រដ្ឋាភិបាល

រដ្ឋាភិបាលថ្នាក់ជាតិ

ក្រសួងយុត្តិធម៌​គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​សាកល្បង​ជំហាន​ទី​១​ លើ​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​តាម​ប្រព័ន្ធ​ឌីជីថល​នៅ​សប្តាហ៍​ក្រោយ​

ក្រសួងយុត្តិធម៌​នៅ​ថ្ងៃទី​ ៣​ ខែកុម្ភៈ​នេះ​ បានប្រកាស​ជូនដំណឹង​ស្តីពី​ការដាក់ឱ្យ​ដំណើរការ​សាកល្បង​ជំហាន​ទី​១ លើ​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​តាម​ប្រព័ន្ធ​ឌីជីថល ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​ សប្តាហ៍​ក្រោយនេះ​។ ក្រសួងយុត្តិធម៌​បាន​ជូនដំណឹង​ដល់​សាធារណជន​ថា ដើម្បី​រួមចំណែក​ធ្វើ​ទំនើបកម្ម​ស្ថាប័នរដ្ឋ​ប្រកបដោយ​បរិ​យា​ប័ន្ន សមធម៌ និង​យុត្តិធម៌ ដែលជា​យុទ្ធសាស្ត្រ​ចតុកោណ ...

ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2023-02-04-0906-246632.html

រដ្ឋមន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​លើក​ទឹក​ចិត្ត​សិស្ស​ស្រីឱ្យ​ចូលរួម​កម្មវិធី​ប្រកួត​បច្ចេ​កវិទ្យា​ឌីជីថល​

រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃស​ណីយ៍​ និង​ទូរគម​នាគ​មន៍​លោក ​ជា វ៉ាន់​ដេ​ត បាន​លើក​ទឹក​ចិត្ត​ដល់​សិស្សានុ​សិស្ស​ស្រីឱ្យ​ចូល​រួម​កម្មវិធី​ប​ណ្តុះ​បណ្តាល ​និង​ប្រកួ​តប្រជែង​ផ្នែក​បច្ចេក​វិទ្យា ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​សហ​គ្រិន និង​អ្ន​កដឹក​នាំ​ផ្នែក​បច្ចេក​វិទ្យា ...

ឡាយ សាមាន
https://www.postkhmer.com/national/2023-02-05-1705-246661.html

ក្រសួងការបរទេស​ក​ម្ពុ​ជា​៖ ពានរង្វាន់​មិនមែនជា​មធ្យោបាយ​ស្របច្បាប់​សម្រាប់​ការពារ​ខ្លួន​ក្នុង​តុលាការ​របស់​ប្រទេស​ណាមួយ​ឡើយ​

អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ធ្វើការ​បញ្ជាក់ជូន​ថា «​ពានរង្វាន់​មិនមែនជា​មធ្យោបាយ​ស្របច្បាប់​សម្រាប់​ការពារ​ខ្លួន ក្នុង​តុលាការ​របស់​ប្រទេស​ណាមួយ​ឡើយ​» ដោយ​បន្ថែមថា មធ្យោបាយ​ស្របច្បាប់ ​គឺ​ចូលរួម​ដំណើរការ​កាត់ក្តី និង​មាន​ភ័ស្តុតាង​រឹងមាំ​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2023-02-03-1419-246615.html

ស្ថាប័ន ២ ប្រកាស​ចាត់វិធានការ​ចំពោះ​ការផ្តល់​ឥណទាន​ក្រៅផ្លូវការ​

ធនាគារជាតិ​នៃ​កម្ពុជា និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានរួម​គ្នា​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ក្នុងការ​ចាត់វិធានការ​ដល់​សកម្មភាព​ផ្សព្វផ្សាយ និង​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ក្រៅផ្លូវការ ជាពិសេស​សេវា​ឥណទាន​តាមរយៈ​ទូរស័ព្ទ និង​បណ្តាញ​សង្គម​នានា​ដែល​បង្ក​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ​ដែល​ពុំ​សូវ​មានការ​យល់ដឹង​អំពី​លក្ខខណ្ឌ​បណ្តាលឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ និង​ធ្វើឱ្យ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-02-03-0838-246586.html

ក្រសួង​អប់រំ​តម្រូវឱ្យ​សិស្ស​ជាប់​និទ្ទេស ​A ធ្វើតេស្ត​​រក​មេរោគ​កូ​វីដ​ ១៩​ មុន​ជួប​សំណេះ​សំណាល​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ដ្រី​

