ពលរដ្ឋរងការគំរាមពីអាជ្ញាធរខេត្តសៀមរាប បន្ទាប់ពីផ្ដិតមេដៃគាំទ្របក្សសង្គ្រោះជាតិ
ពលរដ្ឋជាច្រើននាក់ នៅឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប រងការគំរាមកំហែង ពីអាជ្ញាធរភូមិ បន្ទាប់ពីពួកគេបានផ្ដិតមេដៃ គាំទ្រឲ្យគណបក្សសង្គ្រោះជាតិ ឲ្យសុំអន្តរាគមន៍ពីអង្គការសហប្រជាជាតិ រឿងភាពមិនប្រក្រតីនៃការបោះឆ្នោតនោះ។ ប្រាប់អ្នកយកព័ត៌មានVOD នៅពេលចុះទៅដល់ភូមិល្វា ឃុំស្រែណូយ កាលពីថ្ងៃទី១៧ខែតុលា អ្នកស្រី ឈា លាម ឲ្យដឹងថា កាលពីថ្ងៃទី១៥ខែតុលានេះ មេភូមិល្វា លោក លាវ យន់ បានហៅពួកគាត់ឲ្យដកស្នាមមេដៃ ដែលបានផ្តិតហើយនោះចេញវិញ បើពុំដូចនោះទេ អាជ្ញាធរនឹងប្តឹងពលរដ្ឋរឿងធ្វើបាតុកម្ម ៖ “គេគំរាមខ្ញុំ បានខ្ញុំខ្លាច បើខ្ញុំមិនដកទៅគេថា គេប្ដឹងប្ដល់ ប្រជុំទាំងអស់គ្នា ហៅប្រជុំអារឿងកត់នេះឯង។ កត់ឈ្មោះផង ផ្ដិតមេដៃផង គេសុំយកទៅវិញ ចា ឈ្មោះទាំងប៉ុន្មានឲ្យយកទៅវិញ” ។…
បូ សាវី និង អ៊ឹង ប៊ុនថន
http://vodhotnews.com/?p=article&id=16791&lang=kh