បរិស្ថាន និងធនធានធម្មជាតិ
ទន្លេសំរាម
គំនរនៃថង់ប្លាស្ទិក សំរាម និងកាកសំណល់ជាច្រើនបានប្រមូលផ្តុំគ្នានៅក្នុងដៃព្រែកមួយនៅក្នុងភូមិព្រែកទាល់ រាជធានីភ្នំពេញ ដែលហូរចាក់ទៅក្នុងបឹងទំពន់ ដែលធ្វើឱ្យរាំងស្ទះដល់លំហូរនៃទឹក។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/38505/river-of-waste/
តំណាង RG បដិសេធឧកញ៉ាឃុបឃិតគ្នាកាប់ឈើខុសច្បាប់
តំណាងក្រុមហ៊ុន Royal Group របស់ឧកញ៉ា គិត ម៉េង បានច្រានចោលការផ្សាយព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិដែលចោទក្រុមឧកញ៉ាកំពុងឃុបឃិតប្រព្រឹត្តបទល្មើសព្រៃឈើខុសច្បាប់នៅក្រៅតំបន់ស្តារបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម។ ...
ផាក់ ស៊ាងលី
http://bit.ly/2pYTri2
NGO បង្ហាញភស្តុតាងជាច្រើនជាប់ទាក់ទឹននឹង ប្រតិបត្ដិការនាំចេញឈើខុសច្បាប់
កាលពីសប្តាហ៍មុន អង្គការក្រៅរដ្ឋាភិបាលមួយរបស់អង់គ្លេស បានលាតត្រដាងភស្តុតាងជាច្រើន ដែលជាប់ទាក់ទឹននឹង ប្រតិបត្ដិការនាំចេញឈើខុសច្បាប់ រវាងកម្ពុជា និងវៀតណាម ដែលមានទាំងវិក័យប័ត្ររបស់ក្រុមហ៊ុននៅកម្ពុជា ដែលបានល្មើសនឹងការហាមឃាត់ នាំចេញឈើហ៊ុបទៅកាន់ប្រទេសវៀតណាម ដើម្បីគាំទ្រដល់ការស៊ើបអង្កេតបទល្មើសនាំចេញឈើខុសច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា។ ...
Zsombor Peter
https://www.cambodiadaily.com/news/ngo-publishes-evidence-illegal-logging-operation-129910/
ព័ទ្ធផ្ទះឧកញ៉ាថៃឆែកឃើញឈើប្រណីតតែគ្មានការចាប់ខ្លួន
ផ្ទះរបស់ឧកញ៉ាថៃក្នុងក្រុងស្ទឹងត្រែងត្រូវបានសមត្ថកិច្ចឆែកឆេរឃើញឈើប្រណីតប្រភេទធ្នង់រាប់រយកំណាត់កាលពីម្សិលមិញ បន្ទាប់ពីបានហ៊ុមព័ទ្ធតាំងពីយប់ថ្ងៃចន្ទ ប៉ុន្តែគ្មានអ្នកណាម្នាក់ត្រូវបានឃាត់ខ្លួនយកទៅផ្តន្ទាទោសនៅឡើយទេ។ ...
ផាក់ ស៊ាងលី
http://bit.ly/2quneRH
អាជ្ញាធរ៖ មានការផ្ទុះឡើងនូវជំងឺអុតក្តាមលើសត្វគោជាច្រើនក្បាលនៅក្នុងខេត្តស្វាយរៀង
កាលពីម្សិលមិញ អាជ្ញាធរខេត្តស្វាយរៀងបានលើកឡើងថា ការផ្ទុះឡើងថ្មីបំផុតនៃជំងឺអុតក្តាមស្ថិតក្រោមការគ្រប់គ្រងបានតាមរយៈការព្យាបាលទាន់ពេលវេលា ប៉ុន្តែតួលេខរបស់ពួកគេស្តីពីចំនួនគោដែលឆ្លងមេរោគនេះខុសគ្នាឆ្ងាយណាស់។លោក មាស សុខ មេឃុំឈើទាលស្រុកស្វាយជ្រុំបានមានប្រសាសន៍ថា គោប្រហែល២០០ក្បាលបានឆ្លងចាប់តាំងពីខែមុន ហើយថា ដោយសារការចាក់វ៉ាក់សាំងទាន់ពេលវេលាបានធ្វើឲ្យចំនួនសត្វគោដែលឆ្លងជំងឺនេះថយចុះមកនៅត្រឹម៣០ក្បាលប៉ុណ្ណោះ។ ...
