ព័ត៌មាន​

កម្ពុជាផ្តល់អាជ្ញាប័ណ្ណវិនិយោគដល់គម្រោងថ្មីចំនួន ៣ ដែលមានតម្លៃ ១៥ លានដុល្លារអាមេរិក

គម្រោងថ្មីចំនួន ៣ ដែលមានទឹកប្រាក់សរុបចំនួន ១៥,១ លានដុល្លារអាមរិកត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នេះបន្តផ្តល់ទំនុកចិត្តដល់អ្នកស្វែងរកការងារ ទោះបីជាការបាត់បង់ការងារដោយសារជំងឺរាតត្បាតបានបង្ខំអោយឧស្សាហកម្មជាច្រើនកាត់បន្ថយកម្លាំងពលកម្មក៏ដោយ។ ការវិនិយោគក្នុងឧស្សាហកម្មថ្មីៗកំពុងបន្តហូរចូលមកក្នុងប្រទេសកម្ពុជាដែលជួយសម្រួលដល់អ្នកអត់ការងារធ្វើ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/2XP8Zfr

កម្ពុជា​រំពឹង​ទទួលបាន​ទីផ្សារ​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង

សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា​ (CPSF) សហការ​ជាមួយ Harvest II បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​កម្មវិធី «​បេសកកម្ម​នាំចេញ​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង​» ដែលជា​កម្មវិធី​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រព័ន្ធ​ឌីជីថល​ថ្មី​មួយ​ក្នុង​ការសម្របសម្រួល និង​ផ្សារភ្ជាប់​ក្រុមហ៊ុន​ក្នុងស្រុក​សំដៅ​ជំរុញ​ដល់​ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-09-22-1119-224020.html

សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើង ៥,៥% នៅឆ្នាំ ២០២២ បើទោះបីជាឆ្នាំនេះមានភាពរអាក់រអួលក៏ដោយ

ធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank-ADB) បានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងស្ទុះងើបឡើងវិញ ៥,៥ % នៅឆ្នាំ ២០២២ ទោះបីមានការថយចុះបន្តិចក៏ដោយ ១,៩% ត្រូវបានព្យាករណ៍នៅឆ្នាំនេះចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/39sffvF

Amru Rice ស្វែងរក​ដៃគូ​ចែកចាយ​សន្លឹក​គុយទាវ​មូរ​ទៅ​ទីផ្សារ​អន្តរជាតិ

ក្រុមហ៊ុន​ អេមរុ រ៉ាយស៍ ខេមបូឌា ឯ.ក (Amru Rice Cambodia Co., Ltd) ប្រកាស​ស្វែងរក​ដៃគូ​ចែកចាយ និង​នាំចេញ​សន្លឹក​គុយទាវ​មូរ​ដែលជា​ផលិតផល​ថ្មី​របស់ខ្លួន​សម្រាប់​ទីផ្សារ​អូស្ត្រាលី បារាំង អាមេរិក និង​ចក្រភព​អង់គ្លេស ដើម្បី​ជួយ​គាំទ្រ និង​លើកកម្ពស់​ជីវភាព​កសិករ​ខ្នាតតូច​តាម​បណ្តា​ខេត្ត​តំបន់ភ្នំ​ភាគ​ឦសាន​។ ...

ធូ វិរៈ
https://www.postkhmer.com/business/2021-09-22-1006-224018.html

អំពាវនាវអោយមានការប្រុងប្រយ័ត្នបន្ថែមចំពោះគ្រោះទឹកជំនន់និងភ្លៀងធ្លាក់ខ្លាំង

ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវដល់ប្រជាពលរដ្ឋអោយបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតដែលអាចកើតមាន ជាពិសេសជំនន់ទឹកភ្លៀងនៅសប្តាហ៍នេះ។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/2W6YN12

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ បង្ហាញ​បច្ចេកទេស​កសិកម្ម​ដែល​បង្កើន​ទិន្នផល​ស្រូវ​

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្ហាញ​ពី​ការសិក្សា​លើ​ការគ្រប់គ្រង​ទឹក និង​ដី ដែលជា​ជម្រើស​បច្ចេកទេស​កសិកម្ម​វៃឆ្លាត ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​អាកាសធាតុ ហើយ​ការអនុវត្ត​បច្ចេកទេស​នេះ ជួយ​បង្កើន​ទិន្នផល​ស្រូវ​ខ្ពស់ជាង​ស្រែ​ដែល​មិនបាន​អនុវត្ត​បច្ចេកទេស​នេះ​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-09-22-1022-224012.html

ក្រសួង​តម្រូវ​ឱ្យ​ម្ចាស់​រោងចក្រ​ និង​អ្នក​នាំចូល​យានយន្ដ​ថ្មី​សុំ​អាជ្ញាប័ណ្ណ​ ដើម្បី​បញ្ជាក់​ពី​សុវត្ថិភាព

ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​ណែនាំ​ដល់​ម្ចាស់​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ និង​អ្នក​នាំចូល​យានយន្ត​ថ្មី​មក​កម្ពុជា​ដាក់ពាក្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​បញ្ជាក់​សុវត្ថិភាព​ផលិតផល​យានយន្ត​របស់ខ្លួន​នៅ​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា​ ដើម្បី​បញ្ជាក់​ពី​សុវត្ថិភាព​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-09-22-0911-224007.html

អាជ្ញាធររាជធានីភ្នំពេញបន្តវិធានការរដ្ឋបាលប្រឆាំងនឹងការកើនឡើងនៃជំងឺកូវីដ-១៩

រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចចិត្តពន្យារវិធានការរដ្ឋបាលរបស់ខ្លួនរយៈពេល ១៤ ថ្ងៃទៀតរហូតដល់ថ្ងៃទី ៧ ខែតុលា បើទោះបីជា លោក នាយករដ្ឋមន្ត្រីបានអំពាវនាវអោយវិស័យទេសចរណ៍បើកឡើងវិញ ជាពិសេសពីប្រទេសចិន ទោះបីជាវិធានការនេះត្រូវបានគេមើលឃើញថាមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលកូវីដ -១៩ ជាពិសេសវីរុសបំលែងDelta។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3m7cNkv

លោក​នាយករដ្ឋ​មន្ត្រី​ ជំរុញ​ឱ្យបង្កើត​សមាគម​មនុស្ស​ចាស់​បន្ថែម​ទៀត

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​ឱ្យ​ជំរុញ​ដល់​សកម្ម​ភាព​បង្កើត​សមា​គម​មនុស្ស​ចាស់​នៅ​តាម​សហ​គមន៍​មូល​ដ្ឋាន​បន្ថែម​ទៀត​ឱ្យបាន​ទូទាំង​ប្រទេស និង​អំពាវនាវ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​ជួយ​គាំទ្រ​ដល់​កម្មវិធី​អភិ​វឌ្ឍន៍​សមា ...

រី សុចាន់
https://www.postkhmer.com/national/2021-09-21-1843-223989.html

World Bank នឹង​យក​ក្តីកង្វល់​របស់​ពលរដ្ឋ​ជិត ​៣០០ គ្រួសារ ​ទៅ​ពិភាក្សា​ពី​ការសុំ​ប្តូរ​ទីតាំង​ចាក់​សំរាម​ដែល​ប៉ះពាល់​ដល់​ពួក​គេ

ធនាគារ​ពិភពលោក ​(World Bank) ទទួល​ដឹង​ឮ​ក្តីកង្វល់​របស់​ពលរដ្ឋ​ ២៩២ គ្រួសារ ​រស់នៅ​ស្រុកស្អាង ​ខេត្ត​កណ្តាល ​ដែល​ស្នើសុំ​ផ្លាស់ប្តូរ​ទីតាំង​ចាក់​សំរាម​ចេញ​ពី​តំបន់​អាងទឹក​ព្រែករាំង ​ព្រមទាំង​អះអាងថា ​នឹង​លើកយក​ក្តីកង្វល់​នោះ ​ទៅ​ពិភាក្សា​ឱ្យបាន​ល្អិតល្អន់​ជាមួយ​សមភាគី​ទាំងអស់ ​នៃ​គម្រោង​សាងសង់​ទីលាន​ទុកដាក់​សំរាម ​សំណល់រឹង ​នៅ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-09-21-1713-223978.html

ជប៉ុន​ និង​ UNICEF ​ផ្ដល់​បរិក្ខារ​ថែទាំ​ប្រសិទ្ធភាព​វ៉ាក់សាំង​កូវីដ​-១៩

រដ្ឋាភិបាល​ជប៉ុន និង​យូនីសេហ្វ បានប្រគល់​បរិក្ខារ​ចាំបាច់​សំខាន់ៗ ដល់​ក្រសួងសុខាភិបាល​កម្ពុជា ដើម្បីឱ្យ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព ហើយ​ធានា​ឱ្យ​ការផ្តល់​វ៉ាក់សាំង​ និង​ថ្នាំ​បង្ការ​ជំងឺ​នេះ​ជាប្រចាំ នៅក្នុង​ប្រទេស​មាន​ដំណើរការ​កាន់តែ​ប្រសើរ​នៅក្នុង​រយៈពេល​វែង​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-09-22-1057-224016.html

លោក ស ថេត ប្រើ​កម្លាំង​ជិត​ ២ ០០០ ​នាក់ ​រក្សា​សន្តិសុខ​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ

លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹងថា កម្លាំង​នគរបាល​ប្រមាណ​ជិត ២ ០០០ ​នាក់​ប្រើ​សម្រាប់​ដាក់ពង្រាយ​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ អំឡុងពេល​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ដែល​ចាប់ផ្តើម​ពីថ្ងៃទី​ ២២ ខែកញ្ញា រួមទាំង​វិធាន​សុខាភិបាល​បង្ការ​ការឆ្លង​ជំងឺ​កូវីដ​ ១៩​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-09-22-1102-224017.html

ភ្នំពេញ​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ជំនាញ​គ្រប់គ្រង​ចរាចរណ៍​

​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ (JICA)​ និង​សាលាក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ពង្រឹងសមត្ថភាព​បុគ្គលិក​គ្រប់គ្រង​ចរាចរណ៍​។​ ...

