ព័ត៌មាន
ក្រសួងការងារ កំណត់យកតួលេខ $១៩៤ ជាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ ក្នុងឆ្នាំ២០២២
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំណត់យកតួលេខ ១៩៤ ដុល្លារអាមេរិក ជាប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២២។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-09-28-1150-224325.html
លោកនាយករដ្ឋមន្ត្រីសម្រេចបន្ថែមប្រាក់ ២ ដុល្លារអាមេរិក លើប្រាក់ឈ្នួលគោល $១៩២ ក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើងឆ្នាំ ២០២២
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសផ្ដល់ទឹកប្រាក់ចំនួន ២ ដុល្លារ បន្ថែមលើប្រាក់ ចំនួន ១៩២ ដុល្លារសហរដ្ឋអាមេរិក ដែលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបោះឆ្នោតដោយសំឡេងភាគច្រើន ដោយឯកភាពគ្នាសម្រេចកំណត់ប្រាក់ឈ្នួលគោលក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា ឆ្នាំ ២០២២ បើប្រៀបធៀបក្នុងឆ្នាំ ២០២១ នេះគឺមានចំនួន ១៩២ ដុល្លារ។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-09-29-0906-224364.html
តំណាងចរចាប្រាក់ឈ្នួលគោលកម្មករកាត់ដេរឆ្នាំ ២០២២ នៅមិនទាន់ឯកភាពគ្
មន្ត្រីជំនាញចំនួន ១៧ នាក់ តំណាងក្រសួងការងារ តំណាងសហជីព និងតំណាងនិយោជក ដែលនៅក្នុងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជួបប្រជុំកាលពីថ្ងៃទី ១៤ ខែកញ្ញានេះ នៅទីស្ដីការក្រសួងការងារ ដើម្បីពិភាក្សាចរចាប្រាក់ឈ្នួលគោលសម្រាប់កម្មករនៅឆ្នាំ ២០២២ នៅក្នុងវិស័យកាត់ដេរ។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-09-15-1016-223613.html
សហជីពស្នើសុំប្រាក់ឈ្នួលអប្បបរមា ២០០ ដុល្លារសម្រាប់ឆ្នាំ ២០២២
សហជីពបានស្នើសុំឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរដល់ ២០០ ដុល្លារក្នុងមួយខែដោយចាប់ផ្តើមនៅឆ្នាំក្រោយ ក្រោយការទាមទាដំបូងចំនួន ២៥០ ដុល្លារកាលពីឆ្នាំមុន។ ...
យិន សឿម
https://bit.ly/3gulIdD
ប្រាក់ឈ្នួលអប្បបរមាឆ្នាំក្រោយកំណត់នៅ ១៩០ ដុល្លារ
យោងតាមក្រសួងការងារបានឱ្យដឹងថាក្រុមប្រឹក្សាជាតិស្តីពីប្រាក់ឈ្នួលអប្បបរមាបានកំណត់ប្រាក់ឈ្នួលអប្បបរមា ២០២១ នៅត្រឹម ១៩០ ដុល្លារក្នុងមួយខែសម្រាប់កម្មករនៅក្នុងឧស្សាហកម្មវាយនភណ្ឌកាត់ដេរ និងស្បែកជើង។ ...
ឌីណា ហួន
https://www.khmertimeskh.com/50762874/next-years-minimum-wage-set-at-190/
ប្រាក់ឈ្នួលត្រូវដំឡើងជូនកម្មករ និយោជិតសម្រាប់ឆ្នាំ ២០២១ នឹងត្រូវប្រកាសនៅថ្ងៃនេះ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងសម្រេចនៅក្នុងកិច្ចប្រជុំចុងក្រោយនៅថ្ងៃព្រហស្បតិ៍នេះអំពីចំនួនប្រាក់ឈ្នួលដែលត្រូវដំឡើងជូនកម្មករ និយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងសម្ភារសម្រាប់ធ្វើដំណើរនៅក្នុងឆ្នាំ ២០២១ បន្ទាប់ពីកិច្ចប្រជុំត្រីភាគីកាលពីម្សិលមិញ មិនទាន់ទទួលបានលទ្ធផល។ ...
