ការវិនិយោគ

គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីការវិនិយោគ

រយៈពេល ៤ខែ CDC អនុម័តលើគម្រោងវិនិយោគចំនួន ២៣១ គម្រោង

គម្រោង​វិនិយោគ​ចំនួន ៥៩ ដែលមាន​ទុន​​សរុប​ ៨៦០ ​លាន​ដុល្លារ​​ត្រូវ​បានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​(CDC) អនុម័ត​នៅក្នុង​ខែ​មេសា ឆ្នាំ​ ២០២៥ ដែល​ធ្វើ​ឱ្យ​ចំនួន​​​គម្រោងវិនិយោគបាន​អនុម័ត​ក្នុង​រយៈ​ពេល ៤ខែ​ដើម​ឆ្នាំ​ ២០២៥ មាន​រហូត​ដល់​ ២៣១។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-7-1422-262019

វិនិយោគិនចិន​ចាប់​អារម្មណ៍​ការ​វិនិយោគ​ក្នុង​ផលិតកម្ម​ប្រេង​ឆៅនៅ​កម្ពុជា

ក្រុមហ៊ុនមក​ពី​​ប្រទេស​ចិន Beijing Scitech Holdings Co., Ltd. បាន​បង្ហាញការ​ចាប់​អារម្មណ៍​ចំពោះ​ឱកាស​វិនិយោគ​​​​លើការចម្រាញ់ប្រេងឆៅ​ និងការផលិតផលិតផលផ្សេងៗដែលជាការកែច្នៃចេញពីសំណល់នៃការចម្រាញ់ប្រេងឆៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​រដ្ឋាភិបាល​កម្ពុជា​បានចាត់​ទុក​ថា​ជា​ការ​ចូល​រួមចំណែក​ដ៏​សំខាន់​ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​កម្ពុជា។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-5-6-1413-262005

​នាយក​រដ្ឋមន្ត្រី​លើកទឹកចិត្ត​ដល់​អ្នក​សារព័ត៌មាន​ឱ្យ​ជួយ​ផ្សព្វផ្សាយ​ពី​កម្ពុជា​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ កាលពី​ថ្ងៃ​សៅរ៍​ បាន​លើកទឹកចិត្ត​ដល់​អ្នក​សារព័ត៌មាន​ និង​ប្រជាពលរដ្ឋ​ទាំងអស់​ ឱ្យ​ជួយ​ផ្សព្វផ្សាយ​ពី​ទិដ្ឋភាព​វិជ្ជមាន​របស់​កម្ពុជា​ ជា​ពិសេស​វិស័យ​ទេសចរណ៍​របស់​ខ្លួន​ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ និង​ភ្ញៀវ​ទេសចរ​បរទេស​។​ ​ ...

​មុំ​ គ​ន្ធា​
https://shorturl.at/Jb9Xf

លោក​ ហ៊ុន ម៉ាណែត៖ កុំ​ឃើញ​គេ​មក​ថា​តើ​ខ្ញុំ​បាន​អ្វី​ផ្ទាល់​ខ្លួន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញ​ឲ្យ​អាជ្ញាធរ​ទាំង​ថ្នាក់​​ស្រុក​និង​ខេត្ត​នីមួយៗ​​​គិត​ផល​ប្រយោជន៍​រួម​ជាង​ជាជាង​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ក្នុង​ការ​ទាក់​ទាញ​វិនិយោគិន​ទៅ​បណ្ដាក់​ទុន​នៅ​ក្នុង​ខេត្ត​រៀងៗ​ខ្លួន។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-4-29-1718-261961

«យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក ​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ត្រូវបាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវ​ការ​

