រដ្ឋាភិបាល

ការបោះឆ្នោត

បក្ស​ប្រឆាំង​បារម្ភ​ឱកាស​សម្រាប់​ការ​បញ្ចុះបញ្ចូល​កាតឈ្មោះ​អ្នកបោះឆ្នោត

​​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​តវ៉ា​លើ​ការ​ចែកចាយ​កាត​បោះ​ឆ្នោត​ដល់​អ្នកបោះឆ្នោត​ ដោយ​លើក​ឡើង​ថា​មន្ត្រី​ជួរ​រដ្ឋាភិបាល​អាច​នឹង​បញ្ចុះ​ប​ញ្ជូ​ល​ឱ្យ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ខណៈ​ពេល​ដែល​ចែក​កាត​ទាំងនោះ​។​ ​ ...

ឃួន ណារិម
http://www.khmertimeskh.com/news/37565/opposition-fears-voter-card-chance-for-lobbying/

ហ៊ែកឃើ​ព្រមាន​ថា បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​តាម​អុីនធឺណិត​​ងាយ​ហ៊ែក

ហ៊ែកឃើម្នាក់ នៅពីក្រោយការបែកធ្លាយជាបន្តបន្ទាប់ដែលបង្ខូចឈ្មោះមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងសាច់ញាតិរបស់ពួកគេនោះ បានព្រមានកាលពីម្សិលមិញថា បញ្ជីឈ្មោះបោះឆ្នោតតាមប្រព័ន្ធអុីនធឺណិតរបស់រដ្ឋាភិបាលសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ងាយហ៊ែកចូល ហើយបានជំរុញឱ្យអ្នកជំនាញខិតខំធ្វើឱ្យគេហទំព័រនេះមានសុវត្ថិភាពជាងមុន។ ...

វណ្ណ រើន និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/37162

អ្នកនយោបាយ​នៅ​ភូមិ​ផ្លាស់​ប្តូរ​គំនិត​

​បន្ទាប់​ពី​បំពេញការងារ​ឲ្យ​គណបក្សប្រឆាំង​អស់​រយៈពេល​ ៦​ឆ្នាំ​មក​ លោក​ យឿ​ន​ យ៉ង់​ ជា​ជំទប់​ឃុំ បាន​សម្រេច​ចាកចេញ​ និង​មក​ចូលរួម​ជាមួយ​ គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្សកាន់អំណាច​ សម្រាប់​ការ​បោះ​ឆ្នោត​ឃំុសង្កាត់​នៅ​ពេល​ខាង​មុខ​នេះ​។​​ឈ្មោះ​របស់​លោក​ យ៉ង់ ...

វ៉ែន រដ្ឋាវង្ស និង រស់ ចាន់វាសនា
http://www.khmertimeskh.com/news/37522/village-politician-changes-sides/

បុគ្គលិក​ស្ថាប័ន​បោះ​ឆ្នោត​រាប់​ពាន់​នាក់​មិន​ទាន់​ទទួល​បាន​ប្រាក់​ឈ្នួល​រាប់​ស​ប្តា​ហ៍​មក​ហើយ​

បុគ្គលិក​ជាប់កិច្ចសន្យា​រាប់​មឺ​ន​នាក់​ ជ្រើសរើស​ដោយ​រដ្ឋាភិបាល​ ដើម្បី​ត្រៀម​ប្រទេស​កម្ពុជា​សម្រាប់​ការ​បោះ​ឆ្នោត​ឃំុសង្កាត់​ នៅ​ខែមិថុនា​ខាង​មុខ​ ដែល​ភាគច្រើន​រង់ចាំ​បើកប្រាក់​ឈ្នួល​​ ត្រូវ​រង់ចាំ​ប្រាក់ខែ​ សម្រាប់​ខែកុម្ភៈ​ និង​ខែមីនា​ នៅ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​។​​គណៈកម្មាធិការ​ជាតិ​រៀបចំ ...

