បរិស្ថាន និងធនធានធម្មជាតិ

គម្រោង​ព្រៃឡង់​បៃតង​ការពារ​ត្រពាំង​ជាង​ ១០០​ ក្នុង​ដែនជម្រក​សត្វព្រៃ

គម្រោង​ព្រៃឡង់​បៃតង​កំពុង​ការពារ​ត្រពាំង​ដែលមាន​ហានិភ័យ​ខ្ពស់ជាង​ ១០០ ​ត្រពាំង នៅក្នុង​ដែន​ជម្រក​សត្វព្រៃ ព្រះរកា គូលែន​ព្រហ្មទេព ឆែប និង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង ចាប់ពី​ដើមខែ​កុម្ភៈ ដល់​ចុងខែ​ឧសភា ខណៈ​ក្រសួង​បរិស្ថាន និង​អ្នក​ពាក់ព័ន្ធ​កំពុងបើក​យុទ្ធនាការ​អន្ទាក់​សូន្យ​ក្នុង​តំបន់​ការពារ​​ធម្មជាតិ ​ដើម្បី​ផ្តល់​សុវត្ថិភាព​បន្ថែម​ដល់​សត្វព្រៃ​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-31-0938-234182.html

សត្វ​ស្លាប​នៅ​តំបន់​អភិរក្ស​រាប់រយ​ក្បាល​បាន​ងាប់ ដោយសារ​អាកាសធាតុ​ក្ដៅ

សត្វ​ស្លាប​រាប់រយ​ក្បាល​ត្រូវបាន​ប្រទះឃើញ​ឈឺ​ងាប់​នៅ​តំបន់​អភិរក្ស​បឹង​ស្នេហ៍​​ទួលពាន់​តាឡី ស្ថិតនៅ​ក្នុងស្រុក​បាភ្នំ ខេត្តព្រៃវែង ដោយសារ​កត្តា​អាកាសធាតុ​ក្តៅ ខណៈ​មន្ត្រី​ជំនាញ​បាន​ដើរ​ប្រមូល​សត្វ​ងាប់​ទាំងនោះ​ទៅ​កប់​ចោល​ដើម្បី​បញ្ចៀស​ក្លិនស្អុយ​​រាលដាល​ទៅ​សត្វ​ផ្សេងទៀត​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-03-30-1336-234134.html

​រដ្ឋាភិបាល​ជំរុញ​ឱ្យ​ការពារ​ដំរី​ និង​ជម្រក​របស់​ពួក​គេ​

​អ្នក​អភិរក្ស​សត្វ​ដំរី​ក្នុង​ខេត្តមណ្ឌលគិរី​ អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ការពារ​សត្វ​ដំរី​ និង​ថែរក្សា​ព្រៃឈើ​។​ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ចំ​ពេល​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​លើ​ការ​សម្លាប់​ដំរី​សម្រាប់​ភ្លុក​របស់​វា​ និង​ផ្នែក​ផ្សេងៗ​ទៀត​។​ ...

សុ​ត​ ​គឹម​សឿន​
https://www.khmertimeskh.com/501050336/government-urged-to-protect-elephants-and-their-habitats/

កូនឈើជាង ១ម៉ឺនដើម ត្រូវបានដាំក្នុងបរិវេណប្រាសាទបន្ទាយប្រី

នៅថ្ងៃសៅរ៍កន្លងទៅ កូនឈើជាង១ម៉ឺនដើម ត្រូវបានអាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុន Total Energies ដាំនៅបរិវេណប្រាសាទបន្ទាយប្រី នៃរមណីយដ្ឋានអង្គរ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3LjEX6A

«​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ត្រូវបាន​ប្រកាស​ជា​ផលិតផល GI

«​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​» ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ (GI) ក្នុង​គោលដៅ​ផ្តល់​កិច្ចការពារ​កម្មសិទ្ធិបញ្ញា លើកកម្ពស់​គុណភាព​សម្បក​វេចខ្ចប់ និង​កេរ្តិ៍ឈ្មោះ ព្រមទាំង​បង្កើន​ចង្វាក់​តម្លៃ បង្កើត​ការងារ និង​លើកកម្ពស់​ជីវភាព​ប្រជាជន​។   ...

