បរិស្ថាន និងធនធានធម្មជាតិ

កាវ៉ាន់ ធ្លាប់ជាដំរីឯកកោជាងគេលើពិភពលោក ឥឡូវនេះមិនឯកកោរទៀតទេ ព្រោះវាមានជម្រកនៅដែនជម្រកសត្វព្រៃកម្ពុជា

ដំរី​អាយុ ៣៧ ឆ្នាំ​ឈ្មោះ កាវ៉ាន់ ត្រូវ​បាន​គេ​មើល​ឃើញថាវាកំពុងង​រីករាយ​នឹង​ការ​ស្នាក់​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព ដែល​មាន​ទំហំ ២៥,០០០ ហិចតា ក្នុង​ប្រទេស​កម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3M2A8yC

ទីតាំង​ ៤ ​នៅ​ខេត្តកោះកុង ត្រូវ​បាន​កំណត់សម្រាប់​កន្លែង​ដំឡើង​ផ្ទាំង​ប៉ាណូ មានន័យ​ «​តំបន់​គ្មាន​ការប្រើប្រាស់​ប្លាស្ទិក​»

អាជ្ញាធរ​ខេត្តកោះកុង​កំណត់​យក​ទីតាំង​សំខាន់ៗ​ចំនួន​ ៤ ​សម្រាប់​ដំឡើង​ផ្ទាំង​ប៉ាណូ ក្រោម​ប្រធានបទ “​តំបន់​គ្មាន​ការប្រើប្រាស់​ប្លាស្ទិក​” សំដៅ​ផ្សព្វផ្សាយ​ជូន​ដល់​សាធារណជន​ឱ្យ​មាន​ការយល់ដឹង​ពី​ការទប់ស្កាត់ និង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​ក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង​។ នេះ​បើតាម​លោក​ សុខ សុទ្ធី អភិបាលរង​ខេត្តកោះកុង​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-26-1451-236961.html

ក្រុមអភិរក្សលែងបបែលយក្ស ១ ក្បាល ចូលក្នុងទន្លេមេគង្គវិញ ក្រោយពីដោះផ្លែសន្ទូចចេញពីមាត់វា

ត្រី​បបែល​យក្ស​ ១ ​ក្បាល​ថ្មី​ទៀត​ ត្រូវ​បាន​គម្រោង​អច្ឆរិយ​ភាព​ទន្លេ​មេគង្គ​ សហការ​ជា​មួយ​វិទ្យាស្ថាន​ស្រាវជ្រាវ ​និង​អភិ​វឌ្ឍន៍​ជលផល​ទឹកសាប​ (IFREDI)​ លែង​ចូល​ក្នុង​ទន្លេ​វិញ​ បន្ទាប់​ពី​វា​បាន​ជាប់​សន្ទូច​របស់​ប្រជា​នេសាទ​នៅ​ឃុំ​កោះ​ព្រះ ស្រុក​សៀម​បូក ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-05-24-1842-236890.html

ក្នុងទិវាអណ្តើកពិភពលោក អណ្តើកយក្សចំនួន ៥៨០ក្បាល ត្រូវបានព្រលែងទៅក្នុងទន្លេមេគង្គ

ដើម្បីប្រារព្ធទិវាអណ្តើកពិភពលោក សមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយរដ្ឋបាលជលផល ប្រារព្ធពិធីអភិរក្សសត្វអណ្តើកយក្សស្នូកទន់ (Cantor’s Giant Softshell Turtles) នៅកម្ពុជា ដោយព្រលែងកូនអណ្តើកញាស់ចំនួន ៥៨០ ក្បាលទៅក្នុងជំរកធម្មជាតិ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/39HuqEN

ភ្ញៀវទេសចរជាច្រើនចូលទស្សនាសួនរុក្ខជាតិអង្គរដែលទើបសម្ពោធ

ទេសចរជាតិ អន្តរជាតិជាច្រើន បានចូលទស្សនាសួនរុក្ខជាតិអង្គរ នៃរមណីយដ្ឋានអង្គរ ក្រោយសួនច្បារដ៏ធំ និងចម្រុះបែបនេះ សម្ពោធកាលពីចុងសប្ដាហ៍កន្លងទៅ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Nto5vl

កូនអណ្តើក​ហ្លួង​ ៣០ ​ក្បាល​ញាស់​នៅ​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​ខេត្តកោះកុង