វណ្ណ រើន
http://www.cambodiadailykhmer.com/37440
ការផ្តល់សិទ្ធិឲ្យរករ៉ែ ក្នុងព្រៃអភិរក្ស ធ្វើឲ្យបារម្ភ
លិខិតអនុញ្ញាតមួយក្នុងចំណោមលិខិតអនុញ្ញាតរុករករ៉ែថ្មីចំនួនបួនដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនាសប្តាហ៍នេះគឺស្ថិតនៅក្នុងផែនទីតំបន់អភិរក្សសត្វព្រៃព្រៃឡង់ដែលនេះបង្កឲ្យមានក្តីបារម្ភក្នុងចំណោមសកម្មជន និងសមាជិកសហគមន៍អំពីភាពរឹងមាំនៃច្បាប់ ...
Shaun Turton និង ផាក់ ស៊ាងលី
http://bit.ly/2qaKowq
កូនអណ្តើកហ្លួង ទើបញាស់ថ្មី ៩ ក្បាលត្រូវបានយកទៅអភិរក្ស
កូនសត្វអណ្ដើកហ្លួងចំនួន ៩ ក្បាល ដែលទើបញាស់ថ្មី ត្រូវបានទៅកាន់មជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូនខេត្តកោះកុង ដើម្បីចិញ្ចឹមថែរក្សាឲ្យមានសុវត្ថិភាព និង មានការលូតលាស់ធំធាត់ អាចបង្កាត់ពូជបាននាពេលអនាគត។ នេះបើតាមការអះអាងរបស់លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលនៃ ...
ឃុត សុភចរិយា
http://bit.ly/2pBCc79
ទូតកូរ៉េមិនទទួលញត្តិសហគមន៍ព្រៃឡង់
ស្ថានទូតកូរ៉េខាងត្បូងកាលពីម្សិលមិញបានបដិសេធមិនទទួលយកញត្តិ ដែលដាក់សុំអន្តរាគមន៍ឲ្យជួយបញ្ឈប់សកម្មភាពឈូសឆាយបំផ្លាញព្រៃជាង៣ម៉ឺនហិកតានៅតាមដងទន្លេមេគង្គ និងជម្រកសត្វព្រៃរបស់ក្រុមហ៊ុនកូរ៉េឈ្មោះស៊ីងបាយអូធិក(Think Biotech Cambodia)។ សហគមន៍ព្រៃឡង់១៤នាក់ តំណាង ...
ផាក់ ស៊ាងលី
http://bit.ly/2q0SjOi
មន្ត្រីអនុរក្ស និងមេភូមិត្រូវតុលាការហៅសួររឿងរំលោភដីព្រៃអភិរក្ស
មន្ត្រីឧទ្យានុរក្សម្នាក់ និងលោកមេភូមិម្នាក់ត្រូវបានកោះហៅឲ្យចូលបំភ្លឺនៅតុលាការខេត្តកាលពីថ្ងៃចន្ទម្សិលមិញក្រោមការសង្ស័យពីការរំលោភយកដីអភិរក្សសំឡូតជាង ២១ ហិកតាដោយខុសច្បាប់ហើយបានលក់ឲ្យមន្ត្រីអាវុធហត្ថ។ ...
ផាក់ ស៊ាងលី
http://bit.ly/2pX6iop
សមត្ថកិច្ចបង្ក្រាបឈើល្មើសច្បាប់ ក្នុងខេត្តបី
ឈើប្រណីតបួនជ្រុងចំនួន ៨១ ដុំ និងរថយន្តដឹកឈើល្មើសច្បាប់ចំនួន ៤ គ្រឿង ត្រូវបានក្រុមកម្លាំងកងរាជអាវុធហត្ថ ស្រុក អូរយ៉ាដាវ ខេត្ត រតនគិរី បង្ក្រាបបានកាលពីរសៀលថ្ងៃសុក្រ នៅក្បែរច្រករបៀងភ្នំក្រហម ស្ថិតក្នុងភូមិ ប៉ក់តូច ឃុំ ប៉ក់ញ៉ៃ។ នេះបើតាមការអះអាងរបស់លោក សុខ មីន មេបញ្ជាការកងរាជអាវុធហត្ថស្រុក អូរយ៉ាដាវ កាលពីម្សិលមិញ។ .. ...
ឃុត សុភចរិយា
http://bit.ly/2qR7dEv
MRC ជួបប្រជុំស្តីពីទំនប់វារីអគ្គិសនីនៅប្រទេសឡាវ
គណៈកម្មការទន្លេមេគង្គបានរៀបចំការប្រជុំជាលើកទីពីរជាមួយនឹងដៃគូពាក់ព័ន្ធស្តីពីការស្នើសុំសាងសង់ទំនប់ Pak Beng ដ៏ចម្រូងចម្រាស់របស់ប្រទេសឡាវនៅថ្ងៃសុក្រ ដែលកិច្ចប្រជុំនេះនឹងផ្តល់ឱ្យភាគីពាក់ព័ន្ធទាំងឡាយនូវឱកាសដើម្បីស្តាប់ការ ...