ហំ ផានិត
https://www.postkhmer.com/business/2022-03-28-1136-233973.html

មន្ត្រី៖ ទិវា​ ១ ​ម៉ោង​សម្រាប់​ភពផែនដី​ គឺជា​ឱកាស​បង្ហាញ​ពី​ការយកចិត្ត​ទុកដាក់​ចំពោះ​ធម្មជាតិ

ទិវា ​១ ​ម៉ោង​សម្រាប់​ភពផែនដី គឺជា​ឱកាសល្អ​មួយ​សម្រាប់​ទាំងអស់គ្នា​បង្ហាញ​ពី​ការយកចិត្ត​ទុកដាក់​ចំពោះ​ធម្មជាតិ និង​បរិស្ថាន​ក៏ដូចជា​ប្រាប់​ដល់​អ្នក​ដទៃទៀត​ឱ្យបាន​យល់​ពី​សារៈសំខាន់​នៃ​ធនធាន​ធម្មជាតិ ចំពោះ​ជីវិត​នៅលើ​ភពផែនដី ព្រមទាំង​ចូលរួម​ស្វែងរក​ដំណោះស្រាយ ចំពោះ​បញ្ហា​ប្រឈម​ជាច្រើន ដែល​កំពុង​កើតឡើង​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-28-1017-233957.html

បទល្មើសព្រៃឈើ ការទន្ទ្រានយកដី និងការបរបាញ់សត្វព្រៃខុសច្បាប់ចំនួន ៨០០ ករណីត្រូវបានរាយការណ៍កាលពីឆ្នាំមុន

បទល្មើសព្រៃឈើ ការទន្ទ្រានយកដី និងការបរបាញ់សត្វព្រៃខុសច្បាប់មានចំនួន ៨១១ ករណីដែលត្រូវបានរាយការណ៍កាលពីឆ្នាំមុន ហើយក្នុងចំណោម ៣២០ ករណីដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើត្រូវបានពិន័យ ខណៈដែល ៤៩១ ករណីផ្សេងទៀតត្រូវបានបញ្ជូនទៅតុលាការ។ ...

សុ៊ន មិនា
https://www.khmertimeskh.com/501047196/more-that-800-forest-crimes-land-grabs-and-illegal-wildlife-hunting-reported-last-year/

អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​សម្រេច​បិទបញ្ចប់​ការកាយ​ដីភ្នំ

អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​បានសម្រេច​បិទ​បញ្ចប់​រាល់​សកម្ម​កាយ​ដីភ្នំ​ទាំងអស់​នៅក្នុង​ខេត្ត​នេះ ដើម្បី​រក្សា​ទុកជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-03-23-1427-233711.html

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជា​ឲ្យ​ដាំ​ដើម​ឈើឡើង​វិញ នៅលើ​ដី​ព្រៃ​លិច​ទឹកដែលរឹបអូសបានមកវិញ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ណែនាំ​ឲ្យ​អាជ្ញាធរ​ដាំ​ដើមឈើ​ឡើងវិញ​នៅលើ​ដីព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប​។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3L9YYMV

ព្រះរាជាណាចក្រគ្រោងកាត់បន្ថយការបំភាយឧស្ម័ននៅឆ្នាំ ២០៣០

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបាននិយាយនៅក្នុងទិវាព្រៃឈើពិភពលោកថា កម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការអភិវឌ្ឍន៍ព្រៃឈើប្រកបដោយនិរន្តរភាព និងកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ  ខណៈដែលលោកបានបង្ហាញផែនការរបស់រដ្ឋាភិបាលក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យព្រៃឈើដែលសង្ឃឹមថានឹងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីការកាប់ឈើពាក់កណ្តាលនៅឆ្នាំ ២០៣០។ ...

មុំ គន្ធា
https://www.phnompenhpost.com/national/kingdom-plans-2030-emissions-cuts

គណៈកម្មាធិការ​ថា វិធានការ​ប្រឆាំង​ការ​កាប់​ឈើ​ខុស​ច្បាប់​ទទួល​បាន​ជោគជ័យ

គណៈកម្មាធិការជាតិទប់ស្កាត់បទល្មើសព្រៃឈើ បានបង្ហាញនូវវិធានការដ៏តឹងរ៉ឹងរបស់ខ្លួន ដើម្បីទប់ស្កាត់ការកាប់ឈើខុសច្បាប់នៅទូទាំងប្រទេសជាជោគជ័យ បើទោះជាបទល្មើសតូចតាចនៅតែកើតឡើងក៏ដោយ។ ...