ផាន់ ស៊ូមី
https://www.cambodiadaily.com/news/thousands-of-election-body-workers-missing-weeks-of-wages-127966/

ថ្ងៃ​សម្រេច​លើ​ជោគវាសនា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​កំណត់​

គណបក្ស​សង្គ្រោះ​ជាតិ​ ជា​គណបក្សប្រឆាំង​ នឹង​ជួប​ប្រជុំគ្នា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដើម្បី​ពិភាក្សា​លើ​សុពលភាព​របស់​អនុប្រធាន​ទាំង​បី​ បន្ទាប់​ពី​ក្រសួងមហាផ្ទៃ​ ទទូច​ថា​ ការ​តែងតាំង​អ្នក​ទាំង​បី​ គឺ​ខុសច្បាប់​។​​លោក​ ប៉ុ​ល​ ហំ​ ម្នាក់​ក្នុង​ចំណោម​អនុប្រធាន​ទាំង​បី​ បាន ...

ម៉ៃ ទិត្យថារ៉ា
http://www.khmertimeskh.com/news/37521/date-set-to-decide-fate-of-the-cnrp-deputies/

លោក កឹម សុខា លើក​​​ឡើង​​​ថា ពល​​​រដ្ឋ​​​ខ្មែរ​​​ភាគ​​​ច្រើន​​​ចង់​​​ឲ្យ​​​មាន ‘ការ​​​ផ្លាស់​​​ប្តូរ​​​ជា​​​វិជ្ជមាន’

កាលពីម្សិលមិញ លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងនៅតែលើកឡើងថា ពលរដ្ឋខ្មែរភាគច្រើនចង់បានការផ្លាស់ប្តូរនយោបាយ ជាការអះអាងដែលអ្នកនាំពាក្យគណបក្សកាន់អំណាច ចាត់ទុកថា ជាការកុហក។ នៅក្នុងវីដេអូរយៈពេល៣នាទីដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនមុនពេលប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ លោក កឹម សុខា បានលើកឡើងថា លោកជឿថា ប្រជាពលរដ្ឋខ្មែរចង់ឲ្យមាន “ការផ្លាស់ប្តូរជាវិជ្ជមាន”។ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/37152

ការធ្វើ​សវនកម្ម​គាំទ្រ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី ប៉ុន្តែ​​មន្ទិល​នៅតែ​មាន

ផ្ទុយពីបញ្ជីឈ្មោះបោះឆ្នោតអាណត្តិមុនៗដែលជាប្រភពមួយក្នុងចំណោមប្រភពធំៗនាំឲ្យមានការផ្ទុះកំហឹង និងភាពទោមនស្សបញ្ជីឈ្មោះបោះឆ្នោតថ្មីដែលបានបង្កើតឡើងសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនាខាងមុខនេះបានឆ្លងផុតការធ្វើសវនកម្មហើយដោយទទួលបានលទ្ធផលដ៏ល្អប្រសើរ ខណៈអ្នកធ្វើអត្ថាធិប្បាយនៅតែមានមន្ទិលថា តើប្រទេសកម្ពុជាពិតជាអាចរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅថ្ងៃទី៤ខែមិថុនាបានមែនឬយ៉ាងណា។ ...

Hannah Hawkins និង វណ្ណ រើន
http://www.cambodiadailykhmer.com/37142

លោក ជា សុផារ៉ា ប្រាប់​ឲ្យ​អ្នករស់នៅអគារ​ប៊ូឌិញ​បោះឆ្នោត​​ឱ្យ

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាស់តឿនអ្នកភូមិនិងអ្នកដែលនឹងរងការបណ្ដេញចេញឆាប់ៗជាង២០០នាក់នៅអគារប៊ូឌិញ “ស” ក្នុងរាជធានីភ្នំពេញឱ្យ ”ជួយយើងវិញ” តាមរយៈការបោះឆ្នោតឃុំ សង្កាត់ នាពេលខាងមុខ ជាថ្នូរនឹងការឱ្យរដ្ឋាភិបាលចរចាប្រាក់សំណងសម្រាប់ផ្ទះរបស់ពួកគេ។ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/37114

គ.ជ.ប បង្កើត​កម្មវិធី​ស្វែងយល់​ពី​ការ​បោះឆ្នោត​ តាម​វិទ្យុ​គ្រប់​ខេត្ត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​អនុញ្ញាត​ឲ្យ​មាន​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​នាទី​ស្វែងយល់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​រយៈពេល​ពីរ​ខែ​តាមរយៈ​វិទ្យុ​នៅ​ទូទាំង ២៥ រាជធានី​ខេត្ត ដើម្បី​ឆ្លើយតប​ទៅ​នឹង​ចម្ងល់​របស់​ប្រជាពលរដ្ឋ និង​ចៀសវាង​ការ​បំភាន់​ព័ត៌មាន​លទ្ធផល​បោះឆ្នោត​មុន​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ៤ ខែ​មិថុនា ...

