រដ្ឋាភិបាល
ទំនាក់ទំនងអន្តរជាតិ
សហរដ្ឋអាមេរិកពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគជាមួយកម្ពុជា
កំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីគឺជាប្រធានបទពិសេសដែលត្រូវបានកលើកឡើងនៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃសុក្រ ក្នុងឱកាសដែលលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាសហរដ្ឋអាមេរិក (CODEL) ដឹកនាំដោយសមាជិកសភាលោក Adam Smith (D-WA)។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/r7WSY
ព្រឹកនេះ អ្នកសង្កេតការណ៍អន្ដរកាលអាស៊ាន IOT ទៅដល់ទីតាំងទាហានថៃបាញ់ផ្លោងចូលដីខ្មែរ
ក្រសួងការពារជាតិ នៅថ្ងៃអាទិត្យនេះ បានសម្របសម្រួលដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍អន្ដរកាលអាស៊ាន (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យមូលដ្ឋានយោធាកម្ពុជាក្នុងខេត្តព្រះវិហារដែលត្រូវបានរងការបាញ់ប្រហារពីកងកម្លាំងថៃកាលពីម្សិលមិញ។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-9-28-1221-263370
ពាណិជ្ជកម្មវៀតណាម-កម្ពុជា៖ មាគ៌ាឆ្ពោះទៅរកគោលដៅ ២០ប៊ីលានដុល្លារ
យោងតាមលោក Do Viet Phuong ដែលដឹកនាំការិយាល័យពាណិជ្ជកម្មវៀតណាមនៅកម្ពុជា បានបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីលើទំនិញនានាបានកើនឡើងបីដងក្នុងចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០២៤ ពី ៣.៣ ប៊ីលានដុល្លារ ដល់ ១០.១ ប៊ីលានដុល្លារ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំជាមធ្យមប្រហែល ១២ ភាគរយ។ សន្ទុះកំណើនបានបន្តនៅឆ្នាំ២០២៥ ដោយទំហំពាណិជ្ជកម្មឈានដល់ជិត ៨ ប៊ីលានដុល្លារក្នុងរយៈពេល៨ខែដំបូង។ ...
ក្រុមការងារខ្មែរថាមស៍
https://shorturl.at/RVPl8
ពីប្រទេសញាំញីដោយសង្គ្រាមទៅជាអ្នកផ្តល់សន្តិភាព៖ ពេលនេះកម្ពុជារងការបំពានតាមព្រំដែន
កម្ពុជាបានប្រើសុន្ទរកថារបស់ខ្លួនទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដើម្បីបញ្ជាក់ការផ្លាស់ប្តូរពីប្រទេសដែលហែកហួរដោយសង្គ្រាម ក្រោមការទទួលសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅជាអ្នករួមចំណែកយ៉ាងសកម្មជាសកលក្នុងការផ្ដល់សន្តិភាព។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-9-28-81-263369
រដ្ឋមន្ត្រីការបរទេស៖សន្តិភាពដែលបានមកដោយលំបាកកំពុងរងការគម្រាមកំហែង ស្នើជំនួយពីមេដឹកនាំពិភពលោក
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្វែងរកជំនួយពីមេដឹកនាំពិភពលោកក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយកត់សម្គាល់ថា សន្តិភាពដែលកម្ពុជាឈ្នះបានមកអស់ជាច្រើនទសវត្សរ៍មកហើយ កំពុងស្ថិតក្នុងគ្រោះថ្នាក់ដោយសារការបន្ត វាយប្រហារដែលរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។ ...
Sangeetha Amarthalingam
https://kiripostkhmer.com/stories/cambodias-hard-won-peace-in-jeopardy-with-border-conflict-sokhonn-tells-unga
ការវាយប្រហារជនស៊ីវិលតាមព្រំដែនបង្កើនសន្ទុះបន្ថែមក្នុងការធ្វើពហិការមិនទិញទំនិញថៃ
ការវាយប្រហារដោយទាហានថៃមកលើជនស៊ីវិលកម្ពុជាកាលពីថ្ងៃពុធ ដែលបានដកបន្លាលួសបន្លាចេញពីដីស្រែចំការ បណ្តាលឲ្យរងរបួសយ៉ាងតិច ២៣ នាក់ រួមទាំងស្ត្រី និងព្រះសង្ឃផងដែរនោះ បានបង្កើនសន្ទុះធ្វើពហិការទំនិញថៃ ខណៈដែលសាធារណជនបានអំពាវនាវឱ្យមានចលនាកាន់តែខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ...
