ស្រុកគោលដៅសម្រាប់ការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គម
ស្រុកគោលដៅសម្រាប់ការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គម
នេះគឺជាទិន្នន័យភូមិសាស្ត្រតំណាងអោយស្រុកដែលត្រូវបានជ្រើសរើសសម្រាប់ការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គម ដោយអង្គការសង្គមស៊ីវិលចំនួន ៥ រួមមាន អង្គការសង្គ្រោះកុមារ អង្គការទស្សនៈពិភពលោក អង្គការស្តារកម្ពុជា អង្គការឃែរ និងអង្គការសម្ព័ន្ធសុខភាពកុមារ និងសុខភាពបន្តពូជ (រ៉ាឆា)។ គម្រោងនេះមានគោលបំណងផ្តល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន ជាពិសេស ក្រុមដែលតំណាងឲ្យផលប្រយោជន៍របស់ស្ត្រី យុវវ័យ និងក្រុមជនងាយរងគ្រោះនានា ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
License: CC-BY-SA-4.0