រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួង និងស្ថាប័នរដ្ឋ
កម្ពុជាសម្ដែងការព្រួយបារម្ភចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងរបស់កូរ៉េខាងជើង
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញពីការព្រួយបារម្ភរបស់ខ្លួន ចំពោះការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោង ដែលធ្វើឡើងដោយប្រទេសកូរ៉េខាងជើង។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3EgakP4
គម្រោងទេសចរណ៍ធម្មជាតិតូចៗចំនួន ៣០៧ ត្រូវបានអនុម័តក្នុងខែកញ្ញា
ក្រសួងបរិស្ថាន គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ បានអនុម័តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន ៣០៧ លើផ្ទៃដី ២.៦៧០ ហិកតា នៅតំបន់ការពារធនធានធម្មជាតិ និងច្រករបៀងអភិរក្សជីវចម្រុះកម្ពុជា។ ...
សុក សិទ្ធិការ្យ
https://www.khmertimeskh.com/501161817/307-small-nature-tourism-projects-approved-in-september/
យានយន្តជិត ៩ពាន់គ្រឿងធ្វើដំណើរលើផ្លូវល្បឿនលឿនទី១ របស់កម្ពុជា នៅថ្ងៃទី១ នៃការបើកសាកល្បង
ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអាទិត្យថា យានយន្តជិត ៩,០០០ គ្រឿងបានធ្វើដំណើរលើផ្លូវល្បឿនលឿនដំបូងគេបង្អស់របស់ប្រទេសកម្ពុជានៅថ្ងៃដំបូងនៃការបើកឱ្យប្រើប្រាស់សាកល្បងកាលពីថ្ងៃសៅរ៍ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3rmBA75
បណ្តាខេត្តភាគខាងជើងប្រឈមនឹងជំនន់ទឹកភ្លៀង
ខេត្តចំនួន ៨ ក្នុងចំណោមខេត្តទាំង ២៤នៃប្រទេសកម្ពុជា អាចប្រឈមនឹងហានិភ័យខ្ពស់នៃជំនន់ទឹកភ្លៀង និងទឹកជំនន់ហួសកម្រិត ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសរហូតដល់ចុងខែកញ្ញា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3SnQ6r8
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បើកសាកល្បងដល់សាធារណជន រយៈពេលមួយខែ
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានតម្លៃ ២ពាន់លានដុល្លារ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងពេញមួយខែតុលា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3RovHAB
ក្រសួងផែនការនឹងចាប់ផ្តើមធ្វើអង្កេតកសិកម្មឆ្នាំ ២០២២ នៅដើមខែតុលា ឯលទ្ធផលឆ្នាំ ២០២១ នឹងប្រកាសនៅដើមឆ្នាំក្រោយ
ក្រសួងផែនការនឹងប្រកាសលទ្ធផលអង្កេតកសិកម្មឆ្នាំ ២០២១ នៅដើមឆ្នាំក្រោយស្របពេលក្រុមការងារនឹងចាប់ផ្តើមធ្វើអង្កេតកសិកម្មឆ្នាំ ២០២២ នៅដើមខែតុលាឆ្នាំនេះ ខណៈរបាយការណ៍អង្កេតកសិកម្មឆ្នាំ ២០២០ បានបង្ហាញថា មានជាង ២ លាន ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-09-22-1511-241381.html
រដ្ឋាភិបាលនឹងចេញមូលបត្របំណុលជាលើកទីពីរ ដើម្បីខ្ចីប្រាក់ ៥០លានដុល្លារពីអ្នកវិនិយោគ
ធនាគារជាតិនៃកម្ពុជា (NBC) នឹងបន្តដំណើរការដេញថ្លៃមួយទៀតសម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីខ្ចីប្រាក់ពីអ្នកវិនិយោគចំនួន ៥0 លានដុល្លារជាលើកទី ២ នៃផែនការបោះផ្សាយរបស់រដ្ឋាភិបាលសម្រាប់រយៈពេលវែងនៃការទូទាត់សង។ នេះបើតាមសេចក្តីថ្លែងការណ៍ដែល ...
