រដ្ឋាភិបាល

ទំនាក់ទំនងអន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បង្កើនជើងហោះហើរមកកម្ពុជាដល់ ១០ ក្នុងមួយសប្តាហ៍

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានបន្ថែមជើងហោះហើរចំនួន ៦ ទៀតក្នុងមួយសប្តាហ៍ ដើម្បីបន្ថែមលើជើងហោះហើរបច្ចុប្បន្នរបស់ខ្លួនដែលហោះ៤ ជើងក្នុងមួយសប្តាហ៍ អោយបាន ១០ជើង ។ ការហោះហើរលើកដំបូងរបស់អាកាសចរណ៍វៀតណាមមកកាន់រាជធានីភ្នំពេញគឺនៅថ្ងៃទី១ ខែមករាឆ្នាំនេះ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Icg3Ew

ប្រេសិត​ពិសេស​អង្គការសហប្រជាជាតិ​ប្ដេជ្ញាចិត្ត​ខិតខំ​ធ្វើការ​ជាមួយ​ប្រធាន​អាស៊ាន​ និង​អាស៊ាន​លើ​បញ្ហា​មីយ៉ាន់ម៉ា

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (UN) ប្តេជ្ញា​ចិត្តនឹង​ខិតខំ​ធ្វើ​ការងារ​ជាមួយ​អាស៊ាន​ដើម្បី​បញ្ចៀស​វិបត្តិ​នៅ​មីយ៉ាន់ម៉ា ហើយ​លោក​ក៏​ស្នើឱ្យ​ប្រេសិត​ពិសេស ​UN នេះ​ធ្វើការ​ដោយផ្ទាល់​ជាមួយ​ប្រេសិត​ពិសេស​អាស៊ាន​លើ​បញ្ហា​មីយ៉ាន់ម៉ា​ផងដែរ​។   ...

រី សុចាន់
https://www.postkhmer.com/national/2022-01-14-1132-230067.html

KOICA និង CRDB/CDC ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​សម្រាប់​ឆ្នាំ​ ២០២២-២០២៣

​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) និង​គណៈកម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CRDB/CDC) ពិភាក្សា​គ្នា​អំពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​សម្រាប់​ឆ្នាំ ២០២២-២០២៣ ខណៈ​ក្នុង​ឆ្នាំ​ ២០២២ ​នេះ​ជំនួយ​ឥតសំណង​របស់ KOICA ដល់​កម្ពុជា​មាន​ចំនួន​សរុប ២០,៧ ​លាន​ដុល្លារ​អាមេរិក​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-01-13-1230-229951.html

ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​បង្កើន​ក្តី​សង្ឃឹម​សម្រាប់​ការ​ឯកភាព​គ្នា​របស់​មីយ៉ាន់ម៉ា

អ្នកជំនាញបាននិយាយថា ទោះបីជាការដោះស្រាយវិបត្តិប្រទេសមីយ៉ាន់ម៉ាភ្លាមៗមិនមែនជារឿងងាយស្រួលក៏ដោយ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសនេះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន របស់កម្ពុជាអាចត្រួសត្រាយផ្លូវឆ្ពោះទៅរកការឯកភាពគ្នារវាងរដ្ឋសមាជិកអាស៊ាន។ ...

Yang Han
https://bit.ly/3FnLslp

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​បញ្ជាក់​ថា​នឹង​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​នៅ​កម្ពុជា​ឆ្នាំ​នេះ

កាលពីល្ងាចមិញ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្សព្វផ្សាយជាសាធារណៈនូវលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសមភាគីជប៉ុន លោក Hayashi Yoshimasa។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Gnc1bK

ឥណ្ឌា​ប្តេជ្ញា​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជាក្នុង​នាម​ជា​ប្រធាន​អាស៊ាន

ឥណ្ឌាបានសន្យាថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំ ២០២២ ក្នុងការដោះស្រាយបញ្ហាកង្វល់រួម រួមទាំងវិបត្តិមីយ៉ាន់ម៉ាផងដែរ។ ...

