ព្រៃឈើ និងរុក្ខាប្រមាញ់

​ផលិតផល​ព្រៃឈើ​

​ក្រសួងបរិស្ថាន​គ្រោង​បង្កើត​ស្ថានីយ​បណ្តុះ​កូន​ឈើ​ខ្នាត​អន្តរជាតិ​ក្នុង​ខេត្ត​ចំនួន​បួន​នៅ​កម្ពុជា​

ក្រសួងបរិស្ថាន​គ្រោង​បង្កើត​ស្ថានីយ​បណ្តុះ​កូន​ឈើ​ខ្នាត​អន្តរជាតិ​ចំនួន​បួន​កន្លែង​នៅ​ខេត្តកំពង់ស្ពឺ​ កោះកុង​ សៀមរាប​ និង​ត្បូងឃ្មុំ​។​ នេះ​ជា​ការ​បង្កើត​បន្ថែម​ពីលើ​ថ្នាល​បណ្តុះ​កូន​ឈើ​ ដែល​មន្ទីរ​បរិស្ថាន​កំពុង​រៀបចំ​តាម​ភូមិសាស្ត្រ​រៀងៗ​ខ្លួន​ ដើម្បី​ចែក​ជូន​ពលរដ្ឋ​យក​ទៅ​ដាំ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://tinyurl.com/3u4wf8pb

​គម្រោង​ឧទ្យាន​សហគមន៍​អង្គរ​-​មេ​នូ​ឡាយ​ហ្វ៍​ ចាប់ផ្ដើម​ដាំ​កូន​ឈើ​ជាង​១​ម៉ឺន​ដើម​

ដោយ​មានការ​សហការ​ជាមួយ​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេ​ម​បូ​ឌា​ អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ចាប់ផ្តើម​គម្រោង​ «​ឧទ្យាន​សហគមន៍​អង្គរ​-​មេ​នូ​ឡាយ​ហ្វ៍​»​ ដែល​មាន​គោលបំណង​ដាំ​កូន​ឈើ​ចំនួន​ជាង​ ១០,០០០​ ដើម​ លើ​ផ្ទៃដី​ ៥,៥​ ហិ​កតា​ ក្នុង ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://tinyurl.com/ycez3ba2

អាជ្ញាធរ​ជាតិ​អប្សរា​ដាំ​ឈើ​ចម្រុះ​ជាង​ពីរ​លាន​ដើម​ដោយ​ប្រើ​ពេល​ ១៩​ឆ្នាំ​ ដើម្បី​លើក​សោភ័ណ​ភាព​ប្រាសាទ​

​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អះអាង​ថា​ ពួក​គេ​បាន​ដាំ​កូន​ឈើ​ចម្រុះ​គ្នា​ប្រមាណ​ពីរ​លាន​ដើម​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ដោយ​ប្រើ​ពេល​១៩​ឆ្នាំ​ គឺ​ចាប់តាំងពី​ឆ្នាំ​២០០៤​ មក​ទល់​នឹង​ឆ្នាំ​២០២៣​នេះ​ ដើម្បី​លើក​សោភ័ណ​ភាព​របស់​ប្រាសាទ​។ ...

ត​ន​ ​វិបុល​
http://rb.gy/s3flg

​សហគមន៍​អូរ​ជាំ​៖ ប្រសិន​បើដាំ​ក្រវាញ​ជោគ​ជ័យ យើង​នឹង​ប្រែក្លាយ​ខ្លួន​ឯង​ជា​អ្នក​ផ្គត់​ផ្គង់​កូន​ក្រវាញ​ទៅ​តំបន់​ផ្សេង​ទៀត​

​ក្រវាញ​ជា​រុក្ខជាតិ​ម្យ៉ាង​ដែល​ដុះ​តាម​បែប​ធម្ម​ជាតិ​នៅ​ក្នុង​តំបន់​ជើង​ភ្នំ និង​មាន​រូបរាង​ស្រដៀង​នឹង​រំដេង​ដែរ ​ដែល​រុក្ខជាតិ​ក្រវាញ​នេះ ​មាន​អត្ថ​ប្រយោជន៍​ជាច្រើន​ ដែល​ក្រៅ​តែ​ជា​គ្រឿង​ទេស​សម្រាប់​ម្ហូប​អាហារ វា​ក៏​ជា​ឱសថ​ដ៏​ពេញ​និយម ...

