ព័ត៌មាន​

អនុ​ស្ថានីយ​ ៥០​ មេ​ហ្គា​វ៉ា​ត់​ បើក​ដំណើរការ​នៅ​រតនគិរី​

​អនុ​ស្ថានីយ​ថ្មី​មួយ​ក្នុង​ខេត្តរតនគិរី​ ទើបត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ជា​ផ្លូវការ​កាលពី​ស​ប្តា​ហ៍​មុន​ដោយ​ត​ភ្ជាប់​មក​បណ្តាញ​ជាតិ​តាម​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់​ ២៣០​ គីឡូវ៉ុល​ ពី​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ ២​ ស្ថិត​ក្នុង​ខេត្តស្ទឹងត្រែង​។ ...

ធូ វិរៈ
https://bit.ly/3iFKKGj

លោក​ ហ៊ុន សែន ប្រកាស​ទម្លាក់​តម្លៃ​អគ្គិសនី​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​ក្រោយ

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ពី​ម្សិលមិញ​បាន​សន្យា​ទម្លាក់​តម្លៃ​អគ្គិសនី​នៅ​ទូទាំង​ប្រទេស​នៅ​ដើម​ឆ្នាំ​ក្រោយ និង​ចាត់ទុក​អ្វី​ដែល​ជា​ការ​សន្យា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP)​ ​ចំពោះ​មុខ​ពលរដ្ឋ​មុន​ការបោះឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា​ «​នឹង​ក្លាយ​ជា​ការពិត​» នៅក្នុង​ឆ្នាំ ...

បែន សុខហ៊ាន
https://bit.ly/2SbjNwb

ពលរដ្ឋ​រីករាយ ក្រោយ​លោក​ ហ៊ុន សែន សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​វារីអគ្គិសនី​សេសាន​ក្រោម​ ២

វារីអគ្គិសនី​សេសាន​ក្រោម​ ២ ​នេះ​ស្ថិត​នៅ​ឃុំ​ភ្លុក ឃុំ​ស្រែគ និង​ឃុំ​ក្បាលរមាស ស្រុក​សេសាន​ដោយ​មាន​ទំនប់​ប្រវែង ៦,៥ ​គីឡូម៉ែត​ដែល​វែង​បំផុត​ក្នុង​ទ្វីប​អាស៊ី​ក្រោម​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន Hydrolancang International Energy របស់​ចិន​ដាក់​ទុន​វិនិយោគ​ចំនួន ៥១ ​ភាគរយ​, ក្រុមហ៊ុន Royal Group របស់​ខ្មែរ​ដាក់ទុន​ចំនួន ៣៩ ​ភាគរយ និង​ក្រុមហ៊ុន EVNI របស់​វៀតណាម ដាក់ទុន​វិនិយោគ​ចំនួន ១០ ...

សុទ្ធ គឹមសឿន
https://bit.ly/2SaSS3T

អាជ្ញាធរ​ខេត្ត​រតនគិរី​ ​ប្រកាស​មោឃភាព​លិខិត​លក់-ទិញ​ដី​ព្រៃ

រដ្ឋបាលខេត្ត​រតនគិរី​បាន​ប្រកាស​មិន​ទទួល​ស្គាល់ និង​ធ្វើ​មោឃភាព​រាល់​លិខិត​បញ្ជាក់​លើ​ការលក់-ទិញ និង​ការផ្ទេរ​ដីព្រៃ​ដោយ​ខុសច្បាប់​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ធ្វើឲ្យ​អង្គការ​ការពារ​ព្រៃឈើ សត្វព្រៃ និង​ធនធាន​ធម្មជាតិ​ស្វាគមន៍​ចំពោះ​ចំណាត់ការ​នេះ​តែ​ថា វិធានការ​នេះ​អាច​នឹង​គ្មាន​ប្រសិទ្ធភាព ខណៈ​ដែល​បទល្មើស​ព្រៃឈើ​នៅ​តែ ...

ម៉ិច ដារ៉ា
https://bit.ly/2D0LST4

លោក ហ៊ុន សែន រិះគន់អ្នកបរិស្ថាននិយមជ្រុលដែលព្យាយាមរារាំងទំបន់វារីអគ្គិសនីសេសាន២

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​ថ្លែង​រិះគន់​ដល់​អ្នក​បរិស្ថាន​និយម​ជ្រុល​នៃ​អង្គការក្រៅរដ្ឋាភិបាល​ និង​មន្ត្រី​ទូត​ (​មិន​បញ្ចេញ​ឈ្មោះ​)​ ដែល​តំណាង​ឱ្យ​ប្រទេស​ជា​ច្រើន​បាន​ព្យាយាម​រារាំង​ការ​អភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី​របស់​រាជរដ្ឋាភិបាល​ដែល​មាន​បំណង​ចង់ឱ្យ ...

