ពល​កម្ម

ពលកម្មខុសច្បាប់

អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ ត្រៀម​ជួយ​កម្ពុជា​ក្នុងការ​ការពារ និង​លើកកម្ពស់​សិទ្ធិ​ពលករ​ទេសន្តរប្រវេសន៍

លោកស្រី Sarah Lou Arriola ប្រធាន​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ថ្មី បាន​ប្តេជ្ញាចិត្ត ត្រៀមខ្លួន ក្នុង​ការបន្ត​ជួយ​កម្ពុជា ដើម្បី​សម្រេចបាន​នូវ​បេសកកម្ម​របស់ខ្លួន ក្នុងការ​ការពារ និង​លើកកម្ពស់​សិទ្ធិ​ពលករ​ទេសន្តរប្រវេសន៍ និង​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​អភិបាលកិច្ច​ទេសន្តរប្រវេសន៍​ការងារ និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស។ នេះ​បើ​យោងតាម​ផេក​ហ្វេសប៊ុក​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។​ ...

ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2023-05-05-0936-249727.html

អង្គ​ការ​សង់​ត្រាល់ បន្ត​ផ្ស​ព្វផ្សាយ​ពីសុវ​ត្ថិ​ភាព​ចំណាក​ស្រុក​ដល់​ពលរដ្ឋ​នៅ​​​តាមខេត្ត​មួយចំនួន

មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការ​ងារ​ និង​សិទ្ធិ​មនុស្ស (សង់ត្រាល់) នៅតែ​បន្ត​សកម្ម​ភាព​ធ្វើ​ការ​អប់រំ​ផ្សព្វ​ផ្សាយ​ ពីសុវត្ថិភាព​ចំណាក​ស្រុក​ដល់​ប្រជា​ពលរដ្ឋ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ខណៈនៅ​តែមាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នៅតែ​បន្ត​ធ្វើ​ចំណាក​ស្រុក​តាម​រយៈ​មេ​ខ្យល់​ដោយ​ខុស​ច្បាប់​។ ...

ជា សុខនី
https://www.postkhmer.com/national/2023-03-20-1936-248210.html

យូ​នី​សេ​ហ្វ និង Save the Children ប្រចាំ​កម្ពុជា រួមគ្នា​រៀបចំ​វេទិកា​ពាក់ព័ន្ធ​សិទ្ធិ​កុមារ​និង​ធុរកិច្ច​

យូ​នី​សេ​ហ្វ​កម្ពុជា និង​អង្គការ Save the Children ប្រចាំ​កម្ពុជា បានរួម​គ្នា​រៀបចំ​វេទិកា​មួយ ដើម្បី​ប្រា​រ​ឰ​ខួប​លើក​ទី​១០ នៃ​ការប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​សកល​នូវ​គោលការណ៍​សិទ្ធិ​កុមារ និង​ធុរកិច្ច ដែល​វេទិកា​នេះ​ ដើម្បី​ផ្តល់​ការណែនាំ​ដល់​ធុរកិច្ច ដោយ​ដាក់បញ្ចូល​សិទ្ធិ​កុមារ​ទៅក្នុង​យុទ្ធសាស្ត្រ និង​សកម្មភាព​អាជីវកម្ម​របស់​ពួកគេ​។ ...

សុខ រក្សា
https://www.postkhmer.com/national/2023-03-10-1425-247880.html

ក្រសួង​សង្គម​កិច្ច​ ប្រកា​ស​ដាក់ឱ្យអនុ​វត្ត​សា​រាច​រ​ណែនាំ​ ស្តីពី​ជំនួយ​ដល់​ជ​នរ​ងគ្រោះ​ ដោយ​អំ​ពើ​ជួ​ញ​ដូរ​ម​នុស្ស​

ក្រសួ​ងស​ង្គ​មកិច្ច និងអ​ង្គកា​រ​ដៃ​គូ​នានា បា​ន​ផ្សព្វ​ផ្សា​យ និ​ង​ដាក់​ឱ្យអ​នុ​វត្ត​នូ​វសា​រា​ច​រណែ​​នាំ ​ស្តីពី​កា​រងា​រ​ស​មា​ហរ​ណក​ម្ម​ជួ​យ​ដល់​ជន​រង​គ្រោះ​ដោ​យអំ​ពើ​ជួញ​ដូរ ...

