រដ្ឋាភិបាល

RDB បាន​ផ្តល់​កម្ចី​ដល់​រោង​ម៉ាស៊ីន​កិនស្រូវ​ ចំនួន​ពីរជិត ១ លានដុល្លារ

ធនាគារ​អភិវឌ្ឍន៍​ជន​បទ​ (RDB)​ បានផ្តល់​​កម្ចី​ប្រមាណ ៨០០ ០០០ ​ដុល្លារ​ដល់​​រោង​ម៉ាស៊ីន​កិន​ស្រូវពីរ​ ចាប់​តាំង​ពី​រដ្ឋាភិបាល​បាន​អនុ​ម័តទឹក​ប្រាក់ ២៧ លាន​ដុល្លារ​ក្នុង​ការគាំទ្រ​តម្លៃ​ស្រូវ​មក​។ នេះបើ​យោង​ទៅ​តាម​អគ្គនាយក​ (RDB)​។​ ...

ចេង សុខហ័ង
http://bit.ly/2dMXU3w

ពិព័រណ៍​ពាណិជ្ជកម្ម​វៀតណាម ​ដើម្បី​បង្កើន​ទីផ្សារ​កម្ពុជា

ពិព័រណ៍​ពាណិជ្ជកម្ម​វៀតណាម​រយៈពេល​ ៥ ថ្ងៃ​​នៅ​ទីក្រុង​ភ្នំពេញ​​បាន​ចាប់ផ្ដើម​​កាលពី​ម្សិលមិញ​ដើម្បី​បង្កើន​​ផលិតផល​វៀតណាម​នៅ​លើ​ទីផ្សារ​កម្ពុជា​ខណៈ​ពាណិជ្ជកម្ម​ និង​ការ​​វិនិយោគ​របស់​វៀតណាម​​​នៅ​​​​កម្ពុជា​​បង្ហាញ​និន្នាការ​មិន​​ល្អ ...

ហ៊ គឹមសាយ
http://bit.ly/2dxgTDc

ទី​​​​​​បំផុត​​​គណបក្ស​ប្រឆាំង​​​​​​​​​​​​​​​​​​​​​​ប្រកាស​បញ្ចប់​ការ​ធ្វើពហិការ​មិនចូល​សភា​​​​របស់​​​​​​ខ្លួន​​​​​​​​​ហើយ

គណបក្សសង្គ្រោះជាតិបាននិយាយកាលពីម្សិលមិញថា ខ្លួននឹងបញ្ចប់ការធ្វើពហិការមិនចូលសភារយៈពេលជាច្រើនខែរបស់ខ្លួនតាមរយៈការចូលរួមសម័យប្រជុំនៃរដ្ឋសភានៅថ្ងៃនេះ ថ្វីបើគ្មានសញ្ញា “ដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់វិបត្តិនយោបាយបច្ចុប្បន្ន” ដែលខ្លួនបានស្វះស្វែងរកដើម្បីធ្វើជាលក្ខខណ្ឌនៃការចូលសភាវិញក្ដី។ បន្ទាប់ពីគេចវេះមិនឆ្លើយជាសាធារណៈនូវសំណួរដែលចោទសួរថា តើគណបក្សសង្គ្រោះជាតិនឹងបន្តតួនាទីរបស់ខ្លួនជាគណបក្សប្រឆាំងផ្លូវការរបស់កម្ពុជា នៅរដ្ឋសភាឬយ៉ាងណា លោក អេង ឆៃអា៊ង តំណាងរាស្ត្រគណបក្សប្រឆាំងមួយនេះបានមានប្រសាសន៍កាលពីម្សិលមិញថា នៅទីបំផុតពួកលោកបានធ្វើការសម្រេចចិត្តហើយ។ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/34710

ឃាត់​​ពលករ​​ជាង​១៥០​នាក់​​​ប្រុង​​​ឆ្លង​ទៅ​ថៃ​ខុស​ច្បាប់

ពលករ​ខ្មែរ​ជាង​១៥០​នាក់​ដែល​បម្រុង​នឹង​ឆ្លង​ដែន​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ តាម​ច្រករបៀង​ក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យ​ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​អូរ​ជ្រៅ​ ឃាត់ខ្លួន​ និង​បាន​អប់រំ​ឲ្យ​ត្រលប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​កាលពី​ថ្ងៃ​ថ្ងៃ​ពុធ​ និង​ថ្ងៃ ...