ទូច សុខា
http://bit.ly/2oQkkZG

សុខា​៖​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​

លោក​ កឹ​ម​ សុខា​ បាន​អះអាង​ថា​ ការ​ស្ទង់​មតិ​ផ្លូវការ​និង​មិន​ផ្លូវការ​ បង្ហាញ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ឈ្ពោះ​ទៅ​ទទួល​ជ័យ​ជំនះ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​ សង្កាត់​ នៅ​ខែមិថុនា​ ខាង​មុខ​នេះ​។​​ខណៈ​ពេល​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​ នៅ ...

ម៉ៃ ទិត្យថារ៉ា
http://www.khmertimeskh.com/news/37388/sokha--cnrp-will-win-elections/

អាជ្ញាធរ​ជំរុញ​ឲ្យ​អ្នក​រស់នៅ​ ប៊ុលឌិង ​បោះឆ្នោត​ជូន CPP

អាជ្ញាធរ​មូលដ្ឋាន​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន​កាលពី​ម្សិលមិញ​ បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អគារ​ប៊ុលឌិង​ស​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ ទើប​អាច​មាន​ដំណោះស្រាយ​ឆាប់​រហ័ស​ក្នុង​ការ​អភិវឌ្ឍ​អគារ​ប៊ុលឌិង ដែល​រដ្ឋាភិបាល​គ្រោង​ធ្វើការ​អភិវឌ្ឍ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន ខណៈ​ដែល​លោក​ ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​ដែនដី​នឹង ...

សែន ដាវីត
http://bit.ly/2oPCQOj

អាមេរិកផ្តល់ជំនួយ១.៨លានដុល្លារសំរាប់ការបោះឆ្នោត

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​យល់ព្រម​ផ្តល់​ជំនួយ​១,៨​លាន​ដុល្លារ​ ដល់​អង្គការក្រៅរដ្ឋាភិបាល​ឈ្មោះ​ International​ Foundation​ for​ Electoral​ System(IFES)​ ដើម្បី​ជួយ​​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(NEC)​ ​ធ្វើ​ការងារ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​បាន​ដោយ​សេរី​និង​យុត្តិធម៌​។​ ...

រស់​ ចាន់វាសនា
http://www.khmertimeskh.com/news/37337/us-gives--1-8m-funding-for-electoral-group/

អង្គការ​ពីរ​ថា​ បញ្ជី​បោះឆ្នោត​ថ្មី​មាន​ភាព​ត្រឹមត្រូវ ៩៨ ភាគរយ

អង្គការ​ធ្វើការ​លើ​កិច្ចការ​បោះឆ្នោត​ចំនួន​ពីរ​បាន​សហការ​គ្នា ធ្វើ​សវនកម្ម​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​បាន​រកឃើញ​ថា​បញ្ជី​ឈ្មោះ​នេះ​មាន​ភាព​ត្រឹមត្រូវ​ស្ទើរតែ​មួយរយ​ភាគរយ។ ...

ទូច សុខា
http://bit.ly/2oLW1Jc

ចំនួន​​​អ្នក​​​បោះ​​​ឆ្នោតជាង​​​ពាក់​​​កណ្តាល​​​​​​​ដែលត្រូវ​បាន​ស្ទាប​​​ស្ទង់​មតិ​ មិនទាន់​​​​​​ដឹង​​​​ថ្ងៃ​បោះឆ្នោត

ខណៈពេលនៅសល់ត្រឹមតែពីរខែទៀតប៉ុណ្ណោះនឹងដល់ថ្ងៃបោះឆ្នោតឃុំសង្កាត់នៅកម្ពុជានោះ អ្នកដែលត្រូវបានសម្ភាសជាងពាក់កណ្តាលនៅក្នុងការស្ទាបស្ទង់មតិថ្មីមួយមិនដឹងថាថ្ងៃណា គឺជាថ្ងៃបោះឆ្នោតនេះឡើយ។ ...