ជា សុខនី
https://www.postkhmer.com/national/2023-02-16-1909-247055.html

ស្នងការ​នគរបាល​ម៉ាឡេស៊ី​ជួប​ពិភាក្សា​ការងារ ​ស្តីពី​«ការជួញ​ដូរ​មនុស្ស» ជាមួយ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ

​ស្នងការ​នគរបាល​នៃ​ម៉ាឡេស៊ី ស្វែងរក​កិច្ច​សហការ និង​ផ្តល់​ព័ត៌មាន​ពី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដើម្បី​ទប់ស្កាត់ និង​ជួយ​សង្គ្រោះ​ការជួញដូរ​មនុស្ស ខណៈ​ប្រជាពល​រដ្ឋ​ម៉ាឡេស៊ី​ដែល​ត្រូវ​បាន​ជន​ឆបោក នាំយក​មក​បម្រើ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ ជាពិសេស​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ ...

យុទ្ធ វីរៈ
https://www.postkhmer.com/national/2023-01-27-0903-246369.html

ករណី​ជួញដូរ​មនុស្ស​ ៤៤៥​ ករណី​ត្រូវ​បាន​ស្រាវ​ជ្រាង​រក​ឃើញ​

​ចាប់តាំងពី​កម្ពុជា​ចាប់ផ្តើម​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ ពលកម្ម​ដោយ​បង្ខំ​ និង​អាជីវកម្ម​ផ្លូវភេទ​ រហូត​ដល់​ខែមករា​ ឆ្នាំ​២០២៣​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ទទួល​បាន​បណ្តឹង​ចំនួន​ ៧០៧​ និង​បាន​ស្រាវជ្រាវ​រក​ឃើញ​ចំនួន​ ៤៤៥​ ករណី​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3HtPw7W

សមត្ថកិច្ចកម្ពុជា ទទួលបានពាក្យបណ្តឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ជាង៧០០ករណី គិតត្រឹមពាក់កណ្តាលខែមករានេះ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានបង្ហើបឱ្យដឹងថា គិតត្រឹមពាក់កណ្ដាលខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចកម្ពុជា ទទួលបានពាក្យបណ្តឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ៧០៧ករណី ឃាត់ខ្លួនជនសង្ស័យ ១២០នាក់ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ផងដែរ។ ...

សែម ពិសី
https://www.postkhmer.com/national/2023-01-20-0808-246126.html

តៃប៉ិ​ធ្វើការ​ចោទប្រកាន់​អ្នក​ជួញដូរ​មនុស្ស​ជា​ថ្មី​ បន្ទាប់​ពី​ជន​រង​គ្រោះជា​ច្រើន​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ប្រទេស​កម្ពុជា​

​មេដឹកនាំ​នៃ​ក្រុម​ចំនួន​ពីរ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ល្បួង​ជនជាតិ​តៃវ៉ាន់​ចំនួន​៨៨​នាក់​មក​ប្រទេស​កម្ពុជា​ និង​បង្ខំ​ពួក​គេ​ឱ្យ​ចូលរួម​ក្នុង​ការ​បោកប្រាស់​ត្រូវ​បាន​ចោទប្រកាន់​ជា​លើក​ទី​ពីរ​ដោយ​ព្រះរាជអាជ្ញា​ទីក្រុង​តៃប៉ិ​ បន្ទាប់​ពី​ជន​រង ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3X7owQU

កម្ពុជា​ប្រារព្ធ​ទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​

នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​លើក​ទី​១៦​ដោយ​មាន​អ្នកចូលរួម​ប្រមាណ​៣.០០០​នាក់​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3WuhG7N

ជនបរទេស​ ១៣០ ​នាក់ ដែល​ស្នាក់នៅ​ខុសច្បាប់​ ត្រូវ​បាន​បណ្តេញ​ពី​កម្ពុជា

អគ្គនាយកដ្ឋាន អន្តោប្រវេសន៍​បាន​បណ្តេញ​ជនបរទេស​ចំនួន​ ១៣០ ​នាក់​ចេញ​ពី​កម្ពុជា និង​បាន​ហាម​ចូល​កម្ពុជា​រយៈពេល ​៣ ​ឆ្នាំ បន្ទាប់ពី​រកឃើញ​ថា ជនបរទេស​ទាំងនោះ​បាន​លួច​ឆ្លងដែន​ចូល​មក​ស្នាក់នៅ​ និង​ធ្វើការ​ដោយ​ខុសច្បាប់​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-11-10-0926-243256.html

លោក ស ខេង បញ្ជាក់​ឡើងវិញ​ ពី​ការប្ដេជ្ញាចិត្ត​ក្នុងការ​ប្រយុទ្ធប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បញ្ជាក់​ឡើងវិញ​ពី​ការប្ដេជ្ញាចិត្ត​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​ជួញដូរ​មនុស្ស ខណៈ​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស​មានការ​វិ​វ​ឌ្ឍ​ប្រែប្រួល ដោយសារតែ​មានការ​ផ្សារភ្ជាប់​ទៅនឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​គ​មនាគ​មន៍​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-11-05-1602-243164.html