មុំ គន្ធា
http://bit.ly/2e7QFpc

លោក ហ៊ុន សែន៖ សភា​នៅ​តែ​ប៉ុណ្ណឹង ទោះ​ចូល ឬ​មិន​ចូល

ជា​សារ​នយោបាយ​បែប​បញ្ឆិតបញ្ឆៀងលោក​នាយក​រដ្ឋមន្ត្រី ហ៊ុនសែនកាល​ពី​ម្សិលមិញ បាន​បញ្ជាក់​ថា រដ្ឋសភា នឹង​នៅ​តែ​បន្ត​ដំណើរការ​ការងារ​តាម​ធម្មតាបើ​ទោះ​បី​ជាមានឬ​មិន​មាន​វត្តមាន​របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិក្នុង​កិច្ច​ប្រជុំ​សភា​ពេញអង្គ​នៅ​ថ្ងៃ​ព្រឹក​សុក្រ​ នេះ​ក្តី។​ ...

តាំង វីដា
http://bit.ly/2dQbVMj

កម្ពុជា ចិន គ្រោង​ចុះ​កិច្ច​ព្រមព្រៀង​ចំនួន​២៨​ នៅ​សបា្តហ៍​ក្រោយ

កិច្ច​​​ព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគីរវាង​កម្ពុជានិង​ចិនចំនួន​២៨ គ្រោង​ចុះ​នៅ​សបា្តហ៍​ក្រោយ នៅ​ក្នុង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា។ កិច្ច​ព្រមព្រៀង​ត្រូវ​បាន​លើក​ឡើង​ថា ​ផ្ដោត​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​វិស័យ​កសិកម្ម។ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ក្នុង​ពិធី​ប្រគល់ ...

ជា វណ្ណៈ
http://bit.ly/2dPbt1l

រដ្ឋាភិបាល​រក​ចំណូល​បាន​ពី​វិស័យ​រ៉ែ​ជាង​ ៧ លាន​ដុល្លារ

​រដ្ឋាភិបាល​កម្ពុជា​​ប្រមូល​ប្រាក់​ចំណូល​​ពី​វិស័យ​ធនធាន​រ៉ែ​បាន​ជាង​ ៧ ​លាន​ដុល្លារ​​​នៅ​​ក្នុង​រយៈពេល​ ៨ ខែ​ដំបូង​​ឆ្នាំ​នេះ​ដែល​កើន​លើស​ផែនការ​ដែល​បាន​កំណត់​ក្នុង​ឆ្នាំ​ ២០១៦​ ជាង​ ១ លាន​ដុល្លារ​។ នេះ​បើ​តាម​របាយការណ៍ ...

ចេង សុខហ័ង and Kali Kotoski
http://bit.ly/2e7SGBY

លោក កឹម សុខា ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ជាមួយ​ក្តីសង្ឃឹម​ថា​ ភាព​តានតឹង​នឹង​រលាយ​បាត់

បន្ទាប់ពី​បាន​សំងំ​តែ​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​អស់​រយៈពេល​បួន​ខែ​ដើម្បី​ចៀស​ពី​ការ​ចាប់​ខ្លួន​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា បាន​លេច​មុខ​ចេញ​ពី​ទីស្នាក់ការ​មួយ​ភ្លែត​កាលពី​ម្សិលមិញ​ដើម្បី​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ហើយ​បាន​ប្រាប់​អ្នក​គាំទ្រ​ថា​លោក ...

ម៉ិច ដារ៉ា
http://bit.ly/2dgfICJ

គ្រូបង្រៀន២០ខេត្តក្រុង សុំដំឡើងប្រាក់ខែគោល១លាន ៥សែន

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យនិង​តំណាង​គ្រូបង្រៀន​មក​ពី២០​រាជធានី-​ខេត្ត​ប្រមាណ១០០​នាក់ស្នើ​ដល់​រដ្ឋសភា រាជរដ្ឋាភិបាល និង​ក្រសួង​អប់រំ ដោះស្រាយ​ដំឡើង​ប្រាក់ខែ​គោល​ចំនួន ១​លាន​ ៥​សែន​រៀល​ក្នុង​មួយ​ខែ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត​ដល់​គ្រូបង្រៀន ព្រម​ទាំង​មាន​វិធាន​ការ​ទប់ស្កាត់​អំពើ​ពុក​រលួយ​នៅ​ក្នុង​ស្ថាប័ន​អប់រំ ...