កម្ពុជា​​កំពុង​ខិតខំ​​បង្កើន​​សក្តានុពល​ទាក់​ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិឱ្យ​មក​បណ្តាក់​ទុន​ផ្ទាល់​ និង​ចាប់​ដៃគូ​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​វិនិយោគិន​ក្នុង​ស្រុក​​កាន់​តែ​ច្រើន តាម​រយៈ​ការ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវ​ការ​នូវ​​​​យុទ្ធសាស្ត្រថ្មីៗ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-4-23-1657-261909

គម្រោង​វិនិយោគ​សរុប​ជិត ៣០០ ​នៅ​ខេត្ត​ព្រះសីហនុ ទទួល​បាន​​ការលើកទឹកចិត្តពិសេសជា​គោលការណ៍​

ស្ថាន​ភាព​ការ​វិនិយោគ និង​វិស័យ​សំណង់​ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​រំពឹង​ថា នឹង​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ បន្ទាប់​ពី​គម្រោង​វិនិយោគ​សរុប ២៨៧ ដែល​មាន​ទុន​វិនិយោគ​ប្រមាណជិត ៧ ពាន់​លាន​ដុល្លារ​ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ជា​គោល​ការណ៍​នៅ​ក្នុង​ក្របខ័ណ្ឌ«កម្មវិធី​ពិសេស ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-4-17-136-261864

​វិនិយោគិនអឺរ៉ុប​​បង្ហាញទំនុក​ចិត្ត​ចំពោះ​ការ​​បណ្តាក់​ទុន​​នៅ​កម្ពុជា

ក្រុម​វិនិយោគិនអឺរ៉ុប​​បានបង្ហាញ​​​​​អារម្មណ៍វិជ្ជមានចំពោះ​​ការ​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា ដោយ​រដ្ឋាភិបាល​​​តែង​យក​ចិត្ត​ទុកដាក់​ជួយ​​ដោះ​ស្រាយ​បញ្ហា​នានា​ ជា​ពិសេស​​​ការ​រៀប​ចំ​វេទិកា​កិច្ច​សន្ទនារវាងរដ្ឋ និងផ្នែក​ឯកជន​កម្ពុជា-សហភាពអឺរ៉ុប(Cambodia-Europe Public-Private Sector Dialogue)។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-4-7-1739-261815

ក្រុមហ៊ុន​ជប៉ុន​​បង្ហាញចំណាប់​អារម្មណ៍​វិនិយោគ​លើ​​វិស័យ​វារីវប្បកម្មនៅ​កម្ពុជា

ក្រុមហ៊ុនជប៉ុន Regional Fish Institute, Ltd ដែល​មានជំនាញឯកទេសលើកិច្ចការវារីវប្បកម្ម(Aquaculture) បាន​​បង្ហាញ​ការ​ចាប់​អារម្មណ៍​​ចំពោះ​វិស័យ​វារីវប្បកម្មនៅ​កម្ពុជា និង​បាន​ស្នើសុំ​ការ​ណែនាំ​ពី​ថ្នាក់ដឹកនាំនៃ​​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) លើ​កិច្ច​ការ​នេះ​​ផងដែរ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-4-2-1730-261784

គម្រោងចំនួន ១១២ ត្រូវបាន​អនុម័តឱ្យ​វិនិយោគ​នៅ​កម្ពុជាក្នុង​រយៈពេល ២​ខែ​

គម្រោង​វិនិយោគ​​ជាង ៤០ ដែលមានទុនវិនិយោគជាង ៣២០ លានដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័ត​ក្នុងខែកុម្ភៈ ដែល​ធ្វើ​ឱ្យ​ចំនួន​គម្រោង​វិនិយោគ​ដែល​ CDC ​អនុម័ត​ក្នុង​​រយៈ​ពេល ២​ខែ​ដើម​ឆ្នាំ ​២០២៥ កើន​ដល់ ១១២គម្រោង​ និង​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ១ ពាន់​លាន​ដុល្លារ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-3-11-1650-261574

ក្រុមហ៊ុន​ចិន​ចំនួន​៥០​ ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

​តំណាង​ក្រុម​វិនិយោគិន​ចិន​សរុប​ប្រមាណ​ ៥០​ក្រុមហ៊ុន​ មក​ពី​ខេត្ត​ហ៊ឺ​ណា​ន​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​មក​កម្ពុជា​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំង​ពីរ​។​ ​ ...