ញ៉ាន ចំរ៉ុង
https://shorturl.at/J7Dsd
លោក ហ៊ុន ម៉ាណែត សុំ«អន្តរាគមន៍បន្ទាន់» ពីប្រធានអាស៊ានកុំឲ្យថៃបន្តរាយបន្លាលួស និងពង្រីកវិសាលភាពនៃជម្លោះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសុំ«អន្តរាគមន៍បន្ទាន់» ពីប្រធានអាស៊ាន ដោយលោកស្នើឲ្យប្រធានអាស៊ានធ្វើយ៉ាងណាកុំឲ្យភាគីថៃរាយបន្លាលួសនៅភូមិព្រៃចាន់ឬតំបន់ផ្សេងទៀត និងស្នើឲ្យរក្សាស្ថានភាពបច្ចុប្បន្ន ទុកបញ្ហាឲ្យ JBC ដោះស្រាយ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-9-18-1841-263323
ការប្រើប្រាស់អំពើហិង្សារបស់យោធាថៃលើពលរដ្ឋកម្ពុជា«ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចាត់ទុក ការប្រើប្រាស់អំពើហិង្សារបស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជាថា «ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ» ហើយអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ និងជំរុញភាគីថៃឱ្យគោរពតាមច្បាប់តំបន់ និងច្បាប់អន្តរជាតិជាធរមាន។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-18-120-263317
អនុព័ន្ធយោធាម៉ាឡេស៊ីរិះគន់ថៃតាមភាសាការទូតនិងឲ្យថៃរក្សាភាពស្ងប់ស្ងៀមនៅភូមិព្រៃចាន់ទុកបញ្ហាឲ្យ JBC ដោះស្រាយ
លោក សាមសុល រីហ្សាល់ ប៊ីន មូសា (Samsul Rizal Bin Musa) អនុព័ន្ធយោធាជំនួយការម៉ាឡេស៊ី និងជាប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំប្រទេសថៃ បានជំរុញឱ្យប្រទេសថៃរក្សាភាពស្ងប់ស្ងៀម និងបញ្ឈប់រាល់សកម្មភាពនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅទល់មុខតំបន់ បានណង យ៉ាកែវ។ លោកបានស្នើឱ្យអនុញ្ញាតឱ្យគណៈកម្មាធិការព្រំដែនរួម (JBC) ធ្វើការងាររបស់ពួកគេសម្រាប់ករណីនេះ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-9-18-810-263311
អភិបាលខេត្ដបន្ទាយមានជ័យ និងស្រះកែវចរចា ខណៈកងកម្លាំងថៃប្រើហឹង្សាលើជនស៊ីវិលកម្ពុជា
លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានជួបប្រជុំជាមួយអភិបាលខេត្តស្រះកែវ នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីពិភាក្សាសម្របសម្រួលស្វែងរកដំណោះស្រាយល្អជូនប្រជាពលរដ្ឋនៃខេត្តទាំងពីរ។ ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក រាត្រី បានលើកសំណើទៅភាគីថៃចំនួន ៤ ចំណុច។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-9-17-184-263309
កម្ពុជា-ចិន ឯកភាពគ្នាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងលោក វ៉ាង អ៊ី (Wang Yi) រដ្ឋមន្ត្រីក្រសួងការបរទេសចិន កាលពីថ្ងៃអង្គារ បានពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រទាក់ទាញការវិនិយោគចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា សំដៅជំរុញពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចរយៈពេលវែង។ ...
ញ៉ាន ចំរ៉ុង
https://shorturl.at/JJLpP
នគរបាលកម្ពុជា-ថៃឯកភាពគ្នាបង្កើតក្រុមការងាររៀបចំផែនការសកម្មភាពទប់ស្កាត់និងបង្ក្រាប online scam និងគោរពដែនអធិបតេយ្យរៀងៗខ្លួន
នគរបាលកម្ពុជា-ថៃ បានឯកភាពគ្នាបង្កើតក្រុមការងាររៀបចំផែនការសកម្មភាពទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែន online scam និងការជួញដូរមនុស្ស នៅក្នុងកិច្ចប្រជុំមួយថ្ងៃពេញនៅខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី១៦ កញ្ញា។ នគរបាលជាតិកម្ពុជាដឹកនាំដោយ ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិកម្ពុជា បានជួបប្រជុំជាមួយនគរបាលភូមិន្ទថៃដែលដឹកនាំដោយលោក Thatchai Pitaneelaboot អគ្គាធិការជាន់ខ្ពស់នៃនគរបាលភូមិន្ទថៃ ដោយកិច្ចប្រជុំចាប់ផ្ដើមនៅម៉ោង១០ព្រឹក រហូតដល់ម៉ោង ៨យប់។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-9-17-84-263296
កម្ពុជា-ចិន ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត
កម្ពុជា និងចិនកាលពីថ្ងៃច័ន្ទបានប្តេជ្ញាចិត្តចំពោះផែនការសកម្មភាពដ៏ទូលំទូលាយ និងលម្អិតមួយ ក្នុងការជំរុញកំណើនទេសចរណ៍ និងការតភ្ជាប់ផ្លូវអាកាសឱ្យបានច្រើនរវាងប្រទេសទាំងពីរ។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំយន្តការត្រីភាគីលើកទី២ រវាងក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតចិនប្រចាំនៅកម្ពុជា និងក្រុមហ៊ុនទេសចរណ៍ឈានមុខរបស់ចិន តាមរយៈប្រព័ន្ធអនឡាញ។ ...
