រដ្ឋាភិបាល

សមាជិក​ព្រឹទ្ធសភា​អនុម័ត​ថវិកាជាតិ​ចំនួន​ ៨,២៣​ ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ក្រោយ​

​កាលពី​ម្សិលមិញ​ ព្រឹទ្ធសភា​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​នូវ​ថវិកា​ចំនួន​ ៨,២៣​ ពាន់​លាន​ដុល្លារ​សម្រាប់​ថវិកាជាតិ​ឆ្នាំ​ក្រោយ​។​ សមាជិក​ព្រឹទ្ធសភា​ ៥៨​ រូប​ក្នុង​ចំណោម​ ៦២​ រូប​ដែល​បាន​ចូលរួម​ប្រជុំ​ពេញអង្គ​កាលពី​ម្សិលមិញ​ បាន​បោះ​ឆ្នោត​គាំទ្រ​សេចក្តីព្រាងច្បាប់​នេះ​។​ ច្បាប់​នេះ​ត្រូវ ...

Ben Sokhean
https://www.khmertimeskh.com/50668596/senators-approve-8-23-billion-national-budget-for-next-year/

លោក​ ស៊ុន ចាន់ថុល ​កំណត់​ឲ្យ​ស្តារ​អូរប្រឡាយ​នៅ​ខេត្ត​ព្រះសីហនុ​ឲ្យ​រួច​ក្នុង​រយៈពេល​ ៣ ​ខែ

លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានកំណត់​ពេល​ត្រឹម​ ៣ ​ខែ ​ក្នុង​ការស្តារ​អូរប្រឡាយ​ចំនួន ៥ ​ខ្សែ ដែល​មាន​ប្រវែង​ ២៥ ​គីឡូម៉ែត្រ​ នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​រំដោះ​ទឹកជំនន់​ទឹកភ្លៀង​នៅក្នុង​រដូវវស្សា​ខាង​មុខ កុំ​ឲ្យ​មាន​ការជន់លិច​ធ្វើឲ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងដំណំ​ដូច​កាលពី​រដូវវស្សា​ឆ្នាំ​កន្លង​ទៅទៀត​។ លោក​រដ្ឋមន្ដ្រី​បាន​ថ្លែង​នៅក្នុង ...

វ៉ន ដារ៉ា
https://bit.ly/2Py1XUb

ក្រសួង​ការបរទេស​កម្ពុជា​ ប្រតិកម្ម​ចំពោះ​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​មកលើ​លោក គន់ គីម និង​ឧកញ៉ា​ ទ្រី ភាព

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាលពី​ម្សិលមិញ ប្រតិកម្ម​ទៅ​លើ​ច្បាប់​សកល​ម៉ានីតស្គី (Global Magnitsky Act) របស់​សហរដ្ឋអាមេរិក​ដោយ​បាន​បំពាន​ជនជាតិ​កម្ពុជា​ដែល​បម្រើ​ការងារ​រដ្ឋ​ និង​ក្នុង​ផ្នែក​ឯកជន​ជា​កម្មវត្ថុ​នៃ​វិធាន​ទណ្ឌកម្ម ដោយ​គ្មាន​មូលដ្ឋាន​ និង​គ្មាន​ការគោរព​ឯករាជភាព​នៃ​ច្បាប់ និង ...

ម៉ិច ដារ៉ា
https://bit.ly/2P7fenD

រដ្ឋាភិបាល​ផ្ទេរ​មុខងារ​គ្រប់គ្រង​ និង​ផ្តល់​សេវា​សុខាភិបាល​ទៅ​រាជធានី-ខេត្ត

រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការផ្ទេរ​​មុខងារ​គ្រប់គ្រង និង​ផ្ដល់​សេវា​សុខាភិបាល​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី-ខេត្ត ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការផ្ដល់​សេវា​សុខាភិបាល ប្រកប​ដោយ​គុណភាព​សុវត្ថិភាព ប្រសិទ្ធភាព និង​សមធម៌​។ អនុក្រឹត្យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន​កាលពី​ថ្ងៃ​ចន្ទ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ...

