ចំនួនប្រជាជនកម្ពុជា និងអត្រាភាពក្រីក្រឆ្នាំ ២០១៥
ចំនួនប្រជាជនកម្ពុជា និងអត្រាភាពក្រីក្រឆ្នាំ ២០១៥
សំណុំទិន្នន័យនេះស្ថិតនៅក្នុងកម្រិតថ្នាក់ឃុំសង្កាត់, ស្រុកក្រុងខណ្ឌ, និងរាជធានីខេត្ត ដែលរួមបញ្ជូលទាំងព័ត៌មានអំពីចំនួនប្រជាជន និងគ្រួសារសរុប ព្រមទាំងអត្រានៃភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាឆ្នាំ ២០១៥។ ទិន្នន័យមិនមែនភូមិសាស្ត្រ ត្រូវបានទាញចេញពីឯកសារបោះពុម្ភផ្សាយរបស់ក្រសួងផែនការ ដែលមានឈ្មោះថា អត្រាភាពក្រីក្រតាមរាជធានីខេត្ត ក្រុងស្រុកខណ្ឌ និងឃុំសង្កាត់ ឆ្នាំ ២០១៥។ ក្រុមការងារទិន្នន័យ និងផែនទីអូឌីស៊ី បានប្រមូលព័ត៌មាន និងរួមបញ្ជូលវាជាមួយនឹងទិន្នន័យផែនទីគោលប្រទេសកម្ពុជាឆ្នាំ ២០១៤ ដែលចេញផ្សាយដោយការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) និងត្រូវបានចែករំលែកដោយ Humanitarian Data Exchange (HDX)។
License: CC-BY-SA-4.0