ជា វណ្ណយុទ្ធ
https://shorturl.at/vfiEu
កងទ័ពជើងទឹកថៃចោទថាកម្ពុជាទន្ទ្រានដីថៃ ខណៈដែលកម្ពុជាបញ្ជាក់ថាទីតាំងទាំងនោះត្រូវបានបកស្រាយច្បាស់លាស់ហើយនៅឆ្នាំ២០២២
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបំភ្លឺថា ចំណុចដែលកងទ័ពជើងទឹកថៃបានលើកឡើងថាកម្ពុជាបំពានដីថៃ តាមពិតត្រូវបានដោះស្រាយរួចរាល់តាំងពីឆ្នាំ២០២២ ចំណែកចំណុចនៅសេសសល់គួរត្រូវបានដាក់បញ្ចូលក្នុងកិច្ចការរបស់ គណៈកម្មាធិការចម្រុះព្រំដែន (JBC)។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-9-16-1827-263294
កម្ពុជាបញ្ជាក់ថាមិនបានបង្ហោះដ្រូនចូលទឹកដីថៃ ខណៈភូមិភាគ២ថៃថាមានដ្រូន៨០គ្រឿងបង្ហោះលើទឹកដីថៃ
ក្រសួងការពារជាតិប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដោយ«គ្មានមូលដ្ឋាន និងគ្មានភស្តុតាង»របស់ភាគីថៃនាពេលកន្លងមកថា កម្ពុជាបានបង្ហោះដ្រូននៅតំបន់តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-9-15-815-263262
អន្តរជាតិសាទរលទ្ធផលវិជ្ជមាននៃការរកដំណោះស្រាយជម្លោះកម្ពុជា-ថៃ ប៉ុន្តែសំណើសុំបើកព្រំដែនឡើងវិញមិនទទួលបានការគាំទ្រ
មន្ត្រីការទូតបរទេសបានសាទរចំពោះការវិវឌ្ឍជាវិជ្ជមានលើជម្លោះព្រំដែនកម្ពុជា-ថៃ ការអនុវត្តបទឈប់បាញ់ ប៉ុន្តែសំណើបើកព្រំដែនឡើងវិញពីសំណាក់ប្រទេសជប៉ុនដើម្បីសម្រួលដល់ច្រវ៉ាក់ផលិតកម្ម នៅតែជាបញ្ហាចម្រូងចម្រាស។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-9-12-1145-263251
ក្រុមសង្កេតការណ៍អន្ដរកាលអាស៊ានចាប់ផ្ដើមចុះទៅកាន់ទីតាំងតាមបណ្ដាខេត្តជាប់ព្រំដែន
ក្រសួងការពារជាតិនៅថ្ងៃព្រហស្បតិ៍នេះ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្ដរកាលអាស៊ាន (IOT) ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ ដើម្បីចាប់ផ្តើមត្រួតពិនិត្យនៅនឹងកន្លែងនៃកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-9-11-1418-263246
ការស៊ើបអង្កេតបឋមរកឃើញថា ជម្លោះព្រំដែនមានប្រើ«ផ្សែងពុល» ជំរុញឱ្យមានការឆ្លើយតបបន្ទាន់
សម្ព័ន្ធអង្គការការពារសិទ្ធិមនុស្សមួយដែលមានសមាជិកចំនួនប្រាំពីរស្ថាប័នបានចេញរបាយការណ៍បឋមរបស់ខ្លួនក្រោយពីបានធ្វើការសិក្សារហ័សមួយ។ ការសិក្សានេះបានបង្ហាញពីកង្វល់ដែលថាអាចមានការប្រើប្រាស់ផ្សែងគីមីអំឡុងពេលប៉ះទង្គិចគ្នា ...
