ព័ត៌មាន
រដ្ឋាភិបាលជប៉ុនជួយសាងសង់ស្ថានីយ៍អ៊ីដ្រូសែនតូចៗ
ដើម្បីលើកទឹកចិត្តដល់ការមកដល់នៃរថយន្តដែលដើរដោយថាមពលអ៊ីដ្រូសែន (FCV) រដ្ឋាភិបាលជប៉ុននឹងជួយសាងសង់ស្ថានីយ៍អ៊ីដ្រូសែនខ្នាតតូចទូទាំងប្រទេស។ ...
បណ្ដាញព័ត៌មានអាសុី
https://www.phnompenhpost.com/business/japan-govt-help-build-small-hydrogen-stations
ក្រសួងឧស្សាហកម្មដាក់ឱ្យប្រើប្រាស់វិបផតថលព័ត៌មានរបស់សហគ្រាសធុនតូច និងមធ្យមខ្មែរ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានដាក់ឱ្យដំណើរការគេហទំព័រសហគ្រាសធុនតូច និងមធ្យមខ្មែរ (KhmerSME) ដើម្បីផ្តល់លទ្ធភាពឱ្យសហគ្រាសធុនតូច និងមធ្យម (MSME) ទទួលបានព័ត៌មានអាជីវកម្មដ៏ទូលំទូលាយ ក៏ដូចជាទីផ្សារអាស៊ាន និងពិភពលោក។ ...
ម៉ៃ គុណមករា
http://phnompenhpost.com/business/industry-ministry-rolls-out-khmersme-information-portal
ឯកអគ្គរដ្ឋទូតអាមេរិកថាកម្ពុជាស្ថិតក្នុងជំហរប្រសើរក្នុងការដឹកនាំលើនិរន្តរភាព
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថារដ្ឋាភិបាលមានបញ្ហាប្រឈមជាច្រើនក្នុងការដោះស្រាយក្នុងនាមជាប្រធានអាស៊ាន ប៉ុន្តែអាចបង្ហាញពីភាពជាអ្នកដឹកនាំដ៏រឹងមាំលើការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។ ...
មីឆែល ហ្វឹន
https://bit.ly/3w8OTJR
CLA ចុះ MoU ជាមួយវន្តសាលា ដើម្បីបណ្តុះបណ្តាលធនធានមនុស្សលើវិស័យភ័ស្តុភារកម្ម
សមាគមភ័ស្តុភារកម្មកម្ពុជា និងក្រុមហ៊ុនវន្តសាលា ឯ.ក បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកិច្ចសហការជាដៃគូផ្នែកបច្ចេកវិទ្យាព័ត៌មាន ដើម្បីធ្វើការបណ្តុះបណ្តាលធនធានមនុស្សតាមប្រព័ន្ធអនឡាញ ឬ (E-Lear-ning Platform) លើវិស័យភ័ស្តុភារកម្ម និងស្ពានថ្នល់។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-10-28-1440-225846.html
កម្ពុជានឹងមានថាមពលសូឡាជិត ៤៩៥ មេហ្គាវ៉ាត់បន្ថែមត្រឹមឆ្នាំ ២០២៣
កម្ពុជានឹងទទួលបានថាមពលប្រមាណ ៤៩៥ មេហ្គាវ៉ាត់បន្ថែមពីរោងចក្រថាមពលសូឡាចំនួន ៧ ស្មើនឹង ២០ ភាគរយនៃការផ្គត់ផ្គង់ថាមពលសរុបត្រឹមឆ្នាំ ២០២៣ ដែលនឹងក្លាយជាប្រភពថាមពលដ៏សំខាន់ពីថាមពលកកើតឡើងវិញក្នុងការរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-10-28-1110-225843.html
ការនាំចេញនៃវិស័យកាត់ដេរ របស់កម្ពុជាកើនឡើង ១១,៤% ក្នុងខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១
អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ប្រទេសកម្ពុជា បាននាំចេញសម្លៀកបំពាក់មានតម្លៃ ៨,២៤១៧ ពាន់លានដុល្លារ ក្នុងចន្លោះខែមករា ដល់ខែកញ្ញាឆ្នាំនេះ ពោលគឺកើនឡើង ៨៤៣,៤ លានដុល្លារ ឬ ១១,៤ ភាគរយ ធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3vU6Qfe
ការនាំចេញកៅស៊ូរយៈពេល ៩ ខែ មានទឹកប្រាក់ជាង ២៦៥ លានដុល្លារ
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២១ ការនាំចេញកៅស៊ូរបស់កម្ពុជាមានចំនួន ១៧៤,១ ពាន់តោនស្មើនឹងតម្លៃ ២៦៥,៨ លានដុល្លារ កើនឡើង ៤៨,៣ ពាន់តោន ឬប្រមាណ ១១១,៦ លានដុល្លារ។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-10-28-1053-225849.html
