រដ្ឋាភិបាល

រដ្ឋាភិបាលនឹងប្រើថវិកាអង្ករជួយតម្លៃពោត

មន្រ្តីរដ្ឋាភិបាល កាលពីម្សិលមិញ បានឲ្យដឹងថា រដ្ឋាភិបាល​បាន​យល់ព្រម​ប្រើ​ប្រា​ស់​កញ្ចប់​ថវិកា​អង្ករ​ ២៧​លាន​ដុ​ល្លា​ ដើម្បី​ជួយ​ធានា​តម្លៃ​ពោត​បន្ទាប់​ពីមាន​ការ​តវ៉ា​ និង​បិទផ្លូវ​នៅ​ក្នុង​ខេត្តបាត់ដំបង​ពី​សំណាក់​កសិករ​កន្លង​មក​។​ ​ ...

ឆេង សុខហ៊ង
http://www.phnompenhpost.com/business/government-tap-emergency-rice-fund-help-corn-farmers

ក្រសួង​ជួយ​ពលករ​ជាង​ ៤៥០ ​នាក់

ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ខ្លួន​បាន​ជួយ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​នៃ​កម្មករ​កម្ពុជា​ជាង​ ៤៥០ នាក់​នៅ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ​។ នេះ​បើ​តាម​តួលេខ​ដែល​ចេញ​កាលពី​ថ្ងៃ​សៅរ៍​។ ...

គង់ មេត្ដា
http://bit.ly/2tZnhrX

កូនព្យុះតាឡាសនឹងបង្កឲ្យទឹកទន្លេកើនឡើង

កាលពី​ម្សិលមិញ​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ព្រមាន​ពី​កូន​ព្យុះ​ តា​ឡាស​ (Tropical Storm​ Talas)​ ដែល​នឹង​បង្ក​ឲ្យ​ទឹកទន្លេ​សាប​ និង​ទន្លេមេគង្គ​កើនឡើង​ និង​ធ្វើឲ្យលិចតំបន់ទំនាប ដែលស្ថិតនៅអមសងខាងដងទន្លេ។​ ​ ...

មុំ គន្ធា
http://www.khmertimeskh.com/5065734/tropical-storm-brings-flood-warning/

ឯកអគ្គរដ្ឋទូត​តួ​ក​គី​ពិភាក្សា​អំពី​លទ្ធភាព​គ្រប់គ្រង​លើ​សាលា​ហ្សា​ម៉ា​ន់​

ឯកអគ្គរដ្ឋទូត​តួ​ក​គី​ ប្រចាំ​កម្ពុជា​ បាន​លើក​ឡើង​កាលពី​ថ្ងៃ​សុក្រ​ថា​ ប្រទេស​តួ​ក​គី​ កំពុង​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ អំពី​លទ្ធភាព​គ្រប់គ្រង​លើ​សាលា​ហ្សា​ម៉ា​ន់​ ស្ថិត​នៅ​រាជធានី​ភ្នំពេញ​ ដែល​ខ្លួន​ចោទប្រកាន់​ថា​មាន​ទំនាក់ទំនង​ជាមួយ​ “​អង្គការ​ភេរវកម្ម​” ...

ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/38183

ចិននឹងផ្តល់ជំនួយដល់វិស័យទេសចរណ៍កម្ពុជា

ប្រទេស​ចិន​បាន​បង្ហាញ​ពី​ផែនការ​របស់​ខ្លួន​ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ ដោយ​បង្កើត​គម្រោង​អភិវឌ្ឍ​ទេសចរណ៍​ដ៏​ទូលំទូលាយ​មួយ​សម្រាប់​ខេត្តសៀមរាប​។​ ​ ...

ជា វណ្ណៈ
http://www.khmertimeskh.com/5065656/cambodia-tourism-to-get-chinese-help/

គជប នឹងរៀនពីកំហុសរបស់ខ្លួន

ការ​ទប់ស្កាត់មិនឲ្យមាននូវ​សន្លឹក​ឆ្នោត​មិន​បានការ​ និង​ការធ្វើ​ឲ្យ​ប្រសើ​ឡើង​នូវ​ការ​ដោះស្រាយ​ពាក្យបណ្តឹង​ គឺជា​ចំណុច​សំខាន់​ក្នុង​របៀបវារៈ​នៃ​ជំនួប​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​កាលពី​ចុង​ស​ប្តា​ហ៍​នេះ​ ដើម្បី​ពិភាក្សា​រក​វិធី​​កែតម្រូវការ​បោះ​ឆ្នោត​ឃុំ​- ...

