រដ្ឋាភិបាល
កម្ពុជានឹងប្រើប្រាស់បច្ចេកវិទ្យា Blockchain របស់ជប៉ុនសម្រាប់ប្រព័ន្ធទូទាត់
ធនាគារជាតិនៃកម្ពុជា នឹងអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ប្រើប្រាស់ blockchain ដោយមានជំនួយពីបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ជប៉ុន ដើម្បីផ្តល់ជូនប្រជាជននូវសុវត្ថិភាព និងតម្លៃចំនាយទាបក្នុងការផ្ញើរ និងទទួលប្រាក់។ ...
នាយករដ្ឋមន្ត្រីវៀតណាមនឹងមកទស្សនកិច្ចកម្ពុជានៅសប្តាហ៍ក្រោយ
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នឹងមកទស្សនកិច្ចជាផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែមេសា នេះបើយោងតាមសេចក្តីថ្លៃងការណ៍របស់ក្រសួងការបរទេសចេញផ្សាយកាលពីថ្ងៃព្រហស្បត្តិ៍។ ...
Xu Xin
http://news.xinhuanet.com/english/2017-04/20/c_136224166.htm
ឥណ្ឌាផ្តល់ជំនួយអណ្តូងទឹកស្អាត
រដ្ឋាភិបាលឥណ្ឌាបានសន្យានឹងធានាដល់ប្រជាជននៅតាមទីជនបទនៃទូទាំងខេត្តចំនួនបួននៃប្រទេសកម្ពុជាដែលមានតម្រូវការទឹកស្អាត។ កាលពីម្សិលមិញ ពេលវេលាដែលទន្ទឹងរង់ចាំជាយូរបានមកដល់ អណ្តូងស្នប់ចំនួន ១,៥០០ ដែលនឹងត្រូវចែកចាយ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/37650/india-pumps-in-aid-for-cleaner-water/
គេរំពឹងថា គណបក្សប្រឆាំងនឹងទាញប្រយោជន៍ពីអារម្មណ៍ប្រឆាំងនឹងវៀតណាម នៅមុនការបោះឆ្នោតចូលមកដល់
ការភ័យខ្លាចចំពោះប្រទេសវៀតណាម ដែលមានជាយូរមកហើយនៅក្នុងប្រទេសកម្ពុជា ពេលខ្លះ ដូចជាមិនសមហេតុផល ដែលស្ទើរតែមិនអាចទទួលយកបាន។ ការចោទប្រកាន់អំពីការដណ្ដើមដីធ្លី ការញុះញង់ឲ្យមានការប្រើអំពើហិង្សា ការនាំចេញម្ហូបអាហារមានជាតិគីមី និងការ ...
រដ្ឋមន្ត្រីព្រមានបិទមណ្ឌលថែទាំណារំលោភសិទ្ធិកុមារ
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានថ្លែងទៅកាន់អ្នកកាសែតកាលពីម្សិលមិញដោយព្រមាននឹងបិទមជ្ឈមណ្ឌលថែទាំកុមារណាដែលមិនបានចុះបញ្ជី និងអនុស្សរណៈជាមួយស្ថាប័នរដ្ឋ បើសិនជារកឃើញថាមានការរំលោភបំពាន់ និងកេងប្រវ័ញ្ចផលប្រយោជន៍ពីកុមារ។ ...
ទូច សុខា និង Erin Handley
http://bit.ly/2pJtBTq
រដ្ឋាភិបាលប្រមូល ចំណូលពន្ធ បានជាង $៧០០លាន
ចំណូលបានពីការប្រមូលពន្ធ អាករគ្រប់ប្រភេទនៅត្រីមាសទី១ ឆ្នាំ២០១៧ មានជាង៧០០លានដុល្លារកើនឡើងជាង៩២ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើតាមលទ្ធផលបូកសរុបចំណូលពន្ធត្រីមាសទី១ របស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃ ...
