កិច្ចសហការក្នុងតំបន់មានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមអ៊ីនធឺណិតនៅខេត្តព្រះសីហនុ

អាជ្ញាធរខេត្តព្រះសីហនុកំពុងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមអ៊ីនធឺណិត ដោយលើកឡើងពីភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មទាំងនេះ និងតម្រូវការនៃកិច្ចខិតខំប្រឹងប្រែងនៃការអនុវត្តច្បាប់កាន់តែខ្លាំង។ ការអំពាវនាវនេះកើតឡើងមុនកិច្ចប្រជុំកំពូលវិនិយោគក្នុងគោលបំណងទាក់ទាញវិនិយោគិន និងដោះស្រាយអគារដែលមិនទាន់បញ្ចប់ការសាងសង់ក្នុងខេត្តព្រះសីហនុ។​ ...

គុជ ស៊ីកុល
https://kiripostkhmer.com/stories/regional-cooperation-crucial-to-combat-online-fraud-in-preah-sihanouk

សេវារថយន្តក្រុងភ្នំពេញត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធី Google Maps

សេវារថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញបានប្រកាសបញ្ចូលសេវាកម្មរបស់ខ្លួនទៅក្នុងមុខងារ Google Transit របស់ Google Maps ជាផ្លូវការហើយ។ ការអភិវឌ្ឍន៍ថ្មីនេះមានគោលបំណងផ្តល់ជូនអ្នកដំណើរនូវមធ្យោបាយងាយស្រួល និងមានប្រសិទ្ធភាពជាងមុនក្នុងការរៀបចំផែនការធ្វើដំណើរតាមសេវាសាធារណៈរបស់ពួកគេ។ ...

សេង ម៉េងហេង
https://kiripostkhmer.com/stories/phnom-penh-bus-service-integrated-into-google-maps

ពលរដ្ឋព្យាយាមរក្សាតុល្យភាពប្រាក់ចំណូលនិងចំណាយ ស្របពេលការចាយវាយលើថ្លៃជីវភាពកើនខ្ពស់

កំណើនការចំណាយលើថ្លៃជីវភាពរស់នៅក្នុងប្រទេសកម្ពុជា បានធ្វើឱ្យពលរដ្ឋជួបការលំបាកក្នុងការរក្សាតុល្យភាពប្រាក់ចំណូល និងការចំណាយ។ ពលរដ្ឋជាច្រើនជួបការលំបាកក្នុងការផ្គត់ផ្គង់ជីវភាព ដែលត្រូវឱ្យពួកគេធ្វើការច្រើនម៉ោងក្នុងមួយថ្ងៃ។ តើ​ពលរដ្ឋអាច​ថ្លឹងថ្លែង​ចំណូល និង​ចំណាយបា​នដោយ​របៀបណា​ ក្នុង​បរិយាបទដ៏​លំបាក​បែបនេះ? អត្ថបទនេះ​នឹងស្វែងយល់ពីការកើនឡើងថ្លៃចំណាយរស់នៅប្រចាំថ្ងៃ ប្រភពចំណូលថ្មីៗ និងយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។ ...

សេង ម៉េងហេង
https://kiripost.com/stories/balancing-income-and-expenses-in-cambodia/kh

​ពលរដ្ឋ​ជាង​ ២​ ០០០​គ្រួសារ​ ក្នុង​១០​សង្កាត់​ នៃ​ខណ្ឌដង្កោ​ រង​គ្រោះ​ដោយសារ​ទឹកជំនន់​

​ប្រជាពលរដ្ឋ​ជាង​ ២​ ០០០​គ្រួសារ​ ស្ថិត​នៅ​ផ្នែក​ខ្លះ​ក្នុង​សង្កាត់​ចំនួន​១០​ នៃ​ភូមិសាស្ត្រ​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ រង​គ្រោះ​ដោយសារ​ទឹកជំនន់​ ដែល​ប្រភព​ទឹក​ចេញពី​ស្ទឹង​ព្រែក​ត្នោត​។​ ...