កូនអណ្តើក​ហ្លួង​ចំនួន ៣០ ​ក្បាល​បាន​ញាស់​ចេញពី​សម្បុក​នៅលើ​ឆ្នេរ​ខ្សាច់​សិប្បនិម្មិត​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​ខេត្តកោះកុង​កាលពី​សប្តាហ៍​កន្លងទៅ ហើយ​នេះ​គឺជា​លើក​ទី​ ២ ​ហើយ ដែល​អណ្តើក​ហ្លួង​ចិញ្ចឹម​ក្នុង​មជ្ឈមណ្ឌល​នេះ​បាន​ពង​កូន​។ នេះ​បើតាម​ការបញ្ជាក់​ពី​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ ...

រី សុចាន់
https://www.postkhmer.com/national/2022-05-21-0857-236738.html

អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ​ប្រារព្ធ​ទិវា​សត្វក្រៀល ដើម្បី​អភិរក្ស​សត្វ​ក្រៀល​ដែល​កំពុង​រងគ្រោះ​ឈាន​ទៅ​ផុត​ពូជ

អង្គការ​ដែល​ធ្វើការ​អភិរក្ស​សត្វស្លាប និង​អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​សហគមន៍ សាធារណជន និង​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ជាង​ ៣០០នាក់ នៃ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត កាល​ពី​ថ្ងៃទី១៩ ខែ​ឧសភា បាន​ប្រារព្ធ​ទិវា​សត្វក្រៀល​លើក​ទី​៥​ នៅ​តំបន់​ការពារ​ទេសភាព​អន្លង់ព្រីង ដើម្បី​លើក​កម្ពស់​ការ​ចូលរួម​អភិរក្ស​សត្វ​ក្រៀល​ដែល​កំពុង​រងគ្រោះ​ឈាន​ទៅ ...

រី សុចាន់
https://www.postkhmer.com/national/2022-05-21-1617-236746.html

សមត្ថកិច្ច​ចុះ​ដកហូត​ដី​សម្បទាន​របស់​រដ្ឋជាង​ ២៣ ​ហិកតា​ ពីបុគ្គលម្នាក់ដែល​ចូល​កាន់កាប់​ដោយ​ខុសច្បាប់​

សមត្ថកិច្ច​ចម្រុះ​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​ ១៣ ខែឧសភា ឆ្នាំ​ ២០២២ បាន​ចុះ​ដកហូត​ដី​ទំហំ ២៣,៤ ​ហិកតាដែល​ជាដីសម្បទានសេដ្ឋកិច្ច​​របស់​រដ្ឋពី​បុគ្គល​ឈ្មោះ ជា សេងគន តាម​អំណាច​សាលក្រម​សាលា​ដំបូង​ខេត្តព្រះវិហារ ក្រោយពី​បុគ្គល​រូបនេះ​បាន​ចូលទៅកាន់​កាប់​ដោយ​ខុសច្បាប់​នាពេល​កន្លងមក​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-05-17-0918-236482.html

រដ្ឋ​បាល​ខេត្ត​ព្រមាន​ចាត់​វិធាន​ការ​ចំពោះ​អ្នក​ចូល​ទន្ទ្រាន​កាន់​​កាប់ដី​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំ​កុស

រដ្ឋបាល​ខេត្ត​ពោធិ៍សា​ត់បាន​ព្រមាន​ចាត់វិធាន​ការ​រដ្ឋ​បាលដោយ​គ្មាន​ការ​លើកលែ​ង ចំពោះ​ជន​ទាំង​ឡាយ​ណា​ដែល​បាន​ចូល​កាប់​ទន្ទ្រាន​និង​កាន់​កាប់​ដី​ដោយ​ខុសច្បា​ប់ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំ​កុស។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-05-16-1853-236477.html

អាជ្ញាធរ​ស្រុក​គិរីសាគរ​ និង​ដៃគូ​ពាក់ព័ន្ធ ​ចេញ​ផ្សព្វផ្សាយ​អប់រំដល់​ពលរដ្ឋ​អ្នកទេសចរ​កុំ​ចោល​សំរាម​នៅតា​ឆ្នេរ​ ឬ​ចូល​សមុទ្រ

