រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួង និងស្ថាប័នរដ្ឋ
កាលបរិច្ឆេទចាប់ផ្តើមការត្រួតពិនិត្យសុខភាពសម្រាប់កម្មករកាត់ដេរ
អ្នកនាំពាក្យក្រសួងការងារកាលពីម្សិលមិញបាននិយាយថា ការព្យាបាលដោយឥតគិតថ្លៃសម្រាប់កម្មករកាត់ដេរដែលត្រូវបានប្រកាសដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុន នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំក្រោយនេះ។ ...
មុំ សុផុន
http://www.khmertimeskh.com/5081004/start-date-set-garment-worker-health-checks/
៣០០គ្រួសារត្រូវបានប្រាប់ឲ្យរុះរើសំណង់ក្នុងរយៈពេលបីថ្ងៃ
ប្រជាពលរដ្ឋជិត ៣០០គ្រួសារ ត្រូវបានចោទប្រកាន់ពីបទរំលោភយកដីរដ្ឋយកទៅសង់ខ្ទមជិតប្រឡាយមួយនៅខេត្តកណ្តាល និងត្រូវបានផ្តល់ឲ្យរយៈពេលបីថ្ងៃដើម្បីរុះរើសំណង់នោះ។ ...
Zahron Sokry
http://www.khmertimeskh.com/5080988/land-grab-families-given-deadline/
ដំណោះស្រាយជំុវិញវិវាទដីធ្លីទាក់ទិនចម្ការអំពៅមិនបញ្ចូលសហគមន៍មួយចំនួន
កាលពីម្សិលមិញ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រកាសគម្រោងដោះស្រាយវិវាទដីធ្លីរាប់ឆ្នាំរវាងអ្នកភូមិរាប់ពាន់នាក់ និងឧកញ៉ាស្ករសដែលមានខ្នងក្រាស់នៅដើមខែក្រោយ ប៉ុន្តែសហគមន៍ដែលរងផលប៉ះពាល់មិនត្រូវបានបញ្ចូលទាំងអស់នោះឡើយ ...
អូន ភាព និង Brendan O'Byrne
http://www.cambodiadailykhmer.com/38692
កាលបរិច្ឆេទចាប់ផ្តើមសម្រាប់ការត្រួតពិនិត្យសុខភាពកម្មករកាត់ដេរ
អ្នកនាំពាក្យក្រសួងការងារបាននិយាយកាលពីម្សិលមិញថា ការព្យាបាលដោយឥតគិតថ្លៃសម្រាប់កម្មករកាត់ដេរដែលត្រូវបានប្រកាសដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុន នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមករា។ អ្នកនាំពាក្យ លោក ហេង សួរ បាននិយាយថា គម្រោងនេះនឹងមានជំនួយពីក្រសួងដទៃៗទៀត។ ...
មុំ សុផុន
http://www.khmertimeskh.com/5081004/start-date-set-garment-worker-health-checks/
បន្ទប់ពិសោធន៍ប្រេងដើម្បីតាមដានការលួចបន្លំ
កាលពីម្សិលមិញ ក្រសួងពាណិជ្ជកម្មបានចាប់ផ្តើមបន្ទប់ពិសោធន៍ប្រេងចល័តមួយ ដើម្បីតាមដានមើលការលួចបន្លំ និងបោកប្រាស់នៅស្ថានីយសាំង និងធានាឱ្យមានការប្រកួតប្រជែងដោយយុត្តិធម៌។ មន្ទីរពិសោធន៏នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានកាំកុងត្រូ នឹងដាក់ឱ្យដំណើរការទូទាំងប្រទេសដោយចាប់ផ្តើមពីរាជធានីភ្នំពេញ។ ...