ហង្ស ពណ្ណរាយ
https://tinyurl.com/3yjztwwc

គម្រោង​ប្រែក្លាយ​កាក​សំណល់​ប្លា​ស្ទិ​ក​ទៅ​ជា​គ្រឿង​សង្ហា​រឹម​ ទទួល​បានការ​សរសើរ​

គម្រោង​ឯកជន​ថ្មី​ដែល​ប្រែក្លាយ​កាក​សំណល់​ប្លា​ស្ទិ​ក​ទៅ​ជា​គ្រឿងសង្ហារិម​ បាន​ទទួល​ការ​សរសើរ​ពី​មន្ត្រីជាន់ខ្ពស់​ខេត្ត​ចំពោះ​ការ​រួមចំណែក​ក្នុង​ សេដ្ឋកិច្ច​រាង​ជា​រង្វង់​ ដែល​ព្រះរាជាណាចក្រ​បាន​និង​កំពុង​ដឹកនាំ​។​ ...

ញាន ចំរុង
https://www.khmertimeskh.com/501342636/project-turning-plastic-waste-into-furniture-wins-praise/

មន្ទីរ​ពេទ្យ​ជាតិ​តេ​ជោ​សន្ដិ​ភាព​គ្រោង​នឹង​បញ្ចប់​ការ​សាង​សង់​ជា​ស្ថាពរ និង​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ខែ​មិថុនា​ខាង​មុខ

ក្រសួង​សុខាភិ​បាល និង​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា ​មន្ទីរ​ពេទ្យ​ជាតិ​តេ​ជោ​សន្ដិ​ភាព​គ្រោង​នឹង​បញ្ចប់​ការ​សាង​សង់​រួច​ជា​ស្ថាពរ​ និង​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ខែ​មិថុនា​ ឆ្នាំ​ ២០២៣ ខាង​មុខ ដែល​មន្ទីរ​ពេទ្យ​នេះ​នឹង ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-04-12-1539-249055.html

ខេត្ត​ព្រះ​សីហ​នុ​នឹង​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​ក្លាយ​ខ្លួន​ជាទី​ក្រុង​ឆ្លាត​វៃ​

​ក្រុងព្រះសីហនុ​ត្រូវ​បាន​ជ្រើសរើស​ជាទី​ក្រុង​មួយ​ក្នុង​ចំនោម​ទីក្រុង​បី​ទៀត​ក្នុង​តំបន់​ដែល​នឹង​ត្រូវ​ចូលរួម​ក្នុង​កិច្ច​ផ្តួចផ្តើម​ពិសោធន៍​ច្នៃប្រឌិត​ទីក្រុង​ឆ្លាត​វៃ​ ដើម្បី​ក្លាយ​ខ្លួន​ជាទី​ក្រុង​ឆ្លាត​វៃ​។​ ជាមួយ​គ្នា​នេះ​ដែរ​ក្រុម​អ្នក​ Startup​ ត្រូវ​បាន​អំពាវនាវ ...

ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/cambodia-sihanoukville-selected-to-transform-into-smart-city

ក្រុងព្រះសីហនុ​ នឹង​ស្តារ​អាគារ​ដែល​បោះបង់​ចោល​ឡើង​វិញ​

​មាន​អគារ​ដែល​គេ​បោះបង់​ចោល​ចំនួន​ ៤០០​ នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ហើយ​អាជ្ញាធរ​កំពុង​គិតគូរ​ដោះស្រាយ​បញ្ហា​នេះ​។​ លោក​ គួ​ច​ ចំរើន​ អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ថ្លែង​ថា​ ក្រុងព្រះសីហនុ​មាន​អគារ​ខ្ពស់ៗ​ចំនួន​ ១.០០៦​ អគារ​ ក្នុង​នោះ​ ៣៥៩​ អគារ ...