​ក្រសួង​អប់រំ ​យុវ​ជន និង​កីឡា​បាន​ណែនាំ​ឱ្យ​សិស្ស​ដែល​បាន​ប្រឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ (​បាក់​ឌុប​) និង​សញ្ញា​បត្រ​បច្ចេក​ទេស​និង​វិ​ជ្ជាជីវៈ​កម្រិត​ ៣ ​ដែល​ទទួល​បាន​និទ្ទេស​Aត្រូវ​ធ្វើ​តេស្ត​រហ័ស​រក​មេរោគ​កូវីដ​ ១៩​ ដើម្បី ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-02-01-1517-246525.html

​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ដាក់​ឱ្យ​ប្រើប្រាស់​ដែន​ជាតិ​ .kh

​យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ (MPTC)​ បាន​ដាក់​ឱ្យ​ដំណើរការ​ការ​ចុះបញ្ជី​ឈ្មោះ​ដែន​ជាតិ​តាម​ប្រព័ន្ធ​អន​ឡាញ​ជាមួយនឹង​ផ្នែក​បន្ថែម​ផ្លូវការ​ .kh​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ សម្រាប់​បុគ្គល​ និង​ស្ថាប័ន​នានា​ក្នុង​ការ​អភិវឌ្ឍន៍​គេហទំព័រ​របស់​ខ្លួន​ ដែល​នឹង​ប្រើប្រាស់ ...

​កង​ ​សុធា​
https://www.khmertimeskh.com/501231241/mptc-launches-online-domain-name-with-kh/

​រដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​គោលនយោបាយ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​ឆ្នាំ​នេះ​

​មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ (RGC)​ គ្រោង​នឹង​រៀបចំ​ និង​ដាក់​ចេញ​នូវ​គោលនយោបាយ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មុន​ដំណាច់ឆ្នាំ​២០២៣​ ដើម្បី​អភិវឌ្ឍ​ និង​លើកកំពស់​វិស័យ​ក្រៅ​ប្រព័ន្ធ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ក្រោម​សេដ្ឋកិច្ច​ផ្លូវការ​។​ ការ ...

​កង​ ​សុធា​
https://www.khmertimeskh.com/501230999/govt-to-launch-informal-economic-policy-this-year/

ការ​កើនឡើង​នៃ​ការ​ចុះបញ្ជី​អាជីវកម្ម​នៅ​កម្ពុជា​ ឆ្លុះ​បញ្ចាំង​ពី​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​

​ក្រសួងពាណិជ្ជកម្ម​បាន​ចុះបញ្ជី​ក្រុមហ៊ុន​ និង​សហគ្រាស​ថ្មី​ចំនួន​ ១០.៧០១​ ក្នុង​ឆ្នាំ​ ២០២២​ កើនឡើង​ ៤០​ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២១​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក្រោយ​ជំងឺ​រាតត្បាត​របស់​ប្រទេស​កម្ពុជា​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​ដែល​បាន ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3XWuW66

លោក ប៉ាន សូរ​ស័ក្តិ​៖ ​ស្ថានភាព​ទីផ្សារ​នាំចេញ​ទំនិញ​ពី​កម្ពុជា​នៅតែមាន​វិជ្ជមាន​ល្

ការធ្វើកំណែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់ផ្នែក ការពង្រឹង​ភាព​ប្រកួតប្រជែង​នៃ​ទំនិញ​នាំចេញ ការបង្ក​លក្ខណៈ​ងាយស្រួល និង​ការបង្កើត​បរិយាកាស​អំ​ណោ​យ​ផល​ដល់​ការធ្វើ​ធុរកិច្ច និង​វិនិយោគ បានធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ក្នុង​ឆ្នាំ​​ ២០២២ មាន​ប្រមាណ ៥២,៤២​ ពាន់​លាន​ដុល្លារ កើន ៩,១​ ភាគរយ​ បើ​ធៀប​ទិន្នន័យ​ឆ្នាំ​ ២០២១​។ នេះ​បើតាម​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-01-31-1050-246463.html

ផលិតផល​ចំនួន ៤​ ស្ថិតក្នុង​ដំណើរការ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ (GI)

អ្នកជំនាញ​អះអាងថា ផលិតផល​ដែល​ចុះបញ្ជី​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​​ (GI) នឹង​ទទួលបាន​ការការពារ​តាមផ្លូវ​ច្បាប់ មាន​ទីផ្សារ​ធំ​ទូលាយ និង​អ្នក​ផលិត​នឹង​ទទួលបាន​តម្លៃបន្ថែម​កាន់តែ​ខ្ពស់ ខណៈ​គិត​ត្រឹម​ចុងឆ្នាំ​ ២០២២ មាន​ផលិតផល​ក្នុងស្រុក​ចំនួន ៤ ស្ថិតក្នុង​ដំណាក់កាល​រៀបចំ និង​ត្រៀម​បញ្ចប់​នីតិវិធី​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​នៅ ក្រសួងពាណិជ្ជកម្ម​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-02-01-0930-246504.html

