រដ្ឋាភិបាល

កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការលើការបោសសម្អាតមីន

កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិនបានព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការលើការបោសសម្អាតមីននៅកម្ពុជាបន្ថែមទៀត។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3rZ8473

មជ្ឈមណ្ឌល​សេវាសាធារណៈ​ នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ខេត្ត​ព្រះសីហនុ

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងបង្កើតមជ្ឈមណ្ឌលសេវាសាធារណៈនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីផ្តល់សេវាកាន់តែកៀកជូនប្រជាពលរដ្ឋ និងបង្កលក្ខណៈងាយស្រួលក្នុងការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3HaYkx8

​ទីក្រុង​រឹត​បន្តឹង​ច្បាប់​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​

​អភិបាល​រាជធានី​ភ្នំពេញ​ លោក​ ឃួ​ង​ ស្រេង​ ប្រកាស​ដាក់​វិធានការ​តឹងរ៉ឹង​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ ចាប់ពី​ថ្ងៃ​ទី​៣១​ ខែមករា​ ដល់​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​។​   ...

មុំ គន្ធា
https://www.phnompenhpost.com/national/city-tightens-rules-lunar-new-year

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អង់គ្លេស មាន​ទឹកប្រាក់​ជាង $៧៨៥ ​លាន

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស​នៅក្នុង​ឆ្នាំ​ ២០២១ សម្រេចបាន​ទឹកប្រាក់​ប្រមាណ​ជាង ៧៨៥ ​លាន​ដុល្លារ​ធ្លាក់ចុះ​ជាង ១០,៤៨ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-01-26-1114-230642.html

លោក​ ហ៊ុន សែន នឹង​ពិភាក្សា​តាម​វីដេអូ​ជាមួយ​លោក​ មីន អ៊ុងឡាំ​ង ដើម្បី​ដឹង​ស្ថានការណ៍​បន្ថែម​ពី​មីយ៉ាន់ម៉ា

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ត្រូវ​ជួបពិភាក្សា​តាម​វីដេអូ​ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា លោក​ មីន អ៊ុងឡាំង នៅ​ថ្ងៃទី​ ២៦ ខែមករា​នេះ ដើម្បី​ចង់ដឹង​បន្ថែមទៀត​អំពី​ការកាត់ទោស​លោកស្រី អ៊ុងសាន ស៊ូជី រយៈពេល​ ៤ ​ឆ្នាំ និង​ការប្រើប្រាស់​យន្តហោះ​ក្នុង​ប្រតិបត្តិការ​យោធា ក្រោយពី​ទស្សនកិច្ច​របស់លោក​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ដើមខែ​នេះ​។   ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-01-26-1023-230635.html

ក្រសួង​ ៣ ​ជ្រើសរើស​ជំនួយការ​ហិរញ្ញវត្ថុ​រដ្ឋបាល​ថ្នាក់ឃុំ​សង្កាត់​ ដើម្បី​​លើកកម្ពស់​ប្រសិទ្ធភាព​គ្រប់គ្រង​ហិរញ្ញវត្ថុ

ក្រសួង​ចំនួន​ ៣ គឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​មហាផ្ទៃ និង​ក្រសួង​មុខងារសាធារណៈ ប្រកាស​ជ្រើសរើស និង​កំណត់​តួនាទី​ភារកិច្ច​របស់​ជំនួយការ​ហិរញ្ញវត្ថុ​រដ្ឋបាល​ឃុំ​សង្កាត់ ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​នៅ​រដ្ឋបាល​ឃុំ​សង្កាត់​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​បើតាម​ប្រកាស​អន្តរក្រសួង​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​ ២៤ ខែមករា​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-01-25-0938-230568.html

​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ​កើន​ដល់ ​៧​,​៩​៧​ពាន់​លាន​ដុល្លារ​ឆ្នាំមុន​

​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ ​និង​ថៃ​ ​មាន​តម្លៃ​ ​៧​,​៩​៧​ ​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​កាលពីឆ្នាំមុន​ ​កើន​ឡើង​ ​១​០​,​២​៦​ ​ភាគរយ​ ​បើ​ធៀប​នឹង​២​០​២​០​។​ ​តួលេខ​ពី ...