ស៊ើង និមល់
https://khmer.cambojanews.com/preliminary-probe-links-border-clashes-to-toxic-smoke-urges-response/
អ្នកវិនិយោគជប៉ុនជំរុញឱ្យប្រទេសថៃបើកព្រំដែនជាមួយកម្ពុជាឡើងវិញ
ដោយបង្ហាញពីក្តីបារម្ភជុំវិញការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងលំហូរពាណិជ្ជកម្មក្នុងតំបន់ អ្នកវិនិយោគជប៉ុននៅក្នុងប្រទេសថៃកាលពីថ្ងៃអង្គារបានជំរុញឱ្យរាជរដ្ឋាភិបាលថៃ បើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញសម្រាប់ការដឹកជញ្ជូនទំនិញ។ សំណើរបស់អ្នកវិនិយោគជប៉ុនត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំចុងក្រោយនៃគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលភឿថៃនៅទីក្រុងបាងកក។ ...
ញ៉ាន ចំរ៉ុង
https://shorturl.at/7ytR6
កម្ពុជា-ថៃរកវិធីបន្ថយភាពតានតឹងតាមរយៈការកែសម្រួលយុទ្ធោបករណ៍និងសម្ភារៈយោធា និងពិភាក្សាករណីទាហានកម្ពុជា១៨រូបដែលថៃកំពុងឃុំឃាំង
ម្ពុជា និង ថៃ ពិភាក្សាគ្នាអំពីការកាត់បន្ថយភាពតានតឹង ការដោះលែងទាហានកម្ពុជា ១៨រូប និងការស្នើរបស់ជប៉ុនក្នុងការបើកច្រកព្រំដែនមួយចំនួន នៅក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី១០ ខែកញ្ញានេះ នៅខេត្តកោះកុង។ កិច្ចប្រជុំ GBC ដែលជាកិច្ចប្រជុំកម្រិតក្រសួងការពារជាតិ ធ្វើឡើងដោយមានការចូលរួមរបស់លោក ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងលោក Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិថៃ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-9-10-1358-263231
ក្រសួងនិងស្ថាប័នជំនាញជំរុញដំណើរការសិក្សាលទ្ធភាពស្ដារនិងពង្រីកសារមន្ទីរជាតិកម្ពុជា
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោកស្រី Yannick Lintz ប្រធានសារមន្ទីរសិល្បៈអាស៊ីហ្គីមេ បានជួបពិភាក្សាការងារកាលពីថ្ងៃចន្ទ ដើម្បីជំរុញដំណើរការសិក្សាលទ្ធភាពសម្រាប់ការស្តារនិតិសម្បទានិងពង្រីកសារមន្ទីរជាតិកម្ពុជា។ ...
តន វិបុល
https://shorturl.at/B2vM5
កម្ពុជា និងហ្វីលីពីន ប្តេជ្ញាជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍
ក្នុងជំនួបជាមួយប្រធានាធិបតីហ្វីលីពីន Ferdinand Romualdez Marcos Jr លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានជំរុញឱ្យប្រទេសទាំងពីរបង្កើនពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ដោយកត់សម្គាល់ថា ទំហំពាណិជ្ជកម្មបច្ចុប្បន្ននៅមានកម្រិតនៅឡើយ។ ...
មុំ គន្ធា
https://shorturl.at/awF4S
ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកគំរាមកំហែងដល់ទំនុកចិត្តរបស់កម្ពុជា បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការឆបោកក៏ដោយ
ក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទបានដាក់ទណ្ឌកម្មលើបណ្តាញមជ្ឈមណ្ឌលឆបោកដែលប្រតិបត្តិការនៅទូទាំងអាស៊ីអាគ្នេយ៍ ដែលជាការសម្រេចចិត្តមួយដែលអាចប៉ះពាល់ដល់ការវិនិយោគ ពាណិជ្ជកម្ម ភាពជឿជាក់ផ្នែកធនាគាររបស់កម្ពុជា ការស្តារឡើងវិញនៃវិស័យទេសចរណ៍ និងសេដ្ឋកិច្ចឌីជីថល បើទោះបីជារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពខុសច្បាប់នានាក៏ដោយ។ ...
ញ៉ាន ចំរ៉ុង
https://shorturl.at/gnweE
យោធិនកម្ពុជា ១៨នាក់ ដែលទាហានថៃចាប់ខ្លួន មានឱកាសតបសំបុត្រជាមួយក្រុមគ្រួសារជាលើកដំបូង
កាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានបញ្ជាក់ថា យោធិនកម្ពុជាចំនួន ១៨នាក់ ដែលត្រូវបានកងកម្លាំងថៃចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា បានទទួលសារដំណឹងពីគ្រួសារ និងបានសរសេរសារតបត្រឡប់វិញតាមរយៈប្រព័ន្ធមនុស្សធម៌។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-9-9-1938-263222