VOD Hot News

ពលរដ្ឋ​រង​ការ​គំរាម​ពី​អាជ្ញាធរ​ខេត្ត​សៀមរាប បន្ទាប់​ពី​ផ្ដិតមេដៃ​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​​

ពលរដ្ឋ​ជាច្រើន​នាក់ នៅ​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប រង​​ការគំរាមកំហែង ពី​អាជ្ញាធរ​ភូមិ បន្ទាប់ពី​ពួកគេ​បាន​ផ្ដិតមេដៃ គាំទ្រ​ឲ្យ​គណបក្ស​សង្គ្រោះ​​ជាតិ ឲ្យ​សុំ​​អន្តរាគមន៍​​ពី​អង្គការ​សហប្រជាជាតិ រឿង​ភាព​មិន​ប្រក្រតី​​នៃ​​ការ​បោះ​ឆ្នោត​​នោះ​។​ ប្រាប់​អ្នកយក​ព័ត៌មាន​VOD នៅ​ពេល​ចុះ​ទៅ ...

បូ សាវី និង អ៊ឹង ប៊ុន​ថន
http://vodhotnews.com/?p=article&id=16791&lang=kh

លោក ​​សម​ រង្ស៊ី​៖ ​ព្រឹទ្ធសភា​អាមេរិក​នឹង​អនុម័ត​ញត្តិ​មួយ ​ករណី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​អះអាង​ថា នៅ​ពេល​ឆាប់ៗ​នេះ ព្រឹទ្ធសភា​អាមេរិក នឹង​ចេញ​ជា​ដំណោះស្រាយ​ថ្មី​មួយទៀត ឫហៅ​ថា ញតិ្ត​គាំទ្រ​ជំហរ​​របស់​គណបក្ស​សង្គ្រោះ​​ជាតិ និងគណបក្ស​​ប្រជាជន​​កម្ពុជា ដែល​​កំពុង​ទាមទារ​យុត្តិ​ធម៌ ក្នុងនាម​ជា​ម្ចាស់ឆ្នោត​។​ ​ការ​ថ្លែង​អះអាង​របស់​ លោក​ សម ​រង្ស៊ី ...

នួន បូរិន
http://vodhotnews.com/16792

លោ​ក ​សម រង្ស៊ី​៖ សហគមន៍​អន្តរជាតិ​ស្វាគមន៍​ការស្វែងរក​យុតិ្ដធម៌​ជូន​ពលរដ្ឋ​ម្ចាស់ឆ្នោត​​

មេដឹកនាំ​បក្សប្រឆាំង​ដែល​កំពុង​ស្វែងរក​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ដោយ​​បាន​​ឆ្លង​កាត់​​ការធ្វើដំណើរ​នៅ​អឺរ៉ុប និង​អាមេរិក បាន​និយាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា សហគមន៍​អន្តរជាតិ​ បាន​គាំទ្រ​ជំហរ​របស់​លោក ក្នុង​ការស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត ដែល​លោក​ហៅថា ការលួចបន្លំ​សន្លឹកឆ្នោត កើតមាន​ជា​ប្រព័ន្ធ​នៅក្នុង​ការបោះឆ្នោត​សភា​ កាលពី​ថ្ងៃ ...

ថុល ស្រី​លក្ខណ៍
http://vodhotnews.com/16793

CNRP ប្រមូល​​បាន​ស្នាម​មេដៃ​​ពី​ពលរដ្ឋ​ប្រមាណ​​១​លាន​នាក់​​ហើយ​​មក​ដល់​ថ្ងៃនេះ​​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) លោក យឹម សុវណ្ណ ឲ្យដឹងថា គិត​​មកដល់​ថ្ងៃ​អង្គារ ទី​១៥ ខែ​តុលា​​​នេះ គណបក្ស​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជា​ពលរដ្ឋ​​ប្រមាណ​១​លាន​នាក់​ហើយ ដើម្បី​​ដាក់​ញត្តិ​ទៅ​អង្គការសហប្រជាជាតិ និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឲ្យជួយ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។​ ...