ជា​ វណ្ណ​យុទ្ធ​
https://bit.ly/3H4DqzB

រដ្ឋមន្ត្រីក្រសួងអប់រំ ប្តេជ្ញាកាត់បន្ថយជំងឺកូវីដ-១៩ ក្នុងប្រព័ន្ធអប់រំ

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា កម្ពុជាកំពុងខិតខំកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើប្រព័ន្ធអប់រំ ដោយងាកទៅរកវិធីសាស្រ្តបែបចំរុះក្នុងប្រព័ន្ធអប់រំ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3rMOif3

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​បញ្ជាក់​ពី​ការ​គាំទ្រ​សម្រាប់​ការ​បង្កើត​កិច្ចប្រជុំ​ប្រឹក្សា​អាស៊ាន​ស្តីពី​មីយ៉ាន់ម៉ា

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការព្រមព្រៀងជាឯកច្ឆន្ទ៥ ចំណុចរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ស្តីពីមីយ៉ាន់ម៉ា ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/33QNXzX

​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ និង​វៀតណាម​កើនឡើង​ជិត​ ១០​ ពាន់​លាន​ដុល្លារ​

​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​វៀតណាម​បាន​ឡើង​ដល់​ជិត​ ១០​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​ បើ​ទោះជា​មាន​វិបត្តិ​កូ​វី​ដ​ក៏​ដោយ​។​ ប្រធានបទ​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ជំនួប​នា​ពេល​ថ្មីៗ​នេះ​រវាង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ...

សុខ សិទ្ធីកា
https://www.khmertimeskh.com/501011866/cambodia-and-vietnam-clock-trade-volume-of-nearly-10-billion/

កម្ពុជា​ព្រួយបារម្ភ​ជាខ្លាំង ចំពោះ​ការប៉ះទង្គិច​ប្រដាប់អាវុធ​យ៉ាងធ្ងន់ធ្ងរនៅ​ប្រទេស​មី​យ៉ាន់​ម៉ា

កម្ពុជា​ព្រួយបារម្ភ​ជាខ្លាំង ចំពោះ​ការប៉ះទង្គិច​ប្រដាប់អាវុធ​យ៉ាងធ្ងន់ធ្ងរ នៅក្នុង​រដ្ឋធានី នៃ​រដ្ឋកា​យ៉ា​ហ៍ (Kayah State) ​ប្រទេស​មី​យ៉ាន់​ម៉ា និង​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​បញ្ឈប់​រាល់​អំពើហិង្សា​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-01-21-0858-230390.html

អង្គភាព​ច្រកចេញចូល​តែ​ ១ ខេត្តកំពង់ធំ ផ្តល់​សេវាសាធារណៈ​បាន​ជាង​ ៦ ​ម៉ឺន​សេវា គិត​ជា​ទឹកប្រាក់​ជាង​ $៥៤ ​ម៉ឺន រយៈពេល​ ១ ​ឆ្នាំ

ក្នុង​រយៈពេល​ ១ ​ឆ្នាំ​កន្លងទៅនេះ អង្គភាព​ច្រកចេញ-ចូល​តែមួយ​របស់​រដ្ឋបាលខេត្ត​កំពង់ធំ​បានផ្តល់​សេវាសាធារណៈ​ចំនួន​ ៦១ ៤៧១ ​សេវា សរុប​ជា​ទឹកប្រាក់​ប្រមាណ ​២ ១៦៧​ លានរៀល​ស្មើ​ជាង​ ៥៤ ​ម៉ឺន​ដុល្លារ​អាមេរិក​ដោយ​ក្នុងនោះ​ក៏​ទទួលបាន​ពាក្យបណ្តឹង​របស់​ពល​រដ្ឋ​ជាង​ ១២០ ​បណ្តឹង​ផងដែរ​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-01-21-0915-230393.html