រី សូចាន់
https://www.phnompenhpost.com/national-politics/india-vows-close-cooperation-kingdom-asean-chair

លោក​ ហ៊ុន សែន ស្នើ​ ៣ ប្រទេស​នៃ​អាស៊ាន​បង្កើត​យន្តការ ធ្វើការ​លើ​បទ​ឈប់​បាញ់​នៅ​មីយ៉ាន់ម៉ា

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ស្នើ​បណ្តា​ប្រទេស​អាស៊ាន​បង្កើត​យន្តការ​ត្រយកា ​(Troika) ដែលមាន​ភាគី​ ៣ ​ប្រទេស​ចូលរួម គឺ​ប្រ៊ុយណេ កម្ពុជា​និង​ឥណ្ឌូនេស៊ី ដើម្បី​ធ្វើការ​សម្របសម្រួល​លើ​បទ​ឈប់​បាញ់ នៅ​មីយ៉ាន់ម៉ា បន្ទាប់ពី​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា បានប្រកាស​ពន្យារពេល​បទ​ឈប់​បាញ់​រហូតដល់​ចុងឆ្នាំ​ ២០២២​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-01-11-1003-229816.html

​កម្ពុជា​-​វៀតណាម​ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​

​កម្ពុជា​ និង​វៀតណាម​បាន​ប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​ ខណៈ​ពេល​ដែល​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ ជា​ពិសេស​ក្នុង​វិស័យ​យោធា​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501005184/cambodia-vietnam-enhance-defence-cooperation/

​ជប៉ុន​ផ្តល់​ជំនួយ​ ២០០​លាន​ដុល្លារ​ដើម្បី​ទប់ស្កាត់​នឹង​ជំងឺ​កូ​វី​ដ​-១៩​នៅ​កម្ពុជា​

​រដ្ឋាភិបាល​ជប៉ុន​បាន​សន្យា​ផ្តល់​កម្ចី​ការ​ប្រាក់​ទាប​ចំនួន​ ១៨៥​លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​កម្ពុជា​ ដើម្បី​ជួយ​ដល់​ដំណាក់កាល​ទី​ពីរ​នៃ​វិបត្តិ​កូ​វី​ដ​-១៩​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501005477/japan-to-200-million-in-response-to-covid-19-in-cambodia/

កម្ពុជា​ បារាំង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​វប្បធម៌​

កម្ពុជា​ និង​បារាំង​បាន​សន្យា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501005489/cambodia-france-to-foster-cultural-collaboration/

យន្តការ​សម្រាប់​មី​យ៉ា​ន់​ម៉ា​គឺ​សម្រាប់​បទ​ឈប់​បាញ់​ និង​ជំនួយ​មនុស្សធម៌​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ផ្តួចផ្តើម​អនុវត្ត​យន្តការ​ពីរ​ក្នុង​វិបត្តិ​មី​យ៉ា​ន់​ម៉ា​ពោល​គឺ​បទ​ឈប់​បាញ់​ និង​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ការ​ខ្វះខាត​ដោយ​គ្មាន​ការ​រើសអើង​។​ ...

ស​ សុ​ជាតិ​
https://www.khmertimeskh.com/501004392/mechanisms-for-myanmar-are-for-a-ceasefire-and-humanitarian-assistance/

លោក ហ៊ុន សែន ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចូលរួមរំលែកទុក្ខដល់លោកជំទាវ Sumiko Imagawa ចំពោះការទទួលមរណភាពរបស់លោក Yukio Imagawa អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3FcNCV6

មិត្តភាពវៀតណាម-កម្ពុជា៖ ទ្រព្យសម្បត្តិរួមរបស់ប្រជាជនទាំងពីរ

សមាគមមិត្តភាពវៀតណាម-កម្ពុជា នៃអតីតយោធិនស្ម័គ្រចិត្តនៃកងពលលេខ២ បានបើកកិច្ចប្រជុំនៅទីក្រុងហាណូយ នាថ្ងៃទី៨ ខែមករា ដើម្បីពិនិត្យឡើងវិញនូវប្រវត្តិសាស្ត្ររួមរវាងប្រទេសទាំងពីរ ការគាំទ្ររបស់យោធាវៀតណាមចំពោះកម្ពុជា និងបានស្នើទិសដៅថ្មីសម្រាប់អាណត្តិខាងមុខ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3qcSaGu