ជា វណ្ណៈ
ម្រេចកំពតចំនួន ៨០តោន ត្រូវបានគេរំពឹងថានឹងដាក់លើទីផ្សារនៅឆ្នាំនេះ
ម្រេចកំពតដែលជាផលិតផលកម្ពុជាទទួលបានវិញ្ញាបនបត្របញ្ជាក់ពីភូមិសាស្ត្រ (IG) ពីសហភាពអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងផ្តល់ទិន្នផលចំនួន ៨០តោន សម្រាប់ទីផ្សារនៅឆ្នាំនេះ។ ...
ជា វណ្ណៈ
http://www.akp.gov.kh/?p=108800
ខ្សែផ្លូវដែកកម្ពុជា-ថៃ មិនត្រូវបានដាក់ចូលក្នុងរបៀបវារៈ
កិច្ចប្រជុំគណៈរដ្ឋមន្រ្តីរវាងកម្ពុជា និងថៃនៅខែក្រោយ នឹងមិនដាក់បញ្ហាផ្លូវដែកភ្នំពេញ-បាងកកទៅក្នុងការពិភាក្សាទេ ដែលនេះធ្វើឲ្យកាលបរិច្ឆេទពិតប្រាកដនៃការចាប់ផ្តើមដំណើរផ្លូវដែកនេះមានភាពស្រពិចស្រពិល។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5080711/cambodia-thai-rail-link-not-talks-agenda/
ការស៊ើបអង្កេតលើមូលនិធិរបស់គណបក្សសង្គ្រោះជាតិបានចាប់ផ្តើម
ក្រសួងមហាផ្ទៃ បានចាប់ផ្តើមការស៊ើបអង្កេតមួយទៅលើប្រភពមូលនិធិរបស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីសារព័ត៌មាន Fresh News បានបង្ហោះឯកសារលេចធ្លាយ ដើម្បីបង្ហាញថាគណបក្សនេះបានទទួលមូលនិធិពីអង្គការបរទេស។ ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5080801/cnrp-funding-investigation-launched/
រដ្ឋមន្ត្រីសន្យាថាដោះស្រាយជម្លោះដីធ្លីឱ្យបានឆាប់រហ័ស
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់កាលពីម្សិលមិញបានសន្យាថា នឹងដំណោះស្រាយលើបញ្ហាពាក់ព័ន្ធវិវាទដីធ្លីដ៏រាុំរ៉ៃរវាងអ្នកភូមិ និងក្រុមហ៊ុនស្ករអំពៅដែលផ្តល់ដីសម្បទានសេដ្ឋកិច្ចនៅខេត្តកំពង់ស្ពឺ កោះកុង និងព្រះវិហារ។ លោក ជា សុផារ៉ា ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5080803/ministers-promise-quick-land-dispute-resolution/
គំរោងបង្កើនការដាំដុះបន្លែ
ប្រទេសកម្ពុជា និងប្រទេសនូវែលសេឡង់បានឈានដល់អនុស្សារណៈនៃការយោគយល់មួយសំដៅលើកកម្ពស់ផលិតភាពកសិកម្មដើម្បីបង្កើនសុវត្ថិភាពម្ហូបអាហារ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/5080733/project-boost-veggie-farming/
គណបក្សនយោបាយចំនួន៩កំពុងប្រឈមនឹងការបិទ
ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ដើម្បីស្នើសុំឲ្យតុលាការរំលាយគណបក្សនយោបាយចំនួន៩ ដោយចោទពីបទបំពានកាតព្វកិច្ចរបស់ពួកគេដែលមានក្នុងច្បាប់ស្តីពីគណបក្សនយោបាយ។ ...
មុំ សុផុន
http://www.khmertimeskh.com/5080574/nine-parties-face-closure/
អង្គការក្រៅរដ្ឋាភិបាលទាមទារប័ណ្ណសម្គាល់ខ្លួនម្រាប់ប្រជាជនកម្ពុជាក្រោម
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន៣ នឹងស្នើសុំជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាអំពីការផ្តល់ប័ណ្ណសំគាល់ខ្លួនដល់ប្រជាជនកម្ពុជាក្រោមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ ...
