ការ​អភិវឌ្ឍ​សង្គម

គ្រួសារ កុមារ និងយុវជន

ផែនការសុខមាលភាពកុមារត្រូវបានចាប់ផ្តើម

កាលពីថ្ងៃចន្ទ រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមគោលនយោបាយជាតិលើកដំបូងរបស់ខ្លួនសម្រាប់ការអភិវឌ្ឍរបស់កុមារ ក្នុងគោលបំណងបង្កើនការអប់រំនិងលើកកម្ពស់សុខុមាលភាពសង្គម ក៏ដូចជាពង្រឹងកិច្ចការពារសម្រាប់កុមារនៅកម្ពុជា។ ...

Igor Kossov
http://www.phnompenhpost.com/national/launch-child-welfare-plan-marked

រក​ឃើញ​យុវជន​ចាប់ពី ១២ ទៅ ១៥ ឆ្នាំ​ខ្លះ​ប្រញាប់​រួម​ភេទ

ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ និង​អង្គការ​សង្គម​ស៊ីវិល​បាន​រកឃើញ​យុវវ័យ​អាយុ​ចាប់ពី​ ១២ ​ទៅ​ ១៥ ​ឆ្នាំ​មួយ​ចំនួន​ប្រញាប់​ប្រឡូក​ក្នុង​សកម្មភាព​រួម​ភេទ​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ហានិភ័យ​ក្នុង​ការ​សិក្សា​ និង​ងាយ​ឆ្លង​មេរោគ​ជាដើម។ ...

សែន ដាវីត
http://bit.ly/1QTme1k

ច្បាប់មជ្ឈមណ្ឌលកុមារកំព្រាថ្មីធ្វើឱ្យមានការភ័យខ្លាចនិងសុទិដ្ឋិនិយមក្នុងពេលតែមួយ

សំណុំច្បាប់ថ្មីមួយនៃស្តង់ដារសម្រាប់កុមារកំព្រាដែលក្រសួងសង្គមកិច្ចគ្រោងនឹងអនុម័តនៅប៉ុន្មានខែខាងមុខនេះបានរួមបញ្ចូលគ្នាជាមួយនឹងការផ្លាស់ប្តូរឆ្ពោះទៅរកការថែទាំជាសកលតាមសហគមន៍បានធ្វើឱ្យមានអង្គការយ៉ាងហោចណាស់ចំនួនមួយមានក្តីព្រួយបារម្ភពីការបង្ខំឱ្យបិទទ្វារ។ ...

Taylor o'connell
https://www.cambodiadaily.com/news/new-orphanage-rules-met-with-fear-optimism-103144/

អនុក្រឹត្យថ្មីស្តីពីកុមារកំព្រា មានគោលបំណងការពារកុមារ

កាលពីថ្ងៃចន្ទ ក្រសួងសង្គមកិច្ច បានចេញអនុក្រឹត្យថ្មីមួយ ដោយបញ្ជាឱ្យមជ្ឈមណ្ឌលក្មេងកំព្រាទាំងអស់ ទទួលបានលិខិតអនុញ្ញាត ដាក់ទៅភ្នាក់ងារត្រួតពិនិត្យ និងកំណត់ល័ក្ខខ័ណ្ឌដែលអាចទទួលយកកុមារ។ ...

Igor Kossov
http://www.phnompenhpost.com/national/new-orphanage-sub-decree-aims-protect-children

កម្ពុជា​ ​ខាតបង់​ថវិកា​អស់​រាប់​រយ​លាន​ដុល្លារ​ ព្រោះ​តែ​ហិង្សា​លើ​កុមារ

ក្រសួង​កិច្ចការ​នារី​ និង​អង្គការ​ UNICEF កាលពី​ម្សិលមិញ​បាន​បង្ហាញ​របាយការណ៍​មួយ​ដោយ​បង្ហាញ​ថា​យ៉ាង​ហោច​ណាស់​ទឹកប្រាក់​ប្រមាណ​​ ១៦៨ ​លាន​ដុល្លារ​ដែល​កម្ពុជា​បាន​ខាតបង់​នៅក្នុង​ឆ្នាំ​ ២០១៣ ដោយសារ​ផលវិបាក​ផ្នែក​សុខភាព​ដែល​បង្ក​ឡើង​ពី​ការ​ប្រើ​អំពើ​ហិង្សា​លើ​កុមារ​។ការ​សិក្សា ...

