រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួង និងស្ថាប័នរដ្ឋ
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការសាងសង់អគារដើម្បីការពារពីគ្រោះអគ្គីភ័យ
កាលពីថ្ងៃពុធ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអនុម័តសេចក្តីព្រាងអនុក្រឹត្យមួយ ដែលរៀបរាប់លំអិតអំពីច្បាប់សាងសង់អគារដើម្បីការពារពីគ្រោះអគ្គីភ័យ និងបទបញ្ញត្តិសម្រាប់អាជីវកម្មដែលលក់វត្ថុធាតុដើមដែលអាចឆេះបាន។ ...
យុទ្ធសាស្រ្តលើកកម្ពស់ប្រាក់រៀលកំពុងលេចរូបរាង
យុទ្ធសាស្ត្រលើកដំបូងរបស់ប្រទេសកម្ពុជាស្តីពី ការលើកកំពស់ប្រាក់រៀល នឹងត្រូវបានបញ្ចប់នៅខែក្រោយ ហើយនឹងត្រូវបញ្ជូនទៅគណៈកម្មាការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងអនុម័តនៅចុងឆ្នាំនេះ។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5074917/riel-strategy-takes-shape/
សាលារាជធានីនឹងវាស់ដីបឹងដែលពលរដ្ឋខ្លាចមានការបណ្តេញចេញ
អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឲ្យដឹងកាលពីម្សិលមិញថា សាលារាជធានីនឹងចាប់ផ្តើមវាស់វែងផ្ទះរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារដែលកំពុងស្វែងរកប័ណ្ណកម្មសិទ្ធិដីធ្លី ដើម្បីទប់ស្កាត់ការបណ្តេញដែលអាចកើតមានដោយសារគម្រោងអចលនទ្រព្យដ៏ធំមួយដែលចាក់លុបបឹងអស់ពីរ។ ...
សេក ឧត្តម
http://www.cambodiadailykhmer.com/38301
ការខានប្រជុំនៅទីស្តីការគណៈរដ្ឋមន្រ្តី ធ្វើឲ្យមានពាក្យចចាមអារ៉ាមអំពីជម្ងឺលោក ហ៊ុន សែន
ទីស្តីការគណៈរដ្ឋមន្ត្រីមិនបានកោះប្រជុំប្រចាំសប្តាហ៍ដូចដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញនោះទេ ចាប់តាំងពីថ្ងៃទី១៦ ខែមិថុនាមក ធ្វើឲ្យមានការប៉ាន់ស្មានអំពីបញ្ហាសុខភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងការភាន់ច្រឡំជុំវិញមូលហេតុដែលមន្ត្រីមិនកោះប្រជុំ។ ...
Ben Paviour
http://www.cambodiadailykhmer.com/38308
ក្រសួងសាធារណការធ្វើការពិភាក្សាជាមួយអ្នកអភិវឌ្ឍន៍ចិនលើការអភិវឌ្ឍប្រព័ន្ធរថភ្លើងលើអាកាស
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយ លោក Tang Tong ប្រធានក្រុមហ៊ុនផ្លូវដែក China Sky Railway Group ស្តីពីការអភិវឌ្ឍប្រព័ន្ធរថភ្លើងលើអាកាស(ប្រព័ន្ធផ្លូវដែក)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ ...
ខាន សុភីរម្យ
http://www.akp.gov.kh/?p=106480
ការចុះឈ្មោះយានយន្តតាមអ៊ីនធឺណិតថ្មីទទួលបានភាពជោគជ័យ
ដោយសារតែមានប្រព័ន្ធចុះឈ្មោះតាមប្រព័ន្ធអ៊ីនធឺណេតថ្មី ស្លាកលេខយានយន្តជាង ១៧០០០គ្រឿង ត្រូវបានចុះឈ្មោះ ហើយបង្កើតបានប្រាក់ចំនួន ១៤០០០លានរៀល (ប្រហែល ៣.៥លានដុល្លារ) ជាប្រាក់ចំណូលជាតិ។ ...