អាជ្ញាធរ​ស្រុក​គិរីសាគរ​នៃ​ខេត្តកោះកុង ​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ​បានចេញ​ល្បាត ​និង​ផ្សព្វ​ផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ ​និង​អ្នកទេសចរ ​ដែល​ធ្វើដំណើរ​ទៅ​លេង​កោះស្តេច​ កុំឱ្យ​ចោល​សំរាម​នៅតាម​ឆ្នេរ ​ឬ​ចូល​សមុទ្រ​ ដែល​នាំឱ្យ​ប៉ះពាល​ដល់​បរិស្ថាន ​និង​បាត់បង់​សោភណភាព។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-05-16-1847-236476.html

ក្រុម​អ្នក​អភិរក្ស​អំពាវនាវ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​បញ្ចប់​ការ​បរបាញ់ ការ​ដាក់​អន្ទាក់​នៅ​កម្ពុជា

កាលពីថ្ងៃច័ន្ទ ក្រុមអ្នកអភិរក្សបានអំពាវនាវឱ្យមានវិធានការជាបន្ទាន់ដើម្បីពង្រឹងការអនុវត្តច្បាប់ និងបទបញ្ញត្តិដើម្បីបញ្ចប់ការបរបាញ់ និងការដាក់អន្ទាក់ដែលកំពុងគំរាមកំហែងដល់សត្វព្រៃនៅកម្ពុជានេះបើយោងតាមសេចក្តីថ្លែងការណ៍រួមមួយ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3wlAZ8I

មន្ត្រី​បរិស្ថាន​ជំរុញ​ឱ្យ​សហគមន៍​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ខេត្តបាត់ដំបង​ចិញ្ចឹមសត្វ​បន្ថែម ដើម្បី​សេដ្ឋកិច្ច​កាន់តែ​ប្រសើរ

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង​បញ្ជាក់ថា លោក​កំពុង​ធ្វើការ​ជំរុញ​ប្រជាសហគមន៍​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ទាំងអស់​នៃ​ខេត្តបាត់ដំបង​ឱ្យ​បង្កើន​ការចិញ្ចឹម​សត្វ​បន្ថែម​លើ​ចម្ការ​ដំណាំ​ដែលមាន​ស្រាប់ ជាពិសេស​ការចិញ្ចឹម​សត្វព្រៃ​កម្រ​មួយចំនួន​ ដើម្បី​បង្កើន​សេដ្ឋកិច្ច​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរ​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-16-1023-236457.html

ប្រទះ​ឃើញ​សត្វ​ផ្សោត ពេញ​វ័យ​ទម្ងន់ ៩៣​គីឡូក្រាម ១​ក្បាល​ងាប់​នៅ​ប៉ែក​ខាង​ក្រោម​នៃ​អន្លង់​សត្វផ្សោត​កាំពី

សត្វផ្សោត​ពេញ​វ័យ​មួយ​ក្បាល​មាន​ទម្ងន់ ៩៣ គីឡូក្រាម ប្រវែង ២១៥ សង់ទីម៉ែត្រ​ត្រូវ​បាន​គេ​ប្រទះ​ងាប់​អណ្តែត​ទឹក​នៅចម្ងាយ​ប្រមាណ ៣៦ គីឡូម៉ែត្រ ពី​ប៉ែក​ខាង​ក្រោម​នៃ​អន្លង់​សត្វ​ផ្សោត​កាំពី ក្នុង​ខេត្ត​ក្រចេះ កាល​ពី​ម្សិលមិញ។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-14-1540-236424.html

ក្រសួង​ចុះ​អនុស្សរណៈ​ជាមួយ​សួន​រុក្ខឧទ្យាន​អង់គ្លេស​ ដើម្បី​បន្ត​អភិរក្ស​ជីវចម្រុះ​​និង​ស្រាវជ្រាវ​កេសរកូល​ព្រៃ​នៅ​កម្ពុជា

ក្រសួងបរិស្ថាន​បាន​ចុះ​អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ​ចំនួន​ ២ ​ជាមួយ​សួន​រុក្ខ​ឧទ្យាន​ KEW ​នៃ​ចក្រភព​អង់គ្លេស​ និង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​ដើម្បី​បន្ត​អភិរក្ស​ជីវចម្រុះ​ក៏​ដូចជា ស្រាវជ្រាវ​ប្រភេទ​រុក្ខជាតិ​កេសរកូល​ព្រៃ​នៅ​កម្ពុជា​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-05-12-0915-236278.html