ថុល ស្រីលក្ខណ៍
http://vodhotnews.com/?p=article&id=16736&lang=kh

CPPប្រកាសជាផ្លូវការធ្វើកំណែទម្រង់ការបោះឆ្នោត ខណៈCNRPប្រមូលស្នាមមេដៃពីពលរដ្ឋ​

គណបក្ស​ប្រជាជន​កម្ពុជា ​​ប្រកាស​​ជា​​ផ្លូវការ​​ពី​កំណែទ​ម្រង់​​ការ​បោះ​ឆ្នោត​​ នា​ពេល​ខាង​មុខ ដោយ​ស្នើ​ឲ្យធ្វើ​វិសោធនកម្ម​ច្បាប់ និង​នីតិវិធី​ទាំងឡាយ ដែល​​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ឲ្យ​ស្រប​តាម​គោលការណ៍​នៃ​លទិ្ធប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។ ការប្រកាស​នេះ ធ្វើឡើងខណៈ​ដែលគណបក្ស​សង្រ្គោះ​ជាតិ កំពុង​ប្រមូល​ស្នាម ...

ថុល ស្រីលក្ខណ៍ និង អ៊ឹង ប៊ុន​ថន
http://vodhotnews.com/16725

លោក កឹម សុខា​៖ ដំណើរ​ការទូត​របស់​លោក សម រង្ស៊ី នឹង​ទទួលបាន​ជោគជ័យ​​

ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា បេសកកម្ម​ការទូត​ក្រៅប្រទេស​របស់​លោក សម រង្ស៊ី ទទួល​ជោគ​ជ័យ ក្នុង​​ការ​ជំរុញ​​សហគមន៍​​អន្តរជាតិ ចាប់អារម្មណ៍​ចំពោះ​ការបង្កើត​សភា​ឯក​បក្ស​នៅ​កម្ពុជា ផ្ទុយ​ពី​លទ្ធិប្រជាធិបតេយ្យ​។​ ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ទួលគោក ក្រោយ​បញ្ចប់​ពិធី​បង្សុកូល គោរព ...

តាំង វី​ដា និង ដួង សុខា
http://vodhotnews.com/16709

លោក ស ខេង​៖​ គណបក្ស​​សង្គ្រោះ​​ជាតិ​​បន្លំ​ស្នាម​​មេដៃ ភូតភរ​​ព្រះ​មហា​ក្សត្រ​​

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អះអាងថា ស្នាម​មេដៃ​ដែល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ថ្វាយ​ព្រះមហាក្សត្រ កាលពី​ថ្ងៃ​ទី​២១​ខែ​កញ្ញា ដើម្បី​សុំ​ពន្យារ​ពេល​ប្រជុំ​សភា​នោះ​ថា មាន​ការបន្លំ គឺ​ម្នាក់​ផ្តិត​៤​ទៅ​៥​ដង​។​ ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ប្រកាសប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ពិធី​ចែក​ប័ណ្ណសរសើរ ដល់​មន្ត្រី​ប៉ូលិស នៅ​ថ្ងៃ​ទី​០៩ ...

ពៅ​ មេត្តា​
http://vodhotnews.com/16628

លោក ហេង សំរិន​៖ ការចរចា​ផ្នែក​នយោបាយ​ផ្លាស់ប្តូរ​តួនាទី​សមាជិក​រដ្ឋសភា អាច​កើតមានឡើង​​

ប្រធានរដ្ឋសភា លោក ហេង សំរិន បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការចរចា​ផ្នែក​នយោបាយ ដើម្បី​ផ្លាស់ប្តូរ​តួនាទី​សមាជិក​ក្នុង​រដ្ឋសភា អាច​នឹង​កើត​មាន​ឡើង ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រជុំ​សភា​។​ ​ឆ្លើយតប​នឹង​សំណួរ​អ្នកសារព័ត៌មាន ប្រធានរដ្ឋសភា លោក ហេង សំរិន មានប្រសាសន៍ថា ការធ្វើ​ពហិការ​ចូលរួម​ប្រជុំ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​សិទ្ធិ​របស់​គណបក្ស​មួយ​នេះ​។ តែ​លោក​បញ្ជាក់ថា ការសម្របសម្រួល​ផ្នែក ...

