ព័ត៌មាន​

ការ​ចរចា​បែង​ចែក​ចំណូល​ពី​ប្រេង​នឹង​ធ្វើ​នៅ​ខែ​នេះ

KrisEnergy Ltd ជា​ក្រុមហ៊ុន​ថាមពល ចុះ​បញ្ជី​នៅ​សិង្ហ​បុរី​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​បែង​ចែក​ប្រាក់​ចំណូល​ថ្មី ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នៅ​ខែ​នេះ ដែល​បើក​ផ្លូវ​សម្រាប់​ការ​ទាញ​យក​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​នៅ​ក្នុង​ប្លុក​A ទំហំ ៤ ៧០៩ គីឡូម៉ែត្រ​ការ៉េ​នៅ​ឈូង​សមុទ្រ​ថៃ​។ នេះ​បើ​តាម ...

Kali Kotoski
http://bit.ly/2mRdO4h

សកម្មជន​បរិស្ថាន ស្នើ​ក្រសួងពីរ​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​នឹង​​គម្រោង​សាងសង់​វារី​អគ្គីសនី​សំបូរ

ក្រុម​យុវជន​និង​សកម្មជន​ការពារ​បរិស្ថាន​ស្នើ​ក្រសួង​រ៉ែ​និង​ថាមពល​និង​ក្រសួងបរិស្ថាន​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​សិក្សា​ចុង​ក្រោយ​នៃ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សំបូរ​ នៅ​តំបន់​កោះ​ត្នោត​ ស្រុក​សំបូរ​ ខេត្តក្រចេះ​ ខណៈ​ដែល​ពួក​គេ​ និង​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ...

ប៉ិច សុធារី
http://bit.ly/2cV5tp5

រដ្ឋាភិបាល​ផ្តល់​អាជ្ញាប័ណ្ណ​ទាញ​យក​រ៉ែ​ដំបូង​ឲ្យ​ទៅ Mesco

រដ្ឋាភិបាលកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណទាញយក និងកែច្នៃរ៉ែមាសលើកដំបូងរបស់ខ្លួនដល់ក្រុមហ៊ុន Mesco Gold សម្រាប់គម្រោងរ៉ែមាសនៅក្នុងខេត្តរតនគិរី។ នេះបើតាមអ្នកនៅក្នុងឧស្សាហកម្មនេះឲ្យដឹងកាលពីម្សិលមិញ។ ការយល់ព្រមដ៏សំខាន់ដោយក្រសួងរ៉ែ និងថាមពលជាលើកទីមួយហើយសម្រាប់អាជ្ញាប័ណ្ណទាញយករ៉ែ ស្ថិតក្រោមក្របខ័ណ្ឌបទប្បញ្ញត្តិថ្មី និងជាជំហានចុងក្រោយសម្រាប់ក្រុមហ៊ុន Mesco Gold ដើម្បីដំណើរការផលិតរ៉ែនៅភូមិស៊ីយ៉ារ៉ុងរបស់ខ្លួន។ ...

Cam McGrath
http://bit.ly/2cUC953

កម្ពុជា​ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រជុំ​ប្រេង​កាត​អាស៊ាន ​នៅ​ខែ​ក្រោយ

មន្ត្រីជាន់ខ្ពស់របស់ក្រសួងរ៉ែ និងថាមពល បានប្រាប់កាសែត ខ្មែរថាមស៍ កាលពីថ្ងៃពុធ ឲ្យដឹងថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាប្រេងកាតអាស៊ាន លើកទី ៤២ (ASCOPE) ស្របពេលដែលប្រទេសនេះស្ថិតនៅក្នុងដំណើរការអភិវឌ្ឍនៃឧស្សាហកម្មប្រេង និងតម្លៃប្រេងជាសកលត្រូវបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ បើយោងតាម លោក ម៉េង ស័ក្តិធារ៉ា រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងនៅក្នុងខេត្តសៀមរាប ក្នុងខែកញ្ញា ខាងមុខនេះ និងមានការចូលរួមពីសមាជិកទាំងអស់ចំនួនដប់របស់ក្រុមហ៊ុនប្រេងកាតរដ្ឋដើម្បីពិភាក្សាអំពីបញ្ហាការអភិវឌ្ឍនៅក្នុងឧស្សាហកម្មប្រេងឥន្ធនៈនេះ។ ...

