ព័ត៌មាន
កម្ពុជា មានបំណុលសាធារណៈជិត ៦ ពាន់លានដុល្លារ
គិតត្រឹមចុងឆ្នាំ ២០១៦ កម្ពុជាមានបំណុលសាធារណៈ ៥.៨ ពាន់លានដុល្លារ ដែលសរុបជិត ១ ភាគ ៣ នៃផលិតផលក្នុងស្រុកសរុប។ នេះបើតាមព្រឹត្តិបត្រព័ត៌មានបំណុលចុងក្រោយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយកាលពីដើមខែនេះ។ ...
Kali Kotoski
http://bit.ly/2o6xQbq
អ្នកនេសាទខុសច្បាប់មានជាង ៧០០ ករណី
ក្នុងយុទ្ធនាការរយៈពេលបួនខែ បានរកឃើញការនេសាទខុសច្បាប់មាន ៧៣០ ករណីនៅលើបឹងទន្លេសាប។ ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិកាក្រសួងកសិកម្ម បានមានប្រសាសន៍ថា មនុស្ស ៣០ នាក់ត្រូវបានបញ្ជូនទៅកាន់តុលាការ ដែលនេះគឺជាលទ្ធផលនៃការ ...
ឃួន ណារិម
http://www.khmertimeskh.com/news/37606/over-700-illegal-fishermen-netted/
ឈើជាច្រើនត្រូវបានរឹបអូសនៅក្នុងខេត្តរតនគិរី
អាជ្ញាធរខេត្តរតនគិរី កាលពីម្សិលមិញ បានរឹបអូសដុំឈើប្រណីតជាច្រើន និងបានចាប់ឃាត់ខ្លួនមនុស្សបួននាក់ ដែលហៀបនឹងនាំឈើទាំងនោះចេញទៅកាន់ប្រទេសវៀតណាម។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/37605/more-timber-seized-from-ratanakkiri/
ផ្លូវទៅកាន់ចក្រព្រំដែនរងការខូតខាតដោយសារការបាក់ច្រាំងទន្លេ
ផ្លូវដ៏មានសារៈសំខាន់ដែលភ្ជាប់ខេត្តកណ្តាលទៅកាន់ព្រំប្រទល់ប្រទេសវៀតណាម បានរងការខូតខាតធ្ងន់ធ្ងរបន្ទាប់ពីច្រាំងនៃទន្លេមេគង្គបានបាក់ចូលក្នុងទឹកនៅក្នុងស្រុកលើកដែក។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/37607/border-road-damaged-in-riverbank-collapse/
ក្រសួងស្តីបន្ទោសដល់រោងចក្រ
លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានដាក់បញ្ជាដល់ក្រសួងឧស្សាហកម្មឱ្យមានការរឹតបន្តឹងកាន់តែខ្លាំងឡើងចំពោះការអនុវត្ត និងការត្រួតពិនិត្យតាមរោងចក្រឧស្សាហកម្ម និងស្តង់ដារបច្ចេកទេស ដើម្បីធានាដល់សុវត្ថិភាពកម្មករដែលពាក់ព័ន្ធ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/37610/ministry-chided-over-factories/
រដូវវស្សានឹងនាំមកជាមួយការប្រកាសអាសន្ន
រដូវវស្សានឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទីមួយខែឧសភា ជាមួយនឹងភ្លៀងធ្លាក់ជោគជាំ ខ្យល់កន្ទ្រាក់ និងផ្គររន្ទះផងដែរ នេះតាមយោងតាមការប្រមើមើលរបស់ក្រសួងធនធានទឹក និងឧតុនិយម។ នៅតំបន់ខ្លះនៃតំបន់ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/37611/rainy-season-comes-with-warning/
ការសាងសង់សាកលវិទ្យាល័យក្រចេះត្រូវបានរួចរាល់
សាកលវិទ្យាល័យក្រចេះដែលទើបនឹងសាងសង់ហើយ ជាសាកលវិទ្យាល័យដែលទទួលបានមូលនិធិស្ទើរតែទាំងស្រុងពីរដ្ឋាភិបាលចិន ត្រូវបានប្រគល់ជូនក្រសួងអប់រំកាលពីម្សិលមិញ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/37563/kratie-university-construction-complete/
គ្រួសាររស់នៅអាគារប៊ូឌីងយល់ព្រមទម្លាក់តម្លៃ
ប្រមាណ ៨៥ ភាគរយនៃប្រជាជន ៤៩៣ គ្រួសារ ដែលត្រូវបានសាកសួរពីការលក់ផ្ទះរបស់ពួកគេនៅក្នុងអាគារប៊ូឌីង បានទម្លាក់តម្លៃលក់ដែលពួកគេបានស្នើសុំ មកត្រឹម ១,៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េហើយ ប៉ុន្តែពួក ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/37566/white-building-families-agree-to-price-drop/
គ.ជ.ប. នឹងរៀបចំកិច្ចពិភាក្សាប្រចាំថ្ងៃរបស់គណបក្សនយោបាយតាមកញ្ចក់ទូរទស្សន៍ និងវិទ្យុ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នឹងផ្សព្វផ្សាយកិច្ចពិភាក្សាប្រចាំថ្ងៃរៀបរាប់ពីគោលការណ៍របស់គណបក្សនយោបាយទាំងអស់ដែលកំពុងឈរឈ្មោះនៅក្នុងការបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខតាមវិទ្យុ និងទូរទស្សន៍ជាតិអំឡុងរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោតដែលមានរយៈពេល១៤ថ្ងៃ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យបានមានប្រសាសន៍កាលពីម្សិលមិញ។ ...
វណ្ណ រើន
http://www.cambodiadailykhmer.com/37183
អង្គការមួយគ្រោងដាក់លិខិតទៅខេត្តពីរឿងបំផ្លាញព្រៃ នៅឧទ្យានជាតិ បទុមសាគរ
អង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិគ្រោងដាក់លិខិតទៅអាជ្ញាធរខេត្តកោះកុង នៅថ្ងៃស្អែក ដើម្បីសុំអន្តរាគមន៍រឿងបទល្មើសព្រៃឈើនៅឧទ្យានជាតិ បទុមសាគរ បន្ទាប់ពីអង្គការនេះ បានចុះដល់ទីតាំងនោះ កាលពីថ្ងៃ ...
ផាក់ ស៊ាងលី
http://bit.ly/2olJpYn
ថៃបញ្ជូនពលករខ្មែរខុសច្បាប់ ៦០ នាក់មកកម្ពុជាវិញ
ពលករកម្ពុជាជិត ៦០ នាក់ត្រូវបានបញ្ជូនត្រលប់ពីប្រទេសថៃមកផ្ទះរបស់ពួកគេវិញកាលពីម្សិលមិញ បន្ទាប់ពីបានឆ្លងដែនដោយខុសច្បាប់ ដើម្បីត្រឡប់ទៅធ្វើការបន្ទាប់ពីអបអរពិធីចូលឆ្នាំខ្មែរ។ ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/news/37568/thais-deport-60-illegal-workers/
ចំនួនភ្ញៀវទេសចរអំឡុងពិធីចូលឆ្នាំថ្មី
កំណត់ត្រាគោលដៅទេសចរណ៍ពេញនិយមរបស់ភ្ញៀវទេសចរនៅកម្ពុជានៅអំឡុងពិធីចូលឆ្នាំខ្មែរនេះ មានចំនួន ២.៥ លាននាក់ជាប្រជាជនក្នុងស្រុក និង ជនបរទេស ដែលធ្វើដំណើរកំសាន្តអប់អរពិធីបុណ្យចូលឆ្នាំនៅជុំវិញប្រទេសកម្ពុជា។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/37547/holidays-see-record-tourists/
កម្ចីថ្មីរបស់ធនាគារពិភពលោកធ្វើឲ្យសកម្មជនបឹងកក់ផ្ទុះកំហឹង
កាលពីម្សិលមិញ អ្នកគាំទ្រសហគមន៍បឹងកក់បានលើកឡើងថា ពួកគេមានការខកចិត្តយ៉ាងខ្លាំងចំពោះការប្រកាសរបស់ធនាគារពិភពលោកក្នុងការផ្តល់កម្ចីថ្មីចំនួន១០០លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា ស្របពេលការធ្វើទុក្ខបុកម្នេញ និងការចាប់សកម្មជនសិទ្ធិដីធ្លីដាក់ពន្ធនាគារកំពុងបន្តកើតមាន។ ...