ក្រសួងពាណិជ្ជកម្ម​រកបាន​ ១៥​ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២២

​យោង​តាម​របាយការណ៍​មួយ​បានឱ្យ​ដឹង​ថា​ ក្រសួងពាណិជ្ជកម្ម​រក​ចំណូល​បាន​ជាង​ ១៥​ លាន​ដុល្លារ​ ដើម្បី​ជំរុញ​ថវិកាជាតិ​ ដែល​កើនឡើង​ជាង​ ៦​ ភាគរយ​នៅ​ឆ្នាំ​២០២១​។​ ...

ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/cambodia-moc-earns-15m-in-2022

ការ​ឈូសឆាយ​ផ្លូវ​ថ្មី​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ​៤ ឆ្ពោះទៅ​ភ្នំ​បូកគោ​សម្រេច​ជាង ​៤០ ​គីឡូម៉ែត្រ​

​យោងតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា កាលពី​ថ្ងៃទី​ ២៩ ខែមករា ថា លោក សុខ គង់ ប្រធាន​ក្រុមហ៊ុន​សុខា​អចលនទ្រព្យ Sokha Real Estate បាន​ចុះ​ត្រួតពិនិត្យ ការស្ថាបនា​ផ្លូវ ១ ​ខ្សែ​ត​ភ្ជាប់​ឧទ្យាន​ជាតិ ព្រះមុនីវង្ស​បូកគោ ឆ្ពោះទៅកាន់​ផ្លូវជាតិ​លេខ​ ៤ ដែលមាន​ប្រវែង​សរុប ​៦១​ គីឡូម៉ែត្រ រហូតមកដល់​ពេលនេះ ឈូសឆាយ​សម្រេចបាន ប្រមាណ​ជាង ៤០​ គីឡូម៉ែត្រ​ហើយ​។​ ...

សែម ពិសី
https://www.postkhmer.com/national/2023-01-30-1648-246441.html

ភ្នាក់​ងារ​ជំរុញ​ពាណិជ្ជ​កូរ៉េ​អះ​អាង​ថា នឹង​ជំរុញ​វិនិយោ​គិន​កូរ៉េ​ឱ្យមក​រកស៊ី​លើ​វិស័យ​រថ​យន្ត​នៅ​កម្ពុជា​

នៅ​ក្នុង​ជំនួប​ជា​មួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​នៅ​ទីក្រុង​សេ​អ៊ូ​ល​ប្រទេស​កូរ៉េខាង​ត្បូង​កាល​ពីពេល​ថ្មីៗ​នេះ​ លោក ​YU Jeoung Yeol បាន​បង្ហាញ​ជំនឿ​យ៉ាង​មុត​មាំថា ​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​រវាង​កម្ពុជា​និង​កូរ៉េ​ នឹង​ជំរុញ​ការធ្វើ​ពាណិជ្ជ ...

វណ្ណ សុជាតា
https://www.postkhmer.com/business/2023-01-30-1613-246438.html

កម្ពុជា​ខាតបង់​ប្រមាណ​ $១៣៧,៧​ លាន​ជា​រៀងរាល់ឆ្នាំ​ ដោយសារ​ការមិន​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ

ប្រទេស​កម្ពុជា មានការ​ខាតបង់​ទឹកប្រាក់​ប្រមាណ​ ​១៣៧,៧​ លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ ដោយសារតែ​ការមិន​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ពេញលេញ ដែល​ការខាតបង់​នេះ ​គឺ​រាប់បញ្ចូល​ទាំង​បន្ទុក​ចំណាយ​បន្ថែម​ទៅលើ​ប្រព័ន្ធ​សុខាភិបាល អត្រា​មរណៈ និង​ការខាតបង់​ពី​ការខូចខាត​ផ្នែក​សតិបញ្ញា​របស់​កុមារ​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួងសុខាភិបាល អង្គការ ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-01-31-0920-246464.html