បុគ្គលិក The Phnom Penh Post
http://bit.ly/2owqQQr
ក្រសួងបន្តស្នើចិន ឲ្យបង្កើនការនាំអង្ករពីកម្ពុជា
បន្ទាប់ពីកម្ពុជានាំចេញអង្ករទៅចិនចាប់ផ្ដើមធ្លាក់ចុះចាប់តាំងពីខែ មីនា ខណៈម្ចាស់រោងម៉ាស៊ីនកិនស្រូវសន្មត ថា ដោយសារការរឹតបន្តឹងកាន់តែខ្លាំងលើអនាម័យ និងភូតគាមអនាម័យ (SPS) នឹងមានរោងម៉ាស៊ីនកិនស្រូវតែ ២៦ ប៉ុណ្ណោះមានសិទ្ធិនាំចេញ ក្រសួងកសិកម្មបានប្រកាសនៅ ...
ហ៊ គឹមសាយ
http://bit.ly/2oaejXQ
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំកំពុងស៊ើបអង្កេត ’ការប្រកួតប្រជែងមិនស្មើភាព’
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំកំពុងស៊ើបអង្កេតពាក្យបណ្តឹងដែលថា គណបក្សប្រជាជនកម្ពុជាបានរំលោភច្បាប់បោះឆ្នោត ដោយការបិទស្លាកសញ្ញាគណបក្សនៅតាមផ្ទះមុនចាប់ផ្តើមរយៈពេលធ្វើយុទ្ធនាការឃោសនាផ្លូវការសម្រាប់ការបោះឆ្នោត ឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/37200
រដ្ឋាភិបាលនឹងបិទស្ថានីយ៍ប្រេងឥន្ធនៈដែលមិនមានសុវត្ថិភាព
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ស៊ុយ សែម បានដឹកនាំថ្នាក់ដឹកនាំរាជធានី ខេត្ត និងបានដាក់បញ្ជារឱ្យពួកគេធ្វើការបិទភ្លាមៗចំពោះស្ថានីយ៍ប្រេងឥន្ធនៈណាដែលមិនមានប័ណ្ណបញ្ជាក់សុវត្ថិភាព។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/37651/unsafe-fuel-stations-must-close--says-government/
ក្រុមហ៊ុនត្រូវបានបង្គាប់ឱ្យបើកផ្លូវវិញ
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ឯកឧត្តម ជា សុផារ៉ា បានស្នើរឱ្យក្រុមហ៊ុនចំនួនពីរបើកផ្លូវសាធារណៈដែលពួកគេបានព័ន្ធរបងដោយគ្មានការអនុញ្ញាតនោះឡើងវិញ។ បទបញ្ជានេះត្រូវបានចេញបន្ទាប់ពីប្រជាជន ១២៧ គ្រួសារដែលរងការប៉ះពាល់ ...
ឃួន ណារិម
http://www.khmertimeskh.com/news/37652/companies-told-to-reopen-road/
ក្រសួងចុះបង្ក្រាបរឿងអាស្រូវមណ្ឌលកុមារកំព្រា
ក្រសួងសង្គមកិច្ច បានសម្រេចចិត្តថានឹងសមាហរណកម្មកុមារជាង ៣,០០០ នាក់ពីមណ្ឌលទៅកាន់គ្រួសាររបស់ពួកគេវិញ បន្ទាប់ពីបានរកឃើញថា ស្ថានភាពមិនល្អនានានៃមណ្ឌលមើលថែទាំកុមារ ហើយកន្លែងខ្លះត្រូវបានរាយការណ៍ថា មានការបំពានផ្លូវភេទ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/37654/ministry-cracks-down-in-orphans-scandal/
ប្រាក់ឈ្នួលអប្បបរិមានឹងដាក់ចេញក្នុងពេលឆាប់ៗ
ច្បាប់ថ្មីស្តីពីប្រាក់ឈ្នួលជាតិអប្បបរិមា សម្រាប់រាល់កម្មករទាំងអស់នឹងចេញជាធរមាននៅចុងឆ្នាំនេះ នេះបើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ បន្ទាប់ពីសហជីព និងតំណាងនិយោជកនានាបានជួបប្រជុំជាមួយក្រុមមន្ត្រីដើម្បីពិភាក្សា ...