បែន​ សុខហ៊ាន និង​​​​​​ Hannah Hawkins
http://www.cambodiadailykhmer.com/37084

អ្នក​ឃោសនាបោះឆ្នោត​នានា​ត្រូវ​បាន​ប្រាប់​ឱ្យ​ប្រយ័ត្ន​ពាក្យ​សំដី​

​ឧបនាយករដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ស​ ខេ​ង​ បាន​ជម្រុញ​គណបក្ស​នយោបាយ​ អ្នកនយោបាយ​ និង​សកម្មជន​ទាំងអស់​បញ្ឈប់​ពី​ការ​បញ្ចេញមតិ​ទាំងឡាយ​ដែល​ផ្ទុយ​ពី​ការ​ពិត​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ខាង​មុខ​។​ ​ ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/news/37237/election-campaigners-told-to-watch-tongues/

គ.ជ.ប. ព្រមាន​​​មិនឱ្យ​​​មាន​​​ការ​​​​​​ស្ទង់​​​​​​ម​​​តិ​​​​​​​​​នៅមុន​​ថ្ងៃ​​​បោះឆ្នោត

ស្ថាប័នបោះឆ្នោតកំពូលក្នុងប្រទេសកម្ពុជានឹងចាត់វិធានការប្រឆាំងក្រុមណាដែលធ្វើ ឬផ្សព្វផ្សាយលទ្ធផលស្ទង់មតិ២សប្ដាហ៍មុនការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុដោយព្រមានថា ការស្ទង់មតិនេះអាចនាំឱ្យមានអស្ថិរភាពសង្គម នេះបើតាមអ្នកនាំនា ពាក្យរបស់ខ្លួន។ ...

បែន​ សុខហ៊ាន និង Ben Paviour
http://www.cambodiadailykhmer.com/37040

បក្ស​សង្គ្រោះជាតិ​ព្រម​ប្តូរ​ពាក្យ​ស្លោក និង​គាំទ្រ​ថ្នាក់​ដឹកនាំ​ជាថ្មី

គណបក្ស​ប្រឆាំង​បាន​សម្រេច​​លុប​​ពាក្យ​ស្លោក​នយោបាយ​​ «ដូរ​​មេឃុំ​បម្រើ​បក្ស​ ដាក់​មេឃុំ​បម្រើ​រាស្រ្ត​» ​​ទៅ​តាម​ការ​ទាមទារ​របស់​ក្រសួង​​មហាផ្ទៃ​​ បន្ទាប់ពី​​ប្រជុំ​​គណៈកម្មាធិការ​នាយក​កាលពី​ម្សិលមិញ​ហើយ​បាន​គាំទ្រ​លោក កឹម សុខា ជាថ្មី​ជា​ប្រធាន ...

មាស សុខជា
http://bit.ly/2nuYB4h

ក្រសួង​មហាផ្ទៃ​មិន​ទទួល​ស្គាល់​​មេដឹកនាំ​ថ្មី​របស់​គណបក្ស​ប្រឆាំង​ហើយ​បាន​ជំរុញ​ឲ្យ​ធ្វើការ​កែតម្រូវ​ឡើង​វិញ

ក្រសួង​មហាផ្ទៃ​​ មិន​ទទួល​ស្គាល់​​ថ្នាក់​ដឹកនាំ​ថ្មី​របស់​គណបក្ស​ប្រឆាំង​ដែល​កើត​ចេញ​ពី​ការ​ធ្វើ​សមាជ​វិសាមញ្ញ​កាលពី​ថ្ងៃ​ទី​ ២ ​ខែ​មីនា​នោះ​ទេ​ហើយ​បាន​ជំរុញ​ឲ្យ​គណបក្ស​នេះ​ធ្វើការ​កែតម្រូវ​ឲ្យ​ស្រប​ទៅ​តាម​លក្ខន្តិកៈ​ចាស់​របស់​ខ្លួន និង ...

មាស សុខជា
http://bit.ly/2ocVgvA

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ ​ខ្វះ​ថវិកា​ប្រមាណ​ ១៧០​ ០០០​ ដុល្លារ​

សម្ព័ន្ធ​កំណែទម្រង់​ការ​បោះ​ឆ្នោត​ និង​អង្គការ​សង្គម​ស៊ី​វិល​ដែល​បាន​បង្កើត​បន្ទប់​ស្ថានការណ៍​ ដើម្បី​សង្កេតការណ៍​ការ​បោះ​ឆ្នោត​ថ្នាក់​ឃុំ​សង្កាត់​ ​នៅ​ខ្វះ​ថវិកា​ប្រមាណ​ ១៧០​ ០០០​ ដុល្លារ​ ដើម្បី​អនុវត្ត​អោយ​បាន​ជោគជ័យ​សំរាប់​ការ​ត្រួតពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ ...