កម្ពុជា​រកចំណូលបាន​ជាង​ $១៥ ​លាន​ពី​ធនធាន​រ៉ែ​មាស គិត​ត្រឹម​ដំណាច់ឆ្នាំ ​២០២២

កម្ពុជា​រកចំណូលបាន​ជាង​​ ១៥​ លាន​ដុល្លារ​ពី​ធនធាន​រ៉ែ​មាស ​ដែល​ក្រុមហ៊ុន​ចម្រាញ់​បាន​ប្រមាណ​ជាង ​៥,៣ ពាន់​តោន​គិត​ត្រឹម​ដំណាច់ ឆ្នាំ​ ២០២២ បន្ទាប់ពី​អាជីវកម្ម​រុករក​នេះ​ត្រូវបាន​ចាប់ផ្តើម​លើកដំបូង​កាលពី​ខែមិថុនា ឆ្នាំ ២០២១​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-01-31-0930-246466.html

GDT​ សម្រួលការ​អនុវត្ត​អាករ​លើ​តម្លៃបន្ថែម​ចំពោះ​ប្រតិបត្តិ​ការពា​ណិ​ជ្ច​កម្ម​តាម​ប្រ​ព័​ន្ឋ​អេ​ឡិច​ត្រូ​និក​

​អគ្គនាយកដ្ឋាន​ព​ន្ឋ​ដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​បាន​ចេញ​សេចក្តីណែនាំ​ស្តី​ពី​ការ​សម្រួលការ​អនុវត្ត​អាករ​លើ​តម្លៃបន្ថែម​ចំពោះ​ប្រតិបត្តិ​ការពា​ណិ​ជ្ច​កម្ម​តាម​ប្រ​ព័​ន្ឋ​អេ​ឡិច​ត្រូ​និក​។​ ...

​កង​ ​សុធា​
https://bit.ly/3wFlzLU

អាជីវកម្ម​ថ្មី​ជាង​ ១០.៧០០​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២២​ កើនឡើង​ ៣៩​ ភាគរយ​

​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ កម្ពុជា​បាន​ចេញ​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​ដល់​ក្រុមហ៊ុន​ថ្មី​ចំនួន​ ១០,៧០១​ ក្នុង​ឆ្នាំ​២០២២​ កើនឡើង​៣៩​ ភាគរយ​ពី​ក្រុមហ៊ុន​ចំនួន​ ៧,៦៧៧​ ក្នុង​ឆ្នាំ​២០២១​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3HIlXj4

ក្រសួងយុត្តិធម៌ និង​ការិយាល័យ​មេធាវី Building Bridge USA ចុះ MoU លើការ “លើក​កម្ពស់​ចំណេះដឹង​ផ្នែក​ច្បាប់ និង​ការ​ប្រើប្រាស់​បណ្ណាល័យ​ច្បាប់​អេឡិចត្រូនិក”

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ តំណាង​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បាន​ធ្វើការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ក្រសួង​យុត្តិធម៌​កម្ពុជា ជាមួយ​ការិយាល័យ​មេធាវី Building Bridge USA (BBUSA) លើ​ការ “លើក​កម្ពស់​ចំណេះដឹង​ផ្នែក​ច្បាប់ និង​ការ​ប្រើប្រាស់​បណ្ណាល័យ​ច្បាប់​អេឡិចត្រូនិក”នៅ​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ ២០២៣ នៅ​រាជបណ្ឌិត្យ​សភាវិជ្ជាជីវៈ​តុលាការ។ ...

ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2023-01-28-0904-246375.html

​ក្រសួងបរិស្ថាន​ប្រកាស​បើក​គម្រោង «​លើកកម្ពស់​សេដ្ឋកិច្ច​មូលដ្ឋាន​តាមរ​យៈ​ការអនុវត្ត​កសិរុក្ខកម្ម និង​ក្សេ​ត​បរិស្ថាន​» នៅ​ស្រុក​ក្រវាញ ខេត្តពោធិ៍សាត់

ក្រសួងបរិស្ថាន​ប្រកាស​បើក​គម្រោង «​លើកកម្ពស់​សេដ្ឋកិច្ច​មូលដ្ឋាន​តាមរ​យៈ​ការអនុវត្ត​កសិរុក្ខកម្ម និង​ក្សេ​ត​បរិស្ថាន​» នៅ​ស្រុក​ក្រវាញ ខេត្តពោធិ៍សាត់ ដែលមាន​រយៈពេល​ ២​ ឆ្នាំ ក្រោម​ហិរញ្ញប្បទាន​របស់​ក្រសួងបរិស្ថាន​។ ...