អាជ្ញាធរ​ធ្វើ​របាំង​ដែក​ហាម​ឆ្លង​កន្លែង​បាក់​ច្រាំង​ស្ទឹង​ព្រែកត្នោត

ក្រុមការងារ​នៃ​អាជ្ញាធរ​ខេត្តកណ្តាល​បានសម្រេច​ធ្វើ​របង​ដែក​ឃាំង​មិនឱ្យ​មាន​ការឆ្លងកាត់​កន្លែង​បាក់ស្រុត​ច្រាំង​មាត់​ស្ទឹង​ព្រែកត្នោត​ចាប់ពី​ស្ពានថ្ម​តាខ្មៅ​រហូតដល់​វិហារ សាថៃជឺ​ប្រវែង ២១០ ​ម៉ែត្រ ស្ថិតនៅក្នុង​សង្កាត់​តាខ្មៅ ក្នុង​ក្រុង​តាខ្មៅ និង​អាច​ផ្អាក​ទីតាំង​ដេប៉ូ​ខ្សាច់​ ១​ កន្លែង​នៅក្បែរនោះ​ក្នុងពេល​ឆាប់ៗ​នេះ​។ នេះ​បើតាម​រដ្ឋបាល​ខេត្តកណ្តាល​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-11-1041-236221.html

តំណាង​សង្គម​ស៊ីវិល និង​យុវជន​ ២៥ ​នាក់ ជិះ​កង់​ចម្ងាយ​ប្រមាណ​ ៦០០ ​គីឡូ សម្រាប់​ទិវា​បរិស្ថាន

តំណាង​អង្គការ​សង្គម​ស៊ីវិល​សហគមន៍​មូលដ្ឋាន និង​ក្រុមយុវជន​ចំនួន​ ២៥ ​នាក់ មកពី​ ១៥ ​ស្ថាប័ន ជិះ​កង់​ចម្ងាយ​ប្រមាណ​ ៦០០ ​គីឡូម៉ែត្រ ដែលជា​ព្រឹត្តិការណ៍​ ១ ប្រើពេល​ ១១​ ថ្ងៃ និង​ព្រឹត្ដិការណ៍​ ១ ​ទៀត គឺ ​«​តោះ​ជិះ​កង់​នៅ​ជុំវិញ​បឹងតាមោក​»​ រាជធានី​ភ្នំពេញ​រយៈចម្ងាយ​ជិត ដោយ​ប្រើពេល​ ១ ​ថ្ងៃ​ ដើម្បី​ទិវា​បរិស្ថាន​ពិភពលោក ឆ្នាំ​ ២០២២​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-05-11-1349-236219.html

ទីតាំង​ឡ​ដុតធ្យូង ​និង​រោង​ខុសច្បាប់​ជាង ​២០ កន្លែង ​ត្រូវបានសមត្ថកិច្ច​រុះរើ ​និង​កម្ទេចចោល​នៅ​ភ្នំ​ឱរ៉ាល់

ក្រុម​សកម្មជន​បរិស្ថាន​និយាយថា ​ទីតាំង​ឡ​ដុតធ្យូង ​និង​រោងខ្ទម​ខុសច្បាប់​ជាង​ ២០ កន្លែង ​ត្រូវបាន​កម្លាំង​​មន្ត្រី​ឧទ្យា​នុរក្ស​នៃ​ការិយាល័យ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ​រុះរើ ​និង​កម្ទេចចោល​ បន្ទាប់​ពី​ម្ចាស់​ទីតាំង​ឡ​ដុតធ្យូង​ទាំងនោះ ​មិន​អនុវត្ត​តាម​ការណែនាំ​របស់​មន្ត្រី​ជំនាញ ​ដែល​តម្រូវឱ្យ​បញ្ឈប់​ជាបន្ទាន់ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-05-11-1830-236270.html

រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ម្លេ​ច ខេត្តកំពត បើកសម្ពោធឱ្យប្រើប្រាស់

រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ម្លេ​ច ខេត្តកំពត ដែលមាន​សមត្ថភាព​ផលិត​ទឹកស្អាត​បាន ២​ពាន់​ម៉ែត​គុប​ក្នុង​មួយថ្ងៃ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ថែមទាំង​ផ្គត់ផ្គង់​ដល់​ភូមិសាស្ត្រ​ខេត្តតាកែវ​ដែល​នៅក្បែរនោះ​ផងដែរ​។​ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-05-11-1744-236269.html

