​ផលិតផល​ព្រៃឈើ​

ឧស្សាហកម្មព្រៃឈើ

អាវុធហត្ថ​បដិសេធ​រឿង​ថា​លោក​ សៅ សុខា ​នៅ​ពី​ក្រោយ​ការ​រកស៊ី​ឈើ

កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បដិសេធ​ការ​ផ្សាយ​ដែល​សង្ស័យ​ថា​នាយឧត្តមសេនីយ៍​ សៅ សុខា នៅ​ពី​ក្រោយ​ការ​រកស៊ី​ឈើ​គ្រញូង ហើយ​បាន​ស្នើឲ្យ​អ្នក​ផ្សព្វផ្សាយ​បង្ហាញ​ភ័ស្តុតាង​ដើម្បី​តតាំង​គ្នា​នៅ​តុលាការ។​ ...

ផាក់ ស៊ាងលី
http://bit.ly/2ugo2Kw

ស្ត្រី​រកស៊ី​ឈើ​ខុសច្បាប់​ត្រូវ​បាន​ដាក់​ពន្ធនាគារ​

​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ផ្តន្ទាទោស​ដល់​ស្ត្រី​រកស៊ី​ឈើ​ជនជាតិ​វៀតណាម​ម្នាក់​ ដែល​ត្រូវ​ដែល​បាន​សម្រុកចូល​ការិយាល័យ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​លួច​ឈើ​ដែល​បាន​រឹបអូស​មក​វិញ​ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ២​ ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ១២,៥០០​ ដុល្លារ​។ ...

ប៊ុត រស្មីគង្គារ
http://www.khmertimeskh.com/news/39757/woman-jailed-for----brazen----timber-grab/

រដ្ឋាភិបាល​ស៊ើប​អង្កេត​​លើ​ NGO ​ដែល​នៅ​ពីក្រោយ​របាយការណ៍​រិះគន់​

ជាង១ខែបន្ទាប់ពីអះអាងថាខ្លួនបានបើកការស៊ើបអង្កេតលើសេចក្តីរាយការណ៍ថ្មីៗអំពីការជួញដូរឈើយ៉ាងគគ្រឹកគគ្រេងរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ក្រសួងបរិស្ថានមិនទាន់និយាយនៅឡើយទេថា តើមានវិធានការបែបណាប្រសិនបើករណីនេះកំពុងតែបន្តកើតឡើងដូចការចោទប្រកាន់មែន ប៉ុន្តែបែរជាបញ្ជាក់ថា អង្គការមិនមែនរដ្ឋាភិបាលមានមូលដ្ឋាននៅចក្រភពអង់គ្លេសដែលបានលាតត្រដាងពីវិសាលភាពនៃបញ្ហានេះកំពុងស្ថិតក្រោមការស៊ើបអង្កេតទៅវិញ។ ...

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/37945

ការ​នាំ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម ​នៅ​តែ​មាន

​បើ​តាម​តួលេខ​បាន​ឲ្យ​ដឹង​ថា ​វៀតណាម ​បាន​នាំ​ចូល​ឈើ​ចំនួន ២១៦៧០ ម៉ែត្រគុប​នៃ​ឈើ​ដែល​ត្រូវ​បាន​អារ​ដែល​មាន​តម្លៃ ១៣,៧ លាន​ដុល្លារ កាលពី​ខែ​មេសា​ធ្លាក់​ចុះ ២៧ ភាគរយ​បើ​ធៀប​ទៅ​នឹង​ខែ​កុម្ភៈ​ហើយ​ជិត ៥០ ​ភាគរយ​ធ្លាក់​ចុះ បើ​ធៀប​នឹង​ខែ​មីនា​។ ...

Shaun Turton និង​ នៀម ឆេង
http://bit.ly/2sXfATh

ទាហាន​ និង​នគរ​បាល​​​​​មណ្ឌលគិរី​​ស្ថិត​​ក្រោម​ការ​​​ស៊ើបពាក់ព័ន្ធ​រត់ពន្ធឈើ

មន្ត្រីយោធា និងនគរបាលកំពូលៗនៅក្នុងខេត្តមណ្ឌលគិរី បានបើកការស៊ើបអង្កេតលើទាហាន និងមន្ត្រីនគរបាលមួយចំនួនរបស់ខ្លួន បន្ទាប់ពីអត្ថបទសារព័ត៌មានមួយអះអាងថា ពួកគេជាប់ពាក់ព័ន្ធការរត់ពន្ធឈើចូលទៅក្នុងប្រទេសវៀតណាម។​​ ...

