ទីតាំងអណ្តូងទឹក(២០១០)
ទីតាំងអណ្តូងទឹកនៅក្នុងប្រទេសកម្ពុជា (២០១០)
បណ្តុំទិន្នន័យនេះមានផ្ទុកព័ត៌មានអំពីទីតាំងអណ្តូងទឹក គុណភាពទឹក (ការបំពុលដោយជាតិអាសេនិក, ជាតិដែក), ប្រភេទអណ្តូងខួង, អណ្តូងជីក និងស្រទាប់ថ្ម។ បណ្តុំទិន្នន័យផែនទីអណ្តូងទឹក គឺជាកិច្ចផ្តួចផ្តើមនៃក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា ដោយមានការគាំទ្រហិរញ្ញវត្ថុពីកម្មវិធីទឹក និងអនាម័យរបស់ធនាគារពិភពលោក និងបានចេញផ្សាយលើបណ្តាញនៅខែមីនា ឆ្នាំ ២០១០។ ទិន្នន័យពីមុនរបស់កម្រងទិន្នន័យគុណភាពទឹក, អណ្តូង និងជាតិអាសេនិក ត្រូវបានផ្តល់ដោយគម្រោង និងអង្គការនានាដូចជា៖ គម្រោងវិស័យផ្គត់ផ្តង់ទឹកស្អាត និងអនាម័យតំបន់ជនបទជុំវិញទន្លេសាប ផ្តល់មូលនិធិដោយធនាគារអភិវឌ្ឍន៍អាស៊ី ABD, អង្គការអភិវឌ្ឍន៍ធនធានអន្តរជាតិ (RDI), អង្គការ UNICEF និងអង្គការ World Vision International។ បណ្តុំទិន្នន័យនេះក៏អាចទាញយកបានពីគេហទំព័រ Cambodia WellMap នៅក្នុងទម្រង់Microsoft Access។ ក្រុមការងារផែនទី និងទិន្នន័យរបស់អូឌីស៊ីបានប្រមូលទិន្នន័យនេះ និងបម្លែងវាទៅជាទម្រង់ Shapefile KML និងGeojson ដបន្ទាប់មកចេញផ្សាយជាថ្មីនៅលើគេហទំព័ររបស់អូឌីស៊ី។
License: CC-BY-4.0