Andrew Nachemson
http://www.phnompenhpost.com/national/mekong-river-commission-meets-lao-dam
មន្ត្រីខ្មែរ និងវៀតណាមបានសំណូករាប់លានដុល្លារពីឈ្មួញដោយឃុបឃិតឲ្យដឹកឈើទៅវៀតណាម
មន្ត្រីកម្ពុជា និងមន្ត្រីវៀតណាមបានទទួលសំណូក «រាប់លានដុល្លារ» ពីឈ្មួញឈើវៀតណាមជាផ្នែកនៃការ «ឃុបឃិត» ឆ្លងព្រំដែនដើម្បីកាប់ឈើជាច្រើនក្នុងខេត្តរតនគិរីយកទៅប្រទេសវៀតណាម។ នេះបើតាមការលើកឡើងនៅក្នុងរបាយការណ៍របស់ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) ដែលចេញនៅថ្ងៃនេះ។ ...
Shaun Turton
http://bit.ly/2pl7ONE
ជម្លោះបានកើតឡើងនៅពេលពលរដ្ឋ ហាមទាហានមិនឲ្យកាប់ព្រៃសហគមន៍
ក្រុមយោធាកងពលអន្តរាគមន៍លេខ ៣ និងសហគមន៍បានឈ្លោះប្រកែកគ្នាតឹងសរសៃករឿងហាមឃាត់ចាប់ឡានដឹកឈើខុសច្បាប់នៅក្នុងព្រៃសហគមន៍ព្រៃក្តារក្នុងឃុំយាង ស្រុកជាំក្សាន្ត។ ...
ផាក់ ស៊ាងលី
http://bit.ly/2qGh5le
អង្គការ ១ នឹងស្នើឲ្យបញ្ឈប់ការផ្តល់កម្ចីដល់អ្នករកស៊ីឈើ
អង្គការអភិរក្សធនធានធម្មជាតិគ្រោងនឹងដាក់លិខិតទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅសប្តាហ៍ក្រោយដើម្បីស្នើឲ្យពិនិត្យការខ្ចីប្រាក់មួយចំនួន បន្ទាប់ពីរកឃើញថាប្រាក់កម្ចីខ្លះត្រូវបានយកទៅទិញសម្ភារបម្រើឲ្យការប្រព្រឹត្តបទល្មើសព្រៃឈើខុស ...
ផាក់ ស៊ាងលី
http://bit.ly/2puWuBT
ម្ចាស់បែត្រីបំផ្លាស់ទីមកទន្លេសាបព្រោះត្រីងាប់
ម្ចាស់បែត្រីមួយចំនួនដែលជាជនជាតិខ្មែរអ៊ិស្លាមរស់នៅតាមច្រាំងទន្លេសាបក្នុងតំបន់ច្រាំងចំរេះថ្មីៗនេះបានផ្លាស់ប្ដូរទីតាំងដោយធ្វើដំណើរតាមទូកក្នុងដងទន្លេសាបនារាជធានីភ្នំពេញដោយសារតែពួកគេបានអះអាងថាត្រីក្នុងបែដែលពួកគេកំពុង ...
សែន ដាវីត
http://bit.ly/2qqAvgN
គ្រញូងជាង ១ តោនសង្ស័យរបស់ស្ត្រីវៀតណាមត្រូវរឹបអូស
ឈើគ្រញូងជាង ១ តោន និងរថយន្តកាមរីបាឡែនពណ៌ស្ករអត់ស្លាកលេខមួយគ្រឿងត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យរឹបអូសទៅរក្សាទុក បន្ទាប់ពីអ្នកបើកបររថយន្តដឹកឈើល្មើសច្បាប់នេះបើកក្រឡាប់ចូលក្នុងរណ្ដៅភក់មួយ ...
ឃុត សុភចរិយា
http://bit.ly/2oS27Lr
មន្ត្រីជំនាញបង្ក្រាបបានឈើ ៣០០ដុំ ក្នុងជម្រកសត្វព្រៃ លំផាត់
មន្ត្រីជំនាញបាននិងកំពុងតែស្រាវជ្រាវរកឈ្មួញឈើ ដែលបានប្រមូលទិញ និងដុតឈើប្រណិត ៣០០ កំណាត់ ដើម្បីបំផ្លាញវត្ថុតាងចោល មុនពេលគេខ្លួនពីការបង្ក្រាបនៅក្នុងដែនជម្រក សត្វព្រៃ លំផាត់ ខេត្តរតនគិរី។ ...
ផាក់ ស៊ាងលី
http://bit.ly/2pCry2W
បុរស២នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងឈើប្រណីតនៅលើរថយន្ដក្រុង
កាលពីថ្ងៃព្រហស្បតិ៍ នគរបាលខេត្តរតនគិរីខេត្តបានឃាត់រថយន្តក្រុងមួយគឿង និងបុរស២នាក់ ដែលជាអ្នកបើកឡាន និងបុគ្គលិករបស់ក្រុមហ៊ុនរថយន្តក្រុង បានព្យាយាមដឹកឈើប្រណីតប្រមាណ៣០០គីឡូក្រាម ឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសវៀតណាម នេះបើយោងតាមសំដីរបស់ ...
