ព័ត៌មាន
GMAC ព្រមបន្ថែមប្រាក់ឈ្នួលឲ្យកម្មករ ២ ដុល្លារខណៈសហជីពទាមទារដល់ $១៧៩,៦០
ការសម្រេចដំឡើងប្រាក់ឈ្នួលបន្ថែមនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងតំណាងសហជីព និងនិយោជកកាលពីម្សិលមិញដើម្បីស្វែងរកចំណុចរួមក្នុងការដំឡើងប្រាក់ឈ្នួល។ កន្លងទៅក្រសួងការងារធ្លាប់ស្នើឱ្យគ្រប់ភាគីឱ្យបន្ថែមប្រាក់ឈ្នួលអប្បបរមាដល់កម្មករឱ្យបាន ១៤៨,២០ ដុល្លារខណៈសហជីពទាមទារដល់ ១៧៩,៦០ ដុល្លារតែភាគី (GMAC) កំណត់ឱ្យតែ ១៤៤,២០ ដុល្លារប៉ុណ្ណោះ។ ...
ឡាយ សាមាន
http://bit.ly/2d1ks2z
ស្ពានតាម៉ុកបានបើកឡើងវិញហើយ
អាជ្ញាធរស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបើកស្ពានតាម៉ុកឱ្យតំណើរការចរាចរណ៍កាលពីម្សិលមិញហើយ បន្ទាប់ពីកម្រិតទឹកបានស្រកចុះ ប៉ុន្តែមន្ត្រីមួយចំនួននៅតែប្រចាំការនៅស្ពាននោះ។ ក្រសួងធនធានទឹក និងឧតុនិយម បានចេញផ្សាយសេចក្តីថ្លៃងការណ៍មួយកាលពីម្សិលមិញថា ទឹកនៅបឹងតាម៉ុកបានស្រកចុះនៅក្រោមកម្រិតប្រកាសអាសន្ន ២.៩ ម៉ែត្រ ហើយ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/29768/ta-mok-bridge-reopened/
ក្រសួងឲ្យសាលារាជធានីបញ្ឈប់ការអនុញ្ញាតឲ្យធ្វើអាជីវកម្មជីកដី
ជាការឆ្លើយតបនិងការជីកដីខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ រដ្ឋមន្រ្តីក្រសួងធនធានរ៉ែនិងថាមពល លោក ស៊ុយ សែម បានអំពាវនាវឲ្យអភិបាលរាជធានី បញ្ឈប់ការចេញអាជ្ញាប័ណ្ណ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនជីកដីនៅក្នុងភ្នំពេញ និងពង្រឹងការអនុវត្តច្បាប់ចំពោះបង្រាមរបស់រដ្ឋាភិបាលដែលមានជាយូរមកហើយនេះ។ ...
ម៉ិច ដារ៉ា
http://bit.ly/2cNKUKK
ព្រៃឡង់ នៅតែត្រូវកាប់បំផ្លាញពីសំណាក់អ្នកមានអំណាច
បើទោះបីជារដ្ឋាភិបាលបានដាក់ព្រៃឡង់ជាព្រៃការពារហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យឈប់ប្រព្រឹត្តបទល្មើសព្រៃឈើក៏ដោយ ក៏បទល្មើសព្រៃឈើនៅតែបន្តកើតឡើងយ៉ាងក្តៅគគុកនៅឡើយដែលជាប់ពាក់ព័ន្ធនឹងមន្ត្រីមានអំណាច។ នេះបើតាមក្រុមអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនបរិស្ថានជាង ១០ នាក់ដែលរួមមានម្ចាស់ពានរង្វាន់វីរជនបរិស្ថានពិភពលោក លោក អ៊ូច ឡេង បានរកឃើញ។ ក្រុមសកម្មជនទាំងនេះបានឲ្យដឹងកាលពីម្សិលមិញថាព្រៃឡង់ក្នុងស្រុករវៀងដែលរដ្ឋាភិបាលទើបដាក់បញ្ជូលជាព្រៃការពារនោះបាននិងកំពុងតែទទួលរងការកាប់បំផ្លាញជារៀងរាល់ថ្ងៃហើយដឹកចូលទៅក្នុងរោចក្រអារឈើយ៉ាងហោចណាស់ចំនួន ២ កន្លែងដែលគេស្គាល់ថារោងចក្រ ៩៥។ ក្រោយមកឈើទាំងនោះត្រូវបានគេកែច្នៃ និងដឹកបន្តយកទៅចែកចាយក្នុងខេត្តកំពង់ចាមដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ...
