រដ្ឋាភិបាល

រដ្ឋាភិបាលថ្នាក់ជាតិ

ប្រាក់ចំណូលរបស់រដ្ឋាភិបាលបានមកពីឧស្សាហកម្មរ៉ែមានការកើនឡើង

កាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងលោក ម៉េង សក្តិធារ៉ាបានឱ្យដឹងថា ក្រសួងរ៉ែនិងថាមពល បានប្រមូលប្រាក់ចំណូល​មិនមែនពន្ធ​ពីវិស័យឧស្សាហកម្ម​ផ្នែកនិស្សារណកម្ម​ ក្នុងអំឡុងប្រាំមួយខែដំបូងនៃឆ្នាំនេះបានចំនួនប្រមាណ ៣.៥ លានដុល្លារ ដែលជាទឹកប្រាក់ប្រហែល ៩២ ភាគរយនៃចំណូលដែលប្រមូលបានពីវិស័យនេះក្នុងឆ្នាំ ២០១៤។     ...

ខេង​ សុធា​
https://www.cambodiadaily.com/business/govt-revenue-from-mining-industry-soars-90768/

ចិន​ផ្តល់​អាហារូបករណ៍​ឱ្យ​និស្សិត​កម្ពុជា​ចំនួន​៦២​នាក់​

​យោង​តាម​ប្រភព​ព័ត៌មាន​ទីភ្នាក់ងារសារព័ត៌មាន​ចិន​​ បានឱ្យ​ដឹង​ថា​ និស្សិត​កម្ពុជា​ចំនួន​ ៦២​នាក់​ បាន​ទទួល​អាហារូបករណ៍​ប្រចាំឆ្នាំ​សម្រាប់​ការ​សិក្សា​នៅ​ថ្នាក់​ បរិញ្ញាបត្រ​ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ នៅ​តាម​បណ្តា​សាកលវិទ្យាល័យនានា​ ក្នុង​ប្រទេស​ចិន​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/china-offers-scholarships-to-62-cambodian-students-8789

ចំការបដិសេធការកាប់ឈើខុសច្បាប់ហើយបានជួលបុគ្គលិកប៉ូលីសយោធា

កាលពីថ្ងៃអង្គារ អ្នកចាត់ការទូទៅនៃក្រុមហ៊ុនចំការកៅស៊ូវៀតណាមនៅខេត្តមណ្ឌលគិរីដែលត្រូវបានចោទប្រកាន់ ពីការឃុបឃិតគ្នាជាមួយមន្ត្រីយោធាក្នុងតំបន់ ដើម្បីកាប់ឈើខុសច្បាប់ បានបដិសេធអំណះអំណាងដែលលើកឡើង ប៉ុន្តែសារភាព ចំពោះការអំពាវនាវដល់នគរបាលឱ្យចុះបង្ក្រាបអំពើបាតុកម្ម។     ...

អូន ភាព
https://www.cambodiadaily.com/news/plantation-denies-illegal-logging-employing-military-police-90753/

ឱកាសសម្រាប់ខ្មែរឥស្លាមក្នុងសមាហរណកម្មអាស៊ាន

រដ្ឋលេខាធិការក្រសួងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក Datuk Othsman Hassan បានឱ្យដឹងកាលពីម្សិលមិញថា រដ្ឋាភិបាលចង់ឱ្យសហគមន៍ឥស្លាមនៅកម្ពុជាចាប់ផ្តើមបង្កើតធនាគាររបស់ខ្លួនដើម្បីបំពេញតម្រូវការប្រជាជនម៉ូស្លីមប្រមាណ ៦០មុឺននាក់ដែលកំពុងរស់នៅក្នុងប្រទស។     ...

Va Sonyka
http://www.khmertimeskh.com/news/14055/cambodian-muslims-see-opportunities-in-asean-integration/

ចិនឈានមុខ​កូរ៉េ​ខាងត្បូង​ ក្លាយជា​ប្រភព​នៃ​ភ្ញៀវ​ទេសចរណ៍​ធំ​បំផុត​សម្រាប់​អង្គរវត្ត​កម្ពុជា​

កាលពី​ថ្ងៃ​ច័ន្ទ​ តាម​ប្រភព​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​នៃ​ប្រទេស​កម្ពុជា​ ដែល​បាន​ស្រង់​សម្តី​ពី​មន្ត្រីជាន់ខ្ពស់​ខាង​ទេសចរណ៍​ បានឱ្យ​ដឹង​ថា​ ប្រទេស​ចិន​ឈានមុខ​កូរ៉េ​ខាងត្បូង​ ​ក្លាយជា​ប្រភព​នៃ​ភ្ញៀវ​ទេសចរណ៍​ធំ​បំផុត​សម្រាប់​តំបន់​បេតិកភណ្ឌ​ពិភពលោក ​អង្គរវត្ត​ នៅ​ប្រទេស​កម្ពុជា​។​​ ...