អូន ភាព
https://www.cambodiadaily.com/news/two-arrested-with-luxury-grade-wood-on-bus-128820/
អង្គការអភិរក្សរកឃើញព្រៃទឹកភ្លៀង ៦០០ ហិកតា ក្នុងឧទ្យានជាតិត្រូវគេឃុបឃិតគ្នារំលោភយក
អង្គការអភិរក្សបានរកឃើញថាព្រៃទឹកភ្លៀងនៅឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងក្នុងស្រុកថ្មបាំងចំនួន ៦០០ ហិកតាត្រូវបានកាប់ឆ្ការ និងខ្លះលក់ដូរដោយខុសច្បាប់ដោយមានការចូលរួមពីមន្ត្រីអាជ្ញាធរមូលដ្ឋានជាច្រើនរូបរួមទាំងពីប្រធានមន្ទីរកសិកម្ម និងក្រុមហ៊ុនចិនជា ...
ផាក់ ស៊ាងលី
http://bit.ly/2oD07H3
មេការរកស៊ីឈើរបស់មន្រ្តីអាវុធហត្ថម្នាក់ ត្រូវចាប់បញ្ជូនទៅគុក
មេការរកស៊ីឈើឲ្យលោក ឆេង ឡុង នាយរងសេនាធិការនៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺម្នាក់ត្រូវបានចាប់ខ្លួនបញ្ជូនទៅពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីម្សិលមិញ ខណៈដែលមន្រ្តីរាជអាវុធហត្ថរូបនោះ និងកូនប្រសាម្នាក់ទៀតកំពុងតែរត់គេចខ្លួនរឿងប្រព្រឹត្តបទល្មើសព្រៃឈើ។ ...
ផាក់ ស៊ាងលី
http://bit.ly/2oPWdcm
វៀតណាមឃាត់រថយន្ត៩គ្រឿងដែលដឹកឈើខុសច្បាប់
ថ្មីៗនេះ អាជ្ញាធរនៅខេត្តGia Lai នៃប្រទេសវៀតណាមបានឃាត់រថយន្តដឹកឈើយ៉ាងតិចប្រាំបួនគ្រឿងដែលផ្ទុកឈើលើសចំណុះរថយន្ត ដែលបានឆ្លងដែនចូលទៅក្នុងប្រទេសវៀតណាម បើទោះបីជារដ្ឋាភិបាលកម្ពុជាបានដាក់បំរាមហាមឃាត់ការនាំចេញឈើទៅ ...
Shaun Turton និង ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/vietnam-stops-nine-overloaded-trucks-illegal-lumber
ឈើជាច្រើនត្រូវបានរឹបអូសនៅក្នុងខេត្តរតនគិរី
អាជ្ញាធរខេត្តរតនគិរី កាលពីម្សិលមិញ បានរឹបអូសដុំឈើប្រណីតជាច្រើន និងបានចាប់ឃាត់ខ្លួនមនុស្សបួននាក់ ដែលហៀបនឹងនាំឈើទាំងនោះចេញទៅកាន់ប្រទេសវៀតណាម។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/37605/more-timber-seized-from-ratanakkiri/
ផ្លូវទៅកាន់ចក្រព្រំដែនរងការខូតខាតដោយសារការបាក់ច្រាំងទន្លេ
ផ្លូវដ៏មានសារៈសំខាន់ដែលភ្ជាប់ខេត្តកណ្តាលទៅកាន់ព្រំប្រទល់ប្រទេសវៀតណាម បានរងការខូតខាតធ្ងន់ធ្ងរបន្ទាប់ពីច្រាំងនៃទន្លេមេគង្គបានបាក់ចូលក្នុងទឹកនៅក្នុងស្រុកលើកដែក។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/37607/border-road-damaged-in-riverbank-collapse/
អង្គការមួយគ្រោងដាក់លិខិតទៅខេត្តពីរឿងបំផ្លាញព្រៃ នៅឧទ្យានជាតិ បទុមសាគរ
អង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិគ្រោងដាក់លិខិតទៅអាជ្ញាធរខេត្តកោះកុង នៅថ្ងៃស្អែក ដើម្បីសុំអន្តរាគមន៍រឿងបទល្មើសព្រៃឈើនៅឧទ្យានជាតិ បទុមសាគរ បន្ទាប់ពីអង្គការនេះ បានចុះដល់ទីតាំងនោះ កាលពីថ្ងៃ ...
ផាក់ ស៊ាងលី
http://bit.ly/2olJpYn