Zahron Sokry
http://www.khmertimeskh.com/5080577/ngos-demand-id-cards-kampuchea-krom/
គ្រួសារទំនប់សេសានសុំជំនួយពីនាយករដ្ឋមន្ត្រី
អ្នកតំណាង ១០ នាក់នៃគ្រួសារជនជាតិដើមភាគតិចចំនួន ១៤៣ នាក់ដែលទទួលរងផលប៉ះពាល់ដោយការអភិវឌ្ឍទំនប់វារីអគ្គិសនីសេសានក្រោម ២ នៅខេត្តស្ទឹងត្រែង បានជួបប្រជុំគ្នាកាលពីម្សិលមិញ ដើម្បីដាក់ញត្តិទៅក្រសួងមហាផ្ទៃ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5080579/sesan-dam-families-ask-pm-help/
CNRP សុំឱ្យលោក ស ខេងពន្យល់ការបំពានអំណាចថ្នាក់ឃុំ
អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិស្នើឱ្យក្រសួងមហាផ្ទៃពន្យល់ការកែប្រែប្រកាសនៃការសុំលិខិតបញ្ជាក់ទីលំនៅ ក្នុងគោលដៅនៃការចុះឈ្មោះបោះឆ្នោត និងការបំពានអំណាចចៅសង្កាត់ ដែលកើតមានក្រោយពេលគណបក្សសង្គ្រោះជាតិកាន់កាប់ជិត៥០០ឃុំចេញពីការបោះឆ្នោតឃុំសង្កាត់នៅក្នុងឆ្នាំ២០១៧នេះ។ ...
នៀម ឆេង
http://www.phnompenhpost.com/national/cnrp-questions-prakas-voter-registration
វៀតណាមនឹងជួយដល់ការប្រយុទ្ធនឹងគ្រឿងញៀននៅតាមព្រំដែន
ប្រទេសកម្ពុជា និងវៀតណាមប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀនឆ្លងដែនក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំរបស់ប្រទេសជាតិកាលពីម្សិលមិញ។ លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកគ្រឿងញៀន និង លោក ង៉ូ ថៃដុង ប្រធាននាយកដ្ឋានទប់ស្កាត់បទល្មើសគ្រឿងញៀន នៃក្រសួងការពារជាតិវៀតណាម បានជួបប្រជុំគ្នាកាលពីម្សិលមិញ ដើម្បីពិភាក្សាពីការប្រឆាំងនឹងការជួញដូរគ្រឿងញៀន។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/5080575/vietnam-aid-border-drugs-battle/
មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងស្រុកទទួលបាននូវការបណ្ដុះបណ្ដាល
ក្រសួងទេសចរណ៍បានកំពុងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តព្រះសីហនុ ដោយមានជំនួយពីថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ឆ្នេរសមុទ្រខេត្ត និងអ្នកចូលរួមចំនួន ៨០នាក់ មកពីសាកលវិទ្យាល័យ និងស្ថាប័ននានានៅក្នុងខេត្ត។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5080377/local-tour-guides-get-training-boost/
កូនសត្វទាព្រៃស្លាបសបានញាស់ដោយជោគជ័យ
កូនសត្វទាព្រៃស្លាបសចំនួន៩ក្បាលដែលជិតផុតពូជនៅក្នុងទាំងពិភពលោកបានញាស់ដោយជោគជ័យ បន្ទាប់ពីសំបុករបស់វាត្រូវបានគេរកឃើញកាលពីខែមុននៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារ។ ...