កម្ពុជាទទួលស្គាល់លិខិតឆ្លងដែនធ្វើដំណើររបស់វៀតណាម ហើយវៀតណាមសម្រួលលក្ខខណ្ឌនៃការចូលក្នុងប្រទេស

កម្ពុជាស្ថិតក្នុងចំណោមប្រទេសទាំង១០ ដែលទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងរបស់វៀតណាម រួមជាមួយនឹងអូស្ត្រាលី បេឡារុស ឥណ្ឌា ជប៉ុន ម៉ាល់ឌីវ ប៉ាឡេស្ទីន ហ្វីលីពីន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Inl5Or

វៀតណាម និងកម្ពុជារីករាយនឹងចំណងមិត្តភាពដែលរីកចម្រើន

រដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son កាលពីថ្ងៃទី២០ ខែមករា បានជួបពិភាក្សាការងារជាមួយសមភាគីកម្ពុជា លោក ប្រាក់ សាខុន ដែលក្នុងអំឡុងពេលនោះ ភាគីទាំងពីរបានមានប្រសាសន៍ថា ពួកគេរីករាយដែលបានឃើញចំណងមិត្តភាព កាន់តែរីកចម្រើនរវាងក្រសួង ស្ថាប័ន មូលដ្ឋាន និងប្រជាជននៃប្រទេសទាំងពីរ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3G0frQZ

រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីស្តារទេសចរណ៍អាស៊ាន-ឥណ្ឌាឡើងវិញ

រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌាបានកំណត់ផែនការរួមមួយ ដើម្បីស្វែងរកមធ្យោបាយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឱ្យកាន់តែប្រសើរឡើង សម្រាប់ការអភិវឌ្ឍទេសចរណ៍អាស៊ាន និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីស្តារទេសចរណ៍អាស៊ាន-ឥណ្ឌាឡើងវិញ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3qLZZDt

កម្ពុជា ថៃ ត្រៀម​ខ្លួន​ជួយ​មីយ៉ាន់ម៉ា

ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ​បាន​បញ្ជាក់​ជាថ្មី​អំពី​ការ​ត្រៀម​ខ្លួន​ក្នុង​ការ​ជួយ​មី​យ៉ាន់​ម៉ា​ដើម្បី​ដោះស្រាយ​វិបត្តិ​ដែល​កំពុង​បន្ត​។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3G0eLuV

លោក ហ៊ុន សែន និងលោក បាន គីមូន នឹងធ្វើជាសហប្រធានសន្និសីទកំពូលពិភពលោកឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ក្នុងខែកុម្ភៈ

សហព័ន្ធសន្តិភាពសកល និងកម្ពុជាបានប្រកាសពីសន្និសីទកំពូលពិភពលោកឆ្នាំ២០២២ (សន្និសីទកំពូលដើម្បីសន្តិភាពនៅឧបទ្វីបកូរ៉េ) ដែលប្រមូលផ្តុំវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី១៥៧ ប្រទេស ដើម្បីស្វែងយល់ពីទស្សនវិស័យសម្រាប់ការផ្សះផ្សាសន្តិភាពនៃឧបទ្វីបកូរ៉េ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3GViTxy

រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម​ប្រគល់​អំណោយ​ដល់​ពលរដ្ឋ​វៀតណាម​កម្ពុជា​ដែល​ខ្វះខាត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

កាលពីថ្ងៃទី១៩ ខែមករា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានជួបជាមួយថ្នាក់ដឹកនាំសមាគមខ្មែរ-វៀតណាម និងបានប្រគល់អំណោយដល់ប្រជាពលរដ្ឋខ្មែរដែលមានដើមកំណើតវៀតណាមនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៩ ខែមករា ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃរបស់លោកទៅកាន់ប្រទេសជិតខាង។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3tMpdng