ទី​ន​ សុខ​ថា​វុ​ធ​
https://www.khmertimeskh.com/50939298/pp-improves-traffic-management-skills/

នាយក​រដ្ឋមន្ត្រី​បង្ហាញ​ពី​គោលនយោបាយ​ឈ្នះៗ​ក្នុង​ទិវា​សន្តិភាព​ពិភពលោក​

​ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ទិវា​សន្តិភាព​ពិភពលោក​កាលពី​ម្សិលមិញ​ដោយ​ចង​ចាំ​ពី​សន្តិភាព​ ២៣​ ឆ្នាំ​នៅ​ក្នុង​ប្រទេស​ចាប់តាំងពី​ឆ្នាំ​ ១៩៩៨​ នៅ​ពេល​ដែល​ទាហាន​ខ្មែរក្រហម​ចុង​ក្រោយ​បាន​រត់ចោលស្រុក​ដែល​នាំ​ឱ្យ​មាន​យុគសម័យ​ថ្មី​នៃ​សន្តិភាព​ និង​ស្ថិរភាព​ដែល​បន្ត​មក ...

យិ​ន​ សឿ​ម
https://www.khmertimeskh.com/50939211/prime-minister-touts-win-win-policy-on-world-peace-day/

ការដាក់ឱ្យ​ដំណើរការ «​គម្រោង​ធានា​ឥណទាន​សម្រាប់​សហហិរញ្ញប្បទាន ៥០ ​លាន​ដុល្លារ​» ​ដើម្បី​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា

សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) មាន​សេចក្តី​សោមនស្ស​ក្រៃលែង ក្នុង​ការប្រកាស​ដាក់ឱ្យ​ដំណើរការ​នូវ «​គម្រោង​ធានា​ឥណទាន​សម្រាប់​សហហិរញ្ញប្បទាន (CFGS)» ​ជា​ផ្លូវការ​។ គម្រោង CFGS ត្រូវបាន​បង្កើត​ឡើងជា​ពិសេស សម្រាប់​កម្ចី​សហហិរញ្ញប្បទាន​ដែល​ផ្តល់​ក្រោម​គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម ជំហាន​ទី​ ២ (SCFS II) របស់​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/business/2021-09-22-1000-224011.html

គ្រោះថ្នាក់​ចរាចរណ៍​ និង​ការ​បំពាន​ច្បាប់​ចរាចរណ៍​នៅ​តែ​ជា​បញ្ហា​ប្រឈម​

​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ (NRSC)​ នៅ​ក្នុង​របាយការណ៍​ថ្មី​របស់​ខ្លួន​បាន​បង្ហាញ​ថា​ ៩០%​ នៃ​អ្នក​ជិះ​ម៉ូតូ​ ៧៧.៧៩៤​ នាក់​ និង​អ្នកជិះ​​ត្រីចក្រយានយន្ត​ត្រូវ​បាន​ផាកពិន័យ​ដោយសារ​មិន​ពាក់មួក​សុវត្ថិភាព​។​ ...

សែន​ ដា​វិត​
https://www.khmertimeskh.com/50939213/road-accidents-and-traffic-violations-still-a-challenge/

ក្រសួង​ហាម​បំពាក់​ស្លាក​លេខ ខ.ម លើ​រថយន្ត​ឯកជន​ និង​ជំរុញ​​ឱ្យ​ម្ចាស់​ទៅ​បង់ពន្ធ

ក្រសួង​ការពារជាតិ​ចេញ​បទបញ្ជា​ហាម​រថយន្ត​ឯកជន​បំពាក់​ស្លាក​លេខ​កងយោធពល​ខេមរភូមិន្ទ (​ខ.ម) ​និង​បាន​ណែនាំ​ដល់​ម្ចាស់​យានយន្ត​ឯកជន​ដែល​កំពុង​ជ្រកក្រោម​ស្លាក​លេខ​ពិសេស​នេះ​រួសរាន់​ទៅ​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​នាំចូល​ស្របច្បាប់ និង​បទប្បញ្ញត្តិ​ស្តីពី​គយ​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2021-09-22-0933-224009.html

លោក​ ហ៊ុន សែន ថា ​ប្រទេស​មហាអំណាច​ខ្លះ​នៅតែ​បន្ត​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា តាមរយៈ​ការអនុវត្ត​ស្តង់ដា​ ២

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថា​ប្រទេស​មហាអំណាច​ខ្លះ និង​សម្ព័ន្ធមិត្ត​នៅតែ​បន្ត​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា តាមរយៈ​ការអនុវត្ត​ស្តង់ដា​២ អំពី​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​។ ...

