រ័​ត្ន​ សា​រ៉ាត់​

​មន្ត្រីជាន់ខ្ពស់​ផ្នែក​ហិរញ្ញវត្ថុ​ និង​ រដ្ឋបាល​

​តម្លាភាព​ គណនេយ្យ​ភាព​ នឹង​ ភាព​ស្មោះត្រង់​ គឺជា​គុណ​តម្លៃ​របស់​ សា​រ៉ាត់​។​ មាន​តួនាទី​មន្ត្រីជាន់ខ្ពស់​ផ្នែក​ហិរញ្ញវត្ថុ​ និង​ រដ្ឋបាល​នៅ​ អូ​ឌី​ស៊ី​ សា​រ៉ាត់​ធ្វើការ​សហ​ការណ៍​យ៉ាង​ជិត​ស្និត​ជាមួយ​ក្រុមការងារ​ទាំងអស់​ ដើម្បី​ផលិត​អោយ​បាន​ នូវ​សមិទ្ធផល​ដូច​ជា​៖​ ទី​១​ធានា​ថា​រាល់​ឯកសារ​ចំណូល​ ចំណាយ​ទាំងអស់​ពិតជា​ត្រឹមត្រូវ​តាម​ច្បាប់​គណនេយ្យ​ និង​ គោលការណ៍​របស់​ស្ថាប័ន​ នឹង​ ធ្វើការ​ទូទាត់​រាល់​ការ​ចំណាយ​ទាំងនោះ​អោយ​បាន​ទាន់​ពេលវេលា​។​ ទី​២​ ធ្វើការ​កត់ត្រា​រាល់​ការ​ចំណាយ​ទាំងអស់​ក្នុង​ប្រព័ន្ធ​គណនេយ្យ​អោយ​ត្រឹម​តាម​ខ្ទង់​នីមួយៗ​ នឹង​ផលិត​របាយ​ការ​ណ័​ហិរញ្ញវត្ថុ​អោយ​បាន​ត្រឹម​ត្រូ​ ទាន់​ពេលវេលា​។​ ធ្វើការ​សហ​ការណ៍​ជាមួយ​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ ដូច​ជា​ មន្ត្រី​ពន្ធដា​,​ មន្ត្រី​របប​សន្ដិសុខ​សង្គម​,​ មន្ត្រី​មន្ទីរ​ការងារ​,​ បុគ្គលិក​អង្គការ​ ក៏​ដូច​ជា​ក្រុមហ៊ុន​ឯកជន​ផ្សេងៗ​ ដើម្បី​អនុវត្ត​កា​តា​ព្វ​កិច្ច​ច្បាប់​ពន្ធ​ និង​រក្សា​បាន​អត្ថប្រយោជន៍​របស់​បុគ្គលិក​ ស្រប​តាម​ច្បាប់​ការងារ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សា​រ៉ាត់​បាន​បញ្ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ហិរញ្ញវត្ថុ​ ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ (NUM)​ ក្នុង​ឆ្នាំ​២០១៩​។​ មុន​ពេល​ចូល​បម្រើ​ការងារ​នៅ​អូ​ឌី​ស៊ី​ សា​រ៉ាត់​មានបទពិសោធន៍​ ១០​ ឆ្នាំ​មក​ហើយ​លើ​ការងារ​ផ្នែក​ហិរញ្ញវត្ថុ​ និង​រដ្ឋបាល​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​និង​អន្តរជាតិ​។​