អូន ភាព
http://www.cambodiadailykhmer.com/37912

ភរិយា​មេ​ប៉ុស្ដិ៍​ស្រែគ​ ត្រូវ​បាន​ឃុំ​ខ្លួន​រឿង​បទល្មើស​ព្រៃឈើ

ភរិយា​នាយប៉ុស្តិ៍​ស្រែគ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កាលពី​ចុង​សប្តាហ៍ បន្ទាប់ពី​ហៅ​សួរ​ពី​រឿង​បទល្មើស​ព្រៃឈើ​ប្រណីត​ជាង​ ៤០០ ​កំណាត់​។ ...

ផាក់ ស៊ាងលី
http://bit.ly/2sQV2fx

ឈ្មួញ​វៀតណាម ​រកស៊ី​គ្រញូង​ម្នាក់​​គេច​ខ្លួន​ បន្ទាប់ពី​អាជ្ញាធរ​តាម​ចាប់

ឈ្មួញ​គ្រញូង​ជនជាតិ​វៀតណាម​ឈ្មោះ​ ម៉ៃ ​បាន​និង​កំពុង​តែ​រត់​គេច​ទៅ​ប្រទេស​ខ្លួន​វិញ បន្ទាប់ពី​អភិបាល​ខេត្ត​ឧត្តរមានជ័យ​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាប់​ខ្លួន​រឿង​បទល្មើស​ប្រមូល​ទិញ​គ្រញូង​តាម​ទំនើង​ចិត្ត​នៅ​ក្នុង​ទឹកដី​ខេត្ត​ជាយដែន​មួយ​នេះ​។ ...

ផាក់ ស៊ាងលី
http://bit.ly/2rv1CEl

តុលាការ​ជម្រះ​ក្ដី​ករណី​ឈ្មួញ​ឈើ​ល្បី​ម្នាក់

ស្ត្រី​ឈ្មួញ​ឈើ​ល្បី​ប្រចាំ​ភូមិភាគ​ឦសាន​ឈ្មោះ ហេង សំនៀង ហៅ យាយ​ព្រឿង​ត្រូវ​បាន​តុលាការ​យក​មក​ជំនុំជម្រះ​កាលពី​ម្សិលមិញ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ក្នុង​បទល្មើស​ចំនួន​ ៣ ទាក់ទង​ច្បាប់​ព្រៃឈើ​ប្រឆាំង​អ្នក​រាជការ​ និង​ប៉ុនប៉ង​លួច​។ ​ ...

នៀម ឆេង
http://bit.ly/2rS63dx

ចាប់​ឃាត់ខ្លួន​អ្នក​កាប់​ឈើ​

​បុរស​ម្នាក់​ និង​ស្ត្រី​ម្នាក់​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​ប៉ូ​លី​ស​ និង​មន្ត្រី​នៃ​នាយកដ្ឋាន​ព្រៃឈើ​បាន​រក​ឃើញ​ឈើ​ប្រណីត​នៅ​ក្នុង​រថយន្ត​របស់​ពួក​គេ​ឆ្លងកាត់​ខេត្តកំពង់ធំ​។​ ​ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/38900/logging-arrests/

អ្នក​ចូល​ទៅ​កាប់​ឈើ​ក្នុង​ប្រទេស​ថៃ​ត្រូវ​បាន​ឃុំខ្លួន​

​ជនជាតិ​ខ្មែរ​ ៦​ នាក់​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ច័ន្ទ​ ពី​បទ​ឆ្លង​ដែន​ខុសច្បាប់​ ដើម្បី​ចូល​ទៅ​កាប់​ឈើ​គ្រញូង​នៅ​ក្នុង​ខេត្ត​សា​កែវ​ ប្រទេស​ថៃ​។​ បុរស​ទាំងនោះ​មាន​អាយុ​ចាប់ពី​ ១៦​ ឆ្នាំ​ ដល់​ ៥៥​ ឆ្នាំ​ ដែល​ជា​ពលរដ្ឋ​នៅ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/38744/loggers-detained--in-thailand/