នៀម ឆេង
https://bit.ly/35c7oP8

តំណាង​ពលរដ្ឋ​ជិត​ ៣០០ ​នាក់​ ស្នើ​ឲ្យ​អភិបាលខេត្ត​ព្រះសីហនុ​ពន្លឿន​ការដោះស្រាយ​វិវាទ​ដីធ្លី

នៅក្នុង​ពិធី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប​លើក​ទី​ ៧១ ​ដែល​ធ្វើឡើង​កាលពី​ម្សិលមិញ ប្រជាពលរដ្ឋ​ជិត ៣០០ ​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​កំពុងមាន​វិវាទ​ដីធ្លី​ចំនួន ៩ ០៥៥ គ្រួសារ នៅ​ខេត្ត​ព្រះសីហនុ​បាន​ស្នើ​ទៅ​អភិបាលខេត្ដ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​ខេត្ត​នេះ និង​រាជរដ្ឋាភិបាល អន្តរាគមន៍ ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​ឲ្យ​បាន​លឿន​។ ញត្ដិ​ស្នើសុំ​ជួយ​អន្តរាគមន៍​របស់​ប្រជាពលរដ្ឋ ...

វ៉ន ដារ៉ា
https://bit.ly/36shJGP

អាជ្ញាធរ​ បោះបង្គោល​កំណត់​ព្រំដី​ភ្នំ​ដោះ​ក្រមុំ

រដ្ឋបាលខេត្ត​មណ្ឌលគិរី និង​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​បាន​សហការ​គ្នា​ចំណាយពេល​ ២ ​ថ្ងៃ​ ក្នុង​ការបោះបង្គោល​ថ្ម​ចំនួន​ ៥៣ ​បង្គោល​ នៅ​ជុំវិញ​ភ្នំ​ដោះ​ក្រមុំ ដើម្បី​ការពារ​ភ្នំ​នេះ​កុំឲ្យ​មាន​ការរំលោភ​យក​តទៅ​ទៀត​។ ប៉ុន្តែ​សហគមន៍​ជនជាតិ​ដើម​អះអាង​ថា​ការបោះបង្គោល​នោះ​គឺ​មិន​បាន​អនុវត្ត​ទៅតាម ...

ខន សាវិ
https://bit.ly/2RA29Vw

ធនាគារ​អភិវឌ្ឍន៍​ជនបទ​ត្រៀម​ប្រាក់ ៥០ ​លាន​ដុល្លារ​ សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា

ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) បានប្រកាស​ផ្តល់ទុន ៥០ ​លាន​ដុល្លារ​ សម្រាប់​ជា​កម្ចី​ផ្តល់​ឲ្យ​អ្នក​នៅក្នុង​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ទុន​បង្វិល​ទិញស្រូវ និង​ជួយ​រក្សា​ស្ថិរភាព​តម្លៃ​។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​ឲ្យ​ដឹងថា ទុន​នេះ​អាច​នឹង​ជួយ​ទិញស្រូវ​បាន​ជិត ៣០ ​ម៉ឺន​តោន​ក្នុង​រដូវ​ប្រមូលផល ...

ធូ វិរៈ
https://bit.ly/2P134N2

រដ្ឋាភិបាល​បែងចែក​ថវិកា​ជិត​ $៩០០ ​លាន​ សម្រាប់​អភិវឌ្ឍ​មូលដ្ឋាន​ឆ្នាំ​ ២០២០

រាជរដ្ឋាភិបាល​បាន​បែងចែក​ថវិកា​ប្រមាណ​ជិត​ ៩០០ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​អភិវឌ្ឍ​មូលដ្ឋាន​ឆ្នាំ​ ២០២០ កើនឡើង​ ២៧៦ ​លាន​ដុល្លារ​ បើ​ប្រៀបធៀប​ក្នុង​ឆ្នាំ​ ២០១៩ ដែលមាន​ប្រមាណ​ ៦២៤ ​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ការប្រកាស​របស់លោក​ ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី ក្រសួង​មុខងារសាធារណៈ​នៅក្នុង​ពិធី​បើក​សិក្ខា​សិលាជាតិ​ស្តីពី​ការរៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​ ២០២០ ...

ម៉ិច ដារ៉ា
https://bit.ly/2RxllDt

ក្រសួងបរិស្ថាន ​ណែនាំ​ឲ្យ​បង្ការ​កុំ​ឲ្យ​ភ្លើង​ឆេះ​ព្រៃ

ក្រសួងបរិស្ថាន ណែនាំ​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​ការប្រើប្រាស់​ភ្លើង​ជា​មធ្យោបាយ​ផ្សេងៗ ដើម្បី​ចៀសវាង​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ដោយ​ចេតនា ដែល​ប្រឈម​នឹង​ទោសទណ្ឌ​ជាប់ពន្ធនាគារ​ដល់​ទៅ​ ១០ ​ឆ្នាំ​ និង​ទោសពិន័យ​ជា​ប្រាក់​ជាដើម​។ ការណែនាំ​នេះ​ធ្វើ ...

ឡុង គីមម៉ារីតា
https://bit.ly/2RyDDnC

លោក​ ស៊ុន ចាន់ថុល ​ជំរុញ​ឲ្យ​អ្នក​នៅ​ភ្នំពេញ​ជិះ​រថយន្តក្រុង​ ដើម្បី​កាត់បន្ថយ​ការស្ទះ​ចរាចរណ៍

លោក​ ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​ប្រើប្រាស់​សេវា​ធ្វើដំណើរ​សាធារណៈ​ (​រថយន្ត​ក្រុង​) ​ដែល​មាន​ស្រាប់ ជាជាង​ប្រើប្រាស់​រថយន្ត​ផ្ទាល់ខ្លួន​ដែល​នាំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ណែនណាន់​តាន់តាប់ នាពេល​បច្ចុប្បន្ន​។ លោក ស៊ុន ចាន់ថុល ថ្លែង​បែបនេះ​នៅក្នុង​វេទិកា​សំណេះសំណាល​ស្តីពី​ «​ចល័តភាព​ (​ការធ្វើ​ដំណើរ​) ...

ឡុង គីមម៉ារីតា
https://bit.ly/36iDwkz

មន្ត្រី​ទូត​អាមេរិក​ សរសើរ​វិស័យ​ឌីជីថល​នៅ​កម្ពុជា

​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​លោក Patrick Murphy បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​លើ​វិស័យ​ឌីជីថល​នៅ​កម្ពុជា​ ខណៈ​បច្ចុប្បន្ន​កម្ពុជា​ជា​ប្រទេស​មាន​អត្រា​អ្នកប្រើប្រាស់​ទូរស័ព្ទ​ច្រើន​មួយ​នៅក្នុង​តំបន់​ដែល​អាមេរិក​មាន​បំណង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ផ្នែក​នេះ​​ឲ្យ​រឹតតែ​ប្រសើរ​ថែមទៀត ។ ...

ម៉ិច ដារ៉ា
https://bit.ly/2rZd2FF

រដ្ឋាភិបាល​លើកទឹកចិត្ត​ដល់​ការនាំចូល​រថយន្តក្រុង​អគ្គិសនី​ឡើយ​

រដ្ឋាភិបាល​កំពុង​ធ្វើ​គោលនយោបាយ​ដើម្បី​ជំរុញ​ការនាំចូល​ឡានក្រុង​អគ្គិសនី​ដែល​មានគុណ​ភាព​ខ្ពស់​។ លោ​កឈួន​ វួន​ អគ្គនាយក​នៃ​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បាន​ប្រាប់​កាសែត​ខ្មែ​រថា​មស៍​កាលពី​ម្សិលមិញ​ថា​ ក្រុមការងារ​លោក​កំពុង​រៀបចំ​“ គោលនយោបាយ​ដឹកជញ្ជូន​តាមផ្លូវគោក​” ដែល​នឹង​រួមបញ្ចូល​ការ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50667515/govt-to-incentivise-electric-bus-imports/

ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​កោតសរសើរ​ដល់​ក្រសួង​ដែល​បាន​ពង្រីក​កម្មវិធី​ BFC​

ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​លោក​ Patrick​ Murphy​ បាន​សាទរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ការ​ពង្រឹង​លក្ខខណ្ឌ​ការងារ​តាមរយៈ​ការពង្រីក​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ “Better​ Factories​ Cambodia​”។ ...

សែន ដាវិដ
https://www.khmertimeskh.com/50667606/patrick-murphy-praises-ministry-for-expanding-bfc-programme/

រដ្ឋាភិបាល​នឹង​បង្កើន​ថវិកា​ថ្នាក់​ខេត្ត​ចំនួន​ ២៧៦​ លាន​ដុល្លារ​នៅ​ឆ្នាំក្រោយ​

រដ្ឋាភិបាល​នឹង​បង្កើន​ថវិកា​សម្រាប់​ខេត្ត​ចំនួន​ជាង​ ២៧៦​ លាន​ដុល្លារ​នៅ​ឆ្នាំក្រោយ​ដើម្បី​ការ​ផ្តល់​សេវា​ដែល​មានគុណ​ភាព​ និង​មាន​ប្រសិទ្ធិ​ភាព​ដល់​សាធារណជន​ ដែល​ចំនួន​នេះ​កើនឡើង​ ៣២,២៨​ % បើ​ធៀប​នឹង​ថវិកា​ថ្នាក់​ខេត្ត​ឆ្នាំនេះ​។ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ លោក​ ពេជ្រ​ ប៊ុ ...

ស៊ុន មេសា
https://www.khmertimeskh.com/50667589/government-to-ramp-up-provincial-budgets-by-276-million-next-year/

ក្រសួង​ជំរុញ​អ្នកបើកបរ​ឱ្យ​ប្រើប្រាស់​ស្លាក​លេខ​ QRកូដ​

ក្រសួង​ដឹកជញ្ជូន​កំពុង​លើកទឹកចិត្ត​ដល់​អ្នកបើកបរ​ឱ្យ​ប្តូរ​ស្លាក​លេខ​ចាស់​របស់​ពួកគេ​ដោយ​ដាក់​ QRកូដ​ ដើម្បី​ទប់ស្កាត់​ការប្រើ​ប្រាស់​ផ្លាក​លេខ​ក្លែងក្លាយ​នៅ​កម្ពុជា​។ ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50667607/ministry-pushes-motorists-to-utilise-qr-code-licence-plates/

មន្ត្រី​ជាប់​កិច្ចសន្យា​រដ្ឋាភិបាល​នឹង​ទទួល​បាន​ប្រាក់ខែ​បន្ថែម​ ៥ ដុល្លារ​ក្នុង​មួយ​ខែ​

រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ដើម្បី​តម្លើង​ប្រាក់ខែ​ប្រចាំខែ​របស់​មន្ត្រី​កិ​ច្ច​សន្យា​រពី​ ១៦២,៥​ ដុល្លារ​ដល់​ ១៦៧.៥​ ដុល្លារ​ ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ខែក្រោយ​។ អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន​សែន​កាលពី​ថ្ងៃទី​ ៤ ខែធ្នូ​បាន​និយាយ​ថា​ រដ្ឋាភិបាល​បានសម្រេច​ដំឡើង​ប្រាក់ខែ​ដល់ ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/667608/government-contract-officials-to-get-5-raise-in-wages-next-month/

រដ្ឋាភិបាល​ឲ្យ​អាជ្ញាធរ​ឃុំ-សង្កាត់​ម្ចាស់ការ​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​ក្នុង​មូលដ្ឋាន