ឃី សុវុឌ្ឍី
http://www.khmertimeskh.com/5065732/nec-bids-learn-mistakes/

គម្រោង​សាងសង់​ កើន​ជិត​ ៣០ ​ភាគរយ

គម្រោង និង​ទឹកប្រាក់​វិនិយោគ​ក្នុង​វិស័យ​សំណង់ ដែល​រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ក្នុង​រយៈពេល​​ ៦ ​​ខែ​ដំបូង​ឆ្នាំ​នេះ​កើនឡើង​ជិត​ ៣០ ​ភាគរយ បើ​ធៀប​ឆមាស​ទី​ ១ ​ឆ្នាំ​មុន​។ នេះ​បើ​តាម​ទិន្នន័យ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ ...

ហ៊ គីមសាយ
http://bit.ly/2v8SWpC

ផែនការប្តូរឈ្មោះវិទ្យាល័យដោយបន្ថែមឈ្មោះ "ហ៊ុន សែន" ត្រូវបានលុបចោល

យោង​តាម​មន្ត្រី​ម្នាក់​ និងនាយកនៃ​វិទ្យាល័យសៀមរាប​ បាន​ឲ្យ​ដឹង​ថា​ សំណើ​របស់​អភិបាលខេត្ត​សៀមរាប​ដើម្បី​ប្តូរ​ឈ្មោះ​វិទ្យាល័យ​សៀមរាប​ ដោយ​បន្ថែម​ឈ្មោះ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ត្រូវ​បាន​លុប​ចោល​។​ ការ​សម្រេចចិត្ត​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា​ ​ទទួល​រង​ឥទ្ធិពល​ពី​ការ ...

ធឹម រចនា
https://www.cambodiadaily.com/news/plans-another-hun-sen-high-school-renaming-canceled-132584/

ការចិញ្ចឹមក្រពើកំពុងងាកទៅរកការពង្រីកទីផ្សារ

ឧស្សាហកម្មក្រពើរបស់កម្ពុជាកំពុងងាកទៅរកការជួញដូរបែបពាណិជ្ជកម្មទៅក្នុងទីផ្សារអន្តរជាតិ។ ខណៈកសិដ្ឋានចិញ្ចឹមក្រពើ១៦បន្ថែមទៀត ដែលបានចុះបញ្ជីជាមួយនឹងសន្ធិសញ្ញា Cites កំពុងរង់ចាំការអនុម័តជាផ្លូវការ។ នេះបើយោងតាមនាយកដ្ឋានអភិរក្សជលផលនៅក្រសួងកសិកម្ម។ ...

ចេង សុខហ័ង
http://bit.ly/2uz7T7g

ពលករចំណាកស្រុកកម្ពុជាចំនួន ៧៩នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី

ក្រសួងការបរទេស​កម្ពុជា ​បាន​ថ្លែងប្រាប់​ថា​ រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​បាន​កត់សម្គាល់​ពី​ការ​បង្ក្រាប​ពលករ​បរទេស​ខុសច្បាប់​នៅ​ប្រទេស​ថៃ​នា​ពេល​ថ្មីៗ​នេះ​ ហើយ​ក៏បាន​ចាប់ផ្តើម​ការ​បង្ក្រាប​របស់​ខ្លួន​ និង​បាន​ចាប់ខ្លួន​ពលករ​កម្ពុជា​ខុសច្បាប់​ចំនួន ៧៩នាក់ ​ក្នុង​រយៈពេល​ពី​រស​ប្តា​ហ៍នេះ​។ ...

Sen David
http://www.khmertimeskh.com/5065736/79-migrant-workers-arrested-malaysia/

ប្រជាពលរដ្ឋទាំងអស់​ដែលរស់នៅក្នុងអាគារប៊ុលឌិងបានចាកចេញ

ក្រុមការងារ​ម៉ៅ​ការ​វាយ​កម្ទេច​អាគារ​ប៊ុល​ឌិ​ង​ បាន​កំណត់​ថា​ នឹង​ចាប់ផ្តើម​វាយ​កម្ទេច​នៅ​ក្នុងថ្ងៃនេះ​បន្ទាប់​ពី​ក្រសួង​រៀបចំ​ដែនដី​បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ថា​ ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​ក្នុង​អាគារ​ចាស់​ទ្រុឌទ្រោម​នេះ​បាន​ចាក​ចេញពី​បរិវេណ​អាគារ​នេះ​អស់ហើយ ...