ផាក់ ស៊ាងលី
http://bit.ly/2cfV0EY
រដ្ឋចំនួន ៣៦ បារម្ភពីស្ថានភាពនយោបាយ និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា
តាមរយៈសេចក្តីប្រកាសរួមរបស់រដ្ឋចំនួន ៣៦ រួមមានសហរដ្ឋអាមេរិក អាល់បានី អូស្ត្រាលី ជប៉ុន កាណាដា ម៉ាសេដូនី ណ័រវ៉េ ស្វីស អ៊ុយក្រែន និងប្រទេសចំនួន២៨ ជាសមាជិកនៃសហភាពអឺរ៉ុប ចុះថ្ងៃទី១៤ ខែកញ្ញា និងត្រូវបានអានជូនដោយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Keith Harper បានឲ្យដឹងថា តាងនាមឲ្យរដ្ឋទាំងនោះ លោកបានកត់សំគាល់ឃើញការប្ដេជ្ញាចិត្តរបស់ប្រទេសកម្ពុជា បានទទួលស្គាល់ផងដែរនូវជំហានដែលប្រទេសកម្ពុជា បានប្រកាន់យក ក្នុងការផ្ដួចផ្ដើមឲ្យមានកំណែទម្រង់លើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នីតិវិធីក្នុងការបោះឆ្នោត និងការចុះឈ្មោះអ្នកបោះឆ្នោត ដែលជាការឆ្លើយតបនឹងកង្វល់ជាទូទៅរបស់ពលរដ្ឋទាក់ទងនឹងការបោះឆ្នោតឆ្នាំ២០១៣។ ...
តាំង វីដា
http://bit.ly/2cKwnQf
គណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើថា បទល្មើសនៅតែមាន
ក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការរៀបចំដាក់ព្រៃចំនួន៥កន្លែងដែលមានផ្ទៃដីចំនួនជិត១លានហិកតារទៅជាតំបន់ការពារធម្មជាតិ ប៉ុន្តែបានសម្រេចកាត់ខេត្តព្រះវិហារ ចេញពីតំបន់ការពារធម្មជាតិព្រៃឡង់ ដោយសារតែជាតំបន់ព្រៃរិចរិល។ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានទទួលស្គាល់ថា ទោះបីជាមានការខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចយ៉ាងណាក៏ដោយ ក៏នៅតែមានការកាប់ឈើ និងការដឹកឈើខុសច្បាប់ដដែល ដោយប្រើជាទ្រង់ទ្រាយតាមរយៈម៉ូតូ និងរថយន្តសុំាយ៉ុង។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2cGvtWA
អាជ្ញាធរថៃបញ្ជូនពលករកម្ពុជាត្រលប់មកវិញជាង ១០០ នាក់ជារៀងរាល់ថ្ងៃ
ជាមធ្យមក្នុងមួយថ្ងៃ មានពលរដ្ឋកម្ពុជាជាង ១០០ នាក់ត្រូវបានបញ្ជូនពីប្រទេសថៃត្រលប់មកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែតក្នុងអំឡុងពេលនៃការបង្ក្រាបពលករបរទេសខុសច្បាប់របស់រដ្ឋាភិបាលថៃ នេះបើយោងតាមប្រសាសន៍អភិបាលខេត្តបន្ទាយមានជ័យកាលពីម្សិលមិញ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/29765/thais-deporting-more-than-100-daily/
ក្រសួង ឲ្យពលករខ្មែរធ្វើការនៅថៃដកលិខិតឆ្លងដែន ចុងខែកញ្ញា
ក្រសួងការងារបានប្រកាសឲ្យពលករ-ពលការិនីខ្មែរដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃអាចស្នើដកលិខិតឆ្លងដែនឬលិខិតធ្វើដំណើរចាប់ពីថ្ងៃទី២៦ខែកញ្ញាខាងមុខនេះដោយពួកគេត្រូវចំណាយលើកម្រៃសេវានេះចំនួន ៩៥០បាត (ប្រាក់ថៃ)។ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងជាប្រធានគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានជូនដំណឹងដល់ពលករកម្ពុជា ដែលកំពុងតែធ្វើការ និងស្នាក់នៅក្នុងប្រទេសអាចស្នើសុំលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរពលករកម្ពុជា ធ្វើការនៅបរទេស និងប័ណ្ណពលករកម្ពុជា ទៅធ្វើការនៅបរទេសបាន ចាប់ពីថ្ងៃទី២៦ ខែកញ្ញា នេះតទៅ បន្ទាប់ពីមានការឯកភាពជាមួយនឹងភាគីថៃ កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងមក។ ...