ផែនការ​យុទ្ធសាស្ត្រ​ថ្នាក់ជាតិ​របស់​រដ្ឋាភិបាល​បាន​តម្រូវ​ឲ្យ​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​រួមទាំង​អាជ្ញាធរ​ឃុំ-សង្កាត់​ទាំងអស់​ត្រូវ​បង្ការ ទប់ស្កាត់ បង្ក្រាប​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ត្រូវមាន​ភាព​ម្ចាស់ការ​រៀងៗ​ខ្លួន ដើម្បី​គ្រប់គ្រង​បញ្ហា​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ហើយ​មណ្ឌល​សុខភាព​នីមួយៗ​នៅ​តាម​ឃុំ-សង្កាត់ ត្រូវ​មាន​សមត្ថភាព​ព្យាបាល​ និង​គ្រប់គ្រង​អ្នក​ដែល ...

ម៉ិច ដារ៉ា
https://bit.ly/2RoGzDn

ជប៉ុន​ផ្តល់​ហិរញ្ញប្បទាន​ $២២ ​លាន​ សម្រាប់​សង់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ពោធិ៍សាត់

លោក ប្រាក់ សុខុន ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​​អន្តរជាតិ និង​លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ដែល​មាន​ទឹកប្រាក់​ ២ ៤០៥ ​លានយ៉េន​ស្មើនឹង​ប្រមាណ​ ២២ ​លាន​ដុល្លារ សម្រាប់​អនុវត្ត​គម្រោង​ «​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្ត ...

ម៉ិច ដារ៉ា
https://bit.ly/33QYBR6

រដ្ឋាភិបាល​នឹង​បញ្ចប់​ផែនការមេ​ សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុមធ្យោបាយ​ឆាប់ៗ

រដ្ឋាភិបាល​កម្ពុជា​ជិត​បញ្ចប់​សេចក្ដីព្រាង​ផែនការមេ​សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុមធ្យោបាយ​ ២០២១-២០៣០​ ​ហើយ​ដែល​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​លើកកម្ពស់​ការតភ្ជាប់ និង​កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន និង​ឡូជីស្ទិក ដើម្បី​ធ្វើ​សមាហរណកម្ម​ទៅក្នុង​តំបន់ និង​ពិភពលោក​។ សេចក្ដី​ព្រាង​នេះ​ត្រូវបាន​រំពឹងថា នឹង​ត្រូវ​បញ្ចប់​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ២០២០ ខាងមុខ​។ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី ...

ម៉ៃ គុណមករា
https://bit.ly/34SL5Oe

អាមេរិក​សន្យាថា​​ នឹង​ជួយ​បណ្ដុះបណ្ដាល​ទ័ព​មួកខៀវ​របស់​កម្ពុជា

សហរដ្ឋអាមេរិក​បាន​សន្យា​ជួយ​បណ្តុះបណ្តាល​ដល់​កងកម្លាំង​មួក​ខៀវ​កម្ពុជា និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ឲ្យ​កាន់តែ​ល្អប្រសើរ ខណៈ​ដែល​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី លោក Patrick Murphy បាន​ជួប​ពិភាក្សា​ជាមួយ​នាយឧត្តមសេនីយ៍​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​ជា​អ្វីដែល​អ្នកវិភាគ​មើលឃើញ​ថា ជា​ការចាប់ផ្ដើម​ធ្វើឲ្យ​ទំនាក់ទំនង​បាន​ប្រសើរ​ឡើងវិញ​។ នៅក្នុង​ជំនួប​ជាមួយ​លោក PatrickMurphy នៅ ...