សែន ដាវីត
http://bit.ly/1IZ3as0

ក្រសួង​កំពុង​ព្រាង​ឯកសារ​ការពារ​សិស្ស​ពី​ការ​រំលោភ​បំពាន

អ្នក​ឯកទេស​ម្នាក់​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​​​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​​ថា​​ក្រសួង​​អប់រំ​​កំពុង​ធ្វើការ​ជាមួយ​នឹង​​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​​ព្រាង​​ឯកសារ​​គោល​នយោបាយ​មួយ​ក្នុង​គោលដៅ​ការពារ​សិស្ស​ពី​ការ​ ...

Igor Kossov
http://bit.ly/1IyoioY

មានការងារច្រើន ប៉ុន្តែប្រាក់ឈ្នួលទាប សម្រាប់យុវជនកម្ពុជា

ខណៈពេលដែលអត្រាគ្មានការងារធ្វើក្នុងចំណោមយុវជនកម្ពុជាមានកម្រិតទាប ការងាររបស់យុវជនភាគច្រើនជាការងារក្រៅផ្លូវការនិងចំណូលតិច ដែលអាចផ្តល់ឱ្យពួកគេត្រឹមតែ​មួយ​រស់​តែ​ប៉ុណ្ណោះ។ នេះបើយោងតាម របាយការណ៍ថ្មីមួយ។របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ ដោយយុវជនរបស់អង្គការមិនមែនរដ្ឋា​ភិ​បាល មានឈ្មោះថា កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) និងក្រសួងការងារ បានរកឃើញ​ថាប្រជាជនកម្ពុជាដែលមានអាយុចាប់ពី ១៥ ទៅ ៣០ ឆ្នាំ មានអត្រាអ្នកគ្មានការងារធ្វើ ២.៥ ភាគរយ។ ...

សែន ដាវីត
http://www.phnompenhpost.com/national/jobs-plentiful-wages-low-kingdoms-youth

មណ្ឌលកុមារកំព្រានៅកម្ពុជា៖ ទាំងល្អ អាក្រក់ និងកេងប្រវ័ញ្ច

ក្មេងៗហាត់សង២ដងក្នុងមួយថ្ងៃ ហើយម្តងៗមានរយៈពេលប្រហែលជា ២ម៉ោង ម្តងនៅម៉ោង៤ព្រឹក និងម្តងទៀតនៅម៉ោង ៧ល្ងាច។ ដូច្នេះ ពួកគេ អាចសម្តែងសម្រាប់ភ្ញៀវទេសចរនៅលើនាវាកំសាន្ត ដែលចតនៅរាជធានី ភ្នំពេញ ពេញមួយឆ្នាំ។ប៉ុន្តែក្មេងៗទាំងនេះ មិនមែនជាអ្នកសម្តែងអាជីពទេ ហើយក៏មិនមែនជាក្រុមដែលមានជំនាញវិជ្ជាជីវៈដែរ។ ផ្ទុយទៅវិញ ពួកគេគឺជាផ្នែកមួយនៃមជ្ឈមណ្ឌលកុមារកំព្រា ដែលជាប់ពាក់ព័ន្ធនឹងជំនួញទេសចរណ៍របស់គ្រឹះស្ថាន​រក្សា​ក្មេង​កំព្រា។ យោងទៅតាមការសុើបអង្កេតដោយអ្នកផលិតក្នុងកម្មវិធី Get Real របស់ប្រព័ន្ធផ្សព្វផ្សាយChannel News Asia ក្នុងករណីអាក្រក់បំផុត មជ្ឈមណ្ឌលកុមារកំព្រា ធ្វើអាជីវកម្មកុមារ ដើម្បីទទួលបានអំណោយពីភ្ញៀវទេសចរដែលមានសមានចិត្ត។ ...

Mabel Chan
http://www.channelnewsasia.com/news/singapore/orphanages-in-cambodia/2250280.html