មុំ គន្ធា
https://bit.ly/3m6dRUP
សហជីពស្នើដំឡើងប្រាក់ឈ្នួលអប្បបរមា ១២.៣៥ ដុល្លារ
កម្មកររបស់សហជីពនឹងស្នើសុំប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ ២០២១ ចំនួន ២០៣.៣៥ ដុល្លារក្នុងមួយខែនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិស្តីពីប្រាក់ឈ្នួលអប្បបរមា (NCMW) បន្ទាប់។ ...
ឌីណា ហួន
https://www.khmertimeskh.com/50761572/unions-propose-12-35-minimum-wage-increase/
សហជីពអំពាវនាវ ឲ្យ ដំឡើងប្រាក់ឈ្នួលអប្បបរមាជាង ១១ ដុល្លារ
សហជីពគ្រោងនឹងទាមទារឱ្យរដំឡើងប្រាក់ឈ្នួលកម្មកអប្បបរមាចំនួន ១១.៥៩ ដុល្លារនៅក្រុមប្រឹក្សាជាតិស្តីពីប្រាក់ឈ្នួលអប្បបរមាដែលនឹងត្រូវធ្វើឡើងនៅក្រសួងការងារនៅថ្ងៃនេះ។ ...
ឌីណា ហួន
https://www.khmertimeskh.com/50760085/unions-call-for-minimum-wage-to-be-raised-by-over-11/
GMAC៖ ប្រាក់ឈ្នួលអប្បបរមាគួរតែត្រូវបានផ្អាកសិនក្នុងកំឡុងពេលនៃការឆ្លងជំងឺកូវីដ-១៩
អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានមានប្រសាសន៍ថាប្រាក់ឈ្នួលអប្បបរមាដែលត្រូវបានធានាត្រឹម ១៩០ ដុល្លារក្នុងមួយខែ គួរតែត្រូវបានផ្អាកជាបណ្តោះអាសន្នដើម្បីធានាថាវិស័យនេះនៅតែមានភាពប្រកួតប្រជែងរហូតដល់ការរីក ...
https://www.khmertimeskh.com/50736454/gmac-minimum-wage-should-be-suspended-during-covid-19/
http://Harrison White
សហជីពកម្មករស្នើសុំប្រាក់ឈ្នួលអប្បបរមា ២៥០ ដុល្លារ
សហជីពតំណាងកម្មករជាង ១ ម៉ឺននាក់នៅកម្ពុជាបានស្នើសុំរដ្ឋាភិបាលបង្កើនប្រាក់ឈ្នួលអប្បបរមាដល់ ២៥០ ដុល្លារក្នុងមួយខែសម្រាប់កម្មករកាត់ដេរដែលជាការដំឡើងប្រាក់ឈ្នួល ៦០ ដុល្លារ បើប្រៀបធៀបនឹងប្រាក់ដើមដែលបានកំណត់ក្នុងឆ្នាំ ...
វ៉ា សុនីកា
https://www.khmertimeskh.com/50719380/workers-unions-request-minimum-wage-of-250/
រដ្ឋាភិបាល៖ ចាត់វិធានការដើម្បីទូទាត់ប្រាក់ឈ្នួលគោលក្នុងវិស័យទេសចរណ៍កំឡុងពេលកូវីដ-១៩
រដ្ឋាភិបាលបានប្រកាសនៅថ្ងៃអង្គារនេះ នូវវិធានការមួយដើម្បីជួយដល់ការទូទាត់ប្រាក់ខែគោលអប្បបរមារបស់បុគ្គលិកដែលបម្រើការងារនៅក្នុងវិស័យទេសចរណ៍ កំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងប្រទេសកម្ពុជា។ ...
