ពល​កម្ម

ពលករបញ្ជូនមកប្រទេសវិញពីប្រទេសម៉ាឡេស៊ី

ក្រសួងការបរទេស​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ​ពលករ​ចំណាកស្រុក​កម្ពុជា​ចំនួន​ ១៨នាក់ ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​វិញ​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​នៅ​ស​ប្តា​ហ៍​នេះ ​បន្ទាប់​ពី​ត្រូវ​បាន​បោកប្រាស់​ដោយ​មេខ្យល់ឲ្យទៅ​ធ្វើការ​នៅ​បរទេស​ដោយ​ខុសច្បាប់​។​ ​ ...

សែន ដេវិដ
http://www.khmertimeskh.com/5079676/workers-repatriated-malaysia/

នាយករដ្ឋមន្ត្រីប្រកាសពីការដំឡើងប្រាក់សម្រាកមាតុភាព

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ជួប​ជាមួយ​កម្មករ​រោងចក្រ​កាត់ដេរ​កាលពី​ម្សិលមិញ​ និង​បាន​បន្ថែ​មកា​រលើ​កម្ពស់​ប្រាក់សម្រាកមាតុភាព​ដល់​កម្មករ​រួម​ជាមួយ​ការ​សន្យា​ជា​ច្រើន​ទៀត​របស់​គាត់​កាលពី​ថ្ងៃ​អង្គារ​។​ ​ ...

Khmer Times
http://www.khmertimeskh.com/5079681/pm-announces-boost-maternity-leave-salaries/

ក្រសួងនឹងអនុម័តច្បាប់ប្រាក់ឈ្នួលអប្បបរមានៅឆ្នាំនេះ

​រដ្ឋមន្ត្រីក្រសួង​ការងារ​ លោក​ អ៊ិ​ត​ សំ​ហេង​ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ ច្បាប់​ប្រាក់​ឈ្នួល​អប្បបរមា​ជាស​កល​ដ៏​ចម្រូងចម្រាស​ នឹង​ត្រូវ​បាន​អនុម័ត​នៅ​ឆ្នាំ​នេះ​ ដើម្បី​ទប់ស្កាត់​ការ​តវ៉ា​ជា​ថ្មី​ម្តងទៀត​លើ​ប្រាក់​ឈ្នួល​វិស័យ​កាត់ដេរ​ ដែល​បាន​ធ្វើ​ឱ្យ​រាំងស្ទះ ...

Yon Sineat and Ananth Baliga
http://www.phnompenhpost.com/national/ministry-pass-minimum-wage-law-year

ការជិះឡានក្រុងដោយឥតគិតថ្លៃ និងការធានារ៉ាប់រងសុខភាពសម្រាប់កម្មករ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញ បានសន្យាជាមួយកម្មករកាត់ដេរខោអាវ និងស្បែកជើងថា នឹងផ្តល់សេវាកម្មជាច្រើនជូនពួកគេ រួមមានការធ្វើដំណើរតាមឡានក្រុងដោយឥតគិតថ្លៃ ការដំឡើងប្រាក់ខែអប្បបរមា និងការធានារ៉ាប់រងសុខភាព។ ...

មុំ គន្ធា
http://www.khmertimeskh.com/5078978/bus-rides-health-insurance-workers/

លក្ខខណ្ឌតម្រូវសម្រាប់ភ្នាក់ងារជ្រើសរើសពលករទៅជប៉ុន

យោងតាមក្រសួងការងារបានឱ្យដឹងថា ទីភ្នាក់ងារជ្រើសរើសពលករត្រូវតែបំពេញលក្ខខណ្ឌតម្រូវចំនួន ១០ និងមិនមានកំណត់ត្រាធ្វើខុសក្នុងរយៈពេលប្រាំឆ្នាំកន្លងមក ដើម្បីបញ្ជូនពលករកម្ពុជាទៅប្រទេសជប៉ុន។ ...

មុំ គន្ធា
http://www.khmertimeskh.com/5078971/requirements-issued-agencies-eyeing-japan/

សហជីពត្រៀមខ្លួនសម្រាប់ការចរចាអំពីប្រាក់ខែអប្បបរមា

សហជីព​គាំទ្រ​រដ្ឋាភិបាល ​និង​សហជីព​ឯករាជ្យ​ កំពុង​ត្រៀម​រៀបចំ​សម្រាប់​ការ​ចរចារ​ដើម្បី​ណែនាំ​ប្រាក់​ឈ្នួល​អប្បបរមា​ជាតិ​នៅ​ចុងឆ្នាំ​នេះ។​ ​ ...

សែន ដេវិដ
http://www.khmertimeskh.com/5077058/unions-ready-minimum-wage-talks/

ពលករចំនួន ១២នាក់ ត្រូវបានសង្គ្រោះ

ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង​វៀតណាម​បាន​ជួយ​សង្គ្រោះ​ជនអន្តោប្រវេសន៍​១២នាក់ ​ដែល​ត្រូវ​បាន​បោកប្រាស់​ដោយ​អ្នក​ជួញដូរ​មនុស្ស​ថានឹង​ផ្តល់​ឲ្យ​ពួក​គេ​នូវ​ការងារ​ល្អ​ ចំណែកឯអ្នកមួយ​ចំនួន​ទៀតថានឹងត្រូវ​បាន​គេ​រៀប​ការ​ជាមួយ​បុរស​នៅ​ក្នុង​ប្រទេស​ចិន​។​ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/5076387/12-duped-migrant-workers-rescued/

ទីភ្នាក់ងារ​ជ្រើសរើស​ពលករមួយត្រូវបានបិទ

កាលពី​ម្សិលមិញ​ នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​ភ្នំពេញ​ បាន​បិទ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ខុសច្បាប់​មួយ​ ហើយ​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​ ៣​នាក់​ នៅ​ក្នុងអំឡុងពេល​ប្រតិបត្តិការ​ដែល​មិន​បាន​ចុះបញ្ជី​ជាមួយ​ក្រសួង​ការងារ​។​ ​ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/5076134/labour-agency-shut/

លោក ហ៊ុន សែន បញ្ជាឳ្យធ្វើការស៊ើបអង្កេតដើម្បីឈានទៅបិទអង្គការAIM

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឳ្យក្រសួងមហាផ្ទៃ និងក្រសួងការបរទេសធ្វើការស៊ើបអង្កេតដើម្បីឈានទៅបិទអង្គការ “មេត្រីអន្តរជាតិមណ្ឌលបណ្តុះបណ្តាល” ហៅកាត់ថា AIM ជាបន្ទាន់ដោយប្រើច្បាប់ស្តីពីការគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលចំពោះអ្វីដែលលោកបានហៅថា អង្គការនេះបានប្រមាទយ៉ាងធ្ងន់ធ្ងរមកលើស្ត្រីកម្ពុជា បន្ទាប់ពីមានការផ្សាយព័ត៌មានដោយផ្អែកទៅលើប្រភពរបស់អង្គការនេះថា ស្ត្រីជាម្តាយកម្ពុជាបានយកកូនរបស់ខ្លួនលក់ឳ្យធ្វើជាស្រីពេស្យាបម្រើផ្លូវភេទ។ ...

សុទ្ធ គឹមសឿន
http://bit.ly/2uiC2Dl

របាយការណ៍រកឃើញថា ការការពារពលករចំណាកស្រុកមានការខ្វះខាត

យោងតាមរបាយការណ៍២ ដែលបានចេញផ្សាយកាលពីសប្ដាហ៍មុន បានឱ្យដឹងថាកម្ពុជាខ្វះយន្តការ ដែលមានប្រសិទ្ធិភាពក្នុងការការពារប្រជាពលរដ្ឋរបស់ខ្លួនដែលធ្វើការជាជនអន្តោប្រវេសន៍ស្របច្បាប់ និងគ្មានឯកសារនៅបរទេស ដែលកម្មករទាំងនេះក៏ប្រឈមនឹងការការពារមិនគ្រប់គ្រាន់ពីប្រទេសដែលទទួលពួកគេ។  ...

សុទ្ធ គីមសឿន
http://www.phnompenhpost.com/national/migrant-worker-protections-lacking-reports-find

ពលកម្មកុមារត្រូវបានរកឃើញនៅក្នុងខេត្តសៀមរាប

របាយការណ៍រយៈពេល៦ខែរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បានរកឃើញពលកម្មកុមារចំនួន២ករណី នៅក្នុងរោងចក្រធ្វើឥដ្ឋក្នុងខេត្តសៀមរាប ទោះបីមន្ត្រី និងអ្នកឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថាការប្រើប្រាស់កម្លាំងពលកម្មបែបនេះបានថយចុះនៅក្នុងខេត្តនេះក៏ដោយ។ ...

គង់ មេត្តា
http://www.phnompenhpost.com/national/child-labour-identified-siem-reap

ក្រុមអន្ដរជាតិទាមទារការផ្តល់សំណងសម្រាប់កម្មកររោងចក្រដែលត្រូវបិទទ្វារ

សម្ព័ន្ធភាពអន្តរជាតិនៃអង្គការមិនមែនរដ្ឋាភិបាល បានចាប់ផ្តើមយុទ្ធនាការជំរុញក្រុមហ៊ុនលក់សំលៀកបំពាក់របស់អង់គ្លេសដ៏លេចធ្លោពីរ និងម៉ាករបស់ប្រទេសកាណាដាផ្តល់សំណងដល់កម្មកររោងចក្រចំនួន ២០៨ នាក់ដែលបានបាត់បង់ការងារនៅពេលរោងចក្រ Chung Fai Knitwear បានបិទទ្វារកាលពីឆ្នាំមុន។ ...

Julia-grace Sanders
https://www.cambodiadaily.com/news/intl-group-demands-severance-for-shuttered-factorys-workers-132451/

ប.ស.ស បង្ហាញ​របាយការណ៍​កម្មករ​ដួល​សន្លប់​ ៦ ​ខែ​ដើម​ឆ្នាំ​ ២០១៧

បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​ប.ស.ស​) ​បាន​បង្ហាញ​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​កម្មករ​រោងចក្រ​ដែល​បាន​ដួល​សន្លប់​នៅក្នុង​រោងចក្រ​មាន​រហូត​ ៣៩ ​ភាគរយ​ដែល​មាន​កម្មករ​ដួល​សន្លប់​ចំនួន​ ១១៧ ​នាក់​ក្នុង​រយៈពេល​ ៦ ​ខែ​ដំបូង ...

នៀម ឆេង
http://bit.ly/2uiihQK

លទ្ធផលបង្ក្រាបការជួញដូរមនុស្សដើមឆ្នាំ២០១៧កើនឡើង៤៣%

នៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើជួញដូរផ្លូវភេទគឺបានកើនឡើងចំនួន ៤៣ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...

គង់ មេត្តា និង Martin de Bourmont
http://bit.ly/2uPo8tT

ពលករខ្មែរត្រូវបានជួយសង្គ្រោះពីទូកថៃនៅម៉ាឡេស៊ី

ក្រសួងការបរទេស​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ស្ថានទូត​កម្ពុជា​នៅ​ម៉ា​ឡេ​ស៊ី ​បាន​បញ្ជូន​អ្នកនេសាទ​កម្ពុជា​ចំនួន​ ១៤​នាក់​ ដែល​បាន​រត់គេច​តាម​ទូក​នេសាទ​ថៃ​ ហើយ​ត្រូវ​បាន​គេ​ជឿ​ថា​ជា​ជន​រង​គ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស​ មក​ប្រទេស​កម្ពុជា​វិញ​។ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/40167/workers-rescued-from-thai-boats-in-malaysia/

ប្រទេសកម្ពុជា និង ប្រទេសជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់កម្មសិក្សាការីខ្មែរ

ឯកឧត្តម​ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយភាគីជប៉ុន ដើម្បីធ្វើឱ្យមានភាពកាន់តែងាយស្រួលដល់កម្មសិក្សាការីខ្មែរ ក្នុងការស្វែងរកការងារធ្វើនៅក្នុងប្រទេសជប៉ុន។ ...

សែន ដាវីត
http://www.khmertimeskh.com/news/40168/cambodia--japan-sign-deal-for-trainees/

ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន ​ទៅ​ធ្វើការ​វិល​ល្ងាច​សុំ​ឲ្យ​បើក​ច្រក

​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ ១០០ ​នាក់​ដែល​ចូល​ទៅ​ធ្វើការ​នៅ​ថៃ​ពេល​ព្រឹក​រួច​វិល​មក​កម្ពុជា​ពេល​ល្ងាច​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​បាន​នាំ​គ្នា​តវ៉ា​ឲ្យ​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​ប្រចាំ​ច្រក​របៀងចំបក់ ក្នុង​ភូមិ​ចំបក់ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​បើក​ច្រក​របៀង​ ...

ឃុត សុភចរិយា
http://bit.ly/2uHmLxa

ការស្ទង់មតិដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា

ក្រសួងការងារបានប្រកាសផែនការយុទ្ធនាស្រាវជ្រាវរយៈពេលមួយខែ លើជីវភាពរស់នៅរបស់កម្មកររោងចក្រកាត់ដេរ និងស្បែកជើងមុននឹងកំណត់ប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ ២០១៨។ ...

សែន ដាវីត
http://www.khmertimeskh.com/news/40136/survey-to-guide-minimum-wage-talks/

ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ការ​ជ្រើសរើស​ពលករ​ក្លែងបន្លំ​បាន​កំណត់​គោលដៅ​

​ក្រសួង​ការងារ​បាន​សរសេរ​លិខិត​ទៅ​ក្រសួង​ព័ត៌មាន​ ដើម្បី​ស្នើ​សុំ​ចាត់វិធានការ​ប្រឆាំង​នឹង​សេវា​ផ្សព្វផ្សាយ​របស់​ភ្នាក់ងារ​ជ្រើសរើស​ពលករ​ក្លែងបន្លំ​នានា​ដល់​កម្មករ​ចំណាកស្រុក​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជក​ម្ម្​តាម​ប៉ុស្តិ​វិទ្យុ​។​ ​ ...

សែន ដាវីត
http://www.khmertimeskh.com/news/39898/fake-recruitment-ads-targeted/

ការ​ពង្រឹង​ការ​ទទួលខុសត្រូវ​សង្គម​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​

​កាលពី​ម្សិលមិញ​តំបន់​សេដ្ឋកិច្ច​ពិសេស​រាជធានី​ភ្នំពេញ​និង​កម្មវិធី​អភិវឌ្ឍន៍​នៃ​អង្គការសហប្រជាជាតិ​ (UNDP)​ បាន​ឈាន​ចូល​ដល់​កិច្ចព្រមព្រៀង​ដើម្បី​លើកកម្ពស់​ការ​ទទួលខុសត្រូវ​សង្គម​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ក្នុង​បន្ទាត់​ជាមួយ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចិ​រ​ភាព​របស់​អង្គការសហប្រជាជាតិ​ (SDG)​។​ ​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/39842/enhancing-ppsez---s-social-responsibility/

សហជីព​សង្ឃឹម​ថា​ឆ្នាំ​ ២០១៨ ​កម្មករ​អាច​នឹង​ឡើង​ប្រាក់​ឈ្នួល​បាន​ច្រើន ​ដោយសារ​ជា​ឆ្នាំ​បោះឆ្នោត​ថ្នាក់​ជាតិ

ក្រុម​សហជីព​បាន​សម្ដែង​សុទិដ្ឋិនិយម​ថា​នៅ​ឆ្នាំ ២០១៨ ខាង​មុខ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​មាន​ឱកាស​ច្រើន​ក្នុង​ការ​ឡើង​ប្រាក់​ឈ្នួល​លើស​ពី ១០% ដោយសារ​តែ​ជា​ឆ្នាំ​ដែល​បក្ស​នយោបាយ​នានា​នឹង​ប្រកួត​​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ដែល​ត្រូវការ​ទាក់ទាញ​ទឹកចិត្ត​កម្មករ​ ខណៈ ...

សុទ្ធ គឹមសឿន
http://bit.ly/2tmllHH

ក្រុមហ៊ុនយីហោល្បីៗ​នៅអាមេរិក​ជំទាស់សេចក្តីព្រាងច្បាប់ស្តីពី​ប្រាក់​ខែ ​និងការដោះស្រាយជម្លោះការងារ

ក្រុមដែលតំណាងក្រុមហ៊ុនសម្លៀកបំពាក់យីហោល្បីៗមួយចំនួនក្នុងចំណោមក្រុមហ៊ុនសម្លៀកបំពាក់ធំៗបំផុតនៅសហរដ្ឋអាមេរិក រួមមានក្រុមហ៊ុនសម្លៀកបំពាក់យីហោ Gap និងក្រុមហ៊ុនសម្លៀកបំពាក់ Levi Strauss ផងនោះ កំពុងជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន  សែន ពិចារណាលើបទប្បញ្ញត្តិដ៏ចម្រូងចម្រាសនៅក្នុងសេចក្តីព្រាងច្បាប់ចំនួនពីរស្តីពីប្រាក់ខែ និងជម្លោះការងារ។ ...

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/37886

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អនុម័ត​សច្ចាប័ន​កម្មករ​ការងារ​ផ្ទះ

កម្មករ​ការងារ​ផ្ទះ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជា​ ២០០ ​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ភោជនីយដ្ឋាន​​ទំនើប​មួយ​ក្នុង​ក្រុង​ភ្នំពេញ​ពី​ម្សិលមិញ​ដើម្បី​ប្រារព្ធ​ទិវា​កម្មករ​ការងារ​ផ្ទះ​អន្តរជាតិ​ខួប​លើក​ទី​ ៦ ​បំណង​ជំរុញ​ពន្លឿន​ការ​អនុម័ត​សច្ចាប័ន​ដែល​ជា​ច្បាប់ ...

សុទ្ធ គឹមសឿន
http://bit.ly/2ruAhCd

ការ​ឆ្លងកាត់​ដោយ​ឥត​គិតថ្លៃ​ទៅ​កាន់​ប្រទេស​ថៃ​ក្លាយជា​នយោបាយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​

​អាជ្ញាធរ​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​កំពុង​ដោះស្រាយ​ជាមួយនឹង​ទុក្ខ​លំបាក​ដែល​ធ្វើ​ឡើង​ដោយ​ពួក​គេ​ផ្ទាល់​ បន្ទាប់​ពី​អស់​រយៈពេល​ជា​ច្រើន​ខែ​ដែល​គណបក្សកាន់អំណាច​បាន​សម្រេច​លើ​ការអនុញ្ញាត​ឱ្យ​ឆ្លងកាត់​ទៅ​ក្នុង​ប្រទេស​ថៃ​ពេល​ថ្ងៃ​ដោយ​ឥត​គិតថ្លៃ ...

នៀម ឆេង
http://www.phnompenhpost.com/national/free-pass-thailand-gets-political-poipet-town

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

e8RHS
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!