សុន មិនា
https://www.khmertimeskh.com/501045458/measures-against-illegal-logging-a-success-says-committee/

កម្ពុជាប្រារព្ធទិវាព្រៃឈើជាមួយនឹងការដាំដើមឈើ

កាលពីម្សិលមិញ ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាអន្តរជាតិនៃព្រៃឈើជាមួយនឹងការដាំដើមឈើដោយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ តំណាងអាជ្ញាធរមូលដ្ឋាន មន្ត្រីរដ្ឋាភិបាល និងអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501045909/cambodia-marks-forest-day-with-tree-planting/

ក្រុមការងារ​រដ្ឋបាល​ព្រៃឈើ​ភេទ​រុក្ខជាតិ កេសរ​កូលព្រៃ នៅ​ខេត្តសៀមរាប

​មន្ត្រី​ក្រុមការងារ​រដ្ឋបាល​ព្រៃឈើ​កំពុង​បន្តធ្វើ​ការស្រាវជ្រាវ​ប្រភេទ​រុក្ខជាតិ​កេសរ​កូល​ព្រៃ ​(​អ័រគីដេ​) នៅក្នុង​ខេត្តសៀមរាប ខណៈ​រកឃើញ​ចំនួន ១៨០ ប្រភេទ​កាលពី​សប្តាហ៍​មុន នៅក្នុង​សហគមន៍​ព្រៃឈើ​ចង្ក្រាន​រយ​ក្នុងស្រុក​វ៉ារិន​នៃ​ខេត្តសៀមរាប​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-03-22-1408-233637.html

Oxfam ធ្វើ​យុទ្ធនាការ​តាម​ដង​ទន្លេមេគង្គ​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​ទន្លេ

អង្គការ Oxfam ធ្វើ​យុទ្ធនាការ​ដែលមាន​ឈ្មោះថា «​តាម​ដង​ទន្លេមេគង្គ​ជាមួយ​សាយ​» ​ដើម្បី​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​ទន្លេ ខណៈ​លោក សាយ រំពឹងថា យុទ្ធនាការ​នេះ​នឹង​ពាំនាំ​ផលប្រយោជន៍​ជាច្រើន ដល់​ប្រជាពលរដ្ឋ​នៅតាម​ដងទន្លេ ជាពិសេស​ការបង្កើតឱ្យមាន​កំណើន​ភ្ញៀវទេសចរ​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-03-22-1024-233640.html

ឃុំខ្លួន​មនុស្ស​ ៦ ​នាក់​ និង ​៦ ​នាក់​ទៀត​ដាក់​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ពាក់ព័ន្ធ​ការទន្ទ្រាន​ដី​រដ្ឋ

សាលាដំបូង​ខេត្ដ​ព្រះសីហនុ នៅ​ថ្ងៃទី​ ១៩ មីនា បាន​ចេញ​ដីកាឃុំខ្លួន​មេខ្យល់​ចំនួន ៦ ​នាក់ និង​ ៦ ​នាក់​ទៀត​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ក្រោយពី​ពួកគេ​ដឹកនាំ​ពលរដ្ឋ​ជិត​ ៣០០ ​នាក់ ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ ក្នុង​ដែន​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ស្ថិតនៅ​ចំណុច​គីឡូ​ ១៥ ភូមិ​ចាំ ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា កាលពី ថ្ងៃទី​ ១៣ ខែមីនា​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-22-1001-233639.html