មុំ គន្ធា
http://bit.ly/2cdrQWY
មន្ត្រីពិភាក្សាពីលទ្ធភាពជនពិការចូលទៅអគារសាធារណៈ
មន្រ្តីពីក្រសួងសង្គមកិច្ច និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានជួបជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការកាលពីថ្ងៃចន្ទដើម្បីពិភាក្សាការចេញប្រកាសមួយដើម្បីកំណត់ស្តង់ដារសម្រាប់លទ្ធភាពរបស់ជនពិការក្នុងការចូលទៅអគារសាធារណៈ។ នេះបើតាមហ្វេសប៊ុករបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ។ ...
Andrew Nachemson
http://bit.ly/2cWyTlA
ជម្លោះដីធ្លីជិត១០ឆ្នាំជាមួយក្រុមហ៊ុនសុរាគារខ្មែរគ្មានដំណោះស្រាយ
ប្រជាពលរដ្ឋចំនួន ៦៥នាក់ តំណាងឲ្យ ៧១គ្រួសារនៅឃុំជ្រៃលាស់ និងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល បាននាំគ្នាទៅប្រមូលផ្តុំនៅក្រសួងរៀបចំដែនដី កាលពីថ្ងៃម្សិលមិញ ស្នើឲ្យក្រសួងជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនសុរាគារខ្មែរ ដែលអូសបន្លាយពេលជិត ១០ឆ្នាំមកហើយ និងស្នើសុំប័ណ្ណកម្មសិទ្ធិ។ តំណាងប្រជាពលរដ្ឋ លោក គុយ ចាន់ថន បានឲ្យដឹងថា បញ្ហាដីធ្លីរវាងប្រជាពលរដ្ឋជាមួយលោកស្រី លឹម គា ម្ចាស់ក្រុមហ៊ុនសុរាគារខ្មែរ លើដីទំហំ ១៥៥ហិកតារ បានកើតឡើងតាំងពីឆ្នាំ២០០៦ មក ក្នុងនោះប្រជាពលរដ្ឋបានស្នើទៅអាជ្ញាធរខេត្តឲ្យជួយដោះស្រាយជាច្រើនលើកច្រើនសារ តែពុំមានលទ្ធផលនៅឡើយ បើទោះជាមានការបោះបង្គោលកំណត់លើព្រំដីរៀងៗខ្លួនក៏ដោយ។ ...
ប៉ិច សុធារី
http://bit.ly/2cF6eow
ក្រសួងកសិកម្ម ទប់ស្កាត់ឈ្មួញប្រមូលទិញស្រូវពីកសិករតម្លៃថោក
ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចាប់ផ្តើមចាត់វិធានការទប់ស្កាត់ឈ្មួញប្រមូលទិញស្រូវពីកសិករក្នុងតម្លៃថោក ខណៈពីកសិករត្អូញត្អែរតម្លៃកសិផលរបស់ពួកគាត់ ត្រូវបានបន្ទាបតម្លៃថោកក្នុងដើមរដូវប្រមូលផល។ មន្ត្រីជំនាញថា គួររក្សាទុកស្រូវ ទុកបញ្ចេញលក់ពេលស្រូវឡើងថ្លៃ ប៉ុន្តែកសិករ និងរោងម៉ាស៊ីនកិនស្រូវ យល់ថា កង្វះឡសម្ងួត កង្វះថវិកាបង្វិលប្រមូលទិញ និងខ្វះទីផ្សារ ជាបញ្ហាប្រឈមខ្លាំង។ ក្រសួងកសិកម្ម ចេញសេចក្តីជូនដំណឹង ស្នើឲ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ការប្រមូលទិញផ្តាច់មុខពីឈ្មួញនៅតាមតំបន់ ដើម្បីធ្វើការចរចា ជាមួយសមាគមរោងម៉ាស៊ីនកិនស្រូវក្នុងតំបន់ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករឲ្យអស់លទ្ធភាពក្នុងតម្លៃសមស្រប។ បើតាមការអះអាងរបស់កសិករ ស្រូវប្រភេទសែនក្រអូបលក់ចេញក្នុងមួយតោនតម្លៃ ២០០ដុល្លារក្នុងពេលបច្ចុប្បន្ន ធៀបនឹងឆ្នាំមុន ធ្លាក់ចុះពីជាង ៣០០ដុល្លារ។ ...