វ៉េន រដ្ឋាវង្ស
http://www.khmertimeskh.com/5080411/hatchlings-bring-hope-endangered-ducks/
នាយករដ្ឋមន្ត្រីបញ្ជាឱ្យមានសំណងថ្លៃទឹក
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងឧស្សាហកម្ម និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សងលុយជូនអតិថិជនក្រោយពីមានកំហុសបច្ចេកទេសដែលនាំឱ្យមានឡើងថ្លៃវិក័យបត្រទឹក។ ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5080434/pm-orders-water-repayments/
ជំរុញដើម្បីភ្ជាប់តំបន់ជនបទ
ប្រតិបត្តិករទូរគមនាគមន៍កំពុងត្រូវបានជំរុញឱ្យបង្កើតហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដើម្បីជំរុញការតភ្ជាប់បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (ICT) ពីទីក្រុងទៅតំបន់ជនបទ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5080378/push-connect-rural-areas/
ពលរដ្ឋនៅទំនប់សេសានដាក់ញត្តិសុំឱ្យក្រសួងជួយអន្តរាគមន៍
តំណាងពលរដ្ឋជាច្រើនគ្រួសារដែលមិនព្រមជម្លៀសចេញពីភូមិពីរក្នុងខេត្តស្ទឹងត្រែង ដែលនឹងត្រូវជន់លិចដោយទំនប់វារីអគ្គិសនីសេសានក្រោម២នោះ បានធ្វើដំណើរមកកាន់រាជធានីភ្នំពេញដើម្បីដាក់ញត្តិសុំឲ្យក្រសួងរ៉ែ និងថាមពលជួយកាលពីថ្ងៃសុក្រ។ ...
អូន ភាព
http://bit.ly/2iBZQ4i
ប្រទេសកម្ពុជាចង់ឲ្យមានការពិនិត្យឡើងវិញនួវប្រព័ន្ធ GSP
ប្រទេសកម្ពុជាបានស្នើឲ្យសហរដ្ឋអាមេរិកពិនិត្យមើលឡើងវិញនូវប្រព័ន្ធអនុគ្រោះទូទៅរបស់ខ្លួនសម្រាប់ការលើកលែងពន្ធ និងកូតា(GSP-DFQF) ដែលបានផ្តល់ឲ្យព្រះរាជាណាចក្រជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ដើម្បីឲ្យការនាំចេញរបស់កម្ពុជាមានភាពងាយស្រួលក្នុងការចូលទៅកាន់ទីផ្សារអាមេរិ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/5080069/cambodia-wants-gsp-review/
កែសម្រួលច្បាប់ស្តីពីជលផល
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ មាត្រាមួយចំនួននៃច្បាប់ស្តីពីជលផលត្រូវបានធ្វើវិសោធនកម្មដើម្បីកំណត់ការប្រើប្រាស់សំណាញ់នេសាទដែលមានក្រឡាតូច និងបន្ថែមអាជ្ញាប័ណ្ណសម្រាប់គ្រឿងបរិក្ខារនេសាទមួយចំនួន។ ...
ឈាង សុខា
http://www.khmertimeskh.com/5080127/changes-make-fishing-sustainable/
លំនៅឋានខុសច្បាប់ត្រូវបានសមត្ថកិច្ចចុះរុះរើ
សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុកាលពីម្សិលមិញបានចុះរុះរើលំនៅឋានពលរដ្ឋចំនួន ៥គ្រួសារ ដែលបានលួចសាងសង់ខុសច្បាប់ក្នុងតំបន់អភិរក្សធនធានធម្មជាតិ និងទឹកសាបក្បាលឆាយ បន្ទាប់ពីបង្គាប់ឲ្យរុះរើខ្លួនឯងមិនធ្វើតាម។ ...
គុត សុភចរិយា
http://bit.ly/2wt3Zh3
អ្នកទោសនឹងទទួលបានការសម្រាលទោសសម្រាប់ពិធីបុណ្យអុំទូក
ក្នុងចំណោមអ្នកទោសចំនួន ៦០០នាក់នៅក្នុងពន្ធនាគារខេត្តកំពង់ធំ អ្នកទោសចំនួន ១៨នាក់ អាចនឹងត្រូវបានសម្រាលទោសឲ្យនៅត្រឹមតែ ៦ ទៅ ១២ខែ សម្រាប់ពិធីបុណ្យអុំទូកនាខែវិច្ឆិកានេះ។ ...
មុំ សុផុន
http://www.khmertimeskh.com/5079922/prisons-water-festival/