មុំ គន្ធា
http://www.khmertimeskh.com/news/37653/minimum-wage-for-all-in-sight/
ក្រុងចំនួនបីរបស់កម្ពុជា កំពុងស្ថិតនៅលើវិថី ក្លាយជាទីក្រុងបេតិកភណ្ឌ
រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំឯកសារពាក់ព័ន្ធ ដើម្បីស្នើទៅអង្គការយូណេស្កូ ដើម្បីសុំដាក់បញ្ចូលទីក្រុងចំនួនបីចូលជាទីក្រុងបេតិកភណ្ឌពិភពលោក គឺទីក្រុងបាត់ដំបង ក្រុងកំពត និងទីក្រុងក្រចេះ។ ...
ស៊ីវ ម៉េង
http://bit.ly/2opc4fk
ទុនវិនិយោគក្នុងវិស័យសំណង់ធ្លាក់ចុះ ២២ ភាគរយ
ជាការពិតទីបំផុតទុនវិនិយោគនៅក្នុងវិស័យសំណង់បានបង្ហាញពីភាពថមថយល្បឿនរបស់ខ្លួនដោយគិតត្រឹមដំណាច់ត្រីមាសទី ១ ឆ្នាំនេះទុនវិនិយោគក្នុងវិស័យនេះបានធ្លាក់ចុះ ២២,១០ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ស៊ីវ ម៉េង
http://bit.ly/2pF9565
កម្ពុជា មានបំណុលសាធារណៈជិត ៦ ពាន់លានដុល្លារ
គិតត្រឹមចុងឆ្នាំ ២០១៦ កម្ពុជាមានបំណុលសាធារណៈ ៥.៨ ពាន់លានដុល្លារ ដែលសរុបជិត ១ ភាគ ៣ នៃផលិតផលក្នុងស្រុកសរុប។ នេះបើតាមព្រឹត្តិបត្រព័ត៌មានបំណុលចុងក្រោយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយកាលពីដើមខែនេះ។ ...
Kali Kotoski
http://bit.ly/2o6xQbq
ក្រសួងស្តីបន្ទោសដល់រោងចក្រ
លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានដាក់បញ្ជាដល់ក្រសួងឧស្សាហកម្មឱ្យមានការរឹតបន្តឹងកាន់តែខ្លាំងឡើងចំពោះការអនុវត្ត និងការត្រួតពិនិត្យតាមរោងចក្រឧស្សាហកម្ម និងស្តង់ដារបច្ចេកទេស ដើម្បីធានាដល់សុវត្ថិភាពកម្មករដែលពាក់ព័ន្ធ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/37610/ministry-chided-over-factories/
រដូវវស្សានឹងនាំមកជាមួយការប្រកាសអាសន្ន
រដូវវស្សានឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទីមួយខែឧសភា ជាមួយនឹងភ្លៀងធ្លាក់ជោគជាំ ខ្យល់កន្ទ្រាក់ និងផ្គររន្ទះផងដែរ នេះតាមយោងតាមការប្រមើមើលរបស់ក្រសួងធនធានទឹក និងឧតុនិយម។ នៅតំបន់ខ្លះនៃតំបន់ ...
ប៉ិច សុធារី
http://www.khmertimeskh.com/news/37611/rainy-season-comes-with-warning/
គ.ជ.ប. នឹងរៀបចំកិច្ចពិភាក្សាប្រចាំថ្ងៃរបស់គណបក្សនយោបាយតាមកញ្ចក់ទូរទស្សន៍ និងវិទ្យុ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នឹងផ្សព្វផ្សាយកិច្ចពិភាក្សាប្រចាំថ្ងៃរៀបរាប់ពីគោលការណ៍របស់គណបក្សនយោបាយទាំងអស់ដែលកំពុងឈរឈ្មោះនៅក្នុងការបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខតាមវិទ្យុ និងទូរទស្សន៍ជាតិអំឡុងរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោតដែលមានរយៈពេល១៤ថ្ងៃ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យបានមានប្រសាសន៍កាលពីម្សិលមិញ។ ...