ជា វណ្ណៈ
http://bit.ly/2cq1TDb
ក្រុមហ៊ុនចិនចាប់អារម្មណ៍លើការសង់ផ្លូវដែក ២ ទៀតនៅកម្ពុជា
អ្នកតំណាងរបស់ក្រុមហ៊ុន Jiangxi International (Cambodia) Ltd បានជួបពិភាក្សាការងារជាមួយនឹងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល កាលពីថ្ងៃចន្ទកន្លងទៅដោយមានការចាប់អារម្មណ៍ទៅលើការសិក្សាពីលទ្ធភាពកសាងផ្លូវដែកចំនួនពីរខែ្សដែល ១ ខ្សែចាប់ទីក្រុងស្វាយស៊ីសុផុនក្នុងខេត្តបន្ទាយមានជ័យទៅខេត្តសៀមរាប និង ១ ខ្សែទៀតពីរាជធានីភ្នំពេញទៅកាន់ក្រុងបាវិតក្នុងខេត្តស្វាយរៀង។ ...
គង់ មេត្ដា
http://bit.ly/2cWztQh
ក្រុមទាហានត្រូវបានចល័តដើម្បីបំបែកក្រុមកសិករដែលរានដីព្រៃរដ្ឋ
អភិបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃអង្គារ៍បានបញ្ជាទាហាន ១០ នាក់ ដើម្បីជួយដល់ក្រុមមន្ត្រីបរិស្ថានមួយក្រុមដែលប្រឈមមុខជាមួយនឹងក្រុមកសិករត្រាចរដែលកំពុងរានដីព្រៃរដ្ឋនៅក្នុងខេត្ត។ ...
អូន ភាព
https://www.cambodiadaily.com/news/troops-mobilized-disperse-farmers-clearing-state-forest-117983/
ប្រជាជនចំណាយ $១២០ លានលើសម្ភារក្នុងផ្ទះ
ការសិក្សាថ្មីមួយរបស់ក្រុមហ៊ុន GfK មានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់អំពីការលក់ឧបករណ៍ប្រើប្រាស់ក្នុងលំនៅឋានរបស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៧ បង្ហាញថាប្រជាជនកម្ពុជាបានចំណាយប្រហែល ១២០ លានដុល្លារនៅចន្លោះខែកក្កដាឆ្នាំ ២០១៥ ដល់ខែមិថុនាឆ្នាំ ២០១៦ ដើម្បីទិញទូទឹកកក ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបោកគក់សម្លៀកបំពាក់។ តួលេខនេះបង្ហាញការកើនឡើង ២ ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ហ៊ គឹមសាយ
http://bit.ly/2cDtp1z
រដ្ឋាភិបាលផ្តល់អាជ្ញាប័ណ្ណទាញយករ៉ែដំបូងឲ្យទៅ Mesco
រដ្ឋាភិបាលកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណទាញយក និងកែច្នៃរ៉ែមាសលើកដំបូងរបស់ខ្លួនដល់ក្រុមហ៊ុន Mesco Gold សម្រាប់គម្រោងរ៉ែមាសនៅក្នុងខេត្តរតនគិរី។ នេះបើតាមអ្នកនៅក្នុងឧស្សាហកម្មនេះឲ្យដឹងកាលពីម្សិលមិញ។ ការយល់ព្រមដ៏សំខាន់ដោយក្រសួងរ៉ែ និងថាមពលជាលើកទីមួយហើយសម្រាប់អាជ្ញាប័ណ្ណទាញយករ៉ែ ស្ថិតក្រោមក្របខ័ណ្ឌបទប្បញ្ញត្តិថ្មី និងជាជំហានចុងក្រោយសម្រាប់ក្រុមហ៊ុន Mesco Gold ដើម្បីដំណើរការផលិតរ៉ែនៅភូមិស៊ីយ៉ារ៉ុងរបស់ខ្លួន។ ...