កម្ពុជា​-​បារាំង​ពិភាក្សាគ្នា​ពី​កិច្ចសហប្រតិបត្ដិការ​ក្នុង​វិស័យ​សន្ដិសុខ

ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​បារាំង​កំពុង​ពិភាក្សា​អំពី​គំនិត​ផ្តួចផ្តើម​ជា​ផ្លូវការ​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​រវាង​ភាគី​ទាំង​ ២ ​និង​បានកំណត់​គោលដៅ​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង និង​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស​ជា​ការងារ​អាទិភាព​មួយ​ក្នុងចំណោម​ការងារ​ផ្សេងទៀត​ ខណៈ​កម្ពុជា​កំពុង​ជួបប្រទះ​លើ​បញ្ហា​នេះ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-11-03-0926-243065.html

ក្រសួងមហាផ្ទៃ និង​ក្រសួង​ការងារ​អំពាវនាវ​ឱ្យ​ចូលរួម​គាំទ្រ​ក្រុមការងារ​អន្តរក្រសួង​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​

ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​ ២១ ខែ​តុលា បាន​ប្រកាស​អំពាវនាវ​ដល់​ក្រសួង​​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ជំរុញ​អនុវត្ត​ការងារ អធិការកិច្ច​ហត្ថពលកម្ម​បរទេស​នៅ​កម្ពុជា ឱ្យ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-10-22-1434-242591.html

ចំ​ពេល​មាន​ដែល​មានការ​វាយឆ្មក់​ការ​ឆបោក​ដែល​កំពុង​បន្ត​នោះ​ ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះ​សីហ​នុ​បាន​រំឭក​ពី​អសន្តិសុខ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​ទទួលស្គាល់​ពលករ​បរទេស​ត្រូវ​បាន​គេ​បោក​បញ្ឆោត​ និង​ជួញដូរ​មក​កម្ពុជា​ចំ​ពេល​ដែល​ប៉ូលិស​កំពុង​បន្ត​វាយឆ្មក់​ប្រឆាំង​នឹង​ប្រតិបត្តិការ​ឆបោក​ឧក្រិដ្ឋកម្ម​ដែល​បាន​ឈាន​ដល់​ខេត្តសៀមរាប​។​ ​ ...

ម៉ិច ដារ៉ា
https://vodenglish.news/amid-ongoing-scam-raids-sihanoukville-residents-recall-insecurity/

ទីតាំង​ជាង​១០កន្លែង​នៅ​ភ្នំពេញ​ត្រូវ​បាន​រកឃើញ​ថា​មាន​ករណី​ជួញដូរមនុស្ស និង​ប្រតិបត្តិការ​ឆបោក​តាម​អ៊ីនធឺណិត

ជនបរទេសរាប់រយនាក់ត្រូវបានសង្រ្គោះពីទីតាំង​មួយចំ​នួន​ក្នុងរាជធានីភ្នំពេញ ខណៈនគរបាលទទួលស្គាល់ថាមានការបង្ខាំង ការធ្វើទារុណកម្ម ការជំរិតទារប្រាក់ និងការជួញដូរមនុស្ស។ ...

ម៉ិច ដារ៉ា
https://www.vodkhmer.news/2022/09/28/over-10-phnom-penh-condos-hotels-raided-over-trafficking-online-services/

ខេត្ត​ Dong​ Thap​ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​កម្ពុជា​ ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​

​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ គឺជា​វិស័យ​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​រវាង​សហភាព​នារី​នៃ​ខេត្ត​ Dong​ Thap​ ភាគ​ខាងត្បូង​ និង​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ខេត្តព្រៃវែង​កាលពី​ម្សិលមិញ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Rk7NGo

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ជំរុញ​ឲ្យ​បន្ត​បង្ក្រាប​បទល្មើស​នៅ​ខេត្ត​ព្រះ​សីហ​នុ

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​និយាយ​ថា​ រដ្ឋាភិបាល​បាន​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ ដើម្បី​ប្រែក្លាយ​ក្រុងព្រះសីហនុ​ ទៅ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​។​ ខណៈ​ដែល​កំពុង​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​ អាជ្ញាធរ​នៅ​តែ​បន្ត​ប្រតិបត្តិការ​ បង្ក្រាប​ជនសង្ស័យ​ចាប់ជំរិត​ និង​ការ​ជួញដូរ​។ ...

សេង ម៉េងហេង
https://kiripost.com/stories/minister-of-interior-urges-continued-crackdown-on-crime-in-sihanoukville

រដ្ឋាភិបាល​បើក​កិច្ចប្រជុំ​បន្ថែម​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​មនុស្ស

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល កាលពីថ្ងៃចន្ទម្សិលមិញនេះ ​បាន​បើក​កិច្ច​ប្រជុំ​​ស្ដីពីការជួញដូរមនុស្ស ខណៈអាជ្ញាធរខេត្តព្រះសីហនុបានបញ្ជាឱ្យម្ចាស់អគារទាំងអស់រាយការណ៍អំពីអ្នកស្នាក់​នៅជា​ជនបរទេស និងបុគ្គ​លិក​នៅ​ក្នុង​បរិវេណអគារ​របស់ខ្លួន ត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ ...