កង សុធា
https://bit.ly/3S5L3LM
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឲ្យបន្តបង្ក្រាបបទល្មើសនៅខេត្តព្រះសីហនុ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយថា រដ្ឋាភិបាលបានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីប្រែក្លាយក្រុងព្រះសីហនុ ទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ។ ខណៈដែលកំពុងទាក់ទាញការវិនិយោគពីបរទេស អាជ្ញាធរនៅតែបន្តប្រតិបត្តិការ បង្ក្រាបជនសង្ស័យចាប់ជំរិត និងការជួញដូរ។ ...
សេង ម៉េងហេង
https://kiripost.com/stories/minister-of-interior-urges-continued-crackdown-on-crime-in-sihanoukville
រាជធានីភ្នំពេញ ជាគោលដៅទេសចរណ៍ដែលមានអ្នកមកទស្សនាច្រើនបំផុតនៅចុងសប្តាហ៍ទី៣នៃខែកញ្ញា
នេះបើតាមរបាយការណ៍ក្រសួងទេសចរណ៍ចេញផ្សាយកាលពីម្សិលមិញ រាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ១ ជាគោលដៅទេសចរណ៍ពេញនិយមបំផុតក្នុងចុងសប្តាហ៍ទី៣នៃខែកញ្ញា ដោយទទួលបានភ្ញៀវទេសចរចំនួន៦៩.៤០៤ ឬ២៣ភាគរយក្នុងរយៈពេលនេះ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3UtvgHY
ភ្នំពេញ នឹងរៀបចំពិព័រណ៍បច្ចេកវិទ្យា
រាជធានីភ្នំពេញនឹងរៀបចំពិព័រណ៍បច្ចេកវិទ្យាលើកដំបូងរបស់ប្រទេស គឺ Cambodia Tech Expo CTX នៅខែវិច្ឆិកា ជាមួយនឹងព្រឹត្តិការណ៍ជាច្រើន សន្និសីទ និងការពិភាក្សាជាក្រុមក្នុងគោលបំណងពង្រឹងសហគមន៍អ្នកចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យា និងទាក់ទាញឱកាសវិនិយោគ។ ...
ប៊ុន ថារម្យ
https://kiripost.com/stories/phnom-penh-cambodia-tech-expo-ctx
មន្ត្រីសុខាភិបាលថា មេរោគកូវីដបំប្លែងខ្លួនពី ៤០-៥០ ប្រភេទទៀត និងប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នជាប្រចាំ
ទន្ទឹមនឹងអ្នកវិទ្យាសាស្ត្ររកឃើញវិធីសាស្ត្រ ឬឧបករណ៍ការពារពីការវាយលុយធ្ងន់ធ្ងរនៃមេរោគកូវីដ ១៩ តាមរយៈវ៉ាក់សាំង ឱសថ និងបរិក្ខារផ្សេងៗ ក៏ដូចជាវិធានការ ៣ កុំ ៣ ការពារ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាហើយនោះ មេរោគនេះក៏ចេះធ្វើការបំប្លែងខ្លួនចន្លោះពី ៤០ ទៅ ៥០ ប្រភេទផ្សេងទៀត។ នេះបើតាមមន្ត្រីជាន់ខ្ពស់ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-09-20-0918-241251.html
ក្រសួងសុខាភិបាលចុះអនុស្សរណៈជាមួយមូលនិធិ GX របស់ចិន ដើម្បីព្យាបាលភ្នែកឡើងបាយនៅខេត្តព្រៃវែង
ក្រសួងសុខាភិបាលកម្ពុជា និងមូលនិធិ GX របស់ប្រទេសចិន នៅពីថ្ងៃទី ១៩ ខែកញ្ញា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីគម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ ដើម្បីផ្ដល់ការព្យាបាលជំងឺភ្នែកនេះដល់ពលរដ្ឋនៅក្នុងខេត្ត ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-09-19-1647-241235.html
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី១៦ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចប្រជុំពាក់ព័ន្ធនឹងប្រព្រឹត្តទៅនៅសប្តាហ៍នេះ