Cam McGrath
http://bit.ly/2cUC953
ស្ពានតាម៉ុកត្រូវបិទដោយសារកម្ពស់ទឹកឡើងខ្ពស់
អាជ្ញាធរនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានផ្អាកមិនឱ្យមានចរាចរណ៍នៅលើស្ពានតាម៉ុកចាប់ពីយប់ថ្ងៃចន្ទ បន្ទាប់ពីកម្រិតទឹកឡើងដល់កម្រិតប្រកាសអាសន្ន ដោយសារតែភ្លៀងធ្លាក់ខ្លាំង។ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅថ្ងៃម្សិលមិញថា ចរាចរណ៍នៅលើស្ពានតាម៉ុក ឃុំអន្លង់វែង ស្រុកអន្លង់វែង ត្រូវបានផ្អាក ខណៈដែលនៅតែមានភ្លៀងធ្លាក់ ហើយកម្រិតទឹកនៅក្នុងបឹងតាម៉ុកបានកើនឡើងលើសពីកម្រិតប្រកាសអាសន្ន ២.៩ ម៉ែត្រ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/29707/high-waters-close-ta-mok-bridge/
Nagaworld ឈានដល់កិច្ចព្រមព្រៀងពន្ធ
Nagaworld ដែលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចុះបញ្ជី NagaCorp ដែលមានមូលដ្ឋាននៅហុង កុង បានឈានដល់កិច្ចព្រមព្រៀងបង់អត្រាពន្ធថ្មីជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើប្រតិបត្តិការមិនមែនល្បែង នេះបើអោយដឹងពីមន្ត្រីក្រសួងមួយរូប។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/29693/nagaworld-reaches-tax-deal/
កូរ៉េចែករំលែកចំណេះដឹងអាកាសចរណ៍ជាមួយកម្ពុជា
ការគ្រប់គ្រងសុវត្ថិភាពអាកាសចរណ៍ស៊ីវិល ទាមទារការត្រួតពិនិត្យស្មុគស្មាញទាំងក្នុងកត្តាយន្តហោះ និងកត្តាខាងក្រៅ។ ការគំរាមកំហែងមានចច្រើនប្រភេទខុសៗគ្នា រួមមាន ការផ្តល់ព័ត៌មានរអាក់រអួល, វត្ថុនានាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសផ្សេង, រន្ទះបាញ់ និងហ្វូងសត្វបក្សី។ ហានិភ័យ គឺជាពិសេសមានច្រើន នៅពេលដែលយន្តហោះហោះចេញពីដី និងនៅពេលចុះចត។ ការងារនៃក្រុមអ្នកដែលគ្រប់គ្រងហានិភ័យទាំងនេះ គឺពិតជាសំខាន់ណាស់ ដែលការងារនេះអាចធ្វើឱ្យការភាពខុសគ្នារវាងការស្លាប់ និងរស់រានមានជីវិត។ ...
Jung Min-ho
http://www.koreatimes.co.kr/www/news/nation/2016/09/116_214001.html
កម្ពុជា-ឡាវចុះហត្ថលេខា MoU ស្តីពីផលិតផលសម្គាល់ភូមិសាស្ត្រ (GI)
ក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃប្រទេសឡាវ កាលពីសប្តាហ៍មុន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ ដើម្បីសហប្រត្តិបត្តិការគ្នាក្នុងការការពារផ្លាកសញ្ញាពាណិជ្ជកម្ម និងផលិតផលសម្គាល់ភូមិសាស្ត្រ (GI)។ ...
សុខ ចាន់
http://www.khmertimeskh.com/news/29639/cambodia-laos-mou-on-gi/
អាជីវករឆ្នេរអូរឈើទាល សុំឲ្យពន្យារគម្រោងសង់ស្តង់លក់ដូរថ្មី
ក្រុមអាជីវករដែលមានតូបលក់ដូរនៅតាមតំបន់មាត់សមុទ្រឆ្នេរអូរឈើទាលកាលពីម្សិលមិញបានផ្ទុះការតវ៉ាទៅនឹងគម្រោងថ្មីរបស់អាជ្ញាធរដែលតម្រូវឲ្យពួកគាត់ធ្វើការរុះរើស្តង់លក់ដូរ និងសាងសង់ស្តង់លក់ដូរថ្មីឲ្យហើយមុនពិធីបុណ្យសមុទ្រចូលមកដល់។ ...