សែន ដាវិដ
https://www.khmertimeskh.com/50708509/measure-to-offset-tourism-sector-wages-amid-virus-government/
នាយករដ្ឋមន្ត្រីប្រកាសពីការដំឡើងប្រាក់សម្រាកមាតុភាព
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបជាមួយកម្មកររោងចក្រកាត់ដេរកាលពីម្សិលមិញ និងបានបន្ថែមការលើកម្ពស់ប្រាក់សម្រាកមាតុភាពដល់កម្មកររួមជាមួយការសន្យាជាច្រើនទៀតរបស់គាត់កាលពីថ្ងៃអង្គារ។ ...
Khmer Times
http://www.khmertimeskh.com/5079681/pm-announces-boost-maternity-leave-salaries/
ការជិះឡានក្រុងដោយឥតគិតថ្លៃ និងការធានារ៉ាប់រងសុខភាពសម្រាប់កម្មករ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញ បានសន្យាជាមួយកម្មករកាត់ដេរខោអាវ និងស្បែកជើងថា នឹងផ្តល់សេវាកម្មជាច្រើនជូនពួកគេ រួមមានការធ្វើដំណើរតាមឡានក្រុងដោយឥតគិតថ្លៃ ការដំឡើងប្រាក់ខែអប្បបរមា និងការធានារ៉ាប់រងសុខភាព។ ...
មុំ គន្ធា
http://www.khmertimeskh.com/5078978/bus-rides-health-insurance-workers/
សហជីពត្រៀមខ្លួនសម្រាប់ការចរចាអំពីប្រាក់ខែអប្បបរមា
សហជីពគាំទ្ររដ្ឋាភិបាល និងសហជីពឯករាជ្យ កំពុងត្រៀមរៀបចំសម្រាប់ការចរចារដើម្បីណែនាំប្រាក់ឈ្នួលអប្បបរមាជាតិនៅចុងឆ្នាំនេះ។ ...
សែន ដេវិដ
http://www.khmertimeskh.com/5077058/unions-ready-minimum-wage-talks/
ប្រាក់ឈ្នួលអប្បបរិមានឹងដាក់ចេញក្នុងពេលឆាប់ៗ
ច្បាប់ថ្មីស្តីពីប្រាក់ឈ្នួលជាតិអប្បបរិមា សម្រាប់រាល់កម្មករទាំងអស់នឹងចេញជាធរមាននៅចុងឆ្នាំនេះ នេះបើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ បន្ទាប់ពីសហជីព និងតំណាងនិយោជកនានាបានជួបប្រជុំជាមួយក្រុមមន្ត្រីដើម្បីពិភាក្សា ...
មុំ គន្ធា
http://www.khmertimeskh.com/news/37653/minimum-wage-for-all-in-sight/
GMACកំណត់ប្រាក់ខែគោលដើម្បីចរចាត្រឹម១៤៤.២០ដុល្លារ
បន្ទាប់ពីភាគីសហជីពដែលតំណាងឲ្យកម្មករនិយោជិកបានប្រកាសពីតួលេខរបស់ខ្លួនក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៧ខាងភាគីនិយោជកក៏បានបង្ហាញតួលេខរបស់ខ្លួនផងដែរកាលពីថ្ងៃពុធ ម្សិលមិញនេះដែលមានចំនួនត្រឹមតែ ១៤៤.២០ដុល្លារអាមេរិកតែប៉ុណ្ណោះ។ យោងតាមលិខិតរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលចុះហត្ថលេខាដោយលោកខេន លូ អគ្គលេខាធិការនៃសមាគមនេះ ដាក់ជូនលោករដ្ឋមន្ត្រីក្រសួងការងារ អ៊ិត សំហេងកាលពីថ្ងៃទី៦ ខែកញ្ញា បានឲ្យដឹងថា ក្រោយពីបានធ្វើការពិចារណាយ៉ាងល្អិតល្អន់ទៅលើលក្ខណៈវិនិច្ឆ័យសេដ្ឋកិច្ច និងសង្គមទាំង៧ចំនុច សមាគមយល់ឃើញថា អត្រាដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មីដែលសមាជិករបស់សមាគមមានលទ្ធភាពអាចផ្តល់ជូនសម្រាប់ឆ្នាំ២០១៧នេះគឺមិនលើសពីអត្រាអតិផរណាដែលមានចំនួនប្រហែលតែ ៣ភាគរយតែប៉ុណ្ណោះ។ ...