ក្រសួងមហាផ្ទៃកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី១៦ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3qTb454
ក្រសួងមហាផ្ទៃនឹងពិចារណាសំណើសុំដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់គណបក្សចំនួន ៤
ក្រសួងមហាផ្ទៃនឹងពិនិត្យពិចារណាលើសំណើរបស់គណបក្សនយោបាយចំនួន ៤ រួមមាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានឱ្យមានការដោះស្រាយបញ្ហាប្រឈមនានា និងសម្របសម្រួលជាមួយអាជ្ញាធរមូល ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-09-15-1553-241064.html
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលថ្លែងថា រោងចក្រវេចខ្ចប់វ៉ាក់សាំងដំបូងគេនៅកម្ពុជា គ្រោងបើកការដ្ឋានសាងសង់នៅខែវិច្ឆិកា
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានបង្ហើបឱ្យដឹងថា រោងចក្រវេចខ្ចប់វ៉ាក់សាំងដំបូងគេនៅកម្ពុជា គ្រោងបើកការដ្ឋានសាងសង់នៅខែវិច្ឆិកា ខាងមុខនេះ លើផ្ទៃដីប្រមាណ ៥ ហិកតា ដើម្បីបំពេញតម្រូវការរបស់ពលរដ្ឋកម្ពុជា រួមទាំងជនបរទេសទាំងអស់ដែលស្នាក់នៅក្នុងស្រុក។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-09-15-1827-241076.html
ការចុះបញ្ជីរថយន្តអគ្គិសនីនៅកម្ពុជាកើនឡើងជាង ១ ៨០០% ធៀបនឹងឆ្នាំមុន
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានលើកឡើងថា លំហូរនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា មានការកើនឡើងខ្លាំង នៅរយៈពេល ១ ឆមាសឆ្នាំនេះ។ លោកបានលើកឡើងបែបនេះ នៅក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយ បញ្ចូលថាមពល ...
ហ្វីន ហ្វ្រីដា
https://www.postkhmer.com/national/2022-09-15-1915-241081.html
ក្រសួងសាធារណការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនរ៉ូបូតទំនើបលើកដំបូងនៅកម្ពុជា ដើម្បីពិនិត្យប្រព័ន្ធលូ
ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រើបច្ចេកវិទ្យាទំនើប ដោយដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនរ៉ូបូតជាលើកដំបូងនៅកម្ពុជា ដើម្បីត្រួតពិនិត្យប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ ដោយម៉ាស៊ីននេះមានមុខងារភ្ជាប់ជាមួយកាមេរ៉ា ដែលអាចមើលឃើញស្ថានភាពជាក់ស្ដែងនៅផ្ទៃខាងក្នុងនៃប្រព័ន្ធលូ និងការកកស្ទះកាកសំណល់ផ្សេងៗ។ ...
ឡាយ សាមាន និង ហ្វីន ហ្វ្រីដា
https://www.phnompenhpost.com/national/ministry-trials-sewage-monitor-robot
៣០ ឆ្នាំ ADB ផ្ដល់ហិរញ្ញប្បទានប្រមាណ $៤,៣ ពាន់លានដល់កម្ពុជា
លោកឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអះអាងថា ក្នុងរយៈពេល ៣០ ឆ្នាំមកនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ជំនួយហិរញ្ញប្បទានដល់កម្ពុជាលើគម្រោងអភិវឌ្ឍន៍ជាង ៤០០ ដែលមានទំហំទឹកប្រាក់ប្រមាណ ៤,៣ ពាន់លានដុល្លារ សម្រាប់ដំណើរការកសាងប្រទេសកម្ពុជាក្រោយពេលសង្គ្រាម។ ...
សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2022-09-15-0946-241041.html
កម្ពុជា និង FAO លើកកម្ពស់ការគ្រប់គ្រងទឹកក្រោមដីឆ្លងដែនរវាងកម្ពុជា-វៀតណាម ដែលមានធនធានខ្លាំងដល់ការអភិវឌ្ឍ
ក្រសួងបរិស្ថាន និងអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា នៅថ្ងៃទី ១២ កញ្ញា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង «ការលើកកម្ពស់ការគ្រប់គ្រងទឹកក្រោមដីឆ្លងដែនប្រកបដោយចីរភាពរវាងតំបន់ទំនាបទន្លេមេគង្គ នៃប្រទេសកម្ពុជា និងដែនដីសណ្តនៃតំបន់មេគង្គប្រទេសវៀតណាម» ខណៈធនធានទឹកក្រោមដីនេះមានឥទ្ធិពល ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-09-13-1847-240974.html
វៀតណាម ឡាវ កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ Phan Van Giang បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ក្នុងចំណោមរដ្ឋមន្ត្រីការពារជាតិវៀតណាម ឡាវ និងកម្ពុជា នៅទីក្រុងវៀងច័ន្ទន៍ នាថ្ងៃទី ១៤ ខែកញ្ញា ដើម្បីពង្រឹងទំនាក់ទំនងការពារជាតិនៃប្រទេសទាំងពីរ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3DqZZ2l
អតិផរណាក្នុងឆមាសទី២ នឹងស្ថិតក្រោម ៥%
ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ បានថ្លែងថា អតិផរណារបស់ប្រទេសកម្ពុជានឹងធ្លាក់ចុះទាបជាង ៥ ភាគរយ នៅឆមាសទី២ ឆ្នាំ ២០២២ ដោយសារតែភាពប្រសើរឡើងនៃសកម្មភាពសេដ្ឋកិច្ចដែលស្ថាប័នខ្លួនបានព្យាករថា នឹងមានកំណើនក្នុងរង្វង់ ៥ ភាគរយ។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-09-14-0948-240991.html
គ្រឹះស្ថានអប់រំសាធារណៈ និងឯកជនក្នុងរាជធានីភ្នំពេញ នឹងត្រូវផ្អាកដំណើរការពីថ្ងៃទី ១០-១២ ខែវិច្ឆិកា ឆ្នាំ២០២២
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្អាកជាបណ្ដោះអាសន្ន គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិតក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋ និងសម្រួលដល់ចលនាក្បួនរថយន្តគណៈប្រតិភូសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ...
បុគ្គលិកខ្មែរថាមស៍
https://bit.ly/3LbSA8U
ធនាគារវិនិយោគអឺរ៉ុប គ្រោងពង្រីកបន្ថែមនៅកម្ពុជា លើការវិនិយោគបៃតង ក្រោយដាក់ទុនវិនិយោគក្នុងទឹកប្រាក់ ២៤០ លានអឺរ៉ូ
ធនាគារវិនិយោគអឺរ៉ុប គ្រោងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសលើគម្រោងវិនិយោគបៃតង ក្រោយពីរយៈពេលកន្លងមក ធនាគារវិនិយោគអឺរ៉ុប បានវិនិយោគលើគម្រោងនានា មានទំហំទឹកប្រាក់សរុប ២៤០ លានអឺរ៉ូ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយកម្ពុជា។ ...
វ៉ន ដារ៉ា និង សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2022-09-12-1740-240916.html
រដ្ឋាភិបាលបើកកិច្ចប្រជុំបន្ថែមពាក់ព័ន្ធនឹងករណីជួញដូរមនុស្ស
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល កាលពីថ្ងៃចន្ទម្សិលមិញនេះ បានបើកកិច្ចប្រជុំស្ដីពីការជួញដូរមនុស្ស ខណៈអាជ្ញាធរខេត្តព្រះសីហនុបានបញ្ជាឱ្យម្ចាស់អគារទាំងអស់រាយការណ៍អំពីអ្នកស្នាក់នៅជាជនបរទេស និងបុគ្គលិកនៅក្នុងបរិវេណអគាររបស់ខ្លួន ត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ ...
ម៉ិច ដារ៉ា
https://www.vodkhmer.news/2022/09/13/more-government-meetings-held-over-human-trafficking/