បុគ្គលិកសារព័ត៌មាន Ecns.cn
http://www.ecns.cn/2015/08-04/175675.shtml

សមាជិក​សភានិង​ NGO ​ចង់​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​​ការ​បូម​ខ្សាច់

ខណៈ​​​ដែល​​​អង្គការមិនមែន​​​រដ្ឋាភិបាល​​​ការ​​​ពារ​​​បរិស្ថាន​​​បាន​​​ធ្វើ​​​សន្និសីទ​​​កាសែត​​​មួយ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​ ...

អូន ភាព និង គ្រិស ម៉ូល្លឺរ
http://www.cambodiadailykhmer.com/news/26807/

ពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិតមានការកើនឡើងនៅក្នុងប្រទេសកម្ពុជា

ទន្ទឹមនឹងការរីករាលដាលនៃការប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងប្រទេសកម្ពុជា ពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិតក៏ទទួលបានការរីកចម្រើន​តាមនោះដែរ។ ពាណិជ្ជកម្មមួយចំនួនមានសណ្ឋានជាមជ្ឈមណ្ឌលផ្សារទំនើបដូចជា MAIO Mall ដែលផ្ដល់សេវាកម្ម​​ប្រាក់កម្ចីនិងការកក់ទុក ក៏ដូចជា​សេវាកម្ម​ដ៏ទៃទៀត។ ហាង Shop168, ផ្តល់សេវាកម្មទំនាក់ទំនងរវាងហាងលក់ឥដ្ឋនិងបាយអជាមួយអតិថិជនតាមរយៈគេហទំព័របណ្តុំព័ត៌មាន​​ពាក់ព័ន្ធ​និងសេវាកម្មដឹកជញ្ជូន។ ហាង Mall 855 ផ្តល់សេវាកម្មភ្ជាប់ទំនាក់ទំនងរវាងអតិថិជន សម្រាប់ការលក់ដូរទំនិញឱ្យគ្នាទៅវិញទៅមក។ ...

Un Raksmey and Igor Kossov
http://www.khmertimeskh.com/news/13987/e-commerce-surges-in-cambodia/

ភ្លៀងនិងទឹកជំនន់ធំនឹងកើតមានឡើងក្នុងសប្តាហ៍នេះ

ប្រព័ន្ធសម្ពាធទាបនៅប្រទេសភូមានឹងនាំយកភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ធំមកដល់ប្រទេសកម្ពុជាក្នុងរយៈពេលមួយសប្តាហ៍នេះ យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃចន្ទ។   ...

Huot Chanpav
https://www.cambodiadaily.com/news/more-rain-widespread-flooding-expected-in-a-week-90586/

ប្រមូលផ្តុុំមតិសម្រាប់សិទ្ធិលើប្រព័ន្ធអុីនធឺណិតនៅកម្ពុជា

ខណៈពេលដែលរដ្ឋាភិបាលកំពុងរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធ​អ៊ីនធឺណិត, អ្នកប្រើប្រាស់អ៊ីនធឺណិត​បាននាំគ្នាពិភាក្សា​អំពីសិទិ្ធ​ដែលពួកគេចង់ការពារ។ ...

Jonathan Cox
http://www.khmertimeskh.com/news/14004/crowdsourcing-cambodia---s-online-bill-of-rights/

អ្នកតស៊ូមតិសិទិ្ធមនុស្សជម្រុញការអនុម័តច្បាប់ស្តីពីការឃុំឃាំងអនីតិជន ឱ្យបានឆាប់

ក្រុមអង្គការសិទ្ធិមនុស្ស បានឱ្យដឹងថា រដ្ឋាភិបាលនៃប្រទេសកម្ពុជា គួរផ្តល់អាទិ ភាពលើការ​អនុម័តច្បាប់ ដែលនឹងផ្តល់ការណែនាំល្អប្រសើរជាងមុន សម្រាប់ ការចាត់ការលើអនីតិជន ដោយប្រព័ន្ធតុលាការ។ ...