កងកម្លាំងរដ្ឋាភិបាលនឹងដោះស្រាយបញ្ហានិងអ្នកគ្មានជម្រកនៅមជ្ឈមណ្ទលព្រៃស្ពឺ

កាលពីម្សិលមិញ ក្រសួងសង្គមកិច្ចបានប្រកាសថាខ្លួននឹងបង្កើតគណៈកម្មាការដើម្បីដោះស្រាយបញ្ហាកង្វះខាតសេវាសាធារណៈ សម្រាប់ជនគ្មាន ផ្ទះសម្បែងនិងអ្នកកើតជំងឺផ្លូវចិត្ត។កិច្ចប្រជុំកាលពីម្សិលមិញត្រូវបានពន្លឿននិងលាតត្រដាងនៅក្នុងសប្តាហ៍នេះ ដោយអង្គការសិទ្ធិមនុស្សលីកាដូ ដែលបានឱ្យដឹងថាកាលពីខែមុន មានប្រជាពលរដ្ឋចំនួនពីររូបបន្ថែមទៀតត្រូវបានស្លាប់ ខណៈពេលជាប់ឃុំឃាំងនៅមជ្ឈមណ្ឌលព្រៃស្ពឺ។ នគរបាលជានិច្ចជាកាលបានប្រមូលស្រ្តីរកស៊ីផ្លូវភេទ ជនញៀនថ្នាំ អ្នកកើតជំងឺផ្លូវចិត្តនិងអ្នកគ្មានផ្ទះសម្បែងមកដាក់នៅមជ្ឈមណ្ឌលនេះ។ មជ្ឈមណ្ឌលបច្ចេកទេសវិជ្ជាជីវៈដែលយោងតាមអង្គការសិទ្ធិមនុស្សបានឱ្យដឹងថាមានការហ្វឹកហ្វឺនជំនាញតិចតួចកើតមាននៅទីនោះបាន ទាក់ទាញមតិរិះគន់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ...

Chea Takihiro
http://www.khmertimeskh.com/news/17542/gov---t-taskforce-to-address-prey-speu-and-homelessness/

ភ្ញៀវ​ទេសចរ​កំពុង​ចូលរួម​ដោយ​មិនដឹង​ខ្លួន​ទៅ​ឲ្យ​ការ​កើនឡើង​មណ្ឌលកុមារ​កំព្រា​

ក្មេងៗ​ប្រមាណ​ជា​ ៧៥​ភាគរយ​ នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា​ ដោយសារ​គ្រួសារ​របស់​ពួក​គេ​មិន​មាន​លទ្ធភាព​ថែរក្សា​ពួក​គេ​នៅ​ផ្ទះ​បាន​។​​នៅ​ឆ្នាំ​២០១១​ អង្គការ​យូ​នី​សេ​ហ្វ​ បាន​បញ្ចេញ​ការ​សិក្សា​មួយ​ដែល​បង្ហាញ​ថា​ ចំនួន​មណ្ឌលកុមារ​កំព្រា​នៅ ...

Logan Connor
http://www.takepart.com/article/2015/11/03/cambodias-orphanages

ការ​បោះ​ជំហាន​ទៅ​បញ្ចប់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​

កាលពី​ម្សិលមិញ​ ក្រុមការងារ​ចម្រុះ​ក្រសួង​រដ្ឋាភិបាល​ អង្គការសហប្រជាជាតិ​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​ បាន​បង្ហាញ​ពី​យុទ្ធនាការ​ថ្មី​មួយ​ សំដៅ​ប្រយុទ្ធ​នឹង​អំពើ​ហិង្សាប្រឆាំង​ស្ត្រី​។​​ ...

ស្រី គំនិត, James Reddick
http://www.khmertimeskh.com/news/17151/move-to-end-domestic-violence/

អង្គការក្រៅរដ្ឋាភិបាល​ទទួល​បាន​ជំនួយ​ពី​អង្គការ​ UNICEF​ សម្រាប់​ការ​បណ្តុះបណ្តាល​និង​ការ​ព្យាបាល​ផល​លំបាក​ក្នុង​ការ​និយាយ​

​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការ​និយាយ​និង​ការ​ទំនាក់ទំនង​ដែល​ប៉ះពាល់​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ ២៥​ នាក់​ នៅ​ទូ​ទាំង​ប្រទេស​ អង្គការ​ Unicef​ កម្ពុជា​បាន​ផ្តល់​ជំនួយ​ដល់​អង្គការ​រ​ OIC​ នូវ​គម្រោង​ជំនួយ​ឥត​សំណង​ជា​ទឹកប្រាក់​ចំនួន ...

Janelle Retka
https://www.cambodiadaily.com/news/ngo-gets-unicef-aid-for-speech-therapy-training-97450/

នគរបាល​ឆ្មក់ចូល​ផ្ទះ​​ប្តីប្រពន្ធពីរនាក់​សង្គ្រោះ​កុមារ​ដើរ​លក់​ផ្លែឈើ​ជាង​២០នាក់​

យោង​តាមនគរ​បាល​បាន​ឲ្យ​ដឹង​ថា កម្មករ​កុមារ​ជាង​២០​នាក់​​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​រាជ​​​ធានី​​​​ភ្នំពេញ​កាលពី​ម្សិលមិញ បន្ទាប់ពី​​អាជ្ញាធរ​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​បាន​ចាប់​ខ្លួន​ប្ដី​ប្រពន្ធ​ពីរ​នាក់​ដែល​បាន​បង្ខំ​កុមារ​ទាំង ...