លោក ទៀ បាញ់ ជំ​រុញឱ្យ​រដ្ឋបាលខេត្ត​កោះកុង​ព​ន្លឿ​ន​ការដោះស្រាយ​វិវាទ​ដីធ្លី​

​រដ្ឋមន្ត្រីក្រសួង​ការ​​ពារ​ជាតិ​លោក ​ទៀ បាញ់ ជំ​រុញឱ្យ​រដ្ឋបាលខេត្ត​កោះកុង ព​ន្លឿ​ន​ការដោះស្រាយ​វិវាទ​ដីធ្លី ដែល​នៅ​សេសសល់​ឱ្យបាន​ចប់​សព្វ​គ្រប់ និង​ទាន់ពេលវេលា ដើម្បី​កុំឱ្យ​បញ្ហា​នេះ​កាន់តែ​ស្មុគស្មាញ និង​រីក​រាលដាល​កាន់​ធំ​ទៅៗ ហើយ​អាជ្ញាធរ​មូលដ្ឋាន​មិនត្រូវ​ចុះហត្ថលេខា​លើ​ឯកសារ ទិញ​លក់​ផ្ទេរកម្មសិទ្ធិ និង​ឯកសារ​កាន់កាប់​ដីធ្លី ដោយ​ខុសច្បាប់ ក្នុង ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-03-21-0919-233581.html

ជនជាតិដើម​ ៥០ ​នាក់ ​ឃាត់​គ្រឿងចក្រ​​ក្រុមហ៊ុន​មួយ​មិនឱ្យ​ឈូសឆាយ​ដីព្រៃ

ពលរដ្ឋ​ជា​ជនជាតិ​ដើម​ក្នុង​សហគមន៍​សុខដុម​ចំនួន​ ៥០ ​នាក់​បាន​ឃាត់​មិនឱ្យ​មានការ​ឈូសឆាយដី​ព្រៃ​ស្ថិតនៅ​ភូមិ​ឡៅកា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ កាលពី​ថ្ងៃ​​ទី​ ១៥ ​ខែមីនា ដោយ​សំអាងថា ទីតាំង​នោះ​ពួកគាត់​រក្សាទុក​ ដើម្បី​ចុះបញ្ជី​ជា​ដី​សមូហភាព​ជនជាតិដើម​ភាគតិច​ព្នង​ហើយ​​ការឈូសឆាយ​នោះ​នឹង​បណ្តាល​ឱ្យ ...

អោម ប៊ុនធឿ
https://www.postkhmer.com/national/2022-03-18-1420-233504.html

​ហ្វូង​ដំរី​​៨​​ក្បាល​ត្រូវ​បាន​គេ​ប្រទះឃើញ​ក្នុង​ដែន​ជម្រក​​ស្រែ​ពក​

​ដំរី​មួយ​ហ្វូង​ចំនួន​ប្រាំ​បី​ត្រូវ​បាន​ប្រទះឃើញ​ដោយ​អ្នក​អភិ​រក្ស​មកពី​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​ ​និង​អ្នកស្រាវជ្រាវ​របស់​អង្គការ​ ​W​W​F​ ​កាល​ពីម្សិលមិញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក​។​ ...

សុន មិនា
https://bit.ly/3qCK6Pt

លោក​ សុខ ទូច៖ យើង​ត្រូវ​រួមគ្នា​អភិរក្ស​ និង​អភិវឌ្ឍ​ដើម្បី​ការពារ​ធនធាន​ត្រី​បឹង​ទន្លេសាប

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​កាលពី​ឆ្នាំ​ ២០២១ បាន​ចុះទៅ​សិក្សា​ស្រាវជ្រាវ​ពី​បញ្ហា​ប្រឈម និង​ផលប៉ះពាល់​នៅ​បឹង​ទន្លេសាប​ដែលមាន​ផ្ទៃដី​របស់​រដ្ឋ​ប្រមាណ ៦៤ ម៉ឺន​ហិកតា​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-18-0920-233470.html

ក្រសួង​បរិស្ថានរំពឹង​ថា ​ចំនួន​ដំរី​អាស៊ីដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺនឹង​មាន​ចំនួន​កើនឡើង​នៅពេលខាង​មុខ