ផន បុផ្ផា
http://www.voacambodia.com/content/rights-advocates-urge-swift-passage-of-law-on-juvenile-detention/2896679.html

រដ្ឋាភិបាលស្នើរសុំការស៊ើបអង្កេតពាក់ព័ន្ធទៅនឹងអ្នកទោសជាប់ឃុំឃាំងនៅប្រទេសម៉ាឡេសុី

ក្រសួងការបរទេសបានស្នើសុំឱ្យឯកអគ្គរដ្ឋទូតខ្មែរទៅកាន់ប្រទេសម៉ាឡេស៊ីព្រះអង្គម្ចាស់ក្សត្រិយ៍ អរុណរស្មី ចុះស៊ើបអង្កេតទៅលើសេចក្ដីរាយការណ៍ ដែលថ្លែងថាមនុស្សរាប់រយនាក់ដែលជាកម្មករចំណាកស្រុកកម្ពុជាត្រូវបានគេជាប់ឃុំឃាំងនៅរដ្ឋ Selangor របស់ប្រទេសនេះ។ ...

គុច ណារ៉េន
https://www.cambodiadaily.com/news/govt-requests-probe-into-prisoners-in-malaysia-90388/

បន្ទាប់ពីដុតរូបសំណាកតំណាងមន្ត្រីពាក់ព័ន្ធ អាជ្ញាធរចេញបញ្ជាចាប់ខ្លួនអ្នកស្រុក

កាលពីថ្ងៃអាទិត្យ អ្នកស្រុកប្រមាណ ១00 នាក់បានដុតរូបសំណាកតំណាងមន្ត្រីពាក់ព័ន្ធក្នុងជម្លោះដីធ្លីមួយក្នុងខេត្តកំពង់ឆ្នាំង ដែលបានអូសបន្លាយអស់រយៈពេលជិតមួយទសវត្សរ៍ មកហើយនោះ។អភិបាលខេត្តបានឱ្យដឹងថា ការតវ៉ានេះគឺ “ផ្ទុយពីច្បាប់” និងបានផ្តល់ឱកាសឱ្យអាជ្ញាធរចាប់ខ្លួនអ្នកស្រុកទាំងនោះ ។ ...

អូន ភាព
https://www.cambodiadaily.com/news/after-effigy-burning-governor-raises-prospect-of-arrests-90429/

នគរបាល​៖​ ប្រទេស​កម្ពុជា​បណ្តេញ​ជនបរទេស​ខុសច្បាប់​១,៤៨៤​នាក់​ ក្នុង​៧​ខែ​ដើមឆ្នាំ​

​កាលពី​ថ្ងៃ​សៅរ៍​ គេហទំព័រ​នគរបាល​ជាតិ​ ដែល​បាន​ស្រង់​សម្តី​របស់​មន្ត្រី​នគរ​បាន​ជាន់​ខ្ពស់​មួយ​រូប​ បានឱ្យ​ដឹង​ថា​ សម្រាប់​រយៈពេល​៧​ខែ​ដំបូង​ ក្នុង​ឆ្នាំ​២០១៥​នេះ​ ប្រទេស​កម្ពុជា​បាន​បណ្តេញ​ជនបរទេស​ចំនួន​ ១,៤៨៤​ នាក់​ ទៅ​ប្រទេស​កំណើត​របស់​ពួក​គេ ...

បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=295344

ការចុះឆែកឆេរប័ណ្ណការងារនឹងធ្វើឡើងលើក្រុុមហ៊ុនបរទេសក្នុងពេលឆាប់ៗ

ចាប់ពីខែសីហានេះតទៅក្រសួងការងារមានគម្រោងផ្តោតលើយុទ្ធនាការចុះឆែកឆេរប័ណ្ណការងារនៅតាមបណ្តាក្រុមហ៊ុនបរទេសនៅក្នុងប្រទេសកម្ពុជា។ ...