Martin de Bourmont
http://www.phnompenhpost.com/national/elections-coalition-has-170k-shortfall

NGO ស្នើ​ឲ្យ​អ្នក​ចង់​សង្កេតការណ៍ ​ចុះ​ឈ្មោះ​ទាន់​ពេល

បណ្តុំ​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ​នៃ​សមាជិក​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ដែល​បាន​បង្កើត​បន្ទប់​ស្ថានការណ៍​ដើម្បី​សង្កេត​ការណ៍​ការ​បោះឆ្នោត​ថ្នាក់​ឃុំ​សង្កាត់​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ​មក​ចុះ​ឈ្មោះ​ធ្វើ​ជា​អ្នក​សង្កេតការណ៍​ឱ្យ​ទាន់​ពេល ​និង​បាន​អំពាវនាវ​រក​ថវិកា ...

ឡាយ សាមាន
http://bit.ly/2nKvcqK

NGOs ​ដាក់​អ្នក​អង្កេត ២​ម៉ឺន​នាក់ ឃ្លាំ​មើល​ការ​​បោះឆ្នោត​ឃុំ-​សង្កាត់

បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ចំនួន៣៨​អង្គការដែល​បាន​បង្កើត​បន្ទប់​ស្ថានការណ៍​សម្រាប់​ឃ្លាំ​មើល​ដំណើរការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ​ឆ្នាំ​២០១៧ បាន​ដាក់​ផែនការ​ដំបូង​ដោយ​គ្រោង​ពង្រាយ​អ្នក​សង្កេតការណ៍​ជាង ២​ម៉ឺន​នាក់ នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត​នៅ​តាម​ឃុំ-​សង្កាត់​ទូទាំង​ប្រទេស និង​កំណត់​យក​គោលការណ៍​ ៩​ចំណុច ដើម្បី ...

ប៉ិច សុធារី
http://bit.ly/2nteSbu

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងបញ្ចូលបេក្ខជនគណបក្សសង្គ្រោះជាតិ​សម្រាប់បោះឆ្នោតឃុំសង្កាត់

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គជ​ប​)​ នឹង​មិន​លុប​បេក្ខជន​គណបក្សប្រឆាំង​ពី​ ប​ញ្ចី​ឈ្មោះ​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ខែមិថុនា​នោះទេ​​ បើ​ទោះបីជា​ក្រសួងមហាផ្ទៃ​បដិសេធ​ការ​ផ្លាស់​ប្តូរ​គណៈ​ដឹកនាំ​គណបក្ស​នេះ​ក៏​ដោយ​ នេះ​បើ ...

ប៉ែន សុខហ៊ាន
https://www.cambodiadaily.com/news/nec-says-it-will-recognize-cnrp-commune-election-candidates-127140/

លោក​នាយក​រដ្ឋមន្ត្រី​អំពាវនាវ​កុំ​ប្រមាថ​គ្នា​ ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន កាល​ពី​ម្សិលមិញ​បាន​អំពាវនាវ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ គោរព​ក្រមសីលធម៌​ក្នុង​កំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​នា​ពេល​ខាង​មុខនិង​ចៀសវាង​ប្រើប្រាស់​ការ​ឃោសនា​របស់​ខ្លួន​ដើម្បី​រិះគន់ វាយប្រហារ ឬ​ប្រមាថ​លើ​គណបក្ស​នយោបាយ​ដទៃ​ទៀត។ ...

វ៉ែន រដ្ឋាវង្ស
http://bit.ly/2o017Ur

បក្ស​នយោបាយ​អំពាវនាវ​ពលរដ្ឋ កុំ​ឲ្យ​ច្រឡំ​លើ​លេខ​រៀង​ពេល​បោះឆ្នោត​​ឃុំ-​សង្កាត់

គណបក្ស​នយោបាយ​ធំៗ​ពីរបាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋកុំ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​លើ​លេខ​រៀង​របស់​គណបក្ស​ខ្លួនសម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ខាង​មុខខណៈ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.)បាន​ចាប់​ផ្តើម​ចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​របស់​បញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​នីមួយៗ ...

ប៉ិច សុធារី
http://bit.ly/2n8lZFb

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

eAWc3
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!