Brendan O'byrne និង សេក ឧត្តម
http://www.cambodiadailykhmer.com/37174
លោក គិត ម៉េង ធានាឱ្យដោះលែងឈើប្រណីតដែលសមត្ថកិច្ចរឹបអូសបាននៅជិតព្រំដែន
យោងតាមនគរបាលឱ្យដឹងថា មន្ត្រីគយបានដោះលែងរថយន្តធុនធំពីរគ្រឿងដែលមន្ត្រីមូលដ្ឋាននិយាយថាត្រូវបានឃាត់ទុកកាលពីខែមុន ខណៈប៉ុនប៉ងរត់ពន្ធឈើរបស់អ្នកឧកញ៉ា គិត ម៉េង ចូលទៅក្នុងប្រទេសវៀតណាម បំពានបម្រាមរបស់រដ្ឋាភិបាល។ ...
មានមនុស្សជាង ៥០ នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំ
មនុស្សជាង ៥០ នាក់បានស្លាប់ និង ២០០ នាក់ទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ ១២១ ករណី ក្នុងអំឡុងពេលអបអរពិធីចូលឆ្នាំខ្មែររយៈពេល ៥ ថ្ងៃ។ នេះបើយោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ មនុស្ស ៥៥ នាក់ ត្រូវបានស្លាប់ និង ២២៦ នាក់រងរបួស ...
មុំ គន្ធា
http://www.khmertimeskh.com/news/37567/more-than-50-dead-in-holiday-traffic-accidents/
អង្គរសង្ក្រាន្តបីថ្ងៃ រកចំណូលបានប្រមាណ ៩៥ លានដុល្លារ
អង្គរសង្ក្រាន្តឆ្នាំនេះនៅខេត្តសៀមរាប រយៈពេលបីថ្ងៃ រកចំណូលបានជាង ៩០ លានដុល្លារ ជាមួយនឹងភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១,៦ លាននាក់។ នេះបើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ដែលបានប្រាប់ទីភ្នាក់ងារ AKP។ ...
Post Staff
http://bit.ly/2oqYqra
ការនាំចេញអង្ករ ស្ថិតក្នុងភាពមិនច្បាស់លាស់
ស្ថានភាពនៃការនាំចេញអង្កររបស់កម្ពុជា នៅតែស្ថិតក្នុងការប្រឈមមួយ ដែលជំរុញឲ្យទស្សនវិស័យសម្រាប់ឆ្នាំ ២០១៧ ស្ថិតក្នុងសភាពមិនច្បាស់លាស់ ខណៈបណ្តាប្រទេសដែលជាទីផ្សារធំៗរបស់កម្ពុជាបានចាប់ផ្តើមរឹតបន្តឹងទៅលើគុណភាពកាន់ ...
ហ៊ គឹមសាយ
http://bit.ly/2pQzb2x
Smart ធ្វើជាដៃគូជាមួយ AIA
ក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA (Cambodia) បានប្រកាសពីភាពជាដៃគូយូរអង្វែងជាមួយគ្នានៅក្នុងការនាំមកនូវផលិតផល និងសេវាធានារ៉ាប់រងជីវិត ដល់ប្រជាជននៅក្នុងប្រទេសកម្ពុជា ដើម្បីជួយពួកគេការពារដល់ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/37545/smart-aia-partnership/
ក្ដីបារម្ភពីបញ្ហាបញ្ជីឈ្មោះ អ្នកបោះឆ្នោតត្រូវបានកាត់បន្ថយ
ក្រុមមន្រ្តី និងម្ចាស់ជំនួយកាលពីម្សិលមិញបានបន្ធូរក្តីបារម្ភពីសន្តិសុខនៃបញ្ជីឈ្មោះអ្នកបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ទាប់ពីហ្វេសប៊ុក «ធ្លាយហើយ» បានបញ្ចេញវីដេអូមួយដែលបង្ហាញអំពី ...
