ្ដូង រ៉ែ​មាស​របស់ខ្លួន​។ សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រុមហ៊ុន​ឱ្យដឹងថា កិច្ចព្រមព្រៀង​នេះ​គ្របដណ្ដប់​លើ​ការរុករក​រ៉ែ និង​រួមបញ្ចូល​ការរានដី ហើយ​ក្រុមហ៊ុន Angkor ប្ដេជ្ញាចិត្ត​ថា នឹង​ផ្ដល់​អ្នកជំនាញ ការងារ​ការអប់រំ និង​ការបណ្ដុះបណ្ដាល​ជំនាញ​ផ្សេងៗ ...

ធូ វិរៈ
https://bit.ly/347badC

KNPG ទទួល​សិទ្ធិ​ធ្វើ​អាជីវកម្ម​ខ្សាច់ស​បន្ត​ពី SIBELCO

ក្រុមហ៊ុន ខេអិនភីជី អ៊ិនវេសម៉ិន ឯ.ក (KNPG Investment) ​បាន​ទទួល​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​ក្នុងការ​វិនិយោគ​លើ​អាជីវកម្ម​រ៉ែ​ខ្សាច់​ស្រុក​គិរីសាគរ ខេត្ត​កោះកុង​។ ការទទួល​សិទ្ធិ​អាជីវកម្ម​នេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​ទទួល​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​ខ្សាច់ស​បន្ត​ពី​ក្រុមហ៊ុន SIBELCO (Cambodia) Company Limited​។ លោក អ៊ុក ភ័ក្ត្រា អភិបាលរង​ខេត្តកោះកុង​កាលពី​ថ្ងៃទី​ ១៣ ឧសភា បាន​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ និង​ផ្សព្វផ្សាយ​លទ្ធផល​ដំណើរការ ...

ធូ វិរៈ
https://bit.ly/342D3nd

របាយការណ៍​របស់​ NSAI៖​ ឱកាស​តិចតួច​បំផុត​ដែល​ការ​ផលិត​ប្រេង​ឆៅ​អប្សរា​នឹង​ប្រសើរ​ឡើង​

​ក្រុមប្រឹក្សា​ និង​ពិគ្រោះ​យោបល់​ភាគី​ទី​បី​ NSAI​ ដែល​បាន​ជួល​ឱ្យធ្វើ​ការ​វិភាគ​អណ្តូងប្រេង​អប្សរា​បាន​បង្ហាញ​ថា​ អណ្តូងប្រេង​ចំនួន​ ៥​ របស់​ក្រុមហ៊ុន​ KrisEnergy​ នៅ​ឯ​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ​មានឱកាស​តិចតួច​ក្នុង​ការ​ផលិត​ប្រេង​។​ ...

Brian Badzmierowski
https://www.khmertimeskh.com/50847572/nsai-report-little-to-zero-chance-of-apsara-crude-production-will-improve/

​រដ្ឋាភិបាល​បន្ត​តាមដាន​លើ​ករណី​របស់​ក្រុមហ៊ុន​ KrisEnergy

​ស្រប​ពេល​ដែល​ក្រុមហ៊ុន​ KrisEenergy​ មានការ​លំបាក​ក្នុង​ការ​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​ របាយការណ៍​របស់​វិនិយោគិន​ដែល​ផ្តោត​លើ​ការ​ទិញ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​បាន​លេចឡើង​ ខណៈ​ដែល​រដ្ឋាភិបាល​នៅ​តែ​បន្ត​តាមដាន​លើ​បញ្ហា​នេះ​។​ ...

Husain Haider
https://bit.ly/3sXv6cZ

​ប្រតិបត្តិការ​របស់​ KrisEnergy​ អាច​នឹង​ឈាន​ដល់ទី​បញ្ចប់​

​ក្តី​សុ​បិ​ន្ត​ផលិតកម្ម​ប្រេង​របស់​ក្រុមហ៊ុន​ KrisEnergy​ នៅ​ក្នុង​ដែនសមុទ្រ​កម្ពុជា​ហាក់ដូចជា​ខិត​ជិត​មក​ដល់ទី​បញ្ចប់​ បន្ទាប់​ពី​ក្រុមហ៊ុន​ប្រេង​និង​ឧស្ម័ន​មួយ​នេះ​បាន​បង្ហាញ​ថា​ខ្លួន​មិន​អាច​បង្កើត​ផែនការ​រៀបចំ​រចនាសម្ព័ន្ធ​បំណុល​ឡើង​វិញ​ ហើ​ង​នឹង​បាត់បង់ ...