តាំង វីដា និងស៊ុន ណារិន
http://vodhotnews.com/16633

អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា ប្រកាស​ជា​ផ្លូវ​ការបើក​សម័យប្រជុំ​បោះឆ្នោត​ជ្រើសរើស​គណៈកម្មការ​ជំនាញ​

អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា ប្រកាស​ជា​ផ្លូវការ នៅ​ថ្ងៃ​ពុធ​នេះ ក្នុង​ការបើក​សម័យប្រជុំ​សភា​លើក​ទី​១​នីតិកាល​ទី​៥ នៅ​ថ្ងៃ​ទី​១០​ខែតុលា ស្អែក​នេះ បើទោះជា​មាន​ការបដិសេធ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។​ ​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការ​ដ្ឋា ​ន​រដ្ឋសភា ចេញផ្សាយ​នៅ​ថ្ងៃទី​០៩ ខែតុលា ឲ្យដឹងថា សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១​នេះ នឹង ...

ស៊ុន ណារិន
http://vodhotnews.com/?p=article&id=16615&lang=kh

សាលារាជធានីភ្នំពេញ​ ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​​បញ្ឈប់ការ​ដើរ​ប្រមូល​ស្នាម​មេដៃនៅទីសាធារណៈ​

សាលារាជធានីភ្នំពេញ ស្នើ​សុំ​ប្រធាន​គណៈ​កម្មាធិការប្រតិបត្តិ​រាជ​ធានីភ្នំពេញ​​នៃ​គណបក្ស​​ សង្គ្រោះ​ជាតិ បង្វែរ​​​ការ​ដើរ​ប្រមូល​ស្នាម​មេដៃអ្នក​គាំ​ទ្រ​​តាម​ទីផ្សារ ទី​សាធារណៈ និង​គេហដ្ឋានប្រជាពលរដ្ឋ​ ទៅ​ប្រមូល​​នៅតាម​ទីស្នាក់​ការ​គណបក្ស​ថ្នាក់​សង្កាត់​ ខណ្ឌ រាជ​ធានី ឬ​ទីស្នាក់​ការ​កណ្តាល​គណបក្ស​​វិញ ដើម្បី​ជៀស ...

ពេជ្រ សុធារី​
http://vodhotnews.com/16599

អ្នក​វិភាគ​ថា​បក្ស​ជំទាស់​រក​អន្តរាគមន៍​​ពី​អន្តរជាតិ​ជា​រឿង​ត្រឹមត្រូវ

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កំពុង​ស្វែង​រក​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ ដើម្បី​អន្តរាគមន៍​ក្នុង​រឿង​ជម្លោះ​នយោបាយ​នៅ​កម្ពុជា។ បក្ស​ប្រឆាំង​បាន​ហៅ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដែល​ទើប​បង្កើត​ថា ជា​រដ្ឋាភិបាល​ខុស​ច្បាប់ តាម​រយៈ​រដ្ឋ​ប្រហារ​ច្បាប់​រដ្ឋធម្មនុញ្ញ ហើយ​ទទូច​ឲ្យ​អង្គការ​សហប្រជាជាតិ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ កុំ​ទទួល​ស្គាល់។ អ្នក​វិភាគ ...