​ស៊ុំ​ ម៉ា​ណេ​ត​
https://shorturl.at/ILkan

កម្ពុជាបន្ត​​ខិតខំជំរុញការកែលម្អលើ​គ្រប់​វិស័យ​​ដើម្បី​ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច

អនុប្រធានទី១ ​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លោក ស៊ុន ចាន់ថុល បាន​អះអាង​ថា កម្ពុជា​កំពុងបន្តខិតខំជំរុញការកែលម្អលើ​គ្រប់​វិស័យ​​ដើម្បី​ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងបង្កើន​សក្តានុពល​ក្នុង​ការ​​ទាក់​ទាញអ្នក​វិនិយោគ​បរទេស​ឱ្យ​​​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់​​កាន់​តែ​ច្រើន។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-3-3-1723-261492

រដ្ឋាភិបាល គ្រោង​ពង្រីកវិសាលភាព​កម្មវិធីពិសេសជំរុញការ​​វិនិយោគ​នៅ​ទូទាំងប្រទេស បន្ទាប់​ពី​ទទួល​ជោគ​ជ័យ​នៅ​ខេត្ត​ព្រះសីហនុ​

មន្រ្តីជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា ដើម្បី​លើកទឹកចិត្ត​ដល់វិនិយោគិន​បន្ថែម​ទៀត​ រដ្ឋាភិបាល​នឹងពង្រីកវិសាលភាព​កម្មវិធី​ពិសេស​ជំរុញការវិនិយោគ​ក្នុងក្របខ័ណ្ឌទូទាំងប្រទេស​ បន្ទាប់ពីកម្មវិធីនេះត្រូវ​បានអនុវត្តន៍ដោយ​​​ជោគជ័យគួរជាទីមោទនៈ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-2-27-1238-261455

កម្ពុជា​បដិសេធ​ចំពោះ​វត្តមាន​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ធុរជន​កូរ៉េខាងជើង​

អ្នក​ជំនាញ​បាន​អះអាង​ សេចក្តី​ប្រកាស​បដិសេធ​របស់​ក្រសួង​ពាណិជ្ជកម្ម​ទៅ​នឹង​ការ​ផ្សព្វផ្សាយ​របស់​បណ្តាញសារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​ NK News ពីករណីសង្ស័យថាមានក្រុមហ៊ុនរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(កូរ៉េខាងជើង)​មួយកំពុងផ្សាយពាណិជ្ជកម្ម ដោយបើកចំហអំពីការគ្រប់គ្រងរបស់ខ្លួនលើភោជនីយដ្ឋានបណ្តាក់ទុនរួមគ្នានៅក្នុងប្រទេស​​ចិន និងកម្ពុជា គឺ​ជា​ការ​បញ្ជាក់​ពី​ភាព​ស្អាត​ស្អំ​ និង​ការ​គោរពដោយ​ខ្ជាប់​ខ្ជួននៅ​នឹង​សេចក្តី​សម្រេចនានា​របស់​អង្គការ​សហប្រជាជាតិ។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/national/2025-2-28-1724-261475

វិនិយោគិនចិន​ជិត ២០​ ក្រុមហ៊ុន​​បាន​បង្ហាញ​ចំណាប់​​អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​

វិនិយោគិន​ចំនួន​ ១៨ ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍ចំពោះ​សក្តានុពល​​វិនិយោគ​នៅ​កម្ពុជា​ ខណៈ​កម្ពុជាមាន​វិស័យ​ចម្រុះ​ជាច្រើន​ដែល​ត្រូវ​ការ​អ្នក​វិនិយោគ​​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់ ដើម្បី​ដាំដុះ ផលិត/​កែច្នៃ​ទំនិញ​បំពេញ​ឱ្យ​តម្រូវ​ការ​ក្នុង​ស្រុក និង​នាំ​ចេញ​ទៅ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-2-18-1444-261362