Ananth Baliga, ម៉ិច ដារ៉ា and ទូច សុខា
http://bit.ly/2oKhqUT
ធនាគារពិភពលោកប៉ាន់ប្រមាណពីកំណើន GDP ធ្លាក់ចុះ
ធនាគារពិភពលោក បានទស្សន៍ទាយថា GDP របស់ប្រទេសកម្ពុជា នឹងកើនឡើងត្រឹម ៦.៩ ភាគរយប៉ុណ្ណោះនៅក្នុងឆ្នាំនេះ និងឆ្នាំក្រោយ ហើយនឹងធ្លាក់តិចតួចត្រឹម ៦.៧ ភាគរយនៅក្នុងឆ្នាំ ២០១៩។ ...
សុខ ចាន់
http://www.khmertimeskh.com/news/37549/world-bank-predicts-gdp-growth-easing/
បក្សប្រឆាំងបារម្ភឱកាសសម្រាប់ការបញ្ចុះបញ្ចូលកាតឈ្មោះអ្នកបោះឆ្នោត
គណបក្សសង្គ្រោះជាតិ បានតវ៉ាលើការចែកចាយកាតបោះឆ្នោតដល់អ្នកបោះឆ្នោត ដោយលើកឡើងថាមន្ត្រីជួររដ្ឋាភិបាលអាចនឹងបញ្ចុះបញ្ជូលឱ្យគាំទ្រគណបក្សប្រជាជនកម្ពុជា ខណៈពេលដែលចែកកាតទាំងនោះ។ ...
ឃួន ណារិម
http://www.khmertimeskh.com/news/37565/opposition-fears-voter-card-chance-for-lobbying/
ជួបជាមួយស្ត្រីដែលអាចធ្វើការងាររបស់បុរសបាន
ដោយសារតែប្រទេសកម្ពុជាមានការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចឆាប់រហ័ស បម្រែបម្រួលនានាកំពុងចាប់ផ្តើមនៅក្នុងកន្លែងការងារ ដោយសារស្ត្រីកំពុងស្វែងរកភាពលេចធ្លោរក្នុងវិស័យការងាររបស់បុរសៗ។ នេះបើយោងតាម ការវាស់ស្ទង់អន្តរស្ថិតិប្រជាជនកម្ពុជាឆ្នាំ ២០១៣ ស្ត្រីបានបំពេញការងារ ...
ហង្ស សុគន្ធា
https://www.cambodiadaily.com/news/meet-women-making-it-work-in-a-male-dominated-world-128116/
អាកាសធាតុមិនទៀងទាត់ធ្វើឱ្យមានប្រផ្នូលមិនល្អដល់កសិកម្មនាពេលអនាគត
កំណត់ត្រាសីតុណ្ហភាពទាប និងភ្លៀងកក់ខែកាលពីសប្តាហ៍កន្លងទៅ ជាសញ្ញាបង្ហាញពីសក្តានុពល និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា នេះបើតាមប្រសាសន៍របស់អ្នកជំនាញនានាបានឱ្យដឹងថា បាតុភូតមួយ ...
Laurence Stevens
https://www.cambodiadaily.com/news/erratic-weather-portends-future-farming-woes-128065/
Tepco និង Toshiba នឹងសហការគ្នាដើម្បីរៀបចំខ្សែបណ្តាញអគ្គិសនីជាតិនៅកម្ពុជា
ក្រុមហ៊ុន Tokyo Electric Power Co. Holdings នឹងសហការជាមួយនឹងក្រុមហ៊ុន Toshiba ដើម្បីរៀបចំខ្សែបណ្តាញអគ្គិសនីជាតិនៅក្នុងប្រទេសកម្ពុជា ដោយសង្ឃឹមថា នឹងធានាដល់ប្រភពចំណូលថ្មី ដើម្បីប្រើប្រាស់សម្រាប់ការចំនាយលើការបោសសម្អាតនៃគ្រោះមហន្តរាយ ...
Nikkei
http://asia.nikkei.com/Business/Deals/Tepco-Toshiba-to-manage-power-grids-in-Cambodia