ម៉ៅ សុធានី
http://www.rfa.org/khmer/news/politics/opposition-strategies-for-foreign-supports-10092013011842.html

គ.ជ.ប ពិចារណា​ពន្យារ​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដោយសារ​ទឹក​ជំនន់

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) កំពុង​ពិនិត្យ​ពន្យារ​ពេល​វេលា​​ចុះ​ឈ្មោះ​បោះ​ឆ្នោត នៅ​សាលា​ឃុំ-​សង្កាត់​មួយ​ចំនួន​តាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-​ថៃ ដែល​ជួប​គ្រោះ​​ទឹក​ជំនន់​មិន​អាច​បើក​ទ្វារ​ឲ្យ​ពលរដ្ឋ​ពិនិត្យ ឬ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ បាន។ មន្ត្រី គ.ជ.ប អះអាង ...

ដែន អយុធ្យា
http://www.rfa.org/khmer/news/politics/voter-registration-considered-to-delay-10082013062646.html

លោកសម​ ​រង្ស៊ី ស្នើ​សុំ​ប្រធាន​​ស្ថាប័ន​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ​ចំនួន​បី ផ្អាក​​ការ​ផ្តល់​ប្រាក់​កម្ចី​ឬ​ប្រាក់​ជំនួយ​មក​ឲ្យ​​រដ្ឋាភិបាល​​កម្ពុជា​

ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ បាន​​ស្នើ​សុំ​​ប្រធាន​​ស្ថាប័ន​​​ហិរញ្ញវត្ថុ​​អន្តរជាតិ​ចំនួន​​បី ដែល​មាន​​ទំនាក់​ទំនង ​​និង​​កំពុង​ត្រៀម​​រៀប​ចំ​​ចុះ​​កិច្ច​សន្យា​​ហិរញ្ញ​វត្ថុ​ជាមួយ​ រដ្ឋាភិបាល​ ...

នួន បូរិន
http://vodhotnews.com/16598

គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់ផ្តើម​ប្រមូល​ស្នាម​មេដៃ​​ម្ចាស់​ឆ្នោត​​ដាក់ជូន​អង្គការសហប្រជាជាតិ​​

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទី​០៦​ខែ​តុលា​នេះ បានចាប់ផ្តើម​ប្រមូល​ស្នាម​ដៃ​របស់​ប្រជាពលរដ្ឋ ធ្វើ​ជា​ញត្តិ​ដាក់ជូន​អង្គការសហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស ២៣​តុលា​១៩៩១ ឲ្យជួយ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត ឲ្យស្រប​តាម​កិច្ចព្រមព្រៀ​ង​នេះ តាមរយៈ​តំណាង​របស់​ឧត្តម​ស្នងការ​អង្គកា​រ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​។ ...

តាំង វីដា និង ពេជ្រ សុធារី
http://vodhotnews.com/16528

គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាលផ្តល់​អាជ្ញាប័ណ្ណ​វិទ្យុ និង​ទូរទស្សន៍​​

សមាជ​មហាជន​ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ ​ជាតិ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ទាមទារ​ឲ្យ​រាជរដ្ឋាភិបាលផ្តល់​អាជ្ញាប័ណ្ណ​វិទ្យុ ទូរ​ទស្សន៍ ដើម្បី​ផ្តល់ព័ត៌មាន​គ្រប់​ជ្រុង​ជោយ និង តម្លាភាព​ព្រមទាំង​មាន​គុណប្រយោជន៍​ដល់​សាធារណជន​។​ ​ការទាមទារ​នេះ ធ្វើឡើង​នៅក្នុង​សមាជ​មហាជន​របស់​គ​ណ​បក្ស នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ ដោយ​មាន​អ្នកចូលរួម​ជិត​មួយ​​ម៉ឺន ...