គម្រោង​វិនិយោគ​ចំនួន ១២ បាន​ដាក់​ពាក្យ​ស្នើ​សុំ​វិនិយោគ​នៅ​កម្ពុជា

គម្រោងវិនិយោគ​ចំនួន ១២ ដែល​មាន​ដើមទុន​សរុប ១៣៥ លានដុល្លារ និង​អាចបង្កើតការងារបាន ៧ ០០០ កន្លែងកំពុង​​ត្រូវ​បាន​​​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) យក​មក​​ពិនិត្យពិភាក្សា និង​វាយ​តម្លៃ​លើ​លក្ខណៈសម្បត្តិដើម្បី​អាច​ទទួល​បាន​ការ​​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-2-4-1630-261244

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មពិភាក្សាអំពីថ្នាលបច្ចេកវិទ្យា និងឱកាសវិនិយោគជាមួយគណៈប្រតិភូចិន

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីសមាគមអ្នកវិនិយោគចិននៅកម្ពុជា និងក្រុមហ៊ុន 86Links Co., Ltd. នៅថ្ងៃទី១១ ខែធ្នូ។ ...

បុគ្គលិកខ្មែរថាមស៍
https://tinyurl.com/36yb22p5

Asialink ណែនាំវិនិយោគិនអូស្ត្រាលីស្តីពីការវិនិយោគនៅកម្ពុជា

មជ្ឈមណ្ឌលស្រាវជ្រាវអូស្ត្រាលី Asialink Business ថ្មីៗនេះបានចេញផ្សាយ ‘ការណែនាំអំពីការធ្វើអាជីវកម្មឆ្នាំ ២០២៤(Doing Business Guide 2024)៖ កម្ពុជា’ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការអាជីវកម្មរវាងប្រទេសទាំងពីរ។ យោងតាមរបាយការណ៍បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាផ្តល់ឱកាសគោលដៅសម្រាប់ការពង្រីកអាជីវកម្មអូស្ត្រាលី ដោយសារសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស ការតភ្ជាប់ក្នុងតំបន់រឹងមាំនៅទូទាំងអាស៊ីអាគ្នេយ៍ និងមូលដ្ឋានឧស្សាហកម្មចម្រុះដ៏រហ័ស។ ...

James Whitehead
https://tinyurl.com/ykm4etvt

វិនិយោគិន​អាមេរិក ១៦​ ក្រុមហ៊ុន​មក​សិក្សា និង​ស្វែង​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

គណៈ​ប្រតិភូ​វិនិយោគ​អាមេរិក​ជាង ១០ ក្រុមហ៊ុន​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ចំពោះ​សក្តានុពល និង​ភាព​អំណោយផល​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​លើ ខណៈ​ការ​នាំ​ទំនិញ​​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក ​ក្នុង​រយៈ​ពេល ១១ ខែ​ដើម​ឆ្នាំ ២០២៤ មាន​ទឹក​ប្រាក់​ជាង ៩ ពាន់​លាន​ដុល្លារ កើន​ជាង ១១ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2024-12-11-1356-260856

លោក​ ស៊ុន​ ចាន់​ថុ​ល​ លើក​ឡើង​ពី​កត្តា​សំខាន់ៗ​ចំនួន​ ៤​ ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​

លោក​ ស៊ុន​ ចាន់​ថុ​ល​ ឧបនាយករដ្ឋមន្ត្រី​ អនុប្រធាន​ទី​១​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ សន្តិភាព​ ស្ថិរភាព​នយោបាយ​ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ពហុភាគី​ និង​ទ្វេភាគី​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ និង​ជំរុញ​កំណើនសេដ្ឋកិច្ច ...