ម៉ៃ គុណមករា
http://bit.ly/2c98zIu

កម្ពុជា​ នឹង​សាងសង់​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​រ៉ែ និង​ឧស្ម័ន​ធម្មជាតិ​

មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែនិងថាមពលបានប្រាប់កាសែតខ្មែរថាមស៍ឲ្យដឹងថារាជរដ្ឋាភិបាលកម្ពុជាកំពុងពិភាក្សាជាមួយនឹងភាគីចិនដើម្បីកសាងវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវលើការរុករករ៉ែ ប្រេងកាត និងឧស្ម័ន នៅតំបន់ផ្នែកខាងលិចនៃប្រទេសកម្ពុជា ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងកម្លាំងពលកម្មជំនាញ និងធនធានមនុស្សក្នុងឧស្សាហកម្មនេះ។ លោក ម៉េង ស័ក្តិធារ៉ា រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ក្រសួងបានរៀបចំការអភិវឌ្ឍរយៈពេលវែងនៃវិស័យរ៉ែ ប្រេងកាត និងឧស្ម័ន ដែលជាមូលហេតុក្រសួងបានគ្រោងនឹងសាងសង់សំណង់នៃវិទ្យាស្ថាននេះ សម្រាប់ការធ្វើការស្រាវជ្រាវ និងផ្តល់ជូនការបណ្តុះបណ្តាលដើម្បីឲ្យប្រជាជនមានជំនាញគ្រប់គ្រាន់លើវិស័យនេះកាន់តែច្រើន។ ...

ម៉ៃ គុណមករា
http://bit.ly/2b2rVfu

កិច្ចព្រមព្រៀង​ប្រេង​ប្លុក A ខិត​ជិត​ទៅ​រក​ការ​បញ្ចប់

ក្រុមប្រេង និងឧស្ម័នដែលចុះបញ្ជីនៅប្រទេសសិង្ហបុរី KrisEnergy កំពុងដើរឆ្ពោះទៅរកការបញ្ចប់កិច្ចព្រមព្រៀងរបស់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជាដែលនឹងត្រួសត្រាយផ្លូវឲ្យមានការបូមប្រេងពីតំបន់រ៉ែប្រេងប្លុក A នៅដែនសមុទ្រកម្ពុជាបន្ទាប់ពីការចរចានានាជុំវិញយុទ្ធសាស្រ្តបច្ចេកទេស និងរបបសារពើពន្ធត្រូវបានបញ្ចប់។ ...

Kali Kotoski
http://bit.ly/2biKIRR

តុលាការ​នៅ​បន្ត​សួរ​វៀតណាម ៥ នាក់​​លួច​ចូល​ជីក​រ៉ែ

សាលាដំបូងខេត្តរតនគិរីកាលពីម្សិលមិញនៅតែកំពុងបន្តធ្វើការសាកសួរជនជាតិវៀតណាម ៥ នាក់ដែលត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវចាប់ឃាត់ខ្លួនខណៈពួកគេកំពុងលួចធ្វើសកម្មភាពជីករ៉ែដោយខុសច្បាប់ក្នុងទ្រង់ទ្រាយធំមួយនៅក្នុងទឹកដីកម្ពុជា។ ...

ឃុត សុភចរិយា
http://bit.ly/2aMVkff

ប្រទេសទីម័រជួយក្នុងការធ្វើសេចក្តីព្រាងច្បាប់ប្រេង

សេដ្ឋកិច្ចរបស់ប្រទេសទីម័រខាងកើតពឹងផ្អែកលើផលិតផលប្រេង និងឧស្ម័ន ហើយកម្ពុជាកំពុងស្វែងរកជំនួយពីប្រទេសអាស៊ីដ៏វ័យក្មេងជាងគេនេះ ជួយអភិវឌ្ឍន៍សេចក្តីព្រាងច្បាប់ប្រេងឥន្ធនៈរបស់ខ្លួន ដែលត្រូវបានរំពឹងថានឹងត្រូវបានអនុម័តជាច្បាប់ផ្លូវការដោយគណៈរដ្ឋមន្ត្រីនៅឆ្នាំក្រោយ។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/27533/timor-s-help-in-draft-oil-law/

ក្រសួង​រ៉ែ​ និង​ថាមពល​ ​ពិគ្រោះ​យោបល់​​សេចក្តី​ព្រាង​ច្បាប់​ប្រេងកាត​ថ្មី​

ក្រសួងរ៉ែនិងថាមពលកាលពីម្សិលមិញបានបើកកិច្ចពិគ្រោះយោបល់ជាចំហមួយលើសេចក្តីព្រាងច្បាប់ប្រេងកាតថ្មីជាមួយបណ្តាសង្គមស៊ីវិលអង្គការមិនមែនរដ្ឋាភិបាលនិងស្ថាប័នដៃគូផ្សេងទៀតដែលបម្រើការងារក្នុងវិស័យប្រេងកាតដើម្បីទទួលបានធាតុចូលបន្ថែមមុនដាក់បញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅចុងឆ្នាំនេះ។ ...