Emmanuel Scheffer
http://www.khmertimeskh.com/news/13889/work-permit-crackdown--westerners-next/

មន្ត្រី​​បញ្ជាក់​ថា កង​ទ័ព​​ពិត​ជា​មិន​មែន​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ ​​កំពុង​កាន់​អំណាច​​​ទេ​

កាលពី​ម្សិលមិញ មន្ត្រី​យោធា​​ មន្ត្រី​រដ្ឋា​ភិបាល និង​មន្ត្រី​​បក្ស​កាន់​​អំណាច ​​បាន​ដក​ខ្លួន​​មិន​ពាក់​ព័ន្ធ​​ឡើយ​ជុំ​វិញ​​​ការ​អត្ថាធិប្បាយ​របស់​​​លោក ជា តារា អគ្គមេបញ្ជា​ការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​ ដែល​បាន​លើក​ឡើង​នៅ​សប្ដាហ៍ ...

ឃី សុវុឌ្ឍី និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/26748/

អាជ្ញាធរ​ចោទប្រកាន់​បុរស​ចិន​ម្នាក់​ ពី​ការ​ដឹក​ជញ្ជូន​ពលរដ្ឋ​កម្ពុជា​ដោយ​ខុសច្បាប់​

កាល​ថ្ងៃ​ព្រហស្បតិ៍​ អាជ្ញាធរ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​នៃ​ប្រទេស​កម្ពុជា​ បាន​ចោទប្រកាន់​បុរស​ជនជាតិ​ចិន​ម្នាក់​ ជាមួយនឹង​ការ​ប៉ុនប៉ង​ដឹក​ជញ្ជូន​បុរស​ចំនួន​១៨​នាក់​ ទៅ​ធ្វើការ​នៅ​ប្រទេស​ចិន​ ដោយ​ខុសច្បាប់​  ដែល​ជា​អ្វី​មន្ត្រី​រដ្ឋាភិបាល​ម្នាក់​បាន​ហៅ​ថា​ គឺជា​ករណី ...

អ៊ុក សាវបូរី
http://www.rfa.org/english/news/cambodia/authorities-charge-chinese-man-with-illegally-transporting-cambodians-07302015154825.html

បាតុកម្មប្រឆាំងនឹងការបូមខ្សាច់នៅខេត្តកោះកុងត្រូវបានបង្អាក

កាលពីថ្ងៃពុធ តំណាងនៃអ្នកស្រុកចំនួន១០០នាក់ព្រមទាំងបាតុករក្នុងខេត្តកោះកុងបានឱ្យដឹងថា ពួកគេបានសម្រេចចិត្តបង្អាកការធ្វើបាតុកម្ម​ទៅកាន់ក្រុមហ៊ុន​​បូមខ្សាច់ ចំនួនពីរជាបណ្តុះអាសន្ន ដោយហេតុមានវត្តមានក្រុមសង្ស័យមានសភាពជាអ្នកក្លែងបន្លំខ្លួន​ជាបាតុករ​នៅក្នុងតំបន់​​បាតុកម្ម។ ...

អូន ភាព
https://www.cambodiadaily.com/news/anti-dredging-protests-in-koh-kong-called-off-90020/

ក្រសួង​មហាផ្ទៃ​ចុះកិច្ច​ព្រមព្រៀង​​បង្កើត​ស្ថានីយ​ទូរទស្សន៍​ផ្ទាល់​ខ្លួន​

កាលពីម្សិលមិញ​ ក្រសួង​មហា​ផ្ទៃ​ បានចុះ​កិច្ច​ព្រម​ព្រៀង​ជាមួួយ​ក្រុមហ៊ុន​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​មួយ​របស់ចិន​ ដើម្បី​បង្កើត​ស្ថានីយ​វិទ្យុ និង​​ទូរទស្សន៍​​ប្រើប្រព័ន្ធ​ឌីជីថល​​ផ្ទាល់ខ្លួន​នៅ​ឆ្នាំ​ក្រោយ ដោយក្រុម​ហ៊ុន​នេះ​មាន​គម្រោង​​បោះ​​ទុន​ជាង​៣០លាន​ដុល្លារ​​លើ​ការ ...