មុំ គន្ធា
http://bit.ly/2cqflXt
ក្រុមសហជីពព្រមព្រៀងលើប្រាក់ខែគោលថ្មីសម្រាប់កម្មករកាត់ដេរ
ប្រធានសហជីពចំនួន១៧រូបនឹងធ្វើការទាមទារ១៧៩,៦០ដុល្លារ នៅពេលពួកគេអង្គុយចរចាជុំចុងក្រោយនៅសប្ដាហ៍នេះដើម្បីកំណត់ប្រាក់ខែគោលក្នុងវិស័យកាត់ដេរដែលផ្ដល់ការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាង៦០០.០០០នាក់។ ប្រាក់ខែគោលនាពេលបច្ចុប្បន្នគឺ១៤០ដុល្លារ។ តួលេខថ្មីនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រ របស់សហជីពធំៗបំផុតមួយចំនួននៅក្នុងប្រទេស រួមជាមួយបណ្តាអង្គការតស៊ូមតិការពារសិទ្ធិការងារ។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/34055
រដ្ឋមន្ត្រីថាការកំណត់ប្រាក់ឈ្នួលមិនត្រូវយកបាតុកម្មទាមទារទេ
រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង បានស្នើឲ្យគ្រប់ភាគីដែលកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០១៧ ត្រូវពឹងផ្អែកលើស្ថានភាពសេដ្ឋកិច្ចបច្នុប្បន្ននៅកម្ពុជាហើយមិនត្រូវយកការធ្វើបាតុកម្មមកទាមទារនោះទេដោយលោកថាដើម្បីរក្សាផលប្រយោជន៍កម្មករ និងនិយោជកប៉ុន្តែមន្ត្រីសហជីពថាការធ្វើបាតុកម្មគឺដោយសារតែនិយោជករំលោភច្បាប់ និងបិទសិទ្ធិសេរីភាព។ ...
សែន ដាវីត
http://bit.ly/2bXnlQz
សហជីពនៅមិនទាន់ឯកភាពគ្នា ពីការចំណាយជាក់ស្ដែងរបស់កម្មករ
ថ្នាក់ដឹកនាំនៃបណ្ដាសហជីពនានានៅមិនទាន់បានឯកភាពគ្នាជាផ្លូវការនៅឡើយទេទាក់ទងនឹងការចំណាយជាក់ស្តែងរបស់កម្មករថ្វីបើបានរកឃើញជាបឋមថាមានចំនួន ១៧១ ដុល្លារក្នុងមួយខែតាមស្មារតីនៃកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងកាលពីថ្ងៃសុក្រសប្តាហ៍មុនក៏ដោយប៉ុន្តែយ៉ាងណាសហជីពបានឯកភាពគ្នាថានឹងលើកយកបញ្ហាដែលនៅសេសសល់ទាំងអម្បាលម៉ានទៅពិភាក្សាគ្នាម្ដងទៀតនៅថ្ងៃទី ១៩ ខែសីហាខាងមុខនេះមុនពេលដាក់តួលេខជាក់លាក់មួយទៅក្រសួងការងារ។ ...
សែន ដាវីត
http://bit.ly/2aZEKYW
សហជីពចំនួនប្រាំបួនព្រមព្រៀងគ្នាទាមទារប្រាក់ខែគោល១៧៧ដុល្លារ
សហជីពកម្មករចំនួនប្រាំបួនដែលតំណាងឲ្យកម្មករកាត់ដេរជាច្រើនក្នុង ចំណោមកម្មករកាត់ដេរចំនួន៧០០.០០០នាក់នៅទូទាំងប្រទេសកម្ពុជា បានព្រមព្រៀងគ្នាកាលពីថ្ងៃច័ន្ទដើម្បីទាមទារប្រាក់ខែគោល១៧៧ ដុល្លារសម្រាប់វិស័យកាត់ដេរ អំឡុង ...
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/26021/