ឆេង ហុងឆាយ

​មន្ត្រី​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ (GIS)​ ថ្មី

ហុងឆាយគឺជាមន្រ្តីផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្រ្តថ្មីនៅអង្គការទិន្ន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ គាត់ធ្លាប់ហាត់ការផ្នែកស្រាវជ្រាវទិន្នន័យ និងប្រព័ន្ធព័ត៌មានភូមិសាស្រ្តជាមួយអូឌីស៊ីរយៈពេល៣ខែកាលពីឆ្នាំ២០២៤។ ហុងឆាយបានបញ្ចប់ការសិក្សាផ្នែកវិស្វករពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៃមហាវិទ្យាល័យរ៉ែ និងភូគភ្ពសាស្រ្ត។

នៅអូឌីស៊ី​ ការទទួលខុសត្រូវរបស់គាត់រួមមានការថែទាំ និងធ្វើបច្ចុប្បន្នភាពរាល់សំណុំទិន្នន័យទាំងអស់នៅលើគេហទំព័រអូឌីស៊ី ដើម្បីធានាសុក្រឹត្យភាព បច្ចុប្បន្នភាព និងអាចស្វែងរកបាននៃទិន្នន័យជាសាធារណៈ។ គាត់បន្តធ្វើការស្រាវជ្រាវដើម្បីប្រមូលផ្តុំសំណុំទិន្នន័យថ្មី ឬធ្វើបច្ចុប្បន្នភាព ត្រួតពិនិត្យគុណភាពទិន្នន័យ និងផ្សព្វផ្សាយទិន្នន័យទាំងនោះនៅលើគេហទំព័រអូឌីស៊ី។ ក្រៅពីនេះ គាត់ក៏ចូលរួមក្នុងការប្រើប្រាស់បច្ចេកវិទ្យា GIS ការធ្វើទស្សនីយកម្មទិន្នន័យ និងការផលិតទិន្នន័យផែនទី ដើម្បីគាំទ្រដល់បេសកកម្មរបស់អូឌីស៊ីក្នុងការលើកកម្ពស់ទិន្នន័យបើកទូលាយ តម្លាភាព និងការសម្រេចចិត្តដោយផ្អែកលើភស្តុតាង នៅកម្ពុជា។