លឹម ណារី
http://www.akp.gov.kh/?p=106511
ពលករចំណាកស្រុកត្រូវបានផ្តល់ឲ្យរយៈពេល៦ខែដើម្បីរៀបចំឯកសារ
កាលពីម្សិលមិញ ក្រសួងការងារ បានចេញផ្សាយកាលវិភាគលម្អិតមួយសម្រាប់ពលករកម្ពុជាខុសច្បាប់ដែលនៅក្នុងប្រទេសថៃ ដើម្បីជួយពួកគេក្នុងការរៀបចំឯកសារឲ្យពួកគេទទួលបានភាពស្របច្បាប់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ...
សែន ដេវិដ
http://www.khmertimeskh.com/5074775/migrants-given-six-months-get-legal/
សមត្ថកិច្ចកំពុងតាមរកអ្នកពាក់ព័ន្ធរឿងជួញដូរអាវុធ៤នាក់ទៀត
សមត្ថកិច្ចកំពុងស្វែងរកអ្នកពាក់ព័ន្ធ៤នាក់ទៀតរឿងរត់ពន្ធអាវុធទៅលក់ឲ្យថៃកាលពីសប្តាហ៍មុន ខណៈដែលជនសង្ស័យ៣នាក់ ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវីធី។ ...
នៀម ឆេង
http://bit.ly/2vV821k
ក្រសួងសុខាភិបាលបានប្រាប់ឲ្យប្រុងប្រយ័ត្នពីជំងឺផ្តាសាយបក្សី
កាលពីម្សិលមិញ ក្រសួងសុខាភិបាល បានប្រាប់ប្រជាពលរដ្ឋឲ្យដឹងពីជំងឺផ្តាសាយបក្សីថ្មីH7N9 ដែលបានរីករាលដាលទៅបសុបក្សីនៅប្រទេសចិន និងបណ្តាប្រទេសជិតខាង។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/5074793/health-ministry-warns-bird-flu/
លោក ហ៊ុន សែន ស្នើឲ្យក្រុមប្រឹក្សាជាតិធ្វើគម្រោងគាំពារសង្គមឲ្យឆាប់
ប្រមុខរដ្ឋាភិបាលបានស្នើឲ្យក្រុមប្រឹក្សាជាតិគាំពារសង្គមចាប់ផ្តើមធ្វើជាអាទិភាពនូវគម្រោងគាំពារសង្គមដល់ស្ត្រីមានផ្ទៃពោះ និងជនពិការ មុនគម្រោងគាំពារសង្គមផ្សេងទៀតនិងណែនាំឲ្យក្រសួងពាក់ព័ន្ធបន្តធានានិរន្តភាពរបស់មន្ទីរគន្ធបុប្ផា ក្នុងករណីគ្មានការគាំទ្រមូលនិធិពីខាងក្រៅ ខណៈកម្ពុជាបានសម្ពោធដាក់ឲ្យប្រើគោលនយោបាយជាតិគាំពារសង្គមរយៈពេល១០ឆ្នាំ។ ...
ទូច សុខា
http://bit.ly/2tFPnde
NBC ទិញដុល្លារចូលជិត$៥០០លាននៅឆមាសទី១
ធនាគារជាតិនៃកម្ពុជា (NBC) បានយកប្រាក់រៀលទិញប្រាក់ដុល្លារអាមេរិកចំនួន ៦៥ លើកនៅឆមាសទី១ឆ្នាំនេះ ដោយបានទិញចូលប្រាក់ដុល្លារមានតម្លៃសរុប ៤៧៥,៤ លានដុល្លារ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ខណៈតម្រូវការប្រាក់រៀលមានកំណើននៅលើទៅផ្សារ។ ...
ហ៊ គីមសាយ
http://bit.ly/2tFL8P4
អ្នករាយការណ៍ពីការរំលោភយកដីរដ្ឋ ត្រូវគេគំរាមសម្លាប់
សកម្មជនព្រៃឈើជនជាតិដើមភាគតិចម្នាក់ត្រូវបានគេគំរាមសម្លាប់ បន្ទាប់ពីចុះទប់ស្កាត់បទល្មើសហើយរាយការណ៍ប្រាប់អាជ្ញាធរឲ្យឃាត់ខ្លួនមនុស្ស ២ នាក់ និងដកហូតគ្រឿងចក្រ ១ គ្រឿងពេលកំពុងឈូសឆាយដីព្រៃរដ្ឋខុសច្បាប់តែមន្ត្រីថាអ្នកទាំង ២ បានគេចខ្លួនបាត់ ...