កម្មវិធី​​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ដើម្បីកែលម្អគុណភាព​ទឹក និង​អនាម័យ​នៅ​កម្ពុជា

WaterAid និង មូលនិធិ VF Foundation ប្រកាសដាក់ឱ្យដំណើរការកម្មវិធីរយៈពេលមួយឆ្នាំ សម្រាប់ប្រជាពលរដ្ឋជាង ៨៥,០០០ នាក់អោយមានលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យក្នុងប្រទេសកម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3sMh15d

ក្រសួង​បរិស្ថាន និង​សសយក​នឹង​រៀបចំ​វេទិកា​កេសរកូល​ជាតិ​នា​សប្តាហ៍​នេះ​ដើម្បី​ផ្សព្វផ្សាយ ឱ្យ​សាធារណជន​បាន​ស្គាល់

ក្រសួង​បរិស្ថាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (​សសយក​) រាជធានី​ភ្នំពេញ​គ្រោង​រៀបចំ​វេទិកា​កេសរកូល​ជាតិ​លើក​ទី​ ២ នៅ​ថ្ងៃទី​ ១១ ខែឧសភា នៅ​អគារ​ខេមរានី​របស់​សហព័ន្ធ​នេះ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​សាធារណជន​បាន​ស្គាល់​ពី​ប្រភេទ​កេសរកូល​ព្រៃរបស់​កម្ពុជា​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-09-1100-236095.html

ទិវា​បរិស្ថាន​ឆ្នាំនេះ​ធ្វើ​ក្រោម​ប្រធានបទ​ «​ថែទាំ​ភពផែនដី ដើម្បី​សុខភាព​យើង​»

ក្រសួងបរិស្ថាន​សហការ​ជាមួយ​រដ្ឋបាលខេត្ត​បាត់ដំបង នឹង​ប្រារព្ធ ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក​នៅ​ថ្ងៃទី ៥ មិថុនា ដើម្បី​បង្កើន​ការយល់​ដឹង​ដល់​សាធារណជន​អំពី​បញ្ហា​បរិស្ថាន និង​ចូលរួម​ថែរក្សា​បរិស្ថាន សម្រាប់​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ឱ្យមាន​និរន្តរភាព​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-05-05-0948-235922.html

សមត្ថកិច្ច​ខេត្តសៀមរាប និង​មណ្ឌលគិរី​ចាប់​រ៉ឺម៉ក​ដឹក​ធ្យូង ​៤​ គ្រឿង និង​រថយន្ត​ដឹកឈើ​ ៤ ​គ្រឿង

ក្រុម​ចល័ត​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជីក្រែង​ និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជីក្រែង​បាន​សហការគ្នា​ចុះ​ឃាត់​ចាប់​រ៉ឺម៉ក​ដឹក​ធ្យូង​ ៤ ​គ្រឿង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​ ៦ ក្នុងភូមិ​កកោះ ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង នៅ​ថ្ងៃទី​ ៣ ឧសភា ខណៈ​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​បាន​ចុះបង្ក្រាប​រថយន្ត​ដឹកឈើ​ ៤​ គ្រឿង ពេល​ដឹកឈើ​ចេញពី ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-05-1253-235930.html

ភាពជាដៃគូរបស់ USAID-KOICA ដើម្បីពង្រឹងជំនាញដល់អ្នកជំនាន់ក្រោយផ្នែកជំងឺដែលឆ្លងពីសត្វទៅមនុស្សក្នុងប្រទេសកម្ពុជា

អ្នកជំនាញជំនាន់ក្រោយរបស់កម្ពុជាលើជំងឺដែលឆ្លងពីសត្វទៅមនុស្ស បានទទួលការពង្រឹងសមត្ថភាពដោយភាពជាដៃគូរវាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3sgTCIx

ឃាត់ខ្លួន​ជនសង្ស័យ​ ដកហូត​គ្រឿងចក្រ​ពាក់ព័ន្ធ​ករណី​កាប់​រាន​ព្រៃឈើ​ខុសច្បាប់​

អាជ្ញាធរ​ខេត្ត​បន្ត​ធ្វើ​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ ស្រប​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ការពារ​ធនធាន​ធម្មជាតិ និង​ព្រៃឈើ​របស់​ប្រទេស។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501069785/suspect-arrested-machinery-seized-in-illegal-forest-clearing-case/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

YGz33
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!