ស៊ុន មិនា
https://www.khmertimeskh.com/501240334/sihanoukville-to-inject-life-into-abandoned-buildings/

HTTH កំពុង​សិក្សា​គម្រោង​វិនិយោគ​កោះ​ថ្មី នៅក្នុង​ខេត្ត​ព្រះសីហនុ​

ក្រុមហ៊ុន​ក្នុងស្រុក HTTH Island Investment Co.Ltd កំពុងធ្វើការ​សិក្សា​លើ​គម្រោង​វិនិយោគ​កោះ​ថ្មី ដែលមាន​ផ្ទៃដី ១ ៦៦៨ ហិកតា​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​អភិវឌ្ឍ​ទៅជា​តំបន់​អេកូ​ទេសចរណ៍​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-02-01-1103-246498.html

ស្ថាប័ន​ពាក់ព័ន្ធ រៀប​កិច្ចប្រជុំពិភាក្សា​ស្តីពី​ការ​គ្រប់​គ្រង​សំណល់​សមុទ្រ ដើម្បី​ប្រមូល​ធាតុ​ចូល​

ស្ថាប័ន​រដ្ឋាភិបាល និង​ដៃគូ​ជាតិ​-​អន្តរជាតិ បាន​រៀច​បំ​កិច្ចប្រជុំ​ស្តីពី​ការ​គ្រប់​គ្រង​សំណល់​សមុទ្រ (Marine Debris)​ ពិសេស​សំណល់​ប្លា​ស្ទិ​ក​នៅតាម​គោលដៅ​ទេសចរណ៍ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដើម្បី​ប្រមូល​ធាតុ​ចូល​សម្រាប់​រៀបចំ​ផែនការ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ការ​គ្រប់​គ្រងសំណល់​ប្លា​ស្ទិ​កមាន​ប្រសិទ្ធ​ភាព​។​ ...

ឡាយ សាមាន
https://www.postkhmer.com/national/2023-01-29-1813-246414.html

​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹកស្អាត​ថ្មី​នៅ​ខេត្តបាត់ដំបង ​នឹង​ឆ្លើយតប​តម្រូវការ​របស់​ពលរដ្ឋ​នៅ​តំបន់​ឆ្ងាយៗ

គម្រោង​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ស្ថិតនៅក្នុង​ក្រោម​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ខេត្ត ( Provincial water supply and Sanitation project ) ដែល​ទទួលបាន​ហិរញ្ញប្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​សហ​ហិរញ្ញប្បទាន​ដោយ ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ព្រមទាំង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ស្ថិតក្នុង​ភូមិ​កំពង់​សី​មា សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់ ...

យុទ្ធ វីរៈ
https://www.postkhmer.com/national/2023-01-26-1715-246312.html

មន្ត្រី​អន្តរ​ក្រសួង-ស្ថាប័ន​បើក​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា ដោះស្រាយ​គម្រោង​វិនិយោគ​ដែល​ជាប់គាំង​ក្នុង​ខេត្ត​ព្រះសីហនុ

មន្ត្រី​ជំនាញ​ពាក់ព័ន្ធ កាលពី​រសៀល​ថ្ងៃទី​១៩ខែមករា បាន​បើក​កិច្ចប្រជុំ​អន្តរ​ក្រសួង-ស្ថាប័ន​ដើម្បី​ពិភាក្សា​លើ​ការរៀបចំ​វិធានការ​លើក​ទឹកចិត្ត និង​វិធានការ​ជាកញ្ចប់​សម្រាប់​ដោះស្រាយ​គម្រោង​វិនិយោគ​ដែល​ជាប់គាំង​ក្នុង​ខេត្ត​ព្រះសីហនុ។ ...

ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/business/2023-01-20-0903-246130.html

សេចក្តីព្រាង​គោលនយោបាយ​គ្រប់គ្រង​និង​ប្រើប្រាស់​ដីធ្លី ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​ឆ្នាំ២០២២-២០៣៨ ត្រូវ​បាន​អនុម័ត

កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតី​ភាព​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ពិនិត្យ ពិភាក្សា និង​បាន​សម្រេច​ឯកភាព នា​ថ្ងៃ​សុក្រ​ថ្ងៃ​ទី​១៣ ខែ​មករា​នេះ លើ​សេចក្តី​ព្រាង​គោលនយោបាយ​គ្រប់គ្រង និង ប្រើប្រាស់​ដីធ្លី ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូពហុបំណង​ឆ្នាំ ២០២២-២០៣៨។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី។ ...

ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2023-01-14-1017-245905.html

ពលរដ្ឋ​មួយចំនួន​បង្ហាញ​ការពេញ​ចិត្ត​ក្រុមហ៊ុន​ប្រមូល​សំរាម​នៅ​ភ្នំពេញ ​និង​ស្នើឱ្យ​ពង្រឹង​បន្ថែម​ទៀត

កាលពី​ដើម​ឆ្នាំ ២០២១ ​ក្រុមហ៊ុន​ប្រមូល​សំរាម​ចំនួន ៣ ​មាន​ក្រុមហ៊ុន​ មីហ្ស៊ុដា​ សានី​ថេ​សិន ​ខេមបូឌា ​ឯ.ក ក្រុមហ៊ុន​ស៊ីន​ទ្រី​ ខេមបូឌា ​ និង​ក្រុមហ៊ុន​៨០០​ស៊ូ​ភើ-ហ្គា.​អ៊ី.យ៉ា ​បានចេញ​ប្រតិបត្តិការ​ទៅតាម​ទីតាំង​ដែល​បានកំណត់ ​ក្រោយពី​ទទួលបាន​សិទ្ធិ ​និង​ធ្វើ​កិច្ចសន្យា​ពី​សាលា​រាជធានី​ភ្នំពេញ។ គិត​ត្រឹម​ខែតុលា ​ឆ្នាំនេះ ​ក្រុមហ៊ុន​ទាំង៣ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-11-02-1701-243048.html

រដ្ឋ​សម្រេច​បង្កើត​ក្រុម​ដោះស្រាយ​បញ្ហា​សំណង់​នៅ​ខេត្ត​ព្រះសីហនុ

រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​អន្តរក្រសួង និង​ស្ថាប័ន​ដើម្បី​បង្កើត​យន្តការ​ដោះស្រាយ​បញ្ហា​អគារ​ដែល​កំពុង​ជាប់គាំង​មិនទាន់​សាងសង់​រួច​នៅ​ខេត្ត​ព្រះ​​សីហនុ​ ដែល​​គម្រោង​ភាគច្រើន​កាន់​កាប់​ដោយ​វិនិយោគិន​ជនជាតិ​ចិន​។​ ​យោងតាម​មន្ដ្រីជាន់ខ្ពស់​ក្រសួង​រៀប​ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បច្ចុប្បន្ន ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-11-03-0859-243058.html

ផ្លូវ​ល្បឿន​លឿនទី​១​ វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​ ជំរុញ​លំហូរ​ភ្ញៀវ​ទេសចរ​មក​ខេត្ត​ជាប់មាត់​សមុទ្រ​៖​ នាយក​រដ្ឋមន្ត្រី​

​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ យានយន្ត​ប្រមាណ​ ២០​ម៉ឺន​គ្រឿង​ បាន​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​បង្អស់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ចាប់តាំងពី​បើក​ឱ្យ​សាធារណជន​ប្រើប្រាស់​សាកល្បង​ដោយ​ឥត​គិតថ្លៃ ...

Xinhua
https://global.chinadaily.com.cn/a/202210/17/WS634cfca3a310fd2b29e7cf2f.html

នាយក​ក្រុមហ៊ុន​បុរី​អរ​គី​ដេ​ ទទួល​បាន​ដី​ ៦៧​ ហិ​កតា​នៅ​បឹង​តា​មោក​

​សហការី​អាជីវកម្ម​របស់​កូនស្រី​នាយក​រដ្ឋមន្ត្រី​ទទួល​បាន​ដី​៦៧​ហិ​កតា​ពី​រដ្ឋ​នៅ​បឹង​តា​មោក​ដែល​កំពុង​ចាក់​ដី​បំពេញ​យ៉ាង​លឿន​ក្នុង​រាជធានី​ភ្នំពេញ​។​ បឹង​តា​មោក​ ដែល​ជា​បឹង​ចុង​ក្រោយ​មួយ​របស់​ទីក្រុង​ ត្រូវ​បាន​គេ​យក ...

