លោក ប៊ុន ថារម្យ

លោក ប៊ុន ថារម្យ បច្ចុប្បន្ននេះគឺជាប្រធានក្រុមដឹកនាំទទួលបន្ទុកខាងទំនាក់ទំនង នៅអង្គការ InSTEDD iLab ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលជាអង្គការមួយដែល ផ្តោតទៅលើការរចនា និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពផ្នែកបច្ចេកវិទ្យា ដើម្បីភាពប្រសើរឡើងក្នុងសង្គម។ ក្នុងនាមជាអ្នកសរសេរប្លក់ និងបានអះអាងចំពោះខ្លួនឯងថាជាអ្នកការទូតផ្នែកបច្ចេកវិទ្យាខាងឌីជីថលតាំងពីឆ្នាំ២០០៤ លោក ថារម្យ បានផ្តួចផ្តើមគំនិតបង្កើតឲ្យមានសន្និសិទបច្ចេកវិទ្យាដំបូងបង្អស់នៅទីក្រុងភ្នំពេញ ដែលមានឈ្មោះ បាខែមភ្នំពេញ។ លោក ក៏មានប្រវត្តិការងារជាច្រើន នៅក្នុងវិស័យសារព័ត៌មានអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សេងៗទៀតផង ដែលសមិទ្ធិផលការងាររបស់លោកអាចរកឃើញបាននៅក្នុង គេហទំព័រ GlobalVoicesOnline.org ការសែតភ្នំពេញប៉ុស្តិ៍ សារព័ត៌មាន Asian Correspondent និងសារព័ត៌មានសំឡេងសហរដ្ឋអាមេរិច (Voice of America) ។ លោក ថារម្យ គឺជាអតីតនិស្សិតអាហារូបករណ៍ម្នាក់ នៃកម្មវិធីភាពជាអ្នកដឹកនាំអ្នកធ្វើទស្សនកិច្ចអន្តរជាតិ (International Visitor Leadership Program) ដែលជាកម្មវិធីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករបស់ក្រុមវិជ្ជាជីវៈ បង្កើតឡើងដោយសហរដ្ឋអាមេរិច។