ផាក់ ស៊ាងលី
http://bit.ly/2fN899D

គ្រួសារទំនប់សេសានសុំជំនួយពីនាយករដ្ឋមន្ត្រី

អ្នកតំណាង ១០ នាក់នៃគ្រួសារជនជាតិដើមភាគតិចចំនួន ១៤៣ នាក់ដែលទទួលរងផលប៉ះពាល់ដោយការអភិវឌ្ឍទំនប់វារីអគ្គិសនីសេសានក្រោម ២ នៅខេត្តស្ទឹងត្រែង បានជួបប្រជុំគ្នាកាលពីម្សិលមិញ ដើម្បីដាក់ញត្តិទៅក្រសួងមហាផ្ទៃ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី។ ...

ពេជ្រ សុធារី
http://www.khmertimeskh.com/5080579/sesan-dam-families-ask-pm-help/

ជនជាតិភាគតិចត្រូវបានបង្ខំឲ្យធ្វើដំណើរពីភូមិសេសាន

សមាជិក​ជនជាតិភាគតិច​ជាង ១០០​នាក់​ ត្រូវ​បាន​បង្ខំ​ឲ្យធ្វើ​ដំណើរ​១២​គីឡូម៉ែត្រ​កាលពី​ថ្ងៃ​ពុធ​ ដើម្បីចាកចេញពី​ភូមិ​ស្ទឹង​ត្រែង​មួយ​ដែល​ជិត​នឹង​ត្រូវ​បាន​ជន់​លិច​ដោយ​ទំនប់​វា​រី​អគ្គិសនី​ថ្មី​ និង​បន្ទាប់​ពី​អាជ្ញាធរ​បាន​បិទផ្លូវ​។​ ..​. ...

អូន ភាព
https://www.cambodiadaily.com/news/minorities-forced-to-trek-from-sesan-village-132930/

ពលរដ្ឋ​ និង​អាជ្ញាធរ​ប្រឈម​មុខ​គ្នា​រឿង​ចូលរួម​ការ​សែនព្រេន

ពលរដ្ឋ​ប្រមាណ​ ២០០ ​នាក់ និង​កម្លាំង​មន្ត្រី​អាជ្ញាធរ​ជាច្រើន​នាក់​បាន​ប្រឈម​មុខ​ដាក់​គ្នា​ប្រមាណ​ជា​ ៣ ​ម៉ោង​កាលពី​ថ្ងៃ​ម្សិលមិញ បន្ទាប់ពី​អាជ្ញាធរ​ស្រុក​សេសាន​បាន​ឃាត់​អ្នកភូមិ​ ២៤ ​នាក់​មិន​ឲ្យ​ចូល​ទៅក្នុង​ភូមិ​ដើម្បី​ធ្វើ​ពិធី​សែនព្រេន និង​ធ្វើ​ក្បូន​ឫស្សី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ...

ផាក់ ស៊ាងលី
http://bit.ly/2tSoE8T

កម្រិតទឹកទន្លេហក់ឡើងខ្លាំងនៅភូមិក្នុងតំបន់ទំនប់សេសាន ខណៈប្រជាពលរដ្ឋមិនព្រមចាកចេញ

ក្រុមសង្គ្រោះរួមជាមួយកាណូត និងគ្រឿងឧបភោគបរិភោគត្រូវបានបញ្ជូនទៅកាន់ភូមិចំនួនពីរស្ថិតក្នុងខេត្តស្ទឹងត្រែង កន្លែងដែលប្រជាពលរដ្ឋមិនព្រមចាកចេញទៅណា បើទោះបីជាគេរំពឹងទុកថាទឹកនឹងជន់លិច នៅពេលទំនប់វារីអគ្គិសនីដ៏ធំបំផុតនៅក្នុងប្រទេសនេះថ្វើតេស្តសាកល្បងក្តី។ ...

អូន ភាព
https://www.cambodiadaily.com/news/waters-rising-in-sesan-dam-villages-as-holdouts-sit-tight-132614/

ពលរដ្ឋមិនព្រមចាកចេញខណៈបិទទំនប់សេសាន

ខណៈកម្ពស់ទឹកនៅក្បាលទំនប់វារីអគ្គិសនីសេសានក្រោម២ បានឡើង១ម៉ែត្រ បន្ទាប់ពីក្រុមហ៊ុនបានបិទទ្វារទឹកទាំង១០នោះ មានពលរដ្ឋខ្លះកំពុងតែដឹកជញ្ជូនទ្រព្យសម្បត្តិទៅកាន់ទីទួលសុវត្ថិភាព ប៉ុន្តែពួកគាត់បានប្រកាន់ជំហរមិនព្រមចាកចេញទេ ដោយនាំគ្នាកាប់ឫស្សីបណ្តែតផ្ទះបន្តរស់នៅលើទឹក។ ...