Brian Badzmierowski
https://bit.ly/3nwbifH

ក្រុមហ៊ុន​ទាញ​យក​ប្រេង​រាយការណ៍​ថា​មាន​ប្រេង​ទាប​ជាង​ការ​រំពឹង​ទុក​

​ក្រុមហ៊ុន​ KrisEnergy​ បាន​បង្ហាញ​ថា​អត្រា​ផលិតកម្ម​បច្ចុប្បន្ន​របស់​ខ្លួន​នៅ​ប្លុក​ប្រេង​ក្នុង​សមុទ្រ​អប្សរា​របស់​ប្រទេស​កម្ពុជា​បាន​ផ្តល់​លទ្ធផល​ត្រឹមតែ​ប្រហែល​ពាក់កណ្តាល​នៃ​អត្រា​ខ្ពស់​បំផុត​ដែល​បាន​គ្រោងទុក​របស់​ក្រុមហ៊ុន​ ហើយ​វា​បាន​ពន្យារពេល​កំណត់​សងបំណុល​ហើយ​បាន​នាំ​ក្រុមហ៊ុន ...

Danielle Keeton-Olsen
https://vodenglish.news/indebted-oil-company-reports-lower-than-expected-oil-at-cambodian-block/

ផលិតកម្ម​មាស​រំពឹង​ទុក​ថា​នឹង​ចាប់ផ្តើម​

​បន្ទាប់​ពី​មានការ​ផលិត​ប្រេង​ចាប់ផ្តើម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប្រទេស​នេះ​ក៏​មាន​ក្តី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ក្លាយជា​ប្រទេស​ផលិត​មាស​មួយ​ ជាមួយនឹង​ការ​ជីក​រ៉ែ​លោហៈ​ដ៏​មាន​តម្លៃ​ជា​លើក​ដំបូង​ដែល​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​នេះ​លឿន​ជាង​ការ ...

ជា​ វណ្ណយុទ្ធ
https://www.khmertimeskh.com/50807498/gold-production-expected-later-this-year/

​ក្រុមហ៊ុន​ពីរ​ទទួល​បាន​សិទ្ធិ​ជា​អាទិភាព​ចំពោះ​អណ្តូងរ៉ែ​

​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ផ្តល់​ការ​អនុម័ត​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ចំនួន​ ២​ ឱ្យ​បន្តដំណើរ​រុករក​រ៉ែ​សម្រាប់​តំបន់​រុករក​រ៉ែ​មាស​ប៉ូ​លី​មេតា​ក្នុង​ទំហំ​ដី​ចំនួន​ ២០៧​ គីឡូ​ម៉ែត្រការ៉េ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ និង​ខេត្តរតនគិរី​។​ តំបន់​ដែល​មាន​ទំហំ​ ១០៧,១០​ គីឡូ​ម៉ែត្រការ៉េ ...

ហ៊ឹន ពិសី
https://www.phnompenhpost.com/business/two-firms-get-priority-rights-mines

ក្រសួង​ប្រកាស​ដាក់​តំបន់​ចំនួន​ ២ សម្រាប់​ឲ្យ​ក្រុមហ៊ុន​ស្នើសុំ​អាជ្ញាប័ណ្ណ​រុករក​រ៉ែ

ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រកាស​បើក​តំបន់​សម្បទាន​ស្វែងរក​រ៉ែ​ថ្មី​បន្ថែមទៀត ដើម្បី​ឲ្យ​ក្រុមហ៊ុន​ដាក់ពាក្យ​សុំ​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​លោហៈ និង​រ៉ែ​មាស​ដែល​មាន​ទំហំ​សរុប​ជាង​ ២០០ គីឡូម៉ែត្រ​ក្រឡា​ ស្ថិតក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​រតនគិរី​។ សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រកាស​ឲ្យ ...

ធូ វិរៈ
https://bit.ly/3bH3nGD

​ការ​ស្នើ​សុំ​សិទ្ធិ​រុករក​រ៉ែ​ចាប់​បើក​ទទួល​ពាក្យ​

​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​បើក​ការ​ស្នើ​សុំ​ឱ្យ​ក្រុមហ៊ុន​ជាតិ​ និង​អន្តរជាតិ​ដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើ​អាជ្ញាប័ណ្ណ​ក្នុង​តំបន់​សម្បទាន​រ៉ែ​ចំនួន​ពីរ​។​ ...