ជា​ វណ្ណ​យុទ្ធ​
https://tinyurl.com/4caeunu5

កម្ពុជា​រំពឹង​នឹង​ទទួល​បាន​វិនិយោគិន​អូស្រ្តាលី ចូល​មក​បណ្តាក់​ទុន​កាន់តែ​ច្រើន

ឯកអគ្គ​រដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា លោក Derek Yip បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ចំពោះ​ផែនការ និង​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​នៅ​កម្ពុជា ដោយ​លោក​សង្ឃឹមថា​នឹង​មាន​ក្រុមហ៊ុន​មក​ពី​ប្រទេស​អូស្ត្រាលី​កាន់​តែ​ច្រើន​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា​ ខណៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទំនិញ​រវាង​ប្រទេស ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2024-10-18-135-260490

ឯកអគ្គរដ្ឋទូត​កូរ៉េ​ កោតសរសើរ​គោលនយោបាយ​វិនិយោគ​របស់​កម្ពុជា​

ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ​បាន​សរសើរ​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​វិធាន​ការណ៍​ដ៏​សកម្ម​របស់​ខ្លួន​ក្នុង​ការ​លើកកម្ពស់​បរិយាកាស​វិនិយោគ​ក្នុង​ប្រទេស​ ដោយ​សង្កត់ធ្ងន់​ថា​អ្នក​វិនិយោគ​កូរ៉េ​ជា​ច្រើន​មាន​បំណង​ស្វែងរក​ឱកាស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ...

ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501540926/korean-ambassador-praises-cambodias-investment-policy/

វិនិយោគិន​ចិន​នៅ​តែ​នាំ​មុខ​គេ​សម្រាប់​គម្រោង​វិនិយោគ​​ទាំង​៤៤​មាន​ទឹក​ប្រាក់​ជិត​៤០០លាន​ដុល្លារ

វិនិយោគិន​មក​ពី​ប្រទេស​ចិន​នៅ​តែ​នាំ​មុខ​គេ​សម្រាប់​គម្រោង​វិនិយោគ​​ទាំង ៤៤ នៅ​កម្ពុជា​ក្នុង​ខែ​កក្កដា ស្រប​ពេល​ដែល​វិស័យ​កាត់​ដេរ​​នៅ​តែ​ជា​វិស័យ​ដែល​មាន​ការ​វិនិយោគ​ខ្ពស់។ ...

នៀម ឆេង
https://www.postkhmer.com/business/2024-8-7-1743-260062

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​គ្រោង​នឹង​បង្កើត​ការិយាល័យ​ទំនាក់ទំនង​នៅ​តំបន់​អឺរ៉ុប​

ក្នុង​ចំណាត់​ការ​ជំរុញ​ការ​វិនិយោគ​បរទេស​ ​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រកាស​ពី​ផែនការ​បង្កើត​ការិយាល័យ​តំណាង​បន្ថែម​នៅ​បរទេស​ ​ដោយ​ផ្តោត​ជាពិសេស​ទៅលើ​សហភាព​អឺរ៉ុប​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://tinyurl.com/3z8wxx3y

សំណើ​ឱ្យ​មានការ​បង្កើន​ការ​វិនិយោគ​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​

​កាលពី​ថ្ងៃ​ចន្ទ​ លោកស្រី​ ឃួ​ន​ សុ​ដា​រី​ ប្រធានរដ្ឋសភា​ បាន​ស្នើ​ឯកអគ្គរាជទូត​ថ្មី​ប្រទេស​ម៉ា​ឡេ​ស៊ី​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​ និង​ជំរុញ​ការ​វិនិយោគ​ ពាណិជ្ជកម្ម​ ព្រមទាំង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ លោកស្រី​បាន​លើក​ឡើង​បែប​នេះ​ក្នុង​ឱកាស ...

មុំ គន្ធា
https://tinyurl.com/atss963b

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

34wLp
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!