កែវ បុស្បា
https://www.postkhmer.com/business/2023-02-05-1655-246659.html

មានក្ដីបារម្ភកាន់តែខ្លាំង ខណៈសេចក្ដីព្រាងច្បាប់ថ្មីដកចេញនូវពាក្យ «ជនជាតិដើមភាគតិច» និងអនុញ្ញាតឱ្យមានការបរបាញ់

សហគមន៍​មួយ​ចំនួន​ឱ្យ​ដឹង​ថា​ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ព្រៃឈើ​ និង​តំបន់​ការពារ​ធនធានធម្មជាតិ​ កំពុង​ដំណើរការ​ដោយ​ខ្វះ​ធាតុ​ចូល​ជា​សាធារណៈ​ ខណៈ​សេចក្តីព្រាងច្បាប់​នេះ​និយាយ​អំពី​អាជ្ញា​បណ្ណ​បរបាញ់​ និង​ដក​ចេញ​នូវ​ពាក្យ​ «​ជនជាតិភាគតិច​»​។​ ច្បាប់​ស្តី​ពី ...

គៀត សុរិទ្ធធាវី
https://www.vodkhmer.news/2023/01/17/fears-grow-as-draft-laws-leave-out-indigenous-allow-hunting/

បទយកការណ៍៖ ពលរដ្ឋ​នៅ​ស្រុកទឹកឈូ ខេត្តកំពត ប្ដេជ្ញា​ការពារ​ព្រៃសហគមន៍​ភ្នំទទឹង ដោយសារ​ខ្លាច​ព្រៃឈើ​បាត់បង

នេះជាប្រសាសន៍របស់ពលរដ្ឋរស់នៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត លោក ប្រាក់ អ៊ីន លើកឡើងថា​ ព្រៃសហគមន៍ភ្នំទទឹង មិនត្រឹមតែជាជម្រកសត្វនោះទេ ប្រជាពលរដ្ឋដែលរស់តំបន់ជិតៗព្រៃសហគមន៍នេះ ក៏អាចអាស្រ័យផលអនុផលព្រៃឈើ ដូចជា ដកផ្សិតយកទៅលក់ ជីកទំពាំង ឃ្វាលគោ រកឧស ដើម្បីដោះស្រាយបញ្ហាជីវភាពគ្រួសារផងដែរ។ ...

សុត បាន
https://www.vodkhmer.news/2022/11/17/people-in-teuk-chhou-district-vow-to-protect-phnom-toteung-community-forest/

មន្ត្រី​កងរាជអាវុធហត្ថ​ត្រូវ​បាន​ស៊ើបអង្កេត​ករណី​កាប់​ឈើ​ខុសច្បាប់​

កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​កំពុង​ស៊ើបអង្កេត​នាយ​រង​ការិយាល័យ​ម្នាក់​ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ឈើ​ខុសច្បាប់​។​ ​ ...

ម៉ិច ដារ៉ា
https://vodenglish.news/military-police-official-to-be-investigated-for-illegal-logging/

ជនជាតិ​ដើម​ភាគតិច​ខក​ចិត្ត​​ខណៈ​ដែល​ជម្លោះដីធ្លី​នៅ​ខេត្តរតនគិរី​​កាន់​តែ​កើនឡើង​

អ្នក​ភូមិ​ទំពួន​ប្រាំបួន​កំពុង​ប្រឈម​មុខ​នឹង​ការ​កាត់ទោស​របស់​តុលាការ​នា​ពេល​ខាង​មុខ​ជុំវិញ​ការ​ចោទប្រកាន់​ថា​បាន​លួច​ឈើ​ពី​ក្រុមហ៊ុន​សម្បទាន​ចិន​ដែល​សហគមន៍​នៅ​ខេត្តរតនគិរី​បាន​ជាប់​ក្នុង​ជម្លោះ​​ដីធ្លី​កាន់​តែ​កើន​ឡើង​​។​ ​ ...

ភិន រតនា
https://vodenglish.news/ratanakiri-land-dispute-escalates-amid-indigenous-frustration/

សមត្ថកិច្ច​ខេត្តសៀមរាប និង​មណ្ឌលគិរី​ចាប់​រ៉ឺម៉ក​ដឹក​ធ្យូង ​៤​ គ្រឿង និង​រថយន្ត​ដឹកឈើ​ ៤ ​គ្រឿង