ផាក់ ស៊ាងលី
http://bit.ly/2utSNPL

រដ្ឋាភិបាលច្រានចោលសំណើសុំពន្យារពេលនៅនាទីចុងក្រោយរបស់គ្រួសារក្នុងតំបន់ទំនប់សេសាន

មន្ត្រីមួយរូបក្នុងខេត្តស្ទឹងត្រែងបានលើកឡើងថា គ្មានផ្លូវធ្វើការផ្អាកនៅនាទីចុងក្រោយតាមសំណើកាលពីម្សិលមិញរបស់អ្នកភូមិដែលផ្ទះរបស់ពួកគាត់អាចនឹងជន់លិចប៉ុន្មានថ្ងៃ បន្ទាប់ពីការសាកល្បងទំនប់វារីអគ្គីសនីសេសានក្រោម២ ចាប់ផ្តើមនៅថ្ងៃសៅរ៍ឡើយ។ ...

អូន ភាព
http://www.cambodiadailykhmer.com/38167

របាយការណ៍​​​​​៖ ធនា​គារ​​ពិភព​លោក​​​​​ជា​អ្នក​​ផ្ដល់​​ហិរញ្ញ​វត្ថុ​​ដល់​​​​​ទំនប់​​​វារីអគ្គិសនី​ចម្រូង​ចម្រាស

ធនាគារពិភពលោកកំពុងប្រើប្រាស់ស្ថាប័នអន្តរការីដែលគ្មានការគ្រប់គ្រងត្រឹមត្រូវនានាឲ្យជួយផ្ដល់ហិរញ្ញវត្ថុដល់គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ និងគម្រោងផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ដោយបណ្ដេញ ឬគំរាមបណ្ដេញប្រជាពលរដ្ឋរាប់ពាន់គ្រួសារចេញ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលហៅការអនុវត្តនេះបែបថាជាការអនុវត្ត “ដ៏អាក្រក់”។ ...

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/34734

ប្រជាជន​ជាច្រើន​គ្រួសារ​ទៀត​ទទួល​យក​ការ​ព្រមព្រៀង​ដើម្បី​ចេញ​ពី​ការដ្ឋាន​ទំនប់

បន្ទាប់​ពី​ប្រជាពលរដ្ឋ​៧៣​គ្រួសារ​ផ្សេង​ទៀត​ក្នុង​ខេត្តស្ទឹងត្រែង​បាន​ទទួលយក​ការ​ផ្តល់​ឲ្យ​ដី​ថ្មី​ ជា​ថ្នូរ​នឹង​ដីស្រែ​ចម្ការ​ដែល​ពួក​គាត់​នឹង​បាត់បង់​ទៅ​លើ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ដែល​កំពុង​សាងសង់​សព្វថ្ងៃ​ ក្រុម​ទី​២​នឹង​ទទួលយក ...

កង សុធា
http://www.cambodiadailykhmer.com/news/30441/

អាងស្តុកទឹកសេសាន២ក្លាយជាកន្លែងលាងឈើខុសច្បាប់

ស្រុក​​​សេសាន, ខេត្ត​​​ស្ទឹង​​​ត្រែង​​​-រថយន្ត​​​​​​ធុន​​​ធំប្រឡា​​​ក់​​​ដី​​​ស្រមក​​​ដែល​​​ដឹក​​​ឈើ​​​ប្រណីត ធ្វើ​​ ...

ម៉ាតត៍​ ប្លូមប៊ឺហ្គ និង ផាន់ អាណា
http://www.cambodiadaily.com/news/sesan-ii-reservoir-a-laundry-for-illegal-timber-60575/

ព្រៃឈើ​កំពុង​ត្រូវ​បំផ្លាញ​ដោយ​ការ​សង់វា​រី​អគ្គិសនី​

​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ សេ​សាន​ ក្រោម​ ២​ គឺជា​កញ្ចក់​តូច​មួយ​ដែល​កំពុង​ឆ្លុះ​បញ្ចាំង​អំពី​ប្រទេស​ កម្ពុជា​។​ ក្នុង​ប្រព័ន្ធ​អេកូ​ចម្រុះ​បំផុត​មួយ​នៅ​លើ​ពិភពលោក​នេះ​ ព្រៃឈើ​ទាំងមូល​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ដោយ​មិន​គោរព​ច្បាប់​ ចំណែកឯ​គម្រោង ...

ផាក់ ស៊ាងលី និង Daniel Pye
http://www.phnompenhpost.com/national/waiting-deluge

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

98JzM
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!