ម៉ិច ដារ៉ា
https://vodenglish.news/orkide-director-gets-67-hectares-on-boeng-tamok/

រដ្ឋាភិបាល​បើក​កិច្ចប្រជុំ​បន្ថែម​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​មនុស្ស

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល កាលពីថ្ងៃចន្ទម្សិលមិញនេះ ​បាន​បើក​កិច្ច​ប្រជុំ​​ស្ដីពីការជួញដូរមនុស្ស ខណៈអាជ្ញាធរខេត្តព្រះសីហនុបានបញ្ជាឱ្យម្ចាស់អគារទាំងអស់រាយការណ៍អំពីអ្នកស្នាក់​នៅជា​ជនបរទេស និងបុគ្គ​លិក​នៅ​ក្នុង​បរិវេណអគារ​របស់ខ្លួន ត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ ...

ម៉ិច ដារ៉ា
https://www.vodkhmer.news/2022/09/13/more-government-meetings-held-over-human-trafficking/

មេខ្លោង​បំផុស​ឱ្យ​ពលរដ្ឋ​ទៅ​ទន្ទ្រាន​យក​ដី​រដ្ឋ ចេញ​សារភាព​កំហុស ក្រោយ​មានការ​ណែនាំ​ពី​នាយករដ្ឋមន្ត្រី​

ក្រោយពី​មានការ​ណែនាំ​ពី​លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន ​ឱ្យ​មេខ្លោង​ដែល​បន្លំ​ធ្វើជា​ជនរងគ្រោះ​ក្នុងករណី​វិ​វា​ទដី​ធ្លី​ហើយ​ប្រមូលផ្ដុំ​ពលរដ្ឋ​ចូលទៅ​ទន្ទ្រាន​ដី​រដ្ឋ កាលពី​ថ្ងៃទី​ ១៧ ខែសីហា ចេញ​សារភាព មាន​មេខ្លោង​ចំនួន​៣​នាក់ បាន​ចេញមុខ​ទទួលកំហុស​ និង​សារភាព ចំពោះ​ទង្វើ​បំផុសបំផុល​ពលរដ្ឋ ឱ្យ​ចូលទៅ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ របស់​រដ្ឋ ក្នុង​ដែន ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-08-21-1759-239993.html

ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ និង​នវានុវត្តន៍​ជា​គន្លឹះ​ទៅ​កាន់​ទីក្រុង​ប្រកបដោយ​និរន្តរភាព​

​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ទីក្រុង​ពិភពលោក​ឆ្នាំ​ ២០២២​ នៅ​ប្រទេស​សិង្ហ​បុរី​ អភិបាលក្រុង​ម្នាក់​បាន​និយាយ​ថា​ ការ​អភិវឌ្ឍន៍​ជា​យុទ្ធសាស្ត្រ​ដែល​មានការ​ចូលរួម​និង​ការ​ច្នៃប្រឌិត​របស់​ប្រជាពលរដ្ឋ​ គឺជា​គន្លឹះ​ក្នុង​ការ​បង្កើត​ទីក្រុង​មួយ​ដែល​ប្រកបដោយ​និរន្តរភាព​នា​ពេល​អនាគត​។​ ...