អូន ភាព
http://www.cambodiadailykhmer.com/news/26712/

នាយ​ឧត្តមសេនីយ៍​ផ្កាយ​បួន​៖​កម្លាំងប្រដាប់អាវុធ​នៃ​ប្រទេស​កម្ពុជា​ '​ជា​របស់​'​ គណបក្សកាន់អំណាច​

​កាលពី​ថ្ងៃ​ពុធ​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​បួន​ បាន​និយាយ​ថា​ កម្លាំងប្រដាប់អាវុធ​នៃ​ប្រទេស​កម្ពុជា​ ជា​របស់​គណបក្សកាន់អំណាច​នៃ​ប្រទេស​នេះ​ និង​ ត្រូវ​ការពារ​ “​បដិវត្តន៍​ពណ៌​”​ ដែល​កំពុង​គ្របដណ្តប់​ប្រទេស​អា​សុីអាគ្នេយ៍​មួយ​នេះ​។​ ការ​លើក​ឡើង​បែប​ប​នេះ​ នាំ​ឱ្យ ...

បុគ្គលិកសារព័ត៌មាន RFA Khmer
http://www.rfa.org/english/news/cambodia/military-07292015145855.html

ក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា​ នឹង​វិនិយោគ​ ៤៥០,០០០​ដុល្លារ​ ទៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​ ដើម្បី​បង្កើន​ការ​នាំ​ចេញ​

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ម្នាក់​របស់​សហព័ន្ធ​អង្ករ​កម្ពុជា​ (CRF)​ ដែល​ត្រូវ​បាន​ស្រង់​សម្តី​ដោយ​សារ​ព័ត៌មាន​ក្នុងស្រុក​ បានឱ្យ​ដឹង​ថា​ ក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា​ បាន​យល់ព្រម​វិនិយោគ​ប្រាក់​ប្រមាណ​ជា​ ៤៥០,០០០​ដុល្លារ​ ជា​មូលនិធិ​មួយ​លើក​ ទៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​របស់ ...

បុគ្គលិកសារព័ត៌មាន​ Oryza
http://oryza.com/23358/cambodian-commerce-ministry-invest-450000-rice-sector-boost-exports

អ្នក​ទេ​សាទ​កម្ពុជា​៣៣​នាក់​ត្រឡប់​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​

​សារ​ព័ត​មាន​ហ្សុីន​ហួ​ ដែល​ស្រង់​សម្តី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហ​ប្រតិ​បត្តិការ​អន្តរជាតិ​ បានឱ្យ​ដឹង​ថា​ ពលករ​កម្ពុ​ជាមួយ​ក្រុម​ផ្សេង​ទៀត​មាន​គ្នា​ ៣៣​នាក់​ ដែល​ត្រូវ​បាន​ជួញដូរ​យក​ទៅ​ធ្វើ​ការងារ​ជា​អ្នកនេសាទ​ខុសច្បាប់​ នៅ​លើ​ទូក​នេសាទ​ក្នុង ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/33-trafficked-cambodian-fishermen-return-from-indonesia-8764

ប្រទេស​នេះ​បាន​ធ្វើ​ឱ្យ​ការ​រក្សា​ទុក​ប្រាក់​ពិន័យ​៧០%​ដោយ​នគរបាល​ ទៅ​ជា​រឿងស្របច្បាប់​

អ្នកបើកបរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ជាមួយនឹង​៖​ គ្រលុក​ធំៗ​ ជិះ​ម៉ូតូ​គេច​កន្លែង​ដី​ហុយ​ ជៀស​អ្នកលក់​មី​នៅ​លើ​ផ្លូវ​លឿន​ ជាដើម​។​ ឥឡូវនេះ​ អ្នកបើកបរ​ម៉ូតូ​ប្រហែលជា​មិន​ត្រឹមតែ​ខឹង​នឹង​ស្ថានភាព​ផ្លូវថ្នល់​ទេ​ តែ​ថែម​ទាំង​នឹង ...

Charlie Campbell
http://time.com/3976259/cambodia-traffic-police-keep-fines-corruption/

ក្រសួងមហាផ្ទៃចាត់វិធានការកំចាត់មន្ត្រីខ្មោចក្នុងជួររាជការ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក សរខេង បានឱ្យដឹងថា រាជរដ្ឋាភិបាលកំពុងនឹងពង្រឹងគុណភាព នៃការបម្រើការសេវាស៊ីវិល ដោយព្រមមានថា បុគ្គលិកដែលមិនបំពេញ គ្រប់លក្ខខណ្ឌ ទាមទារ ក៏ដូចជាបុគ្គលិក”ខ្មោច”នឹងត្រូវបញ្ឈប់ពីការងារ ។ ...

Chea Takihiro and Va Sonyka
http://www.khmertimeskh.com/news/13807/interior-minister-launches-ghost-busting-commission/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

nCJ6H
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!