កម្ពុជាប្តេជ្ញាចូលរួមការស្រាវជ្រាវលើប្រភពថាមពលប្រកបដោយសុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ
ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមក្នុងការស្រាវជ្រាវអំពីប្រភពថាមពលប្រកបដោយសុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ដើម្បីរួមចំណែកក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3pKGLOk
លោក ហ៊ុន សែន ស្នើសហរដ្ឋអាមេរិកបន្តគាំទ្រដល់អាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងស្តារសង្គមសេដ្ឋកិច្ចឡើងវិញ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសហរដ្ឋអាមេរិកបន្តគាំទ្រដល់អាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងស្តារសង្គមសេដ្ឋកិច្ចឡើងវិញ ខណៈសហរដ្ឋអាមេរិកប្តេជ្ញាបញ្ចប់ការរាតត្បាតជំងឺកូវីដ-១៩ និងធ្វើឱ្យមានវ៉ាក់សាំងជាង ៤០ លានដូស និងថវិកាជាង ២០០ លានដុល្លារ ដល់រដ្ឋសមាជិកអាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ...
រី សុចាន់
https://www.postkhmer.com/national/2021-10-28-0952-225834.html
គម្រោងឧបត្ថម្ភដោយសហភាពអឺរ៉ុបដើម្បីគាំទ្រដល់សហគមន៍នេសាទនៅបឹងទន្លេសាប និងខេត្តជាប់មាត់សមុទ្របានចាប់ផ្ដើមដំណើរការ
គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី២៧ ខែតុលា នូវគម្រោងចំនួនបួនដែលឧបត្ថម្ភដោយសហភាពអឺរ៉ុប ដើម្បីគាំទ្រដល់កំណើនបៃតង ការបង្កើតការងារ សេវាសង្គម និងការការពារធនធានធម្មជាតិអោយកាន់តែប្រសើរឡើងសម្រាប់សហគមន៍នេសាទ ក្នុងតំបន់បម្រុងជីវមណ្ឌលទន្លេសាបចំនួន១០ និងខេត្តជាប់មាត់សមុទ្រ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/2Zt7mV8
គសមក រៀបចំសិក្ខាសាលាស្តីពីទស្សនវិស័យនៃសេចក្តីព្រាងច្បាប់ បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) សហការជាមួយការិយាល័យឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) នឹងរៀបចំសិក្ខាសាលាថ្នាក់តំបន់នៅថ្ងៃទី ២៨ តុលា «ស្តីពីទស្សនវិស័យនៃសេចក្តីព្រាងច្បាប់ បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជាតាមគោលការណ៍ទីក្រុងប៉ារីស» ដើម្បីចែករំលែកបទពិសោធ និងប្រមូលធាតុចូលនានាសម្រាប់ការបង្កើតស្ថាប័នជាតិ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-10-28-0922-225830.html
នាយករដ្ឋមន្ត្រីកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី១
លោក ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អូស្ត្រាលីលើកទី១ ហើយទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអូស្ត្រាលី ខណៈដែលកម្ពុជានឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំក្រោយ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3BsQTOg
RUPP ចុះ MoU ជាមួយ ASU របស់អាមេរិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកឧត្តមសិក្សា
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យ Angelo State University (ASU) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៥ ខែតុលា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកឧត្តមសិក្សា និងពង្រីកវិសាលភាពលើការអភិវឌ្ឍកម្មវិធីអប់រំ និងការផ្លាស់ប្តូរនិស្សិតរវាងស្ថាប័នទាំង ២។ ...