រី សុចាន់
https://www.postkhmer.com/national/2023-01-28-1329-246387.html

ក្រសួង​វប្បធម៌​ ជំរុញ​ក្រសួង​ពាក់ព័ន្ធ​ឱ្យ​ជួយ​ទប់ស្កាត់​រាល់​ការ​វាយ​បំផ្លាញ​សំណង់​បេតិកភណ្ឌ​

​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បាន​ជំរុញ​ដល់​សមត្ថកិច្ច​ និង​អាជ្ញាធរ​ ដែល​ស្ថិត​ក្នុង​សេនាធិការ​របស់​ក្រសួង​ចំនួន​បី​ ចូលរួម​ការពារ​វត្ថុ​បុរាណ​ និង​សំណង់​បេតិកភណ្ឌ​ ជា​ពិសេស​ នៅ​តាម​វត្ត​អារាម​ទូ​ទាំង​ប្រទេស​ ដើម្បី​បង្ក្រាប​ ព្រមទាំង​ទប់ស្កាត់​រាល់​ការ​រំលោភ​បំពាន​ និង​វាយ ...

ហង្ស ពណ្ណរាយ
https://bit.ly/40aCio1

យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី២ នឹង​ចាប់ផ្តើម​នា​ខែមីនា ខាងមុខ​នេះ

យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី២ នឹង​ចាប់ផ្តើម​នៅ​ខែមីនា ឆ្នាំ ២០២៣ ខាងមុខ​នេះ ដើម្បី​ជំរុញ​បន្ត​ឱ្យ​ប្រជាពលរដ្ឋ និង​អ្នកជួញដូរ ចូលរួម​ការពារ​សត្វ​ព្រៃ​ដែល​នៅ​សេសសល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យបាន​គង់វង្ស។ ...

ជា សុខនី
https://www.postkhmer.com/national/2023-01-27-0943-246348.html

ស្ថានទូត​អង់គ្លេស​នឹងបើក​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់ ​លើ​គម្រោង​សិក្សា​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ MRT ក្នុង​រាជធានី​ភ្នំពេញ

លោក Dominic Williams ​ឯកអគ្គ​រាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ចក្រភព​អង់គ្លេស ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​អញ្ជើញ​ថ្នាក់​ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ចូលរួម​​ក្នុង​កម្មវិធី​ពិភាក្សា​ពិគ្រោះ​យោបល់ អំពី​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន ជាពិសេស​លើ​គម្រោង​សិក្សា​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ MRT ក្នុង​រាជធានី​ភ្នំពេញ។ ...

ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2023-01-27-0823-246364.html

កម្ពុជា​ច្រាន​ចោល​ខ្លឹម​សារព័ត៌​មាន​ ដែល​ចុះ​ផ្សាយ​ថា កម្ពុជា​ផ្តល់​ជំនួយ​យោធាដល់​អ៊ុយ​ក្រែន

ក្រសួង​ការប​រទេ​ស​កម្ពុជា បាន​ចេញ​សេច​ក្តីថ្លែង​ការ​ណ៍ប​ដិសេធ​ និ​ងច្រា​នចោ​ល ខ្លឹម​សា​រព័ត៌មា​ន​ ដែ​លចុះ​ផ្សា​យ​ថា​ ក​ម្ពុជា​បា​ន​ផ្តល់​ជំនួ​យយោ​ធាដ​ល់អ៊ុ​យ​ក្រែន ​ពាក់​ព័ន្ធ​ការ​ផ្តល់​ជំនួយប​ណ្តុះ​បណ្តាល​បច្ចេ​កទេ​សដោះ​មីន ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-01-25-1940-246282.html

ស្ថាប័ន​ជំនាញ កំពុង​រួមគ្នា​លើកកម្ពស់​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​នៃ​ប្រព័ន្ធ​សារព័ត៌​មាននៅ​កម្ពុជា

អ្នកជំនាញមកពី​គណៈកម្មការ​ទី៥ នៃរដ្ឋសភា​ តំណាង​គណៈកម្មការ​ពា​ក់​ព័ន្ធ​ និង​ក្រសួង​ព័ត៌មាន បាននិងកំពុង​រួមគ្នា​ជំរុញ​លើកកម្ពស់​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​នៃ​ប្រព័ន្ធ​សារព័ត៌​មាននៅ​កម្ពុជា ខណៈ​ស្ថាប័ន​ទាំងនេះ​យល់ថា ព័ត៌មាន​គឺមាន​សារៈសំខាន់​បំផុត សម្រាប់​ការរស់នៅ​រប​ស់​ប្រជាពលរដ្ឋ​ក្នុង​សតវត្សរ៍​ថ្មី​នេះ។ ...

សែម ពិសី
https://www.postkhmer.com/national/2023-01-26-1852-246325.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

fxmMj
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!