ថៃ សុធា
https://kiripost.com/stories/citizen-participation-and-innovation-key-to-sustainable-cities

អាជ្ញាធរខេត្ត​ អភិវឌ្ឍ​បឹង​រលួស​ជា​រមណីយដ្ឋាន​ទេសចរណ៍

រដ្ឋបាលខេត្ត​បាត់ដំបង​ប្រកាស​ពី​គម្រោង​អភិវឌ្ឍន៍​បឹង​រលួស​ស្ថិតនៅ​ក្នុង​ភូមិ​តាគម ឃុំ​ពាមឯក ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង​ក្នុង​គោលបំណង​ថែរក្សា​ការពារ​បឹង​នេះ​ឱ្យ​គង់វង្ស​ចៀសវាង​មាន​ការរំលោភបំពាន​មក​លើដី​រដ្ឋ ដោយ​បង្កើត​ទៅជា​រមណីយដ្ឋាន​ទេសចរណ៍​ ដើម្បី​ទាក់​ភ្ញៀវទេសចរ​ឱ្យមក​កម្សាន្ត​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-06-15-1031-218251.html

ផ្សាររដ្ឋ​ទាំងអស់​ក្នុង​រាជធានី បើក​ដំណើរការ​វិញ​តែ​ត្រូវអនុវត្ត​​វិធាន​សុខាភិបាល

ផ្សាររដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​ជាធម្មតា​ចាប់ពី​ថ្ងៃទី​ ១៥ មិថុនា បន្ទាប់ពី​បាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​កាលពី​ពាក់កណ្តាល​ខែមេសា ដោយសារ​មាន​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ ដែល​មាន​អាជីវករ​ស្ទើរតែ​គ្រប់​ផ្សារ​រដ្ឋ​បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​នេះ​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-06-16-0903-218301.html

សាលាក្រុង​សម្រេច​បន្ត​បិទខ្ទប់​ភូមិសាស្ត្រ​មួយចំនួន​ក្នុង​តំបន់​ក្រហម​ និង​លឿងទុំ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ៧ ថ្ងៃ​ថែមទៀត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បានសម្រេច​បន្ត​វិធានការ​រដ្ឋបាល​សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​រយៈពេល ៧ ថ្ងៃ​បន្តទៀត ដោយ​គិត​ចាប់ពី​ម៉ោង​សូន្យ​ថ្ងៃទី ១៣ រហូតដល់​ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២១ នេះ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ដោយ​បែង​ចែក​ជា «តំបន់​ក្រហម តំបន់​លឿងទុំ និង​តំបន់​លឿង ខណៈ​តំបន់​ក្រហម​ត្រូវបាន​បង្រួម​មក​តូច​ជាង​មុន។ ...

មុំ គន្ធា
https://bit.ly/3eHIyOt

ការចាក់ដីលុបទន្លេមេគង្គទ្រង់ទ្រាយធំនាំឲ្យមានកង្វល់អំពីបញ្ហាប្រព័ន្ធអេកូឡូស៊ីនិងផ្លូវទឹក

ស្ទើររៀងរាល់ថ្ងៃរយៈ​ពេលមួយឆ្នាំកន្លងមកនេះ សាឡង់ជាច្រើនគ្រឿង  ដែល​ផ្ទុក​ខ្សាច់​រាប់ពាន់ម៉ែត្រគូប បានចាក់ខ្សាច់ចូលក្នុងទន្លេមេគង្គ​នៅកោះនរាហ៍ ដែលជាកោះតូចមួយ ទីដែលទឹកទន្លេមេគង្គហូរចូលទន្លេបាសាក់។ យោងតាមកម្មករនៅការដ្ឋានបូមខ្សាច់​បានឲ្យដឹងថា ខ្សាច់នេះត្រូវបានដឹកមកពីទន្លេមេគង្គផ្នែក​ខាង​លើ ដែលជាកន្លែង​បូម​យក​ខ្សាច់ដ៏ធំ ដើម្បី​យកមកចាក់បំពេញ​សម្រាប់គម្រោង​អភិវឌ្ឍន៍ខ្នាត​ធំថ្មី​បំផុត​របស់​ប្រទេសកម្ពុជា គឺទីក្រុងរណបដ៏ធំមួយស្ថិតនៅភាគអាគ្នេយ៍នៃរាជធានីភ្នំពេញ លើ​ទំហំ​សរុប​១២៥​ហិកតា។ ...

ស៊ន សារ៉ាត
https://khmer.cambojanews.com/large-scale-mekong-river-landfilling-draws-concern-eco-system-and-water-way/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

VF4td
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!