រី សុចាន់
https://www.postkhmer.com/national/2021-10-27-1104-225778.html
មណ្ឌលព្យាបាលអ្នកញៀនថ្នាំ និងក្រសួងពាក់ព័ន្ធ បើកបង្រៀនជំនាញដល់ជនរងគ្រោះដោយគ្រឿងញៀន
មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នៅភូមិម៉ុងឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ សហការជាមួយក្រសួងពាក់ព័ន្ធបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដំបូងនៅកម្ពុជាដល់អ្នកញៀនគ្រឿងញៀន ដែលព្យាបាល និងស្ដារនីតិសម្បទារួច ដើម្បីឱ្យពួកគេមានមុខរបរ និងជំនាញចិញ្ចឹមជីវិតច្បាស់លាស់ ក្រោយពេលត្រឡប់ទៅកាន់សហគមន៍ ឬគ្រួសារ។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-10-26-0926-225678.html
ក្រសួងសុខាភិបាលលើកលែងការធ្វើចត្តាឡីស័កអ្នកជំងឺកូវីដ បន្ទាប់ពីបញ្ចប់ការព្យាបាល
ក្រសួងសុខាភិបាលប្រកាសលើកលែងកាតព្វកិច្ចធ្វើចត្តាឡីស័ករបស់អ្នកជំងឺកូវីដ-១៩ បន្ទាប់ពីបានបញ្ចប់ការព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ និងការព្យាបាលនៅតាមផ្ទះ។ ...
រី សុចាន់
https://www.postkhmer.com/national/2021-10-27-1024-225769.html
គិតត្រឹមថ្ងៃ ២៤ តុលា រដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ៦៧ ម៉ឺននាក់
គិតត្រឹមថ្ងៃទី ២៤ តុលា រាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ច បានបញ្ចប់ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ៦៧ ម៉ឺននាក់នៅទូទាំងប្រទេសក្នុងជុំទី ៦ លើកទី ៣ អំឡុងពេលប្រយុទ្ធនឹងកូវីដ ១៩ ដែលមានទឹកប្រាក់ចំនួនជាង ១២០ ប៊ីលានរៀល និងចាប់ផ្តើមជុំទី ៧ លើកទី ១ ពីថ្ងៃទី ២៣ តុលា ដល់ថ្ងៃទី ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-10-27-0944-225760.html
មន្ត្រីជំនាញចុះពិនិត្យផ្ទៃដីជាង ១ ម៉ឺនហិកតា មុនចុះបញ្ជីជូនពលរដ្ឋ
ក្រុមមន្ត្រីជំនាញនៃក្រសួងបរិស្ថាន បាននិងកំពុងចុះពិនិត្យផ្ទៃដីជាង ១ ម៉ឺនហិកតា និងស្ថានភាពជាក់ស្តែងនៃទីតាំងដីពាក់ព័ន្ធ បន្ទាប់ពីរដ្ឋបាលខេត្តមណ្ឌលគិរីស្នើទៅក្រសួង ដើម្បីធ្វើការចុះបញ្ជីដីធ្លីជាប្រព័ន្ធជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលឱ្យមានកម្មសិទ្ធិកាន់កាប់ស្របច្បាប់។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-10-26-1000-225686.html
កម្ពុជា-កូរ៉េខាងត្បូង យល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ត្រូវបានអនុម័តកាលពីថ្ងៃទី ២៦ ខែតុលា ដើម្បីត្រួសត្រាយផ្លូវសម្រាប់ប្រទេសទាំងពីរ ដើម្បីបង្កើនលំហូរពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/cambodia-south-korea-endorse-fta
ខេត្តព្រះសីហនុដាក់សាកល្បងគ្រោងការណ៍ទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់
ក្រសួងទេសចរណ៍បានប្រកាសថា កម្ពុជានឹងស្វាគមន៍ភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងរួច ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា នៅខេត្តព្រះសីហនុ រួមទាំងកោះរ៉ុងផងដែរ និងនៅតំបន់ដារ៉ាសាគរនៃខេត្តកោះកុង។ ...