រី សុចាន់
https://www.postkhmer.com/national/2021-09-22-0952-224010.html

គណៈកម្មការព្រឹទ្ធសភាអនុម័តច្បាប់វិនិយោគ

ច្បាប់វិនិយោគថ្មីនឹងមានភាពទាក់ទាញជាងមុន និងផ្តល់ឱ្យប្រទេសកម្ពុជានូវជម្រើសកាន់តែប្រសើរក្នុងការរុករកបរិយាកាសវិនិយោគក្នុងតំបន់ និងពិភពលោក ដែលកំពុងវិវត្តឥតឈប់ឈរ នេះបើយោងតាមប្រធានគណៈកម្មាធិការទី ៣ ព្រឹទ្ធសភាលោក ម៉ុង ឬទ្ធី។ ...

ម៉ៃ គុណមករា
https://www.phnompenhpost.com/business/senate-committee-passes-investment-law

​ខេត្តបន្ទាយមានជ័យ​ខេត្ត​ភាគ​ពាយ័ព្យ​នឹង​អាច​មាន​ទឹកជំនន់​

​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ចេញ​ការ​ព្រមាន​ថា​ប្រទេស​កម្ពុជា​នឹង​រង​ផល​ប៉ះពាល់​ដោយ​តំបន់​អន្តរ​ត្រូពិច​ ដែល​ជា​ប្រព័ន្ធ​សម្ពាធ​ទាប​ ចាប់ពី​ថ្ងៃ​ទី​ ២២-២៦​ ខែកញ្ញា​ នៅ​តាម​បណ្ដោយ​ភ្នំ​ដងរែក​។​ ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/banteay-meanchey-northwest-provinces-brace-flash-floods

ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ RCEP​ ទ្វេភាគី​ជាមួយ​ប្រទេស​ចិន​

​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​ ២០​ ខែកញ្ញា​ បាន​អនុម័ត​ជា​ឯក​ច្ឆ័​ន​លើ​សេចក្តីព្រាងច្បាប់​ (៣៨-០)​ ចំនួន​ ២​ ដែល​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP)​ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ទ្វេភាគី​ (CCFTA)​។​ ...

ធូ វិរៈ
https://www.phnompenhpost.com/business/senate-approves-draft-laws-rcep-bilateral-fta-china

គម្រោងនាំចេញតាមប្រព័ន្ធអនឡាញដែលឧបត្ថម្ភដោយ USAID ជំរុញការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារ MENA

កាលពីថ្ងៃច័ន្ទ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ( Cambodia Pepper and Spices Federation-CPSF) សហការជាមួយទីភ្នាក់ងារជំនួយអាមេរិក USAID (USAID-funded Feed the Future Cambodia Harvest II ) បានចាប់ដំណើរការ “ប្រព័ន្ធបេសកកម្មនាំចេញអនឡាញទៅកាន់កាន់មជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើង” (Virtual Export Mission to the Middle East and North Africa) ដែលជាកម្មវិធីនាំចេញឌីជីថលថ្មីមួយដែលមានគោលបំណងផ្តល់ ជំនួយនិងជំនាញដ៏សំខាន់ដល់អាជីវកម្មកម្ពុជានិងបង្កើតការនាំចេញទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង (Middle Eastern and North African -MENA) ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/2XAEcCK

មានភ្ញៀវទេសចរជិត ៨០,០០០ នាក់បានមកទស្សនាប្រទេសកម្ពុជានៅចុងសប្តាហ៍ទី ៣ នៃខែកញ្ញា

យោងតាមលោករដ្ឋមន្រ្តី ថោង ខុន ក្រសួងទេសចរណ៍បានចុះបញ្ជីភ្ញៀវទេសចរសរុបចំនួន ៧៩,០១៥ នាក់នៅចុងសប្តាហ៍ទី ៣ នៃខែកញ្ញា ដែលកើនឡើង ២០%  បើប្រៀបធៀបទៅនឹងសប្តាហ៍មុន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3AvhTgf

អង្គការ JICA ផ្តល់ការគាំទ្រដើម្បីធ្វើអោយប្រសើរឡើងនូវការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍នៅរាជធានីភ្នំពេញ

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានផ្តល់ការគាំទ្រដើម្បីរួមចំណែកពង្រឹងការត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍នៅរាជធានីភ្នំពេញ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/39pAQVF

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

9sjzG
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!