ក្រុម​ចល័ត​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជីក្រែង​ និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជីក្រែង​បាន​សហការគ្នា​ចុះ​ឃាត់​ចាប់​រ៉ឺម៉ក​ដឹក​ធ្យូង​ ៤ ​គ្រឿង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​ ៦ ក្នុងភូមិ​កកោះ ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង នៅ​ថ្ងៃទី​ ៣ ឧសភា ខណៈ​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​បាន​ចុះបង្ក្រាប​រថយន្ត​ដឹកឈើ​ ៤​ គ្រឿង ពេល​ដឹកឈើ​ចេញពី ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-05-1253-235930.html

រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា-វៀតណាម គ្រោង​រៀបចំ​កិច្ចព្រមព្រៀង​ ដើម្បី​ពង្រឹង​ទប់ស្កាត់​ការជួញដូរ​ឈើ​ និង​សត្វព្រៃ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា និង​ក្រសួង​កសិកម្ម​វៀតណាម​បាន​ឯកភាព​រួមគ្នា​គ្រោង​រៀបចំ​កិច្ចព្រមព្រៀង ដែល​នឹងត្រូវ​ចុះហត្ថលេខា​នាពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ពង្រឹង​ការគ្រប់គ្រង ទប់ស្កាត់ ការជួញដូរ​ឈើ និង​សត្វព្រៃ​ឆ្លងដែន​ខុសច្បាប់ រវាង​ប្រទេស​ទាំង​ ២​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-12-23-1025-228772.html

​អាជ្ញាធរ​ខេត្តព្រះវិហារ​រឹបអូស​បាន​អនុ​ផល​ព្រៃឈើ​ជាង​ ២​ពាន់​ម៉ែត្រគូប​

​អាជ្ញាធរ​ខេត្តព្រះវិហារ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​បង្ក្រាប​ហាង​កែ​ច្នៃ​ខុសច្បាប់​ចំនួន​ ៤​ កន្លែង​ នៅ​ស្រុក​ត្បែងមានជ័យ​ និង​រឹបអូស​បាន​អនុ​ផល​ព្រៃឈើ​ជាង​ ២​ ពាន់​ម៉ែត្រគូប​។​ ​ ...

ប៊ុត​ រស្មី​គង្គា​
https://www.khmertimeskh.com/50928890/preah-vihear-authorities-seize-more-than-2000-cubic-metres-of-non-timber-forest-products/

​ក្រសួងបរិស្ថាន​ផ្តល់​បសុសត្វ​បន្ថែម​ទៀត​ដល់​តំបន់​ការពារ​

ចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំ​ ២០២០​ មក​ក្រសួងបរិស្ថាន​បាន​អនុវត្ត​គោលនយោបាយ​ផ្តល់បសុសត្វ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ការពារ​ដើម្បី​ជួយ​បង្កើន​ប្រាក់​ចំណូល​ និង​លើកកម្ពស់​ជីវភាព​គ្រួសារ​ដែល​រស់នៅ​តំបន់​ទាំងនេះ​ក្នុង​គោលបំណង​កាត់​បន្ថយ​ការ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ ការ​បរបាញ់​ ការ​កាប់​ឈើ​ និង ...

សុន មិនា
https://www.khmertimeskh.com/50913321/ministry-of-environment-to-provide-more-livestock-to-protected-areas/

"​សង្គ្រោះ​ផែនដី​"​ យុទ្ធនាការ​ដាំ​ដើមឈើ​

​សកម្មជន​បរិស្ថាន​កំពុង​ដាំ​ដើមឈើ​នៅ​ជួរ​ភ្នំក្រវាញ​ ខេត្តកំពង់ស្ពឺ​ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ និង​គាំទ្រ​ដល់​ជីវភាព​រស់នៅ​របស់​សហគមន៍​។​ ...

សុន មិនា
https://www.khmertimeskh.com/50883109/save-earth-campaign-plants-trees/

ជនល្មើស​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​

​ទីបំផុត​ សំណាញ់​ច្បាប់​បាន​ចាប់ខ្លួន​បុរស​ពីរ​នាក់​ពី​បទ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​ដោយ​ខុសច្បាប់​នៅ​ស្រុក​កំពង់ស្វាយ​ ខេត្តកំពង់ធំ​។​ ...