សុខ ចាន់
http://bit.ly/2aansXe

សំណង់​ក្នុង​ខេត្តមណ្ឌលគិរី​បាន​គម្រាមកំហែង​ដល់​តំបន់​សក្ការៈ​របស់​ជនជាតិ​ដើម​ភាគតិច​

អ្នកភូមិក្នុងខេត្តមណ្ឌលគិរីកំពុងធ្វើបាតុកម្មប្រឆាំងនឹងការសាងសង់មជ្ឈមណ្ឌលផ្តល់វគ្គបណ្តុះបណ្តាលមួយរបស់ក្រសួងរ៉ែនិងថាមពលនៅលើទឹកដីមួយកន្លែងដែលពួកគេអះអាងថាជាទីកន្លែងសក្ការៈបូជានិងមានគុណតម្លៃវប្បធម៌សម្រាប់ប្រជាជននៅទូទាំងខេត្តមណ្ឌលគិរីទាំងមូល។ ...

ផាក់ សាងលី និង Ananth Baliga
http://www.phnompenhpost.com/national/sacred-site-threatened-construction-mondulkiri

ជីក​រ៉ែ​ខុស​ច្បាប់​នៅ​តែ​មាន​នៅ​រតនគិរី ទោះ​បីក្រសួង​តឹងរឹង

សកម្មភាពជីកយករ៉ែខុសច្បាប់នៅក្នុងស្រុកបរកែវខេត្តរតនគិរីនៅតែឃើញមានសកម្មភាពនៅឡើយទោះបីជាក្រសួងរ៉ែនិងអាជ្ញាធរមូលដ្ឋានសុទ្ធតែអះអាងថាបានចុះបិទនិងណែនាំដល់ពលរដ្ឋជីករ៉ែខុសច្បាប់ និងម្ចាស់ដីមិនមានអាជ្ញាប័ណ្ណអាជីវកម្មហើយក៏ដោយ។ ...

ជា វណ្ណៈ
http://bit.ly/2971hju

ក្រសួង​រ៉ែ បន្ត​ព្យួរ​អាជ្ញាប័ណ្ណ​រុក​រក​រ៉ែ​មាស​​​ក្រុមហ៊ុន​របស់​វៀតណាម

ក្រុមហ៊ុនរុករករ៉ែមាសវៀតណាមមួយនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបងបរាជ័យម្តងទៀតក្នុងការស្នើសុំអាជ្ញាប័ណ្ណរុករករ៉ែមាសពីក្រសួងរ៉ែនិងថាមពលបន្ទាប់ពីក្រុមហ៊ុនត្រូវបានគេរកឃើញថាមិនបានបំពេញតាមលក្ខខ័ណ្ឌតម្រូវរបស់ក្រសួង។ ...

ជា វណ្ណៈ
http://bit.ly/28NLjhp

ក្រសួង​ពិនិត្យ​ក្រុមហ៊ុន​ ១ ​ជីក​រ៉ែ​ខុស​ច្បាប់

ក្រុមស៊ើបអង្កេតពីក្រសួងរ៉ែ និងថាមពលបានសន្និដ្ឋានថាភ័ស្តុតាងនៅឯតំបន់ប្រតិបត្តិការរបស់ក្រុមហ៊ុន Chhay Ching Heang Group នៅខេត្តរតនគិរីបានចង្អុលបង្ហាញពីការជីករ៉ែមាសខុសច្បាប់ទោះបីជាគេកំពុងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ពីរ៉ែដែលជីកដោយក្រុមហ៊ុនក៏ដោយ។ នេះបើយោងតាមមន្ត្រីក្រសួងមួយរូបបានឲ្យដឹង។ ...

Yesenia Amaro
http://bit.ly/1qIwWhF

ច្បាប់រ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ថ្មី​នឹង​កើត​មាន​សម្រាប់​វិស័យ​រុករក​

ក្រសួងរ៉ែនិងថាមពលបានចុះហត្ថលេខាលើប្រកាសរួមមួយជាមួួយក្រសួងបរិស្ថានដើម្បីកាត់បន្ថយលក្ខខណ្ឌទាមទារសម្រាប់រវាយតម្លៃ ផលប៉ះពាល់បរិស្ថានក្នុងការអនុវត្តលើវិស័យរុករករ៉ែរូបវន្ថនិងវិស័យរុករកធនតូច។ ...

Kali Kotoski
http://www.phnompenhpost.com/business/new-eia-rules-mining

រដ្ឋាភិបាល​លុប​អាជ្ញាប័ណ្ណ​រុករក​ប្រេង​របស់ CPHL

រដ្ឋាភិបាល​កម្ពុជា​បាន​លុប​ចោល​អាជ្ញាប័ណ្ណ​រុករក​ប្រេង​​ក្នុង​សមុទ្រ​ របស់​ក្រុមហ៊ុន CPHL (Cambodia​) Co​. Ltd បន្ទាប់ពី​គម្រោង​នេះ​​បាន​បរាជ័យ​ក្នុង​ការ​បំពេញ​តាម​លក្ខខណ្ឌ​កិច្ច​ ព្រមព្រៀង​​ប្រេង​ឥន្ធនៈ​របស់​ខ្លួន​។​ នេះ​បើ​យោង​តាម​មន្ដ្រី​រដ្ឋាភិបាល​​។ ...