គង់ មេតា
http://www.phnompenhpost.com/national/all-white-building-residents-cleared-says-government

នគរបាលនឹងចាប់ផាកពិន័យអ្នកចតយានយន្តខុសច្បាប់

នៅ​ដើមខែ​សីហា​ខាង​មុខ​នេះ​ ក្រុមការងារ​ពិសេស​នគរបាល​ក្រសួងមហាផ្ទៃ​ នឹង​ចាប់ផ្តើម​អនុវត្ត​ការ​ផាកពិន័យ​ចាប់ពី​៥​មុឺ​ន​ទៅ​ដល់​១០​មុឺ​ន​រៀល​ ទៅ​លើ​យានយន្ត​ទាំងឡាយ​ណា​ដែល​ឈប់​ចត​រំលោភច្បាប់​ដោយ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ ដែល​អាច​ដឹង​ច្បាស់​ពី​អត្តសញ្ញាណ ...

គុត សុភចរិយា
http://www.phnompenhpost.com/national/phnom-penh-cops-plan-crackdown-parking

​ថៃ​បាន​ពង្រីក​ការ​ស្នាក់នៅដោយគ្មានទិដ្ឋាការ​ដល់​អ្នកជំងឺ​មកពី ​៥ប្រទេស

កាលពី​ម្សិលមិញ​ មន្ត្រី​ម្នាក់​នៃ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ពុធ​ រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ជា​សាធារណៈ​ថា​ ពលរដ្ឋ​នៃ​ប្រទេស​ចំនួន​៥ ​រួម​ទាំង​ប្រទេស​កម្ពុជា​ អាច​ស្នាក់​នៅ​ប្រទេស​ថៃ​រហូត​ដល់​ ៩០​ថ្ងៃ​ ដោយ​មិន ...

Yesenia Amaro
http://www.phnompenhpost.com/national/visa-free-medical-travel-period-tripled-thais

គជប រៀបចំកិច្ចប្រជុំដើម្បីពិនិត្យមើលការបោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​គ្រោង​រៀបចំ​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​ពិនិត្យ​មើល​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាលពី​ថ្ងៃ​ទី​៤​  ខែមិថុនា​ ជាមួយនឹង​ក្រុម​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត ដែលបាន​និយាយ​កាលពី​ម្សិលមិញ​ថា​ ពួក​គេ ...

Ananth Baliga និង នៀម ឆេង
http://www.phnompenhpost.com/national/nec-plans-meeting-review-elections

រដ្ឋាភិបាលប្រមូលពន្ធ ៩១៥លានដុល្លារ ក្នុង៦ខែដំបូងនៃឆ្នាំ២០១៧

យោង​តាម​តួលេខ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ ដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បានឱ្យ​ដឹង​ថា​ រដ្ឋាភិបាល​បាន​ប្រមូល​ចំណូល​ពន្ធ​ចំនួន​ ៩១៥​លាន​ដុល្លារ​ ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​។​ ​ ...

Post Staff
http://www.phnompenhpost.com/business/government-collects-915m-taxes-first-semester

អាជ្ញាធរបង្កើតខ្សែទូរស័ព្ទ hotline សម្រាប់ករណីចាប់ជំរិត

បន្ទាប់​ពី​មានការ​លើក​ឡើង​យ៉ាងច្រើន​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ពី​ករណី​ឪពុក​-​ម្តាយ​បានបាត់​កូន​  នាយកដ្ឋាន​កណ្តាល​សន្តិសុខ​របស់​ក្រសួងមហាផ្ទៃ​ កាលពី​ម្សិលមិញ​ បាន​ប្រកាស​ពី​បណ្តាញ​ទំនាក់ទំនង​បន្ទាន់​ពីរ​ សម្រាប់ឲ្យសាធារណៈជន​ធ្វើការ​រាយការណ៍​អំពី​ករណី​ចាប់ជំរិត​។​ យោង​តាម​សេចក្តីថ្លែងការណ៍​ដដែល ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/news/40318/authorities-create-kidnapping-hotlines/

ថវិកាចំនួន ២៣ លានដុល្លារសម្រាប់ជំរុញវិស័យអប់រំ

ក្រសួង​ហិរញ្ញវត្ថុ ​គ្រោង​នឹង​បង្កើន​ថវិកា​អប់រំ​ជាតិ​ដល់​ជាង​ ៧០០​ លាន​ដុល្លារ​នៅ​ឆ្នាំ​ក្រោយ​ ក្នុង​គោលបំណង​ដើម្បី​កែ​លម្អ​ស្តង់ដារ​នៅ​ក្នុង​សាលារៀន​។​ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/news/40325/-23-million-boost-in-education-budget/