ឌីណា ហួន
https://www.khmertimeskh.com/50762061/applications-for-mining-rights-open/

​គណៈកម្មាធិការ​ជាតិ​បើក​ការ​ស៊ើបអង្កេត​ប្រតិបត្តិការ​រុករក​រ៉ែ​មាស​នៅ​ខេត្តក្រចេះ​

​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទឧក្រិដ្ឋ​ធនធានធម្មជាតិ​បាន​កំណត់​គោលដៅ​ប្រតិបត្តិការ​រុករក​រ៉ែ​មាស​ខុសច្បាប់​នៅ​ខេត្តក្រចេះ​ដោយ​កត់សម្គាល់​នូវ​ការ​ស៊ើបអង្កេត​លើក​ទី​ ៤​ នៅ​ក្នុង​តំបន់​នេះ​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​។​ ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/national-commitee-probes-gold-mining-operations-kratie

ផលិតកម្ម​រ៉ែ​មាស​ដំបូង​គេ​ នៅ​តែ​បន្ត​ដំណើរការ​ទោះបី​ក្នុង​កំឡុង​ពេល​ជំងឺ​កូ​វី​ដ​-១៩

​ក្រុមហ៊ុន​ Renaissance​ Minerals​ (Cambodia)​ Ltd​ ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Emerald​ Resources​ NL​ ដែល​បាន​ចុះបញ្ជី​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​បញ្ជាក់​ជា​ថ្មី​ថា​ ផលិតកម្ម​រ៉ែ​មាស​ដំបូង​របស់​ខ្លួន​នៅ​តែ​ដំណើរការ​ដូច​បាន​គ្រោងទុក​ បើ​ទោះបីជា​មាន​ផល​ប៉ះពាល់ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50733884/first-gold-production-is-to-proceed-despite-pandemic/

ក្រសួង​បើក​ឲ្យ​ក្រុមហ៊ុន​ដាក់​ពាក្យសុំ​អាជ្ញាប័ណ្ណ​ រុករក​រ៉ែ​ធ្យូងថ្ម​នៅ​ឧត្តរមានជ័យ​

​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ប្រកាស​បើក​តំបន់​សម្បទាន​រុករក​រ៉ែ​ ធ្យូងថ្ម​ទំហំ​ ២០០​ គីឡូម៉ែត្រ​ក្រឡា​ នៅ​ខេត្តឧត្តរមានជ័យ​ស្ថិត​នៅ​ភាគ​ឧត្តរ​ប្រទេស​កម្ពុជា​ដែល​ជា​ការ​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ក្នុង​វិស័យ​រ៉ែ​ដាក់​ពាក្យសុំ​អាជ្ញាប័ណ្ណ​។​ ...

ធូ វិរៈ
https://bit.ly/3c5VslC

ផលិតកម្ម​មាស​បន្ថែម​ទៀត​នឹង​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​

​ក្រុមហ៊ុន​ Renaissance​ Minerals​ (Cambodia)​ Ltd​ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Emerald​ Resources​ NL​ដែល​បាន​ចុះបញ្ជី​នៅ ​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​និយាយ​ថា​ខ្លួន​បាន​ប្រមូល​មូលធន​ជា​ច្រើន​បន្ថែម​ក្នុងអំឡុងពេល​ត្រីមាស​ទី​ ១​ ក្នុងឆ្នាំនេះ​ដើម្បី​បន្តសកម្មភាព​អភិវឌ្ឍន៍​ជា​ច្រើន​ទៀត​ក្នុង ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50718690/further-gold-production-on-horizon-for-cambodia/

​គេ​រំពឹង​ថា​ការ​ទាញ​យក​រ៉ែ​មាស​នៅ​ឆ្នាំ​នេះ​ដោយ​មាន​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ជាង​ ៤០

​ការ​ទាញ​យក​រ៉ែ​មាស​ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​បញ្ជាក់​ថា​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុងឆ្នាំនេះ​ ខណៈ​ដែល​មាន​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ជាង​ ៤០​ លើ​រ៉ែ​មិនមែន​រ៉ែ​រួម​ទាំង​មាស​ត្រូវ​បាន​ចេញ​ឱ្យ​ក្រុមហ៊ុន​ឯកជន​។ ...

បុគ្គលិក ខ្មែរថាមស៏
https://www.khmertimeskh.com/50716170/gold-mine-extraction-expected-this-year-with-more-than-40-exploration-licences-issued/

​កម្ពុជា​រក​ចំណូល​បាន​ $២១​ លាន​ ពី​វិស័យ​រ៉ែ​ក្នុង​ឆ្នាំ​ ២០១៩

កម្ពុជា​ទទួល​បាន​ចំណូល​មិនមែន​សារពើពន្ធ​ពី​វិស័យ​រ៉ែ​ប្រមាណ​ ២១​ លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩​ កើនឡើង​ប្រមាណ​ជា​ ៥​ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨​ មាន​ប្រមាណ​ ២០​ លាន​ដុល្លារ​។​ នេះ​បើ​យោង​តាម​ថ្នាក់ដឹកនាំ​ក្រសួង​រ៉ែ​ និង​ថាមពល​ថែ្ល​ង​ពី​ម្សិលមិញ​។ ...