សេក ឧត្តម
http://www.cambodiadailykhmer.com/news/27717/

ផលវិជ្ជមាននិងអវិជ្ជមានក្នុងការផ្លាស់ប្តូរសារាុំង

គ្រឿងញៀនជាបញ្ហារីករាលដាលមួយដែលមានដំណោះស្រាយជាសកលតិចតួច។ យ៉ាងណាមិញ វិធីសាស្រ្តដែលអង្គការមួយយកមកប្រើប្រាស់ ក្នុងការដោះស្រាយជាមួយនឹងបញ្ហានេះក្នុងសហគមន៍មូលដ្ឋាន ហាក់មានសភាពចម្លែក។ ...

Va Sonyka
http://www.khmertimeskh.com/news/15041/the-highs-and-lows-of-needle-exchanges/

វេទិកា​នយោបាយ​បង្កើត​វប្បធម៌​ពិភាក្សា​នៅ​កម្ពុជា​

នៅ​រៀង​រាល់​រសៀល​ថ្ងៃ​សៅរ៍​ នៅ​ឯ​បន្ទប់​ការិយាល័យ​របស់​មូលនិធិ​នយោបាយ​អា​ឡឺ​ម៉​ង់​ កៅអី​ត្រូវ​បាន​គេ​រៀបចំ​ជា​រា​ង​អក្សរ​អ៊ុយ​។​ មនុស្ស​ប្រមាណ​ជា​ ៥០​នាក់​ មក​ពី​ប្រភព​ផ្សេងៗ​គ្នា​ បាន​មក​ជួបជុំ​គ្នា​ និង​ជជែក​ពី ...

ស៊ុន សុខេន
http://www.voacambodia.com/content/political-forum-builds-cambodia-discussion-culture/2918069.html

ក្មេងស្រី​៨នាក់​ដែលដើរសុំទាន​និង​លក់ផ្កា​នៅប្រទេស​ថៃ​ ត្រូវបាន​​​​បញ្ជូន​មកប្រទេស​​​​កម្ពុជាវិញ

យោង​តាម​ក្រសួង​សង្គមកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេងស្រី​ប្រាំបី​នាក់​​ត្រូវ​បានដាក់​ឲ្យ​ស្ថិត​នៅក្រោម​ការ​ថែទាំ​របស់​​​ក្រសួង​សង្គមកិច្ច​​កាលពី​ម្សិលមិញ ​បន្ទាប់ពី​អាជ្ញាធរ​ថៃ​បាន​​ឃើញពួកគេ​ដើរ​សុំទាន​​ និង​ដើរ​លក់​ផ្កា​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​បាន​បញ្ជូន ...

សេក ឧត្តម
http://www.cambodiadailykhmer.com/news/27025/

លទ្ធផលការស្ទាបស្ទង់មតិ៖ ការអប់រំនិងឱកាសការងារជាបញ្ហាចំបងសម្រាប់យុវជន

ឱកាសការងារ សន្តិសុខសង្គម និងការអប់រំនៅតែបន្តជាបញ្ហាចោទសម្រាប់យុវជនកម្ពុជា នេះបើយោងតាមលិទ្ធផលស្ទាបស្ទង់មតិ របស់សម្ព័ន្ធយុវជនយូនីធីនិងការអភិវឌ្ឍ រួមជាមួយអង្គការ Oxfam កម្ពុជាដែលបានប្រកាសនៅក្នុងពិធីរំលឹកខួបលើកទី ១៦ នៃទិវាយុវជនអន្តរជាតិកាលពីថ្ងៃអាទិត្យ។ ...