ផាក់ ស៊ាងលី
http://bit.ly/2tSKvNl
ប្រទេសចិនផ្តល់ ៧០ភាគរយ ជាប្រាក់កម្ចីសាងសង់ផ្លូវ និងស្ពាន នៅកម្ពុជា
គម្រោងសាងសង់ផ្លូវ និងស្ពាននៅកម្ពុជា ៧០ភាគរយ ជាប្រាក់កម្ចីទទួលបានពីរដ្ឋាភិបាលចិន ដោយចិនបានផ្តល់ប្រាក់កម្ចីជាង ២ពាន់លានដុល្លារអាមេរិកសម្រាប់ការសាងសង់នេះ។ នេះបើយោងតាមសារព័ត៌មាន Fresh News ដែលបានរាយការណ៍ ...
សេក ឧត្តម និង Janelle Retka
https://www.cambodiadaily.com/news/china-funded-70-percent-cambodian-roads-bridges-minister-132786/
អ្នកពាក់ព័ន្ធនឹងការជួញអាវុធ ៣ នាក់ត្រូវបានឃាត់ខ្លួនក្រោយបង្ក្រាបនៅថៃ
មនុស្សចំនួន ៣ នាក់ត្រូវបានសមត្ថកិច្ចខេត្តបន្ទាយមានជ័យឃាត់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន ៣ ថ្ងៃបន្ទាប់ពីមានការបង្ក្រាបក្នុងប្រទេសថៃដោយចាប់មនុស្សបាន ៥ នាក់ពាក់ព័ន្ធនឹងការលក់អាវុធធុនធ្ងន់ដែលក្នុងនោះមានជនសង្ស័យម្នាក់ត្រូវគេអះអាង ...
នៀម ឆេង
http://bit.ly/2tSRFkJ
វិស័យកាត់ដេរ បានអន់ថយ
ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាបានកើនឡើងយឺតជាងការរំពឹងទុកជាង ៤ភាគរយ ក្នុងឆមាសទី១នៃឆ្នាំនេះ បើធៀបនឹង ៩ភាគរយ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការវិនិយោគបរទេសនៅក្នុងវិស័យនេះបាន ...
សុខ ច័ន្ទ និង ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5074380/garment-sectors-lackluster-results/
រដ្ឋមន្ត្រីការងារបានចុះជួបពលករខុសច្បាប់នៅប្រទេសថៃ
កាលពីចុងសប្តាហ៍ ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានទៅសួរសុខទុក្ខពលករចំណាកស្រុកនៅក្នុងប្រទេសថៃ និងបានជំរុញឲ្យពួកគេចុះបញ្ជីជាមួយមន្ទីការងារថៃ ដើម្បីឲ្យពួកគេទទួលបាននូវឯកសារស្របច្បាប់ក្នុងការស្នាក់នៅក្នុងប្រទេស ...
សែន ដេវិដ
រាជធានីភ្នំពេញគ្រោងនឹងបើកដំណើរការផ្លូវដែកដំបូងនៅខែមេសា
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសកាលពីថ្ងៃសុក្រថាខ្សែរថភ្លើងដែលដឹកអ្នកដំណើរពីកណ្តាលក្រុងភ្នំពេញទៅព្រលានយន្តហោះនឹងបើកដំណើរការនៅខែមេសា ដោយលោកបានបន្ថែមទៀតថា មិនចាំបាច់មានការបណ្តេញចេញដើម្បីបង្កើតផ្លូវសម្រាប់ការអភិវឌ្ឍនោះទេ។ ...
ក្រសួងពាណិជ្ជកម្មតម្រូវឲ្យបិទស្លាកតម្លៃប្រាក់រៀលនៅលើមុខទំនិញ
ក្រសួងពាណិជ្ជកម្មកម្ពុជា បានតម្រូវឲ្យពាណិជ្ជករនិងអ្នកផ្តល់សេវានៅកម្ពុជាទាំងអស់ត្រូវបិទស្លាកតម្លៃនូវរាល់មុខទំនិញ និងសេវាកម្មរបស់ពួកគេជាតម្លៃប្រាក់រៀលជំនួសការដាក់ជារូបិយប័ណ្ណបរទេស ដើម្បីពង្រឹងការប្រកួតប្រជែងដោយស្មោះត្រង់ និងជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ។ ...