កម្ពុជា-បារាំងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

កម្ពុជា និងបារាំងបានឈានដល់កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្រោមក្របខណ្ឌនៃភាពជាដៃគូ Hubert Currien “ទន្លេសាប” ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501010555/cambodia-france-sign-science-and-technology-cooperation/

អគ្គលេខាធិការ​អាស៊ាន​ប្តេជ្ញា​សម្របសម្រួល​ជាមួយ​ដៃគូ​អាស៊ាន​ ដើម្បី​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​ជោគជ័យ

អគ្គលេខាធិការ​អាស៊ាន​ប្តេជ្ញា​ធ្វើការ​ជាមួយ​ក្រសួង​ការពារជាតិ​កម្ពុជា និង​សម្របសម្រួល​ជាមួយ​ប្រទេស​ដៃគូ​អាស៊ាន​ទាំងអស់​ ដើម្បី​ជួយ​ឱ្យ​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​ឱ្យ​ទទួលបាន​ជោគជ័យ ក្រោយពី​មានការ​ស្នើសុំ​ពី​ភាគី​កម្ពុជា​។ នេះ​បើតាម​ក្រសួង​ការពារជាតិ​។   ...

រី សុចាន់
https://www.postkhmer.com/national/2022-01-19-0933-230254.html

រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ជំរុញ​ទំនាក់ទំនង​ឲ្យ​កាន់តែ​ខ្លាំង​

​រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម​ លោក​ Bui​ Thanh​ Son​ បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា​ ក្នុង​គោលបំណង​ជំរុញ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501009995/vietnamese-foreign-affairs-minister-visits-cambodia-to-further-boost-ties/

ក្រុមការងារ​ចំពោះ​កិច្ច​បន្ថែម​ការចែកចាយ​ឱសថ​ព្យាបាល​ជំងឺ​កូវីដ​ម៉ូលណាទ្រីស​ទៅតាម​ខេត្ត

ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តា​ខេត្ត ក្រុមការងារ​ចំពោះ​កិច្ច​គ្រប់គ្រង បែងចែក និង​ផ្គត់ផ្គង់ ឱសថ​យុទ្ធសាស្ត្រ​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​បន្ថែម​ការចែកចាយ​ឱសថ​ព្យាបាល​ជំងឺ​កូវីដ-១៩ ម៉ូលណាទ្រីស ​(Molnupiravir Capsules 200mg) ​នៅ​សាខា​ប្រៃសណីយ៍​កម្ពុជា​នៅតាម​បណ្តា​ខេត្ត​ចាប់ពី​ថ្ងៃទី​ ១៩ ខែមករា ឆ្នាំ​ ២០២២ តទៅ​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-01-19-1012-230263.html

អារម្មណ៍ច្របូកច្របល់ ខណៈសហភាពអឺរ៉ុបដកពន្ធនាំចូលលើអង្ករប្រភេទគ្រាប់វែងកម្ពុជា

ខណៈសហភាពអឺរ៉ុបដកពន្ធនាំចូលប្រភេទអង្ករគ្រាប់វែងពីកម្ពុជា និងមីយ៉ាន់ម៉ា អ្នកទីផ្សាររំពឹងថានឹងមានការកើនឡើងនៃការនាំចេញពីកម្ពុជា ប៉ុន្តែនៅតែមានមន្ទិលដោយសារតម្លៃដឹកជញ្ជូនបន្តកើនឡើងខ្ពស់។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3AedfDO

កម្ពុជា-ឥណ្ឌូណេស៊ី ចុះ MOU ដើម្បីជំរុញវិស័យទេសចរណ៍ ដោយតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ

ក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅខេត្តព្រះសីហនុ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោកស្រី Sandiaga Salahudin Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងនវានុវត្តន៍នៃប្រទេសឥណ្ឌូនេស៊ី បានចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ជាពិសេសជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3GMcx3h

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

djbJa
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!