វណ្ណ រើន
http://www.cambodiadailykhmer.com/37183
ក្ដីបារម្ភពីបញ្ហាបញ្ជីឈ្មោះ អ្នកបោះឆ្នោតត្រូវបានកាត់បន្ថយ
ក្រុមមន្រ្តី និងម្ចាស់ជំនួយកាលពីម្សិលមិញបានបន្ធូរក្តីបារម្ភពីសន្តិសុខនៃបញ្ជីឈ្មោះអ្នកបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ទាប់ពីហ្វេសប៊ុក «ធ្លាយហើយ» បានបញ្ចេញវីដេអូមួយដែលបង្ហាញអំពី ...
Ananth Baliga, ម៉ិច ដារ៉ា and ទូច សុខា
http://bit.ly/2oKhqUT
បក្សប្រឆាំងបារម្ភឱកាសសម្រាប់ការបញ្ចុះបញ្ចូលកាតឈ្មោះអ្នកបោះឆ្នោត
គណបក្សសង្គ្រោះជាតិ បានតវ៉ាលើការចែកចាយកាតបោះឆ្នោតដល់អ្នកបោះឆ្នោត ដោយលើកឡើងថាមន្ត្រីជួររដ្ឋាភិបាលអាចនឹងបញ្ចុះបញ្ជូលឱ្យគាំទ្រគណបក្សប្រជាជនកម្ពុជា ខណៈពេលដែលចែកកាតទាំងនោះ។ ...
ឃួន ណារិម
http://www.khmertimeskh.com/news/37565/opposition-fears-voter-card-chance-for-lobbying/
ហ៊ែកឃើព្រមានថា បញ្ជីឈ្មោះបោះឆ្នោតតាមអុីនធឺណិតងាយហ៊ែក
ហ៊ែកឃើម្នាក់ នៅពីក្រោយការបែកធ្លាយជាបន្តបន្ទាប់ដែលបង្ខូចឈ្មោះមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងសាច់ញាតិរបស់ពួកគេនោះ បានព្រមានកាលពីម្សិលមិញថា បញ្ជីឈ្មោះបោះឆ្នោតតាមប្រព័ន្ធអុីនធឺណិតរបស់រដ្ឋាភិបាលសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ងាយហ៊ែកចូល ហើយបានជំរុញឱ្យអ្នកជំនាញខិតខំធ្វើឱ្យគេហទំព័រនេះមានសុវត្ថិភាពជាងមុន។ ...
វណ្ណ រើន និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/37162
អ្នកនយោបាយនៅភូមិផ្លាស់ប្តូរគំនិត
បន្ទាប់ពីបំពេញការងារឲ្យគណបក្សប្រឆាំងអស់រយៈពេល ៦ឆ្នាំមក លោក យឿន យ៉ង់ ជាជំទប់ឃុំ បានសម្រេចចាកចេញ និងមកចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច សម្រាប់ការបោះឆ្នោតឃំុសង្កាត់នៅពេលខាងមុខនេះ។ឈ្មោះរបស់លោក យ៉ង់ ...
វ៉ែន រដ្ឋាវង្ស និង រស់ ចាន់វាសនា
http://www.khmertimeskh.com/news/37522/village-politician-changes-sides/
បុគ្គលិកស្ថាប័នបោះឆ្នោតរាប់ពាន់នាក់មិនទាន់ទទួលបានប្រាក់ឈ្នួលរាប់សប្តាហ៍មកហើយ
បុគ្គលិកជាប់កិច្ចសន្យារាប់មឺននាក់ ជ្រើសរើសដោយរដ្ឋាភិបាល ដើម្បីត្រៀមប្រទេសកម្ពុជាសម្រាប់ការបោះឆ្នោតឃំុសង្កាត់ នៅខែមិថុនាខាងមុខ ដែលភាគច្រើនរង់ចាំបើកប្រាក់ឈ្នួល ត្រូវរង់ចាំប្រាក់ខែ សម្រាប់ខែកុម្ភៈ និងខែមីនា នៅក្រោយចូលឆ្នាំខ្មែរ។គណៈកម្មាធិការជាតិរៀបចំ ...
ផាន់ ស៊ូមី
https://www.cambodiadaