កិច្ចសន្ទនារវាងអ្នកសារព័ត៌មានស្ត្រីនិងនគរបាល ដើម្បីស្វែងយល់ពីរបៀបធ្វើការជាមួយគ្នា
អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) កាលពីថ្ងៃទី៧ ខែតុលា បានរៀបចំកិច្ចពិភាក្សាមួយរវាងនគរបាលជាតិនិងអ្នកសារព័ត៌មានស្ត្រី ដើម្បីដោះស្រាយភាពប្រឈម និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ សមាគមអ្នកសារព័ត៌មានជឿជាក់ថា កិច្ចប្រឹងប្រែងទាំងនេះនឹងមានភាពប្រសើរឡើង ប្រសិនបើសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានត្រូវបានអនុម័ត ដែលវានឹងបញ្ជាក់ច្បាស់ពីទីកន្លែងនិងព័ត៌មានដែលអ្នកសារព័ត៌មានអាចទទួលបាន។ ...
រដ្ឋាភិបាលជំរុញមន្ត្រីនគរបាលលើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាព
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញកម្លាំងនគរបាលជាតិទាំងអស់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាពប្រតិបត្តិការ ដើម្បីបុព្វហេតុសន្តិសុខ ដែលមិនអាចខ្វះបានសម្រាប់ប្រតិបត្តិការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ ...
ហង្ស ពណ្ណរាយ
https://tinyurl.com/2p8xy662
ក្នុងរយៈពេល៤ខែនៃដើមឆ្នាំ២០២៤ នគរបាលរឹបអូសគ្រឿងញៀនបានជាង៣តោន
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) បានអោយដឹងថា ក្នុងរយៈពេល៤ខែនៃដើមឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនជាង៣តោន និងចាប់ខ្លួនជនសង្ស័យ រួមនឹងសម្ភារៈមួយចំនួនទៀត។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/bdexhp58
នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវឲ្យចាត់វិធានការបន្ថែមទៀតចំពោះអ្នកបើកបរក្នុងស្ថានភាពស្រវឹង
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជំរុញអគ្គស្នងការនគរបាលជាតិអោយពង្រឹងវិធានការទប់ស្កាត់ការបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីការពារគ្រោះថ្នាក់ចរាចរណ៍ ដែលជាមូលហេតុចម្បងនៃការស្លាប់ និងរបួសនៅកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
http://tinyurl.com/28jsez49
កម្ពុជាស្នើឥណ្ឌាជួយបណ្ដុះបណ្ដាលនគរបាលលើជំនាញបច្ចេកវិទ្យា
កម្ពុជា តាមរយៈអគ្គស្នងការនគរបាលជាតិ បានស្នើរដ្ឋាភិបាលឥណ្ឌា ផ្តល់អាហារូបករណ៍ដល់មន្ត្រីនគរបាលជាតិកម្ពុជាលើការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ ...
ហង្ស ពណ្ណរាយ
http://tinyurl.com/4amup2sh
លោក នេត សាវឿន ដាក់ផែនការទប់ស្កាត់រាល់ឧបាយកលរបស់អមិត្តដែលប៉ងផ្ដួលរំលំរដ្ឋាភិបាល
លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខជាតិ ដាក់ទិសដៅផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៤ ដើម្បីពង្រឹងការពារសន្ដិសុខ និងទប់ស្កាត់រាល់ឧបាយកលរបស់ក្រុមអមិត្តដែលបន្ដប៉ងផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា។ ...
ហង្ស ពណ្ណរាយ
http://tinyurl.com/muzn82vw
កម្ពុជា-ថៃ ប្តេជ្ញាពង្រឹងបន្ថែមកិច្ចសហការទប់ស្កាត់បទល្មើសឆ្លងដែន
អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងអគ្គស្នងការនគរបាលភូមិន្ទថៃ ប្តេជ្ញារួមគ្នាថា នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ប្រទេស ពិសេសពង្រីកទំនាក់ទំនងរវាងនគរបាល នៃប្រទេសទាំង ២ ឱ្យមានភាពរឹងមាំជិតស្និទ្ធបន្ថែមទៀត។ ...
បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-09-06-1013-254234.html
កម្ពុជាស្នើអូស្ដ្រាលីជួយបណ្ដុះបណ្ដាលជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាបន្ថែមទៀត
កម្ពុជាស្នើអូស្ត្រាលី ជួយគាំទ្របន្ថែមទៀតទៅលើការបណ្តុះបណ្តាលជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដល់មន្ត្រីនគរបាលកម្ពុជា ខណៈប្រភេទបទល្មើសនេះ កំពុងមាននិន្នាការកើនឡើងនៅក្នុងបណ្តាប្រទេសតំបន់អាស៊ី។ ...
រី សុខចាន់
https://www.postkhmer.com/national/2023-03-09-1603-247805.html
កម្ពុជា-វៀតណាម ចុះកិច្ចព្រមព្រៀងលើផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២៣
ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាមចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ ២០២៣ សម្រាប់អនុវត្តបន្តក្នុងក្របខ័ណ្ឌទ្វេភាគីរវាងក្រសួងទាំង ២។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)។ ...
រី សុចាន់
https://www.postkhmer.com/national/2023-03-07-0854-247701.html
ស្នងការនគរបាលម៉ាឡេស៊ីជួបពិភាក្សាការងារ ស្តីពី«ការជួញដូរមនុស្ស» ជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តព្រះសីហនុ
ស្នងការនគរបាលនៃម៉ាឡេស៊ី ស្វែងរកកិច្ចសហការ និងផ្តល់ព័ត៌មានពីរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ និងជួយសង្គ្រោះការជួញដូរមនុស្ស ខណៈប្រជាពលរដ្ឋម៉ាឡេស៊ីដែលត្រូវបានជនឆបោក នាំយកមកបម្រើការងារនៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ជាពិសេសនៅក្នុងខេត្តព្រះសីហនុ។ ...
យុទ្ធ វីរៈ
https://www.postkhmer.com/national/2023-01-27-0903-246369.html
អាជ្ញាធរខេត្តស្ទឹងត្រែងការពារពីការចាប់ខ្លួនដោយហិង្សា
អ្នកនាំពាក្យខេត្តស្ទឹងត្រែង បាននិយាយការពារការប្រើប្រាស់អំពើហឹង្សាក្នុងការចាប់ខ្លួនពាក់ព័ន្ធនឹង “ការប្រព្រឹត្តបទល្មើស” ខណៈដែលលោកបានឆ្លើយតបទៅនឹងវីដេអូដែលមើលទៅហាក់ដូចជាមិនចាំបាច់ត្រូវប្រើអំពើហិង្សា ខណៈពេលដែលបាន ...
ម៉ិច ដារ៉ា
https://vodenglish.news/stung-treng-authorities-defend-violent-arrest-methods/
ការបង្ក្រាបលើការផ្តល់ប្រាក់កម្ចីតាមអ៊ីនធឺណិតខុសច្បាប់
ធនាគារជាតិនៃកម្ពុជា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានចូលរួមជាមួយកងកម្លាំងប៉ូលិស ដើម្បីចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដែលពាក់ព័ន្ធនឹងការក្លែងបន្លំប្រាក់កម្ចីតាមអ៊ីនធឺណិតដោយនិយាយថាវាជាបទឧក្រិដ្ឋ ហើយបានជំរុញឱ្យសាធារណជនទាក់ទងស្ថាប័នហិរញ្ញវត្ថុផ្លូវការនៅ ...
សេង ម៉េងហេង
https://kiripost.com/stories/clampdown-on-illegal-online-lending
លោក ស ថេត ប្រើកម្លាំងជិត ២ ០០០ នាក់ រក្សាសន្តិសុខអំឡុងបុណ្យភ្ជុំបិណ្ឌ
លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា កម្លាំងនគរបាលប្រមាណជិត ២ ០០០ នាក់ប្រើសម្រាប់ដាក់ពង្រាយការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងរាជធានីភ្នំពេញ អំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលចាប់ផ្តើមពីថ្ងៃទី ២២ ខែកញ្ញា រួមទាំងវិធានសុខាភិបាលបង្ការការឆ្លងជំងឺកូវីដ ១៩។ ...
មុំ គន្ធា
https://www.postkhmer.com/national/2021-09-22-1102-224017.html
អ្នកសារព័ត៌មានត្រូវបានហាមឃាត់មិនឲ្យថតសកម្មភាពស៊ើបអង្កេតរបស់សមត្ថកិច្ច
ចាប់ពីពេលនេះទៅ អ្នកសារព័ត៌មានត្រូវបានហាមឃាត់មិនឲ្យថតសកម្មភាពទាក់ទងនឹងរឿងក្ដីព្រហ្មទណ្ឌដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ចឡើយ។ សេចក្តីណែនាំនេះត្រូវបានចេញនៅថ្ងៃសុក្រដោយអគ្គស្នងការនគរបាលជាតិ ដល់ស្នងការនគរបាលរាជធានី-ខេត្តថាអ្នកសារព័ត៌មានត្រូវបានហាមឃាត់មិនឲ្យថតការស៊ើបអង្កេតរបស់សមត្ថកិច្ចលើសកម្មភាពបទឧក្រិដ្ឋដូចជាការឃ្លាំមើល ការតាមដាន និងកំណត់អត្តសញ្ញាណជនសង្ស័យទីតាំងរបស់ពួកគេ ឬក្នុងពេលមានឧក្រិដ្ឋកម្មនៅក្នុងប្រទេសឡើយ។ ...
ប៊ុត រស្មីគង្គា
https://bit.ly/2MtxYPv
មន្ត្រីយោធាត្រូវបានចាប់ខ្លួនជុំវិញការចោទប្រកាន់ពីការឈូសឆាយដី
មន្ត្រីប៉ូលីសខេត្តពោធិ៍សាត់បានចាប់ខ្លួនមន្ត្រីយោធាជាន់ខ្ពស់ម្នាក់កាលពីថ្ងៃច័ន្ទ ដែលត្រូវបានចោទប្រកាន់ពីការទន្ទ្រាន និងឈូសឆាយដីព្រៃការពាររបស់រដ្ឋប្រមាណ ៤០ ហិកតានៅក្នុងស្រុកវាលវែង។ ...
Buth Reaksmey Kongkea
https://www.khmertimeskh.com/50756944/military-officer-arrested-over-land-clearing-allegations/
នគរបាលពង្រាយកម្លាំងក្នុងរាជធានី ត្រួតពិនិត្យអ្នកបើកម៉ូតូអត់ពាក់មួកសុវត្ថិភាព
អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ពង្រាយកម្លាំងប្រមាណជិត ២០ គោលដៅនៅទូទាំងរាជធានី ដើម្បីត្រួតពិនិត្យអ្នកបើកម៉ូតូមិនពាក់មួកសុវត្ថិភាព រួមទាំងការដាក់ពង្រាយ ២ គោលដៅផ្សេងទៀត នៅពេលយប់ ដើម្បី ...
ឡុង គីមម៉ារីតា
https://bit.ly/2Gph7Hx
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានតែងតាំងកូនប្រសារជាមន្ត្រីនគរបាលជាន់ខ្ពស់
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ហ៊ុន សែន បានតែងតាំងកូនប្រសារប្រុសរបស់លោក ជាអគ្គស្នងការរងនគរបាលជាតិ ក្នុងការផ្លាស់ប្តូរក្នុងគោលបំណងជាក់ស្តែង ដើម្បីការពង្រឹងអំណាចមុនការបោះឆ្នោតឆ្នាំនេះ។ ...
ប្រាក់ ចាន់ថុន
https://www.reuters.com/article/us-cambodia-politics/cambodias-hun-sen-appoints-son-in-law-to-senior-police-post-idUSKBN1F70RE
អតីតអភិបាលខេត្តត្រូវបានចាប់ខ្លួន
អតីតអភិបាលក្រុងបានលុងនៃខេត្តរតនគិរីដែលមានអាយុ៣៨ឆ្នាំត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីមានដីកាសម្រេចអោយចាប់ខ្លួនអស់រយៈពេលជិត៦ខែ។អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ លោក កេង សុគន្ធា បានថ្លែង ...
ឃី សុវុទ្ធី
http://www.khmertimeskh.com/5099872/former-governor-arrested/
មានការកើនឡើងនៅក្នុងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍
យោងតាមរបាយការណ៍របស់នាយកដ្ឋានសណ្ដាប់ធ្នាប់សាធារណៈរបស់នគរបាលជាតិ បានរាយការណ៍ថា មានការកើនឡើងនូវចំនួនអ្នកស្លាប់ និងថយចុះចំនួនអ្នករងរបួស បើប្រៀបធៀបទៅនឹងឆ្នាំមុន។ តាមរបាយការណ៍ឆ្នាំ ២០១៦ មានមនុស្សចំនួន ១,៧១៧ នាក់បានស្លាប់ ...
មុំ សុភ័ណ
http://www.khmertimeskh.com/5099253/surge-traffic-accident-deaths/
មេខ្យល់នាំពលករចំណាកស្រុកត្រូវបានចាប់ខ្លួន
ប៉ូលីសខេត្តប៉ៃលិនខេត្តប៉ៃលិនកាលពីម្សិលមិញ បានចាប់ខ្លួនជនសង្ស័យពីរនាក់ ដែលត្រូវបានចោទប្រកាន់ពីបទនាំពលករចំណាកស្រុកឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសថៃ។ ...
សែន ដាវីដ
http://www.khmertimeskh.com/5077920/migrant-worker-brokers-arrested/
ហាងបញ្ចាំប្រឈមនឹងការបង្ក្រាប
សាលារាជធានីភ្នំពេញបានកំណត់គោលដៅលើហាងបញ្ចាំជាច្រើននៅក្នុងទីក្រុង ដោយបញ្ជាឲ្យប៉ូលីសពិនិត្យមើលថាហាងនីមួយៗមានឯកសារចុះឈ្មោះត្រឹមត្រូវឬទេ។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/5077494/pawn-shops-face-crackdown/
នគរបាលប្រឆាំងបាតុកម្មហ្វឹកហាត់បាញ់គ្រាប់កាំភ្លើងពិត
អង្គភាពមួយនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលទទួលបន្ទុកអន្តរាគមន៍អំឡុងពេលមានការតវ៉ា និងបាតុកម្មបានផ្សាយជាសាធារណៈនូវការហ្វឹកហាត់បាញ់គ្រាប់ពិតកាលពីម្សិលមិញ ជាអ្វីដែលតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូបចាត់ទុកថាជាយុទ្ធសាស្ត្របំភិតបំភ័យ។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/38449
នគរបាលកំពុងតាមស្វែងរកមនុស្ស៤នាក់ទៀតដែលសង្ស័យថាជញ្ជូនអាវុធឆ្លងព្រំដែនថៃ
មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យមួយរូបបានលើកឡើងថា នគរបាលកំពុងតាមស្វែងរកជនសង្ស័យ៤នាក់ដែលគេជឿថា បានជញ្ជូនអាវុធខុសច្បាប់ឆ្លងកាត់ព្រំដែននៅក្នុងសំណុំរឿងមួយដែលជនជាតិខ្មែរបីនាក់ និងជនជាតិថៃ៦នាក់ត្រូវបានចាប់ខ្លួនកាលពីខែ ...
វណ្ណ រើន
http://www.cambodiadailykhmer.com/38382
ស្រាបៀរក្លែងក្លាយត្រូវបានបំផ្លាញចោល
កាលពីម្សិលមិញ អាជ្ញាធរបានបំផ្លាញស្រាបៀរក្លែងក្លាយជាង ១០០០ប្រអប់ បន្ទាប់ពីមានការវាយឆ្មក់ និងពាក្យបណ្តឹងរបស់អ្នកចែកចាយតែមួយគត់នៃស្រាបៀរយីហោនោះ។ ...
ឃួន ណារីម
http://www.khmertimeskh.com/5075187/fake-beer-destroyed/