Cam McGrath
http://bit.ly/1ZaPSBd

រ៉ូយ៉ាល់​គ្រុប ​ពិភាក្សា​វិនិយោគ​បំពង់​បង្ហូរ​ប្រេង

ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​របស់​លោក គិត ម៉េង កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ចិន​ពីរ​ ដើម្បី​ធ្វើការ​សិក្សា​លទ្ធភាព​សាងសង់​បំពង់​បង្ហូរ​ប្រេង​មួយ​ពី​ក្រុង​ ព្រះសីហនុ​មក​ទីក្រុង​ភ្នំពេញ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ដ្រី​​​ក្រសួង​រ៉ែ​ និង​ថាមពល​កម្ពុជា ...

ស ច័ន្ទដារ៉ា and Kali Kotoski
http://bit.ly/1qiiVr5

មន្ត្រី​រដ្ឋាភិបាល​ព្រមាន​ក្រុមហ៊ុន​រុករក​ប្រេង​ដែល​អសកម្ម

មន្ដ្រី​រដ្ឋាភិបាល​បាន​​ព្រមាន​កាលពី​ម្សិលមិញ​ថា​ក្រុមហ៊ុន​រុករក​ប្រេង​ និង​ឧស្ម័ន​ដែល​កំពុង​ប្រតិបត្តិការ​នៅ​​កម្ពុជា​ទាំងអស់​ត្រូវ​តែ​អនុវត្ត​ តាម​ការ​កំណត់​កិច្ចព្រមព្រៀង​​សម្បទាន​របស់​ពួកគេ​បើ​មិន​អ៊ីចឹង​ទេ​នឹង​ ប្រឈម​​ហានិភ័យ​ក្នុង​ការ​ដក​ហូត​​កិច្ចព្រមព្រៀង ...

ស ច័ន្ទដារ៉ា
http://bit.ly/1quYIPu

ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន​របស់​វៀតណាម ផ្អាក​គម្រោង​រុករក ​ក្នុង​ប្លុក ១៥ នៅ​កម្ពុជា

ក្រុមហ៊ុន ​Petro Vietnam Exploration Production Corporation​ (PVEP)​ ជា​សមាជិក​នៃ​ក្រុមហ៊ុន​ប្រេង​ និង​ឧស្ម័ន​គ្រុប​របស់​ប្រទេស​វៀតណាម​ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​កម្ពុជា​ សម្រាប់​ការ​រុករក​ប្រេង​ និង​ឧស្ម័ន​សម្រាប់​ប្លុក​ទី​១៥​ បាន​ផ្អាក​គម្រោង​សិក្សា​ និង​រុករក​ប្រេង​ និង​ឧស្ម័ន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស ...

ម៉ៃ គុណមករា
http://bit.ly/1WdPLpF

កម្ពុជា មិន​រំពឹង​ថា​ទទួល​បាន​ដំណក់​ប្រេង​ដំបូង​នៅ​ឆ្នាំ​២០១៨

ការ​ធ្លាក់​ថ្លៃ​ប្រេង​នា​ពេល​បច្ចុប្បន្ន​ គឺជា​ឧបសគ្គ​ចម្បង​ក្នុង​ការ​ពន្យារពេល​នៃ​ការ​សម្រេច​កិច្ចព្រមព្រៀង​ប្រេងកាត​ រវាង​ក្រុមហ៊ុន​ប្រេង​ និង​ឧស្ម័ន​របស់​ប្រទេស​សិង្ហ​បុរី​KrisEnergy​ជាមួយនឹង​ក្រសួង​ក្រសួង​រ៉ែ​ និង​ថាមពល​ ទាក់ទង​នឹង​ការ​យក​ប្រេង​នៅ​ប្លុក​ A​។​ នេះ​បើ ...

ម៉ៃ គុណមករា
http://bit.ly/1S2f0VW

ក្រសួង​នឹង​បើក​ឲ្យ​មាន​ការ​បូម​ខ្សាច់​នៅ​ក្នុង​ទន្លេ​បាសាក់

ក្រសួង​រ៉ែ​និង​ថាមពល​នឹង​បើក​ឲ្យ​មាន​ការ​បូម​ខ្សាច់​នៅ​ក្នុង​ទន្លេ​ បាសាក់​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ម៉េង សក្កធារ៉ា មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ រ៉ែ និង​ ថាមពល។ ...

នៀម ឆេង
http://bit.ly/1TGyODI

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

XLx9r
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!