ហ៊ គីមសាយ
http://www.phnompenhpost.com/business/decree-puts-riel-prices-focus
ធនាគារពិភពលោកប្តេជ្ញាផ្តល់ប្រាក់ចំនួន ៥៤០លានដុល្លារ ដល់កម្ពុជា
ធនាគារពិភពលោកនឹងផ្តល់ថវិកាចំនួន ៥៤០លានដុល្លារ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដោយផ្តោតលើការគាំទ្រការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រដ្ឋាភិបាល ក៏ដូចជាគម្រោងសេដ្ឋកិច្ចសង្គមផ្សេងៗទៀត។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/5073984/world-bank-commits-540-million-cambodia/
ផ្អាកការផ្សព្វផ្សាយជ្រើសរើសពលករចំណាកស្រុក
ក្រសួងព័ត៌មាន បានផ្ញើលិខិតទៅកាន់ស្ថានីយវិទ្យុនានា ដើម្បីបញ្ជាឲ្យពួកគេបញ្ឈប់ភ្លាមៗនៃការផ្សាយពាណិជ្ជកម្មរបស់ទីភ្នាក់ងារជ្រើសរើសពលករដែលកំពុងស្វែងរកបញ្ជូនពលករចំណាកស្រុកទៅបរទេស។ ...
សែន ដេវិដ
http://www.khmertimeskh.com/5074021/halt-migrant-recruitment-ads-radio-stations-told/
តម្លៃកៅស៊ូមានភាពល្អប្រសើរនៅឆមាសទី១
ឧស្សាហកម្មកៅស៊ូកម្ពុជានៅតែបង្ហាញពីសញ្ញាល្អចាប់តាំងពីដើមឆ្នាំនេះមក ខណៈការនាំចេញកើនឡើង៣៧ភាគរយនៅឆមាសទី១ជាមួយតម្លៃបានកើនឡើង៧៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ ...
ចេង សុខហ័ង
http://bit.ly/2uFhXed
ចំណូលពីវិស័យជលផលបានកើនឡើង
វិស័យជលផលនៅកម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខស្បៀង និងការលើកកម្ពស់អាហារូបត្ថម្ភ បានផ្តល់ប្រាក់ចំណូលជាង ២៧៥,០០០ដុល្លារ ក្នុងឆមាសទីមួយនៃឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង ...
សុខ ច័ន្ទ
http://www.khmertimeskh.com/5073695/fisheries-earnings-rise/
មានការបង្ក្រាបជនអន្តោប្រវេសន៍នៅក្នុងតំបន់ ភ្នាក់ងារផ្តល់សេវាកម្មធ្វើលិខិតឆ្លងដែនមិនស្របច្បាប់និងមានតំលៃថ្លៃ
ក្នុងអំឡុងពេលបង្ក្រាបលើជនអន្តោប្រវេសន៍គ្មានឯកសារនៅក្នុងប្រទេសម៉ាឡេស៊ី និងថៃ តំរូវការលិខិតឆ្លងដែនក្នុងចំណោមជនអន្តោប្រវេសន៍កម្ពុជាបានកើនឡើងយ៉ាងខ្លាំង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមានមនុស្សជាច្រើនបានធ្វើដំណើរទៅរាជធានីភ្នំពេញដើម្បីទទួលបានលិខិតការងារធ្វើជាឯកសារ។ ...
Leonie Kijewski
http://www.phnompenhpost.com/national/region-cracks-down-migrants-agencies-provide-costly-illegal-passport-service
ជនសង្ស័យទី៤ក្នុងករណីរត់ពន្ធអាវុធ ត្រូវបានចាប់ខ្លួននៅថៃ
យោងតាមសារព័ត៌មានថៃ ប៉ូលិសថៃបានចាប់ខ្លួនជនសង្ស័យទី៤ ក្នុងករណីរត់ពន្ធអាវុធ ដែលជាប់ទាក់ទងនឹងមន្ត្រីអន្តោប្រវេសន៍កម្ពុជាម្នាក់។ កាលពីម្សិលមិញ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជាម្នាក់ បាននិយាយបដិសេធរាល់ការលើកឡើងដែលថា អាវុធទាំងនោះបានមកពីកម្ពុជា ...
នៀម ឆេង, គាំ ច័ន្ទរស្មី និង Shaun Turton
http://www.phnompenhpost.com/national/fourth-held-thailand-weapons-case