ម៉ិច ដារ៉ា
https://www.vodkhmer.news/2022/09/13/more-government-meetings-held-over-human-trafficking/

មន្ត្រីរដ្ឋាភិបាល៖ ការស៊ើបអង្កេតលើការជួញដូរមនុស្សមកកម្ពុជានៅតែបន្ត

មន្ត្រីរដ្ឋាភិបាលបានរាយការណ៍អំពីបញ្ហាជនជាតិវៀតណាមដែលត្រូវបានបោកបញ្ឆោតឱ្យមកធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជានៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់រដ្ឋាភិបាលនៅទីក្រុងហាណូយកាលពីថ្ងៃទី៦ ខែកញ្ញា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3AODgui

អាជ្ញាធរ​ធ្វើ​មាតុភូមិនិវត្តន៍ពលរដ្ឋ​ជាង ៦០០​នាក់ ​ដែលត្រូវបានគេល្បួងឱ្យមក​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា

ក្រសួងការបរទេស និងភ្នាក់ងារតំណាងរបស់វៀតណាមប្រចាំនៅកម្ពុជា បានសម្របសម្រួលជាមួយអាជ្ញាធរនៃប្រទេសទាំងពីរ ដើម្បីធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព នូវពលរដ្ឋជាង ៦០០នាក់ ដែលត្រូវបានបោកបញ្ឆោត ឬល្បួងឱ្យមកកម្ពុជាពីការងារខុសច្បាប់។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3TEgm1a

កម្ពុជា-ថៃ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

កម្ពុជា និងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង «នីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់» ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រតិភូគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (NCCT) របស់កម្ពុជាកាលពីថ្ងៃចន្ទ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3QYBWvG

ជនបរទេស​ជិត​ ៨៧០​នាក់​ ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ការ​ជួញដូរ​មនុស្ស​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ ស​ ខេ​ង​ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ ជនបរទេស​ប្រមាណ​ ៨៦៥​ នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្នុង​រយៈពេល​ ៤​ ខែ​ក្នុង​ ករណី​ជួញដូរ​មនុស្ស​ ៨៧​ ករណី​នៅ​ទូ​ទាំង​ខេត្ត​ចំនួន​បួន​។​ ​  ...

មាស ម៉ូលីកា
https://kiripost.com/stories/almost-870-foreigners-rescued-from-human-trafficking-scams

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​ជួញដូរ​មនុស្ស​​

បន្ទាប់​ពី​ការ​បដិសេធ​ជា​ច្រើន​ខែ​របស់​អាជ្ញាធរ​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ ស​ ខេ​ង​ បាន​ទទួលស្គាល់​ថា​ ជនបរទេស​ត្រូវ​បាន​ជួញដូរ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ ឆ្លងកាត់​វិស័យ​ល្បែង​ និង​រូបភាព​ផ្សេងៗ​ ដែល​ប្រឈម​នឹង​អំពើ​ហិង្សា​ និង​ការ​គំរាមកំហែង​ និង​បាន​អំពាវនាវ​ឱ្យ ...

ម៉ិច ដារ៉ា
https://vodenglish.news/interior-minister-expresses-regret-about-year-of-human-trafficking/

អាជ្ញាធរ​កម្ពុជា​ត្រៀម​ចុះ​ពិនិត្យ​អគារ​ដែល​សង្ស័យ​ថា​ ប្រើប្រាស់​ដើម្បី​ជួញ​ដូរ​មនុស្ស​ក្នុង​បណ្តាញ ​Scam

អាជ្ញាធរ​ពាក់ព័ន្ធ​នានា​ត្រៀម​ចុះ​ពិនិត្យ​អគារ​នានា​នៅ​ទូទាំង​ប្រទេស ​ខណៈ​មាន​សេចក្តី​រាយ​ការណ៍​ថា​ កម្ពុជា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​ជួញ​ដូរ​មនុស្ស ​តាម​រយៈ​ការ​ប្រើ​ប្រាស់​កម្លាំង​បរទេស​ឱ្យ​ធ្វើ​ការ​ជា​អ្នក​ឆបោក​តាម​បច្ចេក​វិទ្យា ​ឬ​ហៅ ...

ហាន ណូយ
https://khmer.voanews.com/a/relevant-authorities-ready-to-examine-buildings-suspected-of-human-trafficking-in-scam-network/6711416.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

B7Ext
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!