ឈុន ស៊ុនលី
https://www.khmertimeskh.com/50882327/crooks-arrested-for-flooded-forest-clearing/

ពលរដ្ឋ​ក្នុង​សហគមន៍​នៅ​បន្ត​របរ​ដួស​ជ័រទឹក និង​អភិរក្ស​ដើមឈើ​ក្នុង​តំបន់​ការពារ

ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​ស្រែទ័ព ស្ថិតនៅ​តំបន់​អភិរក្ស​សត្វព្រៃ​ព្រះរកា​ជិត ៣០០ ​គ្រួសារ​នៅ​បន្ត​ប្រកបមុខរបរ​ប្រពៃណី​ពី​ដូនតា ដួស​ជ័រទឹក​ ឬ​ជ័រ​ច្បោះ​ ដើម្បី​បង្កើន​ជីវភាព​ក្នុង​គ្រួសារ ដែល​ក្នុង​ ១ ​ខែៗ របរ​នេះ​អាច​ផ្ដល់​កម្រៃ​ប្រមាណ ៤៥០ ​ដុល្លារ​ ដល់​ពលរដ្ឋ​ក្នុង​ ១ ​គ្រួសារ​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-06-24-0934-218729.html

​ក្រសួង​ស៊ើបអង្កេត​ឈើ​ប្រណីត​ដែល​បាន​នាំ​ចេញ​ទៅ​កាន់​ហុងកុង​

​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​អនុញ្ញាត​ឱ្យ​នាំ​ចេញ​ឈើ​ប្រណីត​ពី​ខេត្តកោះកុង​ទៅ​ហុងកុង​ទេ​។​ ...

នៅ ស៊ីវុត្ថា
https://www.phnompenhpost.com/national/ministry-probes-exports-luxury-wood-hong-kong

រដ្ឋមន្ត្រី​ច្រានចោល ការផ្សាយ​អំពី​សមត្ថកិច្ច​គយ​ហុងកុងរឹបអូស​ឈើ​ប្រមាណ ២១១ តោន ដឹក​ចេញពី​កម្ពុជា

រដ្ឋមន្ត្រី​កសិកម្ម​បដិសេធ​ចំពោះ​ការផ្សាយ​អំពី​សមត្ថកិច្ច​គយហុងកុង រឹបអូស​ឈើ​ប្រមាណ ២១១ តោន ដែលជា​ឈើ​ជិត​ផុត​ពូជ និង​មាន​តម្លៃ​ជា​ទឹកប្រាក់​ចំនួន ១,១ លាន​ដុល្លារ​ហុងកុង ដែល​ត្រូវបាន​ដឹក​ចេញពី​កម្ពុជា​នៅ​ចន្លោះ​ថ្ងៃទី ២៩ មេសា និង​ថ្ងៃទី ៥ ឧសភា ឆ្នាំ ២០២១ ដែល​ជា​ចំនួន​ច្រើន​បំផុត ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លងមកនេះ។ ក្រសួង​ក៏​កំពុង​ស្រាវជ្រាវ​ករណីនេះ​ផងដែរ។ ...

នៅ ស៊ីវុត្ថា
https://bit.ly/3tJuYOV

មន្ត្រីកំពុង​ស្រាវជ្រាវ​រក​ម្ចាស់​ឈើ​ប្រណីត​ខុស​ច្បាប់​ ប្រមាណ​ជាង ១០០ ម៉ែត្រ​គុប

មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​ឈើ​ប្រណីត ដែល​បាន​យក​ឈើ​ប្រមាណ​ជាង ១០០ ម៉ែត្រគុប មក​រក្សា​ទុក​ដោយ​គ្មាន​ច្បាប់ នៅ​ក្នុង​ភូមិ​រិទ្ធី​សែន​ជ័យ១ ឃុំ​អូរស្វាយ ស្រុក​បូរី​អូរស្វាយ​សែន​ជ័យ។ ...

អោម ប៊ុនធឿន
https://bit.ly/3eKSLsm

មន្ត្រី​ទុក​ពេល ១ ខែ ឱ្យ​ម្ចាស់​គោយន្ត​ដឹក​ឈើ​ចូល​ខ្លួន និង​បាន​ព្រមាន​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ

សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្វាយ​លើ​នៃ​ខេត្ត​សៀមរាប​បាន​ទុក​ពេល​មួយ​ខែ​ឱ្យ​ម្ចាស់​គោយន្ត​កន្ត្រៃ​ដែល​ដឹក​ឈើ​ខុស​ច្បាប់​ឱ្យ​ចូល​ខ្លួន​មក​ដោះស្រាយ​តាម​នីតិ​វិធី​ច្បាប់​ បន្ទាប់​ពី​បាន​ឃាត់​ទុក​កាល​ពី​សប្ដាហ៍​មុន និង​បាន​ព្រមាន​ថា បើ​មិន​ដូច្នោះ រដ្ឋបាល ...