ក្រសួង​បរិស្ថានរំពឹង​ថា​ ចំនួន​ដំរី​អាស៊ីដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺនឹង​មាន​ចំនួន​កើនឡើង​នៅពេលខាង​មុខ ស្រប​ពេលដែល​មន្ត្រី​ឧទ្យានុរក្សនៅខេត្តមណ្ឌលគិរី និងអ្នកស្រាវជ្រាវរបស់អង្គការ WWF ​ប្រទះ​ឃើ​ញ​ហ្វូងដំរី នៅ​ក្នុង​តំបន់​ដែន​​ជម្រក​សត្វ​ព្រៃ​ស្រែពក ក្នុង​នោះ​មាន​វត្ដមាន​កូនដំរី​ជាច្រើន​ កាលរសៀលថ្ងៃទី ១៦ ខែមីនា អំឡុងពេលពួកគេ​​ដើរល្បាត និង​​ចុះ​សិក្សា​ស្រាវ​ជ្រាវ​ជីវៈចម្រុះ។ នេះ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-17-1915-233465.html

MRC អំពាវនាវ​ឱ្យ​ចាត់វិធានការ ការពារ​ទន្លេមេគង្គ​ជាបន្ទាន់​ ដើម្បី​ប្រជាជន​រាប់លាន​នាក់

គណៈកម្មការ​ទន្លេ​មេគង្គ ​(MRC) អំពាវនាវ​ឱ្យ​ចាត់​វិធានការ​ការពារ​ទន្លេមេគង្គ​ជាបន្ទាន់​ ដើម្បី​ផលប្រយោជន៍​ប្រជាជន​រាប់លាន​នាក់​ដែល​ពឹង​អាស្រ័យ​ផល​ពី​ទន្លេមេគង្គ​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ ខណៈ​ទន្លេមេគង្គ​បាន​រង​ផលប៉ះពាល់​ខ្លាំង​ពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការប្រែប្រួល​អាកាសធាតុ​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-03-17-1047-233437.html

ជំនួយ​រោងចក្រ​ផលិត​ទឹកស្អាត​របស់​ជប៉ុន​​ក្នុង​ខេត្តកំពង់ធំ​នឹង​បម្រើ​ដល់​ពលរដ្ឋ​ ៦ ​ម៉ឺន​នាក់

រដ្ឋបាលខេត្ត​កំពង់ធំ គ្រោង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី ដែលជា​ជំនួយឥតសំណង​របស់​ប្រទេស​ជប៉ុន នៅ​ពាក់​កណ្តាល​ខែមេសា​ខាងមុខ​នេះ ដែល​គម្រោង​ផលិត​ទឹកស្អាត​នេះ​នឹង​បម្រើឱ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ប្រមាណ ៦ ​ម៉ឺន​នាក់​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-03-17-1124-233439.html

មន្ត្រី​ស្នើឱ្យ​អាជ្ញាធរ​ឈប់​ចុះហត្ថលេខា​លើ​ឯកសារ​ដី​ក្នុង​តំបន់​ការពារ​ធម្មជាតិ

មន្ដ្រីជាន់ខ្ពស់​ក្រសួង​បរិស្ថាន​ស្នើ​ដល់​រដ្ឋបាល​ឃុំ-សង្កាត់ រដ្ឋបាល​ស្រុក​ឱ្យ​បញ្ឈប់​រាល់​ការចុះហត្ថលេខា​បញ្ជាក់​លើ​លិខិត​ផ្ទេរសិទ្ធិ ពាក្យ​ស្នើសុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​លិខិត​ទិញ​លក់​ដី​រដ្ឋ​ជាដើម​នៅ​លើដី​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​នៃ​ដែន​សមត្ថកិច្ច​របស់ខ្លួន ខណៈ​ក្រសួង​កំពុង​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-17-1414-233429.html

MRC ចេញ​ការ​អំពាវនាវ​ជា​បន្ទាន់​ដើម្បី​ដោះស្រាយ​កម្រិត​ទឹក​ធ្លាក់​ចុះ

គណៈកម្មការទន្លេមេគង្គ (MRC) បានអំពាវនាវឱ្យសមាជិករបស់ខ្លួនចាត់វិធានការជាបន្ទាន់ដើម្បីការពារទន្លេដ៏ធំបំផុតរបស់អាស៊ី បន្ទាប់ពីមានរបាយការណ៍ថាកម្ពស់ទឹកនៅទាបបំផុត។ ...

សុន មិនា
https://www.khmertimeskh.com/501042594/mrc-issues-urgent-call-to-tackle-falling-water-level/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

aW3hZ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!