​ជប៉ុន​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​មី​យ៉ា​ន់​ម៉ា​

​ជប៉ុន​បាន​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​ខ្លួន​នៅ​ពីក្រោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្នុង​ការ​បន្ធូរបន្ថយ​ និង​ដោះស្រាយ​ជម្លោះ​មី​យ៉ា​ន់​ម៉ា​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501004102/japan-backs-cambodias-initiative-to-resolve-myanmars-conflict/

ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ នាំយកជំនួយទៅប្រទេសមីយ៉ាន់ម៉ា

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ចំនួន៤គ្រឿង ត្រូវបានជួលឱ្យដឹកអំណោយសម្ភារៈបរិក្ខារពេទ្យទាក់ទងនឹងជំងឺកូវីដ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ ខែមករា ដោយអមដំណើរគណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ដំណើរទស្សនកិច្ចតរយៈពេលពីរថ្ងៃ។   ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.phnompenhpost.com/national/cambodia-airways-flys-aid-myanmar

លោក​ ហ៊ុន សែន ហៅ​អ្នក​ប្រឆាំងនឹង​បទ​ឈប់បាញ់​នៅ​មីយ៉ាន់ម៉ាថា ​ជា​អ្នក​ដែល​ចង់ឱ្យ​មនុស្ស​ស្លាប់​ និង​របួស​ដោយសារ​សង្គ្រាម

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្រោយ​ការវិលត្រឡប់​ពី​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា បាន​ហៅ​អ្នក​ដែល​ប្រឆាំងនឹង​បទ​ឈប់​បាញ់​នៅ​មីយ៉ាន់ម៉ា ថា​ជា​អ្នក​ដែល​ចង់ឱ្យ​មនុស្ស​ស្លាប់ និង​របួស ដោយសារ​សង្គ្រាម ខណៈ​មេដឹកនាំ​យោធា​ប្រទេស​នេះ សម្រេច​ពន្យារពេល​បទ​ឈប់​បាញ់​រហូតដល់​ចុងឆ្នាំ​ ២០២២​។   ...

រី សុចាន់
https://www.postkhmer.com/national/2022-01-10-0940-229699.html

ម៉ាឡេស៊ី​ចង់​ស្វែងយល់​អំពី​ការ​គ្រប់​គ្រង​បូជនីយដ្ឋាន​អង្គរ​ដែល​មាន​ការ​ទទួល​ស្គាល់​យ៉ាង​ខ្លាំង

លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី មានប្រសាសន៍ថា ការគ្រប់គ្រងប្រាសាទអង្គរដោយអាជ្ញាធរជាតិអប្សរា ទទួលបានការកោតសរសើរ និងល្បីល្បាញ ដែលធ្វើឲ្យប្រទេសផ្សេងទៀត រួមទាំងម៉ាឡេស៊ី អន្ទះសារចង់ស្វែងយល់ និងសិក្សាពីការអភិរក្សរបស់ខ្លួន។ ...

បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3HD4gyx

វៀតណាម ឡាវ កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម

វៀតណាម កម្ពុជា និងឡាវបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ ជាពិសេសឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរមនុស្ស ការរត់ពន្ធ អំពើភេរវកម្ម និងឧក្រិដ្ឋកម្មបច្ចេកវិទ្យា។ ...

បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3HJcFRl

លោក ​ហ៊ុន សែន ​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​មុន​គម្រោង​របស់លោក ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo មុន​គម្រោង​របស់លោក​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា ខណៈ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​រូបនេះ ប្រកាស​សន្យា​គាំទ្រ​លោក ហ៊ុន សែន ឱ្យ​ទទួលបាន​ជោគជ័យ​ក្នុង​ការដឹកនាំ​អាស៊ាន​នៅ​ឆ្នាំ​ ២០២២​។   ...