ជន ស្រីណុច និងដួង សុខា
http://vodhotnews.com/16549

លោក សម រង្ស៊ី ចេញ​ទៅ​ក្រៅប្រទេស​នៅ​ថ្ងៃ​ចន្ទ​នេះ សម្រាប់​នយោបាយ​ការទូត​​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាសថា លោក​នឹង​ចេញ​ទៅ​ក្រៅប្រទេស នៅ​ថ្ងៃ​ចន្ទ​នេះ ប្រមាណ​ជា​២​សប្តាហ៍ ដើម្បី​ជំរុញ​​​ឲ្យ​សហគមន៍​អន្តរជាតិ កុំ​ទទួល​ស្គាល់​រាជរដ្ឋាភិបាល​កម្ពុជា និង​រឹតបន្តឹង​ជំនួយ​មក​កម្ពុជា​។​ ​លោក​សម រង្ស៊ី ប្រកាស​បែបនេះ កាលពី​ថ្ងៃអាទិត្យ នៅក្នុង​សមាជ​មហាជន នៅ​ទីលាន​ប្រជាធិបតេយ្យ ជា​ការបង្ហាញ​ជំហរ​របស់​គណ​បក្ស និង​កិច្ចការ​ការទូត ...

ស៊ុន ណារិន
http://vodhotnews.com/16542

លោក សម រង្ស៊ី នឹង​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត នៅ​រសៀល​ម៉ោង​២​នេះ​​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ចន្ទ វេលា​ម៉ោង​២​រសៀល​នេះ នឹង​ទៅ​ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​។ ​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ចេញ​នៅ​ថ្ងៃទី​០៧ ខែតុលា ឲ្យដឹងថា លោក សម រង្ស៊ី នឹង​ទៅ​ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត នៅ​ភូមិ​ព្រែក​តា​គង់​ទី​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​ ​កន្លងទៅ លោក សម រង្ស៊ី មិន​មាន​ឈ្មោះ ...

ញ៉ែត ស្រីពៅ
http://vodhotnews.com/?p=article&id=16544&lang=kh

ជាម យៀប​៖ ការជួបជុំ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ជា​ការចង់​ឈ្នះ​ដោយ​មិន​គោរព​ច្បាប់​​

សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ហៅ​ការ​ប្រមូល​ផ្តុំ​អ្នកគាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​អាទិត្យ ​ម្សិលមិញ​ថា ជា​ការចង់​ឈ្នះ​ដោយ មិន​គិត​ពី​ច្បាប់​ និង​ផលប្រយោជន៍​ជាតិ​។​ ​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​កម្មវិធី​តុមូល​របស់​VOD នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ លោក ជាម យៀប ...

ពៅ មេត្ដា​
http://vodhotnews.com/16543

សមាជមហា​ជន​​គណបក្ស​​សង្គ្រោះ​​ជាតិ សម្រេច​ទាមទារ​១០​ចំណុច​​

សមាជមហា​ជន​​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​​០៦​​ខែ​តុលា​នេះ បាន​សម្រេច​នូវ​ការទាមទារ​ចំនួន ១០​ចំណុច ដោយ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត និង​ទាម​ទារ​​ឲ្យមាន​ការផ្លាស់ប្តូរ​តាម​រយៈ​កែទម្រង់​នូវ​គោលនយោបាយ និង​ស្ថាប័ន​ជាតិ​សំខាន់ៗ ដើម្បី​ធានា​ការពារ​ផលប្រយោជន៍​ជាតិ និង​ផល​ប្រយោជន៍​​ប្រជាពលរដ្ឋ ...

ពេជ្រ សុធារី
http://vodhotnews.com/16536

វិភាគ​៖​ ការ​មិន​មាន​ឯកភាព​នយោបាយ​នាំ​ឲ្យ​កម្ពុជា​ប្រឈម​ទាំង​បញ្ហា​ក្នុង​ និង​ក្រៅប្រទេស​​

ការបោះឆ្នោត​ថ្នាក់​ជាតិ​​អាណត្តិ​ទី​៥ កាលពី​ថ្ងៃ​ទី​២៨ ​ខែកក្កដា មក​រហូត​ដល់​ដើម​ខែ​តុលា​នេះ​ គឺ​ជាង​២​ខែ​ហើយ​តែ​មិន​ទាន់​មាន​ពន្លឺ​ណា ដែល​បង្ហាញ​ពី​ច្រក​ចេញ​នៃ​ការខ្វែងគំនិត​រវាង​​ថ្នាក់​ដឹក​នាំគណ​បក្ស​ ទាំងពីរ ​ដែល​ទទួលបាន​អាសនៈ​ក្នុង ...