ប៉ិច សុធារី
http://bit.ly/2cTMZY8

NCD ត្រូវ​បាន​ដាក់​ឲ្យ​ទិញ-លក់​រវាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ

​ធនាគារ​ជាតិ​នៃ​កម្ពុជា​​ (NBC) ​បាន​ចាប់ផ្តើម​អនុវត្ត​ការ​ចេញ​ផ្សាយ​លក់​មូលបត្រ​អាច​ជួញដូរ​បាន​ (NCD) ​រវាង​​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ។ ការ​ចេញ​លក់​ NCD​ នេះ​នឹង​ប្តូរ​មក​ធ្វើ​ឡើង​ប្រចាំ​សប្តាហ៍​រៀងរាល់​ថ្ងៃ​ពុធ​ដើម្បី​បើក ...

ហ៊ គឹមសាយ
http://bit.ly/2cTUsGC

ពលរដ្ឋ​ខ្មែរ​ជិត​​៦០០​​នាក់​​ត្រូវ​បាន​​ជួយ​​សង្គ្រោះ​​ឲ្យ​​មក​​ស្រុក​​វិញ

ពលករ-​ពល​ការិនី​ខ្មែរ ​ជិត​ ៦០០​នាក់​ដែល​បាន​ចេញ​ទៅ​ធ្វើ​ការ និង​រស់នៅ​ក្រៅ​ប្រទេស​ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់ ត្រូវ​បាន​ក្រសួង​ការបរទេសនិង​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ក្រៅ​ប្រទេស​ជួយ​សង្គ្រោះ​ត្រលប់​មក​កាន់​ស្រុក​កំណើត​វិញ គិត​ចាប់​តាំង​ពី​ខែ​មករា មក​ដល់ ...

មុំ គន្ធា
http://bit.ly/2cV2F8H

សន្តិសុខ​​ត្រូវ​បាន​រឹតបន្តឹង​​​សម្រាប់​​​ទស្សនកិច្ច​របស់​លោក ស៊ី នៅ​កម្ពុជា

អ្នកនាំពាក្យនគរបាលបាននិយាយកាលពីម្សិលមិញថា កម្លាំងចម្រុះនៃមន្ត្រីយោធានិងសន្តិសុខ៧.០០០នាក់នឹងត្រូវដាក់ពង្រាយ ដើម្បីការពារលោក ស៊ី ជិនភីង ប្រធានាធិបតីចិន នៅពេលលោកមកទស្សនកិច្ចប្រទេសកម្ពុជានៅចុងខែនេះ ជាទស្សនកិច្ចលើកដំបូងរបស់លោក ចាប់តាំងពីពេលចូលកាន់អំណាច។ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/34681

ការចុះឈកមោះបោះឆ្នោតកើនឡើងខ្លាំងនៅថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌ

ការ​កើនឡើង​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្នុង​ពេល​ចុង​ស​ប្តា​ហ៍​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​បាន​កើន​លើស​ពី​ ៤០%​ នៃ​ចំនួន​អ្នក​ដែល​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្នុង​រយៈពេល​ ២​ ខែ​នេះ​ មុន​ពេល​ដែល​កាលបរិច្ឆេទ​បញ្ចប់​សម្រាប់​ការ ...

គុច ណារ៉េន
https://www.cambodiadaily.com/news/voter-registrations-hit-peak-final-day-pchum-ben-118853/

គណបក្សសង្គ្រោះ​ជាតិ​ហាក់​បោះ​ជំហាន​​​​​ឆ្ពោះទៅ​​​ការ​បញ្ចប់​​​ពហិការ​​នយោបាយ​របស់ខ្លួន​

កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិហាក់បានបោះជំហានឆ្ពោះទៅរកការបញ្ចប់ការធ្វើពហិការមិនចូលសភារយៈពេលជិត៥ខែរបស់ខ្លួន ទោះបីជាគណបក្សប្រឆាំងមួយនេះហាក់មិនទទួលបានសម្បទានគួរឱ្យកត់សម្គាល់ពីគណបក្សកាន់អំណាចក្ដី។ គណបក្សសង្គ្រោះជាតិមិនបានចូលរួមពេញលេញក្នុងសម័យប្រជុំសភាចាប់តាំងពីខែឧសភាមកម្លេ៉ះ ដើម្បីជំទាស់នឹងសំណុំរឿងតុលាការប្រឆាំងលោក កឹម សុខា អនុប្រធានគណបក្សនេះ។ លោក សម រង្ស៊ី ប្រធានគណបក្សនេះបានមានប្រសាសន៍កាលពីខែមុនថា ការធ្វើពហិការនឹងនៅតែបន្តដដែល ប្រសិនបើគ្មាន “ដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់វិបត្តិនយោបាយនាពេលបច្ចុប្បន្ន” ទេនោះ។ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/34639