មុំ គន្ធា
https://www.phnompenhpost.com/national/preah-sihanouk-set-pilot-jabbed-tourist-scheme
ប្រព័ន្ធចុះបញ្ជីដីខេត្តមណ្ឌលគិរីកំពុងដំណើរការ
ក្រុមការងាររបស់ក្រសួងបរិស្ថានកំពុងចុះពិនិត្យផ្ទៃដីជាង១ម៉ឺនហិកតាក្នុងខេត្តមណ្ឌលគិរី បន្ទាប់ពីរដ្ឋបាលខេត្តបានស្នើសុំឱ្យក្រសួងបង្កើតប្រព័ន្ធចុះបញ្ជីដែលអាចឱ្យអ្នកកាន់កាប់ដីទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់។ ...
ឡុង គីមម៉ារីតា
https://www.phnompenhpost.com/national/mondulkiri-land-registry-system-underway
រដ្ឋមន្ត្រីយុត្តិធម៌ណែនាំជាថ្មី ឱ្យពន្លឿននីតិវិធីនៅតុលាការ ដើម្បីរួមចំណែកដោះស្រាយភាពចង្អៀតក្នុងពន្ធនាគារ
រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ លោក កើត រិទ្ធ បានណែនាំជាថ្មី ដល់ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានី-ខេត្តឱ្យពន្លឿនចំណាត់ការនីតិវិធី នៅក្នុងដំណាក់កាលអយ្យការ ដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ ដើម្បីរួមចំណែកដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ពិសេសក្នុងបរិបទកូវីដ ១៩ នេះ។ នេះបើតាមសេចក្ដីណែនាំរបស់ក្រសួងយុត្ដិធម៌ចុះថ្ងៃទី ២៥ តុលា ឆ្នាំ ២០២១។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-10-27-0858-225749.html
ពាណិជ្ជកម្មកម្ពុជា-ជប៉ុនកើនដល់១,៥ពាន់លានដុល្លារ
ពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនឈានដល់ ១,៥០៩៤ ពាន់លានដុល្លារក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២១ កើនឡើង ១១,៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ពី ១,៣៥០ ពាន់លានដុល្លារ នេះបើយោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន។ ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/cambodia-japan-trade-tops-15b
កម្ពុជាបាននាំចេញកសិផលចំនួន ១.២០៤ តោនទៅកូរ៉េខាងត្បូង
ផលិតផលកសិកម្មសរុបចំនួន ១.២០៤ តោនត្រូវបាននាំចេញទៅកាន់សាធារណរដ្ឋកូរ៉េក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ កើនឡើង ១០៦% បើធៀបនឹងឆ្នាំមុន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Ein18M
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយជាមួយកូរ៉េខាងត្បូង
កម្ពុជា និងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដោយកាត់បន្ថយពន្ធនាំចូលជាង ៩០ ភាគរយ។ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយលោក YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េខាងត្បូងនៅក្នុងសន្និសិវីដេអូកាលពីម្សិលមិញ។ ...
មីឆែល ហ្វឹន
https://bit.ly/3Enk5rx