ពៅ មេត្ដា
http://vodhotnews.com/16502

គណបក្ស​សង្គ្រោះ​​ជាតិ ទាមទារ​ឲ្យ​ គជប លើក​ពេល​ឬ​ពន្យារ​​ពេល​ការពិនិត្យ​និង​ចុះឈ្មោះ​បោះឆ្នោត​​

គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ លើក​ពេល​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ដែល​បាន​កំណត់​​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​០១​ដល់​ថ្ងៃ​ទី​២០​​ខែ​តុលា​នេះ​ ខណៈពេល​កម្ពុជាកំពុងរង​គ្រោះដោយសារ​ទឹក​ជំនន់ និង​ស្រប​ពេល​ដែល​គណបក្ស​ទាំងពីរ​​នឹង​ពិភាក្សា ...

ពេជ្រ សុធារី
http://vodhotnews.com/?p=article&id=16495&lang=kh

សង្គម​ស៊ីវិល និង​អ្នកវិភាគ​៖ ញត្តិ​របស់​ពលរដ្ឋ​ស្នើឲ្យ UN ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត អាច​មាន​ប្រសិទ្ធិភាព​​

សង្គម​ស៊ីវិល និង​អ្នកវិភាគ យល់ថា គម្រោង​ដាក់​ញត្តិ​ពលរដ្ឋ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ទៅ​អង្គការ​សហប្រជាជាតិ (UN) ដើម្បីឲ្យ​ជួយ​អន្តរាគម​ន៍ និង​ធ្វើ​ជា​អាជ្ញាកណ្តាល ដោះស្រាយ​ភាពមិនប្រក្រតី​ នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ អាច​នឹង​មាន​ប្រសិទ្ធិភាព បើ​គណបក្ស​នេះ​មាន​ភស្តុតាង​គ្រប់គ្រាន់​។​ ​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី ...

ណាត សុភាព​ និង ដួង​ សុខា
http://vodhotnews.com/?p=article&id=16454&lang=kh

លោក​ហ៊ុន សែន​សម្រាល​ការ​រិះគន់

ភ្នំពេញៈ លោក ហ៊ុន សែន ដែល​ចាប់​ផ្តើម​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ជា​ថ្មី​ទៀត​សម្រាប់​អាណត្តិ ទី ៥ កាល​ពី​ម្សិលមិញ បាន​ការពារ​ដំណើរការ​ប្រជុំ​សភា ដែល​មាន​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​តែ​មួយ និង​ហាក់​ដូចជា​បាន​សម្រាល ចំពោះ​ការ​រិះគន់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ធ្វើ​ពហិការ​ការ​បើក​សម័យ​ប្រជុំ ...

មាស សុខជា
http://www.postkhmer.com/index.php/national/1-national-news/104390-2013-09-25-03-00-59

លោក សម រង្ស៊ី បកស្រាយ​ពី​ការចរចា​បែងចែក​អំណាច​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បកស្រាយ​លម្អិត​ពាក់ព័ន្ធ​នឹង​​កិច្ច​ជួបប្រជុំ​បែងចែក​អំណាច​ជាមួយ​ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​​កម្ពុជា ថា​​​ជា​ការរៀបចំ​​បណ្តោះ​អាសន្ន ដើម្បី​ដោះស្រាយ​​បញ្ហា និង​ស្វែងរក​ការ​ពិត​ជូន​ម្ចាស់​​ឆ្នោត​តែ​ប៉ុណ្ណោះ​។​ ​ក្នុង​សន្និសីទ ...

តាំង វី​ដា និង ​ស៊ុន ណារិន
http://vodhotnews.com/16364

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

spCxk
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!