ឈើធ្នង់​មួយ​ឡាន​ចំណុះ ៥​តោន ត្រូវ​ចាប់​បាន​ក្បែរ​ដែន​ជម្រក​សត្វ​ព្រៃ​ ភ្នំឱរ៉ាល់

ក្រុម​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ស្រុក ឱរ៉ាល់ សហការ​ជាមួយ​ក្រុម​បង្ក្រាប​បទល្មើស​នៃ​អង្គការ វ៉ាលអេដ ចុះ​បង្ក្រាប​ចាប់​​បាន​រថយន្ត​ធុនធំ​មួយ​គ្រឿង ផ្ទុក​ពេញ​ដោយ​ឈើ​ធ្នង់​ជាច្រើន​ដុំ នៅ​ចំណុច​ភូមិ​ផ្សារ​ កន្ទួត ឃុំ សង្កែ​សាទប ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ប៉ុន្តែ​អ្នក​បើកបរ​បាន​ចុះ​រត់​គេច​ខ្លួន​រួច។ នេះ​បើ ...

ឃុត សុភចរិយា
http://bit.ly/2rft4K6

បុរស​ដឹក​ឈើ​គ្រញូង​ ២៩៥ ​ដុំ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ថ្ងៃ​នេះ

បុរស​ម្នាក់​ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង​សម្រេច​កសាង​សំណុំ​រឿង​ចោទប្រកាន់​ពី​បទ​ប្រមូល​ និង​ដឹកជញ្ជូន​ឈើ​គ្រញូង​ខុស​ច្បាប់ បន្ទាប់ពី​ត្រូវ​បាន​កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត​នេះ​ចាប់​បាន​នៅ​ចំណុច​ស្ពាន​អូរគគីរ ស្ថិត​នៅ​ភូមិ​ក្របីជ្រុំ ឃុំ​ក្បាលរមាស ស្រុក​សេសាន​កាលពី​ម៉ោង​ ១:៣០ ​នាទី ...

ឃុត សុភចរិយា
http://bit.ly/2rbss88

របាយការណ៍​មួយ​អំពី​ឧកញ៉ា​ គិត​ ម៉េ​ង​ នៅ​ក្នុង​បទល្មើស​ឈើ​ត្រូវ​បាន​ដក​ចេញ​

​កាលពី​ម្សិលមិញ​ អ្នកនាំពាក្យ​នគរបាល​ជាតិ​ម្នាក់​បាន​ប្រាប់​ថា​ របាយការណ៍​មួយ​ ដែល​ចោទប្រកាន់​ថា​ ឧកញ៉ា​ គិត​ ម៉េ​ង​ ប្រធាន​ក្រុមហ៊ុន​ រ៉ូ​យ៉ា​ល់​ គ្រុប​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ឈើ​ គឺ​ត្រូវ​បាន​ចេញផ្សាយ​នៅ​លើ​ទំព័​រវេ​ប​សាយ ...

ផាក ស៊ាងលី
http://www.phnompenhpost.com/national/report-fingering-tycoon-timber-crime-taken-down

រក​ឃើញ​ឈើ​ប្រណីត​ជាង ៤០០ កំណាត់​តែ​ម្ចាស់​គេច​ខ្លួន​បាត់

ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ជាង​ ៤០០ ​កំណាត់​ត្រូវ​បាន​រក​ឃើញ​នៅ​ព្រៃ​សហគមន៍​មួយ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ សំកុះ ប៉ុន្តែ ​ជន​ល្មើស​ជា​ម្ចាស់​ឈើ និង​បក្ខ​ពួក​មិន​ទាន់​ត្រូវ​បាន​វែក​មុខ​ឃើញ​នៅ​ឡើយ​ទេ។ ...

ផាក់ ស៊ាងលី
http://bit.ly/2rGmwAV

តំណាង​ RG ​បដិសេធ​ឧកញ៉ា​ឃុបឃិត​គ្នា​កាប់​ឈើ​ខុស​ច្បាប់

តំណាង​ក្រុមហ៊ុន Royal Group របស់​​ឧកញ៉ា​ គិត ម៉េង បាន​ច្រានចោល​ការ​ផ្សាយ​ព័ត៌មាន​របស់​អគ្គស្នងការ​នគរបាលជាតិ​ដែល​ចោទ​ក្រុម​ឧកញ៉ា​កំពុង​ឃុបឃិត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ខុស​ច្បាប់​នៅ​ក្រៅ​តំបន់​ស្តារ​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​។ ...