រី សុចាន់
https://www.postkhmer.com/national/2022-01-05-0943-229428.html

​គោលដៅ​សំខាន់ៗ​របស់​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២​ ត្រូវ​បាន​ចេញ​ជា​សាធារណៈ​

​រដ្ឋមន្ត្រី​ការ​បរទេស​ លោក​ ប្រាក់​ សុ​ខុន​ កាលពី​ម្សិលមិញ​បាន​ប្រកាស​ថា​ កម្ពុជា​បាន​ចាប់ផ្តើម​តួនាទី​របស់​ខ្លួន​ជា​ផ្លូវការ​ក្នុង​ការ​ដឹកនាំ​អាស៊ាន​សម្រាប់​ឆ្នាំ​ ២០២២​ ហើយ​បាន​ចេញផ្សាយ​នូវ​គោលបំណង​សំខាន់ៗ​ និង​លទ្ធផល​រំពឹង​ទុក​របស់​ប្រធាន​អាស៊ាន​។​ ...

ស​ សុ​ជាតិ​
https://www.khmertimeskh.com/501000664/key-objectives-of-asean-chair-2022-released/

លោក ស ខេង ថា​វិនិយោគ​ចិន​កើន​ដល់១០ពាន់​លាន​ដុល្លារ​ឆ្នាំ២០២៣

នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២១ ការវិនិយោគរបស់ចិននៅកម្ពុជានៅតែស្ថិតនៅចំនួនខ្ពស់បំផុតក្នុងចំណោមប្រទេសបរទេសទាំងអស់។ តម្លៃសរុបនៃហិរញ្ញប្បទានចិនបានឈានដល់ប្រហែលប្រាំពាន់លានដុល្លារ ជាការកើនឡើង ៣១ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ ...

ទី​ន​ សុខ​ថា​វុ​ធ​
https://bit.ly/3mYnNlk

នាយក​រដ្ឋមន្ត្រី​និយាយ​ថា​ ចំណង​ការទូត​ជាមួយ​កូរ៉េ​ខាងត្បូង​គឺ​ដើរ​លើ​ផ្លូវត្រូវ​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​ និង​កូរ៉េ​ខាងត្បូង​ចាប់ផ្ដើម​យឺត​ពេល​ប៉ុន្តែ​កំពុង​ដើរ​លើ​ផ្លូវត្រូវ​។​ លោក​បាន​បង្ហាញ​ក្តី​សង្ឃឹម​ចំពោះ​ចំណងមិត្តភាព​នឹង​ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត​។​ ...

ស​ សុ​ជាតិ​
https://www.khmertimeskh.com/50999920/diplomatic-ties-with-south-korea-on-right-track-says-prime-minister/

កូរ៉េ​ខាងត្បូង​ជួយ​សាងសង់​ស្ពាន​ត​ភ្ជាប់​ពី​ភ្នំពេញ​ និង​អរិយ​ក្ស័​ត្រ​

​ប្រទេស​កូរ៉េ​ខាងត្បូង​កំពុង​ជួយ​កម្ពុជា​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ដែល​នឹង​ត​ភ្ជាប់​រាជធានី​ភ្នំពេញ​ទៅ​កាន់​តំបន់​អរិយ​ក្សត្រ​។​ ​ ...

ទី​ន​ សុខ​ថា​វុ​ធ​
https://www.khmertimeskh.com/50999929/south-korea-to-help-build-bridge-linking-phnom-penh-and-areyksat/

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ណែនាំ​អ្នក​នាំ​ចេញ​ឱ្យ​ស្វែងរក​ជម្រើស​ផ្សេង​ទៀត​ ខណៈ​ច្រក​ព្រំដែន​វៀតណាម​-​ចិន​មានការ​កកស្ទះ​

ក្រសួង​ពាណិជ្ជកម្ម​កាលពី​ម្សិលមិញ​បាន​ជូនដំណឹង​ដល់​អាជីវករ ​សមាគម​អ្នក​ដឹកជញ្ជូន​ អ្នក​នាំចូល​និង​សាធារណជន​ថា ​បច្ចុប្បន្ន​ការ​នាំ​ចេញ​ទំនិញ​ទៅ​ប្រទេស​ចិន ​តាម​ច្រកព្រំដែន​វៀតណាម ​អាច​នឹង​ក្លាយជា​បញ្ហា​ដោយសារ​បញ្ហាកក​ស្ទះ​ខ្លាំងនៅព្រំដែន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3zlyLGm

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

epzmh
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!