ឃុត សុភចរិយា
http://bit.ly/2cbdPck
រដ្ឋាភិបាលជួបជាមួយនឹង GMAC ពិភាក្សាលើប្រាក់់ឈ្នួលអប្បបរមា
ក្រសួងការងារកាលពីម្សិលមិញបានជួបជាមួយ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ក្រុមពាណិជ្ជកម្មឧស្សាហកម្ម ដើម្បីពិភាក្សាគ្នាពីមូលហេតុនានានៅពីក្រោយសំណើរក្រោយនៃប្រាក់ឈ្នួលអប្បបរមា ១៤៤ ដុល្លារក្នុងមួយខែ។ ...
ឡាយ សាមាន
http://www.phnompenhpost.com/national/govt-gmac-meet-over-minimum-wage
អណ្តើកហ្លួងជាច្រើននឹងទៅកាន់ជម្រកថ្មី
សត្វអណ្តើកហ្លួងដែលជិតនឹងផុតពូជប្រមាណ ២០០ ក្បាល នឹងត្រូវបាននាំយកទៅកាន់មជ្ឈមណ្ឌលអភិរក្សមួយនៅស្រុកមណ្ឌលសីមា ខេត្តកោះកុងនៅថ្ងៃនេះ ជាមួយនឹងក្រពើភ្នំ ១៣ ក្បាលទៀត។ លោក Eng Mengey មន្ត្រីទំនាក់ទំនងសម្រាប់អង្គការ WCS បាននិយាយថា សព្វថ្ងៃនេះជីវិតសត្វអណ្តើកហ្លួងទាំងនេះកំពុងប្រឈមនឹងការគំរាមកំហែង ដោយសារតែការបាត់បង់ជម្រក។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/29655/royal-turtles-get-new-home/
សមាគមស្ករត្នោតកំពុងចរចាជាមួយ Unilever
សមាគមស្ករត្នោតខេត្តកំពង់ស្ពឺបានជ្រើសយកសហករណ៍កសិកម្មដើមត្នោតដើម្បីបន្តការចរចាជាមួយក្រុមហ៊ុន Unilever លើផែនការទិញស្ករត្នោត ២០០០ តោន។ នេះបើយោងតាមលោក សំ សារឿន ប្រធានសមាគមស្ករត្នោតខេត្តកំពង់ស្ពឺ។ លោក ប្រាក់ សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) បានឲ្យដឹងថានៅពេលនេះខ្លួនកំពុងពិភាក្សាអំពីដំណើរការនេះ។ ...
ចេង សុខហ័ង
http://bit.ly/2cbr2Si
ថៃ នាំទំនិញមកកម្ពុជា ធ្លាក់ចុះ១៦ភាគរយខណៈពាណិជ្ជកម្មទ្វេភាគីថយ ៧ខែដើមឆ្នាំ
ការនាំទំនិញពីប្រទេសថៃចូលមកផ្គត់ផ្គង់នៅទីផ្សារកម្ពុជាបានធ្លាក់ចុះនៅក្នុងរយៈពេល៧ខែដើមឆ្នាំបង្ហាញឲ្យឃើញពីការប្រជែងខ្លាំងក្នុងប្រទេសមានកំណើនសេដ្ឋកិច្ច ៧ភាគរយក្នុងមួយឆ្នាំ ខណៈមន្ត្រីជំនាញថា កត្តាផលិតកម្មក្នុងស្រុកកើនឡើងអាចជំនួសការនាំចូលផលិតផលពីប្រទេសជិតខាង។ យោងតាមតួលេខពីស្ថានទូតព្រះរាជាណាចក្រថៃ បង្ហាញថា ការនាំទំនិញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា បានធ្លាក់ចុះប្រមាណ ១៦ភាគរយ នៅក្នុងរយៈពេល ៧ខែដើមឆ្នាំនេះ ស្របពេលដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា បានថយចុះ ប៉ុន្តែការនាំចូលទំនិញកម្ពុជា ទៅប្រទេសថៃ កើនឡើងខ្លាំង។ ...
ជា វណ្ណៈ
http://bit.ly/2cIK94z