មជ្ឈមណ្ឌលថ្មីមួយ នឹងត្រូវបានបង្កើតឡើងសម្រាប់ឃុំជនល្មើសជាអនីតិជន
ក្រសួងសង្គមកិច្ច កាលពីម្សិលមិញ បានបញ្ជាក់ថា ខ្លួននឹងកសាងមជ្ឈមណ្ឌលជាតិថ្មីមួយសម្រាប់ការស្តារនីតិសម្បទាទៅលើជនល្មើសដែលជាកុមារ។ ព័ត៌មាននេះបានលេចឡើង ក្រោយពីកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលលោក ទូច ចន្នី អ្នកនាំពាក្យរបស់ក្រសួងសង្គមកិច្ច បានប្រាប់អ្នកចូលរួមថា មជ្ឈមណ្ឌលថ្មីនេះដែលនឹងត្រូវបានប្រើប្រាស់សម្រាប់ឃុំខ្លួនជនល្មើសជាអនីតិជន នឹងត្រូវកសាងឡើង បន្ទាប់ពីការអនុម័តច្បាប់ស្តីពីយុត្តិធម៌អនីតិជនកាលពីពេលថ្មីៗនេះ។ ច្បាប់នេះ ត្រូវបានឡាយព្រះហស្ថលេខាដោយមហាក្សត្រ នរោត្តម សីហមុនី កាលពីខែកក្កដា។ …
គង់ មេត្ដា
http://bit.ly/2cIq0Au