ម៉ិច ដារ៉ា
https://bit.ly/34RG48O

លោក ស៊ុន ចាន់ថុល ឲ្យ​មន្ត្រី​បិទ​យានដ្ឋាន​កែច្នៃ​​ដំឡើង​យានយន្ត​ខុសច្បាប់ និង​ខុស​បច្ចេកទេស​ឲ្យ​អស់​ចុងឆ្នាំ​នេះ

លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យ​មន្ត្រី​ជំនាញ​ចាត់វិធានការ​បិទ​យានដ្ឋាន​កែច្នៃ​ដំឡើង​យានយន្ត​ខុស​បច្ចេកទេស​ និង​ខុសច្បាប់​នៅ​ទូទាំង​ប្រទេស​ឲ្យ​អស់​នៅ​ចុង​ឆ្នាំង​ ២០១៩ ​នេះ​ព្រោះ​យានយន្ត​ទាំងនោះ​តែងតែ​បង្ក​គ្រោះថ្នាក់ និង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​សុវត្ថិភាព​ចរាចរណ៍​។ ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ ...

សុទ្ធ គឹមសឿន
https://bit.ly/2PcGn7z

ទូត​ថ្មី EU បញ្ជាក់​ជំហរ​ចង់​ជួយ​កម្ពុជា​ឲ្យ​បន្ត​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ខណៈ​ថ្នាក់ដឹកនាំ​ថា EU ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏សំខាន់

ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហភាព​អឺរ៉ុប (EU) ដែល​ជួប​សម្តែង​ការគួរសម​ជាមួយ​ប្រធានរដ្ឋសភា លោក​ ហេង សំរិន ពី​ម្សិលមិញ បាន​បញ្ជាក់​អំពី​ជំហរ​របស់ខ្លួន​ក្នុង​ការខិតខំ​ប្រឹងប្រែង ដើម្បី​ជួយ​សម្រួល​ឲ្យ​កម្ពុជា​អាច​រក្សាបាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​មុខទំនិញ​លើកលែងតែ​សព្វាវុធ EBA (Everything But Arm)​។ ក្នុង​ជំនួប​សម្តែង​ការគួរសម​នោះ​លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហភាព​អឺរ៉ុប​បាន​ថ្លែងថា ក្នុង ...

នៀម ឆេង
https://bit.ly/34R7JGM

រដ្ឋាភិបាល​ និង​​ដៃគូ ​ប្ដេជ្ញា​រួមគ្នា​ប្រឆាំង​ទៅ​​នឹង​បញ្ហា​ប្លាស្ទិក

រដ្ឋាភិបាល សង្គម​ស៊ីវិល រួមទាំង​ដៃគូ​ពាក់ព័ន្ធ​ដទៃ​ទៀត​បង្ហាញ​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុង​ការបង្កើត​សកម្មភាព​ជា​វិជ្ជមាន ដើម្បី​រួមគ្នា​ប្រឆាំង​នឹង​វិបត្តិ​ប្លាស្ទិក​ដែល​កំពុង​ផ្តល់​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ភពផែនដី ជាពិសេស​មនុស្ស​ និង​សត្វ ខណៈ​ការប្រើប្រាស់​ប្លាស្ទិក​កំពុង​មាន​ការកើនឡើង​ខ្លាំង​ទាំង​ក្នុង​ប្រទេស​ កម្ពុជា​ និង​ពិភពលោក​។ ការប្រកាស​ពី​ការប្ដេជ្ញាចិត្ត​រួមគ្នា ...

ឡុង គីមម៉ារីតា
https://bit.ly/2YfmAbz

កម្ពុជា-ហុងគ្រី នឹង​អនុវត្ត​គម្រោង​សាកល្បង​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់

ក្រសួង​បរិស្ថាន​កម្ពុជា និង​ប្រទេស​ហុងគ្រី​នឹង​សហប្រតិបតិ្តការ​គ្នា​លើ​ការគ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់ ដើម្បី​អនុវត្ត​គម្រោង​សាកល្បង​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​ក្នុង​ទីក្រុង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួង​បរិស្ថាន​ក្នុង​ទំព័រ​ហ្វេសប៊ុក​កាលពី​ចុង​សប្តាហ៍​មុន​។ ក្នុង​ជំនួប​កាលពី​ថ្ងៃ​សុក្រ​រវាង ...

រី សុចាន់
https://bit.ly/2RgVO0X

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

tBVVx
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!