នៅ ស៊ីវុត្ថា
https://bit.ly/3r27mDM

មន្ត្រី​ច្រានចោល​របាយការណ៍​ថា នៅមាន​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ព្រៃឡង់

ក្រសួងបរិស្ថាន ច្រានចោល​របាយការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) និង​បណ្តាញ​សហគមន៍​ព្រៃឡង់​ (PLCN) ដែលថា នៅ​កើតមាន​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​ព្រៃឡង់ បន្ទាប់ពី​ក្រសួងបរិស្ថាន​បាន​ហាមឃាត់​បណ្តាញ​សហគមន៍​ព្រៃឡង់​មិនឱ្យ​ចុះ​ល្បាត​ព្រៃ​រយៈពេល​ ១ ​ឆ្នាំ​។ ...

នៅ ស៊ីវុត្ថា
https://bit.ly/37VGvT0

​ប្រទេស​ស៊ុ​យ​អែ​ត​ចូលរួម​ចំណែក​ក្នុង​សកម្មភាព​អភិរក្ស​ដើមឈើ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ឆ្លើយ​តប​ទៅ​កាន់​មេរោគ​កូ​វី​ដ​-១៩

​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (​យូ​អិន​ឌី​ភី​)​ បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា​ ប្រទេស​ស៊ុ​យ​អែ​ត​នឹង​បរិច្ចាគ​ថវិកា​ចំនួន​ ៥០០.០០០​ ដុល្លារ​ដល់​កិច្ច​ប្រឹងប្រែង​អភិរក្ស​រួម​គ្នា​ជាមួយ​ក្រសួងបរិស្ថាន​ក្នុង​ខេត្តពោធិ៍សាត់​ និង​ខេត្តសៀមរាប​ដើម្បី​គាំទ្រ​សកម្មភាព​ដាំ​ដើមឈើ​ការ​បង្កើត ...

សំ កន្និកា
https://www.khmertimeskh.com/50775184/sweden-contributes-to-tree-conservation-activities-as-part-of-covid-19-response/

ស្វែងរក​មេបញ្ជាការ​យោធា​ម្នាក់​នៅ​ក្នុង​ករណី​ឧក្រិដ្ឋកម្ម​ឈើ​ខេត្តកំពង់ស្ពឺ​

​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​កំពុង​តាម​ប្រមាញ់​ លោក​ជុង​ថេ​ង​ជា​មន្ត្រី​យោធា​ម្នាក់​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ភ្ជាប់​ទៅ​នឹង​ករណី​ឈើ​ដែល​បាន​ទិញ​ខុសច្បាប់​ចំនួន​ ១៩១​ កំណាត់​ដែល​ប៉ូ​លី​សបាន​រក​ឃើញ​លាក់​នៅ​ក្នុង​ឃុំ​សង្កែ​សាទ​ប ...

សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/hunt-military-captain-kampong-speu-timber-crime-case

ដើមឈើ​ប្រណីត​ចំនួន​ ១៥,៦២៥​ ដើម​ដាំ​នៅ​ខេត្តសៀមរាប​

​ដើមឈើ​ប្រណីត​ប្រមាណ​ ១៥.៦២៥​ ដើម​ត្រូវ​បាន​ដាំ​នៅ​ក្នុង​ខេត្តសៀមរាប​ ដើម្បី​អបអរសាទរ​ទិវា​ដើមឈើ​ ប្រចាំឆ្នាំ​នៅ​ថ្ងៃ​ទី​ ៩​ ខែកក្កដា​។​ ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50743837/15625-luxurious-tree-saplings-planted-in-siem-reap/

ក្រសួងបិរស្ថានហាមប្រាមរាល់សកម្មភាពទិញ-លក់ផ្កាអ័រគីសដេព្រៃគ្រប់ប្រភេទ

 ក្រសួង​បរិស្ថាន ព្រមាន​​ចាត់វិធានការផ្លូវច្បាប់​ទៅលើជនទាំងឡាយណា​ដែលនៅបន្តសកម្មភាព​ប្រមូល​​​ទិញ​ លក់ និងដឹកជញ្ជូនកេសរកូល​​​ព្រៃ​ ឬផ្កា​អ័រគីដេ​ព្រៃ​គ្រប់ប្រភេទ​​ ពីតំបន់ការពារធម្មជាតិ​។ នេះ​បើ​យោ​ង​តាមសេចក្តីជូនដំណឹងរបស់​ក្រសួង​បរិស្ថាន កាលពីថ្ងៃ​សៅរ៍។ ...

ប៉ិច សុធារី
https://bit.ly/38PUWqT

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

7pUnM
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!