ហ៊ឹន ពិសី
https://bit.ly/34ZdVO6

​ប្រទេស​កម្ពុជា​សង្ឃឹមថានឹង​អាច​ផលិត​ប្រេង​បាន​នៅ​ឆ្នាំ​នេះ​ទោះបី​មានការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ជាស​កល​ក៏​ដោយ

​មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ឲ្យ​ដឹង​ថា​ទោះបីជា​តម្លៃ​ប្រេង​នៅ​ទូ​ទាំង​ពិភពលោក​មានការ​ធ្លាក់​ចុះ​ចំ​ពេល​មានការ​រីក​រាលដាល​កូ​វី​ដ​១៩​ក៏​ដោយ​ ក្រុមហ៊ុន​ KrisEnergy​ Ltd​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី​ នៅ​តែ​ស្ថិត​នៅ ...

ធូ វិរៈ
https://www.phnompenhpost.com/business/cambodia-hoping-produce-oil-year-despite-global-slump

​តម្លៃ​ប្រេង​នៅ​តែ​បន្ត​ចុះ​ទាប​

​កាលពី​ម្សិលមិញ​ របាយការណ៍​ស្តី​ពី​សេដ្ឋកិច្ច​ពិភពលោក​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​បាន​បង្ហាញ​ពី​តម្លៃ​ប្រេង​អន្តរជាតិ​បន្ត​ធ្លាក់​ចុះ​ ដល់​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ឆ្នាំ​ ២០០២​ ដោយសារ​ទិន្នផល​ដែល​បាន​គ្រោងទុក​មិន​គ្រប់គ្រាន់​ដើម្បី​ទូទាត់​ការ​ធ្លាក់​ចុះ​នៃ​ប្រេង​នៅ​ពេល ...

Harrison White
https://www.khmertimeskh.com/50713728/record-low-oil-prices-to-to-continue/

​រដ្ឋាភិបាល​អំពាវនាវ​ឱ្យ​ដេញថ្លៃ​ការ​រុករក​រ៉ែ​ថ្មី​

​ក្រសួង​រ៉ែ​និង​ថាមពល​បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ក្នុងស្រុក​និង​បរទេស​ធ្វើការ​ដេញថ្លៃ​សម្រាប់​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​។​ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50705869/govt-calls-for-new-mining-exploration-bids/

Emerald Resources ទទួលបាន​ហិរញ្ញប្បទាន​បន្ថែម

ក្រុមហ៊ុន Emerald Resources NL ជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​អូស្រា្ដលី និង ជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd បានសម្រេច​កិច្ចព្រមព្រៀង​មួយ​មានតម្លៃ​ ៦០ ​លាន​ដុល្លារ​ជា​ប្រាក់កម្ចី​ជាមួយ​នឹង​ក្រុមហ៊ុន Sprott Private Resource ដើម្បី​អនុវត្ត​លើ​គម្រោង​អូរខ្វាវ​ក្នុង​ខេត្តរតនគិរី ប្រទេស​កម្ពុជា ខណៈ​ក្រុមហ៊ុន​នេះ​គ្រោង​នឹង​ទាញយក​រ៉ែ​មាស​នៅ​ត្រីមាស​ទី​ ២ នៅ​ឆ្នាំ​ក្រោយនេះ​។ ...

ម៉ៃ គុណមករា
http://bit.ly/2vXuk8o

​ក្រសួង​ នឹង​ផ្តល់​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ឲ្យ​ក្រុមហ៊ុន​ ២​ ទៀត​

​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ប្រកាស​ថា​ រដ្ឋាភិបាល​នឹង​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ ២​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ៦​ ដែល​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​សិក្សា​ស្វែងរក​រ៉ែ​លោហៈ​នៅ​កម្ពុជា​។​ នេះ​បើ​យោង​តាម​លោក​ យស​ មុនី​រ៉ាត់​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន ...

ធូ វិរៈ
http://bit.ly/2Q0YDSA

រដ្ឋាភិបាល​នឹង​ចុះ​កិច្ចព្រមព្រៀង​រក​ប្រេង​ក្នុង​ប្លុក ​VIII ​ជាមួយ​ EnerCam

រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​កាណាដា EnerCam Resources Co. Ltd. (EnerCam) និង​ចុះ​កិច្ចព្រមព្រៀង​រុករក​ប្រេង​នៅក្នុង​ប្លុក VIII ក្នុងពេល​ឆាប់ៗ​នេះ​។ នេះ​បើ​យោងតាម​មន្ដ្រីជាន់ខ្ពស់​នៃ​​អគ្គនាយកដ្ឋាន​ប្រេងកាត​។​ ...

ធូ វិរៈ
http://bit.ly/2TwGRrp

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

fuvGD
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!