Pav Suy
http://www.khmertimeskh.com/news/14300/education--jobs-top-issues-for-youths--survey/

សហគមន៍​ការពារ​បង​ប្អូន​ស្រី​ក្នុង​ករណី​ទាសករ​ផ្លូវ​ភេទ

សាច់​ញាតិ​និង​អ្នក​ជិតខាង​របស់​បង​ប្អូន​ស្រី​ពីរ​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​សប្តាហ៍​មុន ទាក់ទិន​នឹង​ការ​ចោទ​អំពី​ទាសភាព​ផ្លូវ​ភេទ​លើ​ក្មួយ​ស្រី​អាយុ​១៣​របស់​ខ្លួន​នោះ មាន​កំហឹង​​យ៉ាង​ខ្លាំង។ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/26958/

យុវជន​កម្ពុជា​ជិត​ពា​ក់​កណ្តាល​ បារម្ភ​ពី​ភាព​គ្មាន​ការងារ​

ការ​សិក្សា​ដោយ​សម្ព័ន្ធ​ក្រុម​យុវជន​ក្នុងស្រុក​ បង្ហាញ​ថា​ យុវជន​ប្រមាណ​ជិត​ពាក់កណ្តាល​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ បានឱ្យ​ដឹង​ថា​ ការងារ​នា​ពេល​អនាគត​ គឺជា​កត្តា​ព្រួយបារម្ភ​បំផុត​របស់​ពួក​គេ​។​​នៅ​ពេល​ដែល​សួរ​ថា​អ្វី​ទៅ​ជា​ការ​ព្រួយបារម្ភ​របស់​ពួក ...

Denise Hruby
http://www.aa.com.tr/en/economy/571449--almost-half-of-cambodian-youth-fear-unemployment

ការ​ស្រាវជ្រាវៈ យុវជន ៤៩% ខ្វល់​ពី​រឿង​អត់​ការងារ

សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព​ និង​អភិវឌ្ឍន៍ (​YCUD) បាន​ផ្សព្វផ្សាយ​នូវ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ស្តីពី​យុវជន​ក្នុង​ឆ្នាំ​ ២០១៥ ​ដោយ​រកឃើញ​ថា​យុវជន​ ៤៩ ​ភាគរយ​សម្តែង​កង្វល់​ពី​ភាព​អត់​មាន​ការងារ​ធ្វើ​ជា​បញ្ហា​ចម្បង​របស់​ពួកគេ​ដើម្បី​ដាក់​ជូន​រដ្ឋាភិបាល​ពិសេស​ក្រសួង ...

សែន ដាវីត
http://bit.ly/1EiQSZ7

ជនល្មើសរំលោភផ្លូវភេទកុមារ Molodyakov ត្រូវបានទោសនៅប្រទេសរុស្ស៊ី

ជនល្មើសរំលោភផ្លូវភេទកុមារជាច្រើនលើកច្រើនសារ លោក Stanislav Molodyakov ដែលបានធ្វើសកម្មភាពលើកុមារនៅតាមដងផ្លូវក្នុងប្រទេស កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ មុនពេលត្រូវបាននិរទេសខ្លួនទៅកាន់ប្រទេសកំណើតវិញនៅឆ្នាំ ២០១២ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១១ ឆ្នាំពីបទចាប់រំលោភសិស្សសាលាស្រីជាច្រើននាក់នេះបើយោងតាមប្រព័ន្ធនៃផ្សព្វផ្សាយរបស់រុស្ស៊ី។ ...

Ben Woods
https://www.cambodiadaily.com/news/notorious-pedophile-molodyakov-guilty-in-russia-90577/

មនុស្ស​​​៦នាក់​​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ អំឡុង​​​ពេល​​​​​​តវ៉ា​​​ប្រឆាំង​​​ច្បាប់​​​​​​អង្គការ​​​ ប៉ុន្តែ​​​ក្រោយ​​​មក​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​

កាល​​​ពី​​​ម្សិលមិញ អាជ្ញាធរ​​​រាជធានី​​​ភ្នំពេញ​​​​​​ បាន​​​ចាប់​​​ខ្លួន​​​មនុស្ស​​​ប្រាំមួយ​​​​នាក់​​​ដែល​​​ស្លៀក​​​ពាក់​ ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/26637/

យុវជន​ទាមទារ​សំឡេង​ក្នុង​រដ្ឋាភិបាល​

 នៅ​ក្នុង​កិច្ច​សន្ទនា​កាលពី​ម្សិលមិញ​ជាមួយនឹង​សមាជិក​សភា​ តំណាង​យុវជន​ ស្នើ​ឱ្យមាន​តម្លាភាព​ក្នុង​កិច្ចការ​បោះ​ឆ្នោត​ច្រើន​ជាង​មុន​ និង​តួនាទី​ចូលរួម​របស់​ពួក​គេ​ នៅ​ក្នុង​រដ្ឋាភិបាល​។​​ ...

Rebecca Moss
http://www.phnompenhpost.com/national/youth-seek-voices-government

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

yLGb8
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!