ប្រជាកសិករដាំពោតនាំគ្នាបិទផ្លូវដោយសារតម្លៃចុះថោក

ប្រជាកសិករដាំពោត បាននាំគ្នាបិទផ្លូវត្រង់ចំណុចផ្លូវបំបែកស្រុកកំរៀង និងស្រុកភ្នំព្រឹក ក្នុងឃុំតាក្រី ខេត្តបាត់ដំបងកាលពីថ្ងៃព្រហស្បតិ៍ ដោយសង្ឃឹមថា ការបិទផ្លូវនេះនឹងបញ្ចុះបញ្ចូល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យដាក់សម្ពាធលើពាណិជ្ជករឲ្យបង្កើនតម្លៃដំណាំដែលកំពុងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ។ ...

ឡេង ឡែន
https://www.cambodiadaily.com/news/corn-farmers-block-road-over-low-prices-132502/

កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងមីយ៉ាន់ម៉ា

យោង​តាម​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​ និង​មី​យ៉ា​ន់​ម៉ា​ បាន​ឯកភាព​ជុំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​តាម​រយៈ​ ការ​លើកទឹកចិត្ត​ការ​វិនិយោគ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​ការ​ផ្លាស់​ប្តូរ​ផលិតផល​កសិកម្ម​ជាដើម​។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/40333/cambodia--myanmar-cooperation/

ប្រទេស​បារាំង​គាំទ្រ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​

​រដ្ឋាភិបាល​បារាំង​បាន​បង្ហាញ​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​របស់​ប្រទេស​កម្ពុជា​កាលពី​ថ្មីៗ​នេះ​ ដោយ​និយាយ​ថា​ ការ​​បោះ​ឆ្នោត​បាន​ដំណើរការ​រលូន​ និង​មាន​សេរីភាព​ និង​យុត្តិធម៌​។​ ​ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/40322/france-backs-commune-polls/

សាលារាជធានីទទួលរថយន្តក្រុង ១០០​គ្រឿង​ពី​ចិន

ប្រទេសចិនកាលពីម្សិលមិញ បានផ្តល់រថយន្តក្រុងចំនួន ១០០គ្រឿងទៀត ដល់សាលារាជធានីភ្នំពេញ ខណៈដែលជប៉ុន ក៏នឹងផ្តល់រថយន្តក្រុងចំនួន ១៨០គ្រឿងផងដែរ ដើម្បីលើកម្ពស់ដល់សេវាដឹកជញ្ជូនសាធារណៈ ក្នុងការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ​។​​ ​ ...

ឃុត សុភចរិយា
http://bit.ly/2ufSOXL

រដ្ឋាភិបាលនឹងបន្តយុទ្ធនាការបង្រ្កាបគ្រឿងញៀនដោយគ្រោងចំណាយថវិកាជិត១លានដុល្លារ

មន្រ្តីនៅអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនម្នាក់បានលើកឡើងកាលពីម្សិលមិញ ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រាប់រយៈពេល៦ខែលើកទី២។ ...

ផាន់ ស៊ូមី និង Matt Surrusco
https://www.cambodiadaily.com/news/govt-to-continue-drug-crackdown-with-nearly-1m-budget-132497/

អង្គភាពប្រឆាំងអំពើពុករលួយ: សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ថ្មីត្រូវប្រកាសទ្រព្យសម្បត្តិ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) តម្រូវឱ្យមេឃុំ និងសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ថ្មីទាំងអស់ដែលត្រូវបានជ្រើសរើសក្នុងការបោះឆ្នោតកាលពីថ្ងៃទី៤ ខែមិថុនា ដាក់លិខិតប្រកាសទ្រព្យសម្បត្តិទៅអង្គភាព ហើយរំលឹកដល់អ្នកដែលត្រូវបានជ្រើសរើសឡើងវិញត្រូវធ្វើសេចក្តីប្រកាសរបស់ខ្លួន។  ...

នៀម ឆេង
http://www.phnompenhpost.com/national/newly-elected-must-declare-assets-acu

រដ្ឋាភិបាលនឹងដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅគ្រប់ក្រសួង

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជានឹងដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្រសួង ១០ថែមទៀតនៅចុងឆ្នាំនេះ និងនៅគ្រប់ក្រសួង និងស្ថាប័នរដ្ឋទាំងអស់នៅឆ្នាំ២០២០ បន្ទាប់ពីបានអនុវត្តនៅអគ្គនាយកដ្ឋានរតនាគារជាតិនៅឆ្នាំមុនរួចមកហើយ។ ...

ហ៊ គីមសាយ
http://bit.ly/2tKUE1I

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Ks9kP
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!