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម រំពឹង​​ដំណើរការ​តាម​ការ​គ្រោង​ទុក​

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ រំពឹង​ថា​ នឹង​ផលិត​ថាមពល​តាម​ការ​គ្រោង​ទុក​នៅ​ចុង​ឆ្នាំ​២០១៧ ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​ថាមពល​អគ្គិសនី​នៅ​ក្នុង​ប្រទេសស្រប​ពេល​ដែល​ដំណើរការ​សាងសង់​បណ្ដាញ​ជាតិ​កំពុង​ភ្ជាប់​ពី​ទំនប់​ទៅ​កាន់​បណ្តា​ខេត្ត​ផ្សេង​ទៀត​ជិត​រួច​រាល់។ នេះ​បើ ...

ជា វណ្ណៈ
http://bit.ly/2dvvieX

លោក ស៊ី ជិនភីង ប្រធានាធិបតីដំបូងនឹងធ្វើទស្សនកិច្ចនៅខែនេះ

តាមការបង្ហោះហ្វេសប៊ុកដោយលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងពេលទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនជាមួយបណ្តាបស្ចិមប្រទេសដោយសារតែការបង្ក្រាបអ្នករិះគន់ពីសំណាក់រដ្ឋាភិបាលនោះ លោក ស៊ី ជិនភីង ប្រធានាធិបតីចិនគ្រោងនឹងធ្វើទស្សនកិច្ចប្រទេសកម្ពុជានៅខែនេះជាលើកដំបូងចាប់តាំងពីចូលកាន់មុខតំណែងមក។ ...

ឌឹ ខេមបូឌា ដេលី
http://www.cambodiadailykhmer.com/34610

សភា នឹង​កំណត់​​ប្រជុំ​ពេញ​អង្គ​លើក​ទី​៧ ខណៈ​បក្ស​ប្រឆាំង​ស្ទាក់ស្ទើរ

គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភាដោយ​មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ នឹង​បន្ត​កិច្ច​ប្រជុំ​ពិភាក្សា​លើ​របៀបវារៈ​មួយ​ចំនួន ដើម្បី​កំណត់​កាលបរិច្ឆេទ​សម្រាប់​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៧ ខណៈ​ដែល​សមាជិក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ពិចារណា​បញ្ចប់​ការ​ធ្វើ​ពហិការ​សភា ​វិញ ក្នុង ...

តាំង វីដា
http://bit.ly/2dMOxEe

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជានឹង​ទៅទស្សនៈកិច្ច​រុស្ស៊ី​

លោក​ប្រាក់​ សុ​ខុន​ បាន​ដឹកនាំ​ប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​រយៈពេល​២​ថ្ងៃ​នៅ​សហព័ន្ធ​រុ​ស្ស៊ី​ កាលពី​ម្សិលមិញ​ និង​មានការ​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​សហព័ន្ធ​រុ​ស្ស៊ី​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ជាតិ​ទាំង​ពីរ​ នេះ​បើ​ឱ្យ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/30309/foreign-minister-visits-russia/

នាយក​រដ្ឋ​មន្រ្តីជំរុញ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​ស្រប​ពេល​ថៃ​នឹង​ជួយ​​សម្រួល​​កម្មករ​​ខ្មែរ​

ស្រប​ពេល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ មិន​ទាន់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​ បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​នោះ​ ក្រសួង​ការងារ​ ប្រទេស​ថៃ​ ក៏​បាន​ប្រកាស​ថា​ នឹង​អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​ ដែល​កំពុងធ្វើការ​ស្របច្បាប់​នៅ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2dMJW4N

សម្រាប់​​អ្នក​​​ធ្វើ​​​ចំណាក​​​ស្រុក ​​​ការ​​​បោះ​​​ឆ្នោត​​​នៅទីប្រជុំជន និង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​មិនសូវ​​​ជា​​​​​​មាន​​​តម្លៃ​​​ទេ​​​