ផាក់ ស៊ាងលី
http://bit.ly/2pYTri2

NGO បង្ហាញភស្តុតាងជាច្រើនជាប់ទាក់ទឹននឹង ប្រតិបត្ដិការនាំចេញឈើខុសច្បាប់

កាល​ពី​សប្តាហ៍មុន អង្គការក្រៅរដ្ឋាភិបាល​មួយ​របស់​អង់គ្លេស បានលាតត្រដាងភស្តុតាងជាច្រើន ដែល​ជាប់ទាក់ទឹននឹង ប្រតិបត្ដិការនាំចេញឈើខុសច្បាប់ រវាងកម្ពុជា និងវៀតណាម ដែលមានទាំងវិក័យប័ត្រ​របស់​ក្រុមហ៊ុននៅកម្ពុជា ដែល​បានល្មើសនឹង​ការហាមឃាត់ នាំចេញឈើហ៊ុបទៅ​កាន់​ប្រទេសវៀតណាម ដើម្បី​គាំទ្រដល់ការស៊ើបអង្កេតបទល្មើសនាំចេញឈើខុសច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា។ ...

Zsombor Peter
https://www.cambodiadaily.com/news/ngo-publishes-evidence-illegal-logging-operation-129910/

ព័ទ្ធ​ផ្ទះ​ឧកញ៉ា​ថៃ​ឆែក​ឃើញ​ឈើ​ប្រណីត​តែ​គ្មាន​ការ​ចាប់​ខ្លួន

ផ្ទះ​របស់​ឧកញ៉ា​ថៃ​ក្នុង​ក្រុង​ស្ទឹងត្រែង​ត្រូវ​បាន​សមត្ថកិច្ច​ឆែកឆេរ​ឃើញ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​រាប់រយ​កំណាត់​កាលពី​ម្សិលមិញ បន្ទាប់ពី​បាន​ហ៊ុមព័ទ្ធ​តាំង​ពី​យប់​ថ្ងៃ​ចន្ទ​ ​ប៉ុន្តែ​គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​យក​ទៅ​ផ្តន្ទាទោស​នៅ​ឡើយ​ទេ​។ ...

ផាក់ ស៊ាងលី
http://bit.ly/2quneRH

ទូត​កូរ៉េ​មិន​ទទួល​ញត្តិ​សហគមន៍​ព្រៃ​ឡង់

ស្ថានទូត​កូរ៉េ​ខាង​ត្បូង​កាលពី​ម្សិលមិញ​បាន​បដិសេធ​មិន​ទទួល​យក​ញត្តិ ដែល​ដាក់​សុំ​អន្តរាគមន៍​ឲ្យ​ជួយ​បញ្ឈប់​សកម្មភាព​ឈូសឆាយ​បំផ្លាញ​ព្រៃ​ជាង​៣​ម៉ឺន​ហិកតា​នៅតាម​ដង​ទន្លេ​មេគង្គ និង​ជម្រក​សត្វ​ព្រៃរបស់​ក្រុមហ៊ុន​កូរ៉េ​ឈ្មោះ​ស៊ីង​បាយ​អូធិក​(Think Biotech Cambodia)​។ សហគមន៍​ព្រៃ​ឡង់​១៤​នាក់ តំណាង ...

ផាក់ ស៊ាងលី
http://bit.ly/2q0SjOi

សមត្ថកិច្ច​បង្ក្រាប​ឈើ​ល្មើស​ច្បាប់​ ក្នុង​ខេត្ត​បី

ឈើ​ប្រណីត​បួន​ជ្រុង​ចំនួន ៨១ ដុំ និង​រថយន្ត​ដឹក​ឈើ​ល្មើស​ច្បាប់​ចំនួន ៤ គ្រឿង ត្រូវ​បាន​ក្រុម​កម្លាំង​កង​រាជ​អាវុធហត្ថ ស្រុក អូរយ៉ាដាវ ខេត្ត រតនគិរី បង្ក្រាប​បាន​កាល​ពី​រសៀល​ថ្ងៃ​សុក្រ នៅ​ក្បែរ​ច្រក​របៀង​ភ្នំ​ក្រហម ស្ថិត​ក្នុង​ភូមិ ប៉ក់តូច ឃុំ ប៉ក់ញ៉ៃ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក សុខ មីន មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក អូរយ៉ាដាវ កាល​ពី​ម្សិលមិញ។ .. ...