ពិធីបុណ្យភ្ជុំបិណ្ឌដែលទើបតែកន្លងផុតកាលពីចុងសប្តាហ៍គឺជាឱកាសដ៏កម្រសម្រាប់អ្នកធ្វើចំណាកស្រុកជាច្រើននៅក្នុងការវិលត្រឡប់មកស្រុកកំណើតវិញដើម្បីចុះឈ្មោះ អ្នកបោះឆ្នោតនៅតាមបណ្តាខេត្ត ជាកន្លែងដែលសន្លឹកឆ្នោតរបស់ពួកគេនឹងមានតម្លៃជាង ការបោះឆ្នោតនៅក្នុងរាជធានីភ្នំពេញ។ ...

Michael Dickison
http://www.cambodiadailykhmer.com/34613

គ.ជ.ប.៖  ទាហាន​ចុះឈ្មោះ​បោះឆ្នោត​នៅក្នុង​ឃុំ-សង្កាត់មិន​ត្រឹមត្រូវ​

អ្នកនាំពាក្យអាជ្ញាធររៀបចំការបោះឆ្នោតទូទាំងប្រទេសបានលើកឡើងថា ក្រុមមន្ត្រីនៅក្នុងខេត្តព្រះវិហារមានកំហុស ដោយបានចុះឈ្មោះទាហានមួយក្រុមដែលមិនបានរស់នៅ ឬធ្វើការជាប្រចាំនៅទីនោះឡើយ ប៉ុន្តែលោកបានបន្ថែមថា ពួកគេប្រហែលជាទទួលបានការអនុញ្ញាតដោយសារទាហានទាំងនោះអាចទៅឃ្លាំមើលនៅការិយាល័យបោះឆ្នោតទាំងនោះនៅឆ្នាំក្រោយ។ ...

ឃួន ណារិម និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/34624

​រាជរដ្ឋាភិបាល៖ ប្រាក់​ខែ​គ្រូបង្រៀន​នៅ​ខែ​មេសា ​ឆ្នាំ​២០១៧ នឹង​ឡើង​ដល់​ជាង ៩៥​ម៉ឺន​រៀល

ប្រមុខ​រាជរដ្ឋាភិបាល​ បាន​ប្រកាស​ថា​ ប្រាក់ខែ​គោល​អប្បបរមា​របស់​គ្រូបង្រៀន​នៅ​ខែមេសា​ ឆ្នាំ​២០១៧​ ខាង​មុខ​នេះ​ នឹង​ឡើង​ដល់​ជាង​ ៩៥​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ ដោយ​មិន​ទាន់​បូក​នូវ​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត​នៅឡើយ​។​ ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត ...

ប៉ិច សុធារី
http://bit.ly/2dr1roo

កម្ពុជា​មាន​បំណុល $៥,៧ ពាន់​លាន​ត្រឹម​ឆមាស​ទី ១

របាយការណ៍​ស្ដីពី​ថវិកា​ជាតិ​ដាក់​ជូន​សភាជាតិ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​បង្ហាញ​ថា​កម្ពុជា​មាន​បំណុល​ជាតិ​ជាង ៥,៧ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ឆមាស​ទី ១ ឆ្នាំ ២០១៦ នេះ​ដែល​មាន​ចំនួន​សរុប​ប្រហែល ១ ភាគ ៣ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)។​ ...

ស៊ន សារ៉ាត និង Cam McGrath
http://bit.ly/2dMRtR9

ការជម្រុញការនាំចេញអាហារសមុទ្រ

វិទ្យាស្ថានស្តង់ការកម្ពុជា (ISC) និងអង្គការ UNIDO នឹងរួមគ្នា ដើម្បីជម្រុញការនាំចេញផលិតផលអាហារសមុទ្រចំនួនបួន ដែលនឹងប្រកាន់ភ្ជាប់នូវស្តង់ដារអន្តរជាតិ។ ថ្លែងក្នុងសិក្ខាសាលានៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្មកាលពីម្សិលមិញ អគ្គនាយក ISC លោក ចាន់ បូរិន បានមានប្រសាសន៍ថា ISC និង UNIDO បានសហការគ្នាដើម្បីបង្កើនការនាំចេញអាហារសមុទ្រទៅកាន់ទីផ្សារក្រៅប្រទេស។   ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/30243/boost-for-seafood-exports/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

jXwea
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!