ឃុត សុភចរិយា
http://bit.ly/2qR7dEv

មន្ត្រីខ្មែរ និងវៀតណាមបានសំណូករាប់លានដុល្លារពីឈ្មួញដោយឃុបឃិតឲ្យដឹកឈើទៅវៀតណាម

មន្ត្រីកម្ពុជា និងមន្ត្រីវៀតណាមបានទទួលសំណូក «រាប់លានដុល្លារ» ពីឈ្មួញឈើវៀតណាមជាផ្នែកនៃការ «ឃុបឃិត» ឆ្លងព្រំដែនដើម្បីកាប់ឈើជាច្រើនក្នុងខេត្តរតនគិរីយកទៅប្រទេសវៀតណាម។ នេះបើតាមការលើកឡើងនៅក្នុងរបាយការណ៍របស់ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) ដែលចេញនៅថ្ងៃនេះ។ ...

Shaun Turton
http://bit.ly/2pl7ONE

ជម្លោះ​បាន​កើតឡើង​នៅពេល​ពលរដ្ឋ​​ ហាម​ទាហាន​មិន​ឲ្យ​កាប់​ព្រៃ​សហគមន៍

ក្រុម​យោធា​កងពល​អន្តរាគមន៍​លេខ​ ៣ និង​សហគមន៍​បាន​ឈ្លោះ​ប្រកែក​គ្នា​តឹង​សរសៃ​ក​រឿង​ហាមឃាត់​ចាប់​ឡាន​ដឹកឈើ​ខុស​ច្បាប់​នៅ​ក្នុង​ព្រៃ​សហគមន៍​ព្រៃក្តារ​ក្នុង​ឃុំ​យាង ស្រុក​ជាំក្សាន្ត​។ ...

ផាក់ ស៊ាងលី
http://bit.ly/2qGh5le

គ្រញូង​ជាង ១ តោន​សង្ស័យ​របស់​ស្ត្រី​វៀតណាម​ត្រូវ​រឹបអូស

ឈើ​គ្រញូង​ជាង​ ១ តោន​ និង​រថយន្ត​កាមរីបាឡែន​ពណ៌​ស្ករ​អត់​ស្លាក​លេខ​មួយ​គ្រឿង​ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧត្តរមានជ័យ​រឹបអូស​ទៅ​រក្សា​ទុក​ បន្ទាប់ពី​អ្នក​បើកបរ​រថយន្ត​ដឹក​ឈើ​ល្មើស​ច្បាប់​នេះ​បើក​​ក្រឡាប់​​ចូល​​ក្នុង​រណ្ដៅ​ភក់​មួយ​ ...

ឃុត សុភចរិយា
http://bit.ly/2oS27Lr

មន្ត្រី​ជំនាញ​បង្ក្រាប​បាន​ឈើ​ ៣០០ដុំ​ ក្នុង​ជម្រក​សត្វ​ព្រៃ​ លំផាត់

មន្ត្រី​ជំនាញ​បាន​និង​កំពុង​តែ​ស្រាវ​ជ្រាវ​រក​ឈ្មួញ​ឈើ ដែល​បាន​ប្រមូល​ទិញ និង​ដុត​ឈើ​ប្រណិត ៣០០ កំណាត់ ដើម្បី​បំផ្លាញ​វត្ថុ​តាង​ចោល មុន​ពេល​គេ​ខ្លួន​ពី​ការ​បង្ក្រាប​នៅ​ក្នុង​ដែន​ជម្រក​ សត្វព្រៃ លំផាត់ ខេត្ត​រតនគិរី។ ...

ផាក់ ស៊ាងលី
http://bit.ly/2pCry2W

បុរស​២​នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងឈើប្រណីតនៅលើរថយន្ដក្រុង

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ នគរបាល​ខេត្តរតនគិរី​ខេត្ត​បាន​ឃាត់​រថយន្តក្រុង​មួ​យ​គឿ​ង​ និង​បុរស​២​នាក់​ ដែល​ជា​អ្នក​បើកឡាន​ និង​បុគ្គលិក​របស់​ក្រុមហ៊ុន​រថយន្តក្រុង​ បាន​ព្យាយាម​ដឹកឈើ​ប្រណីត​ប្រមាណ​៣០០​គីឡូក្រាម​ ឆ្លងកាត់​ព្រំដែន​ទៅ​កាន់​ប្រទេស​វៀតណាម​ នេះ​បើ​យោង​តាម​សំដី​របស់ ...

អូន ភាព
https://www.cambodiadaily.com/news/two-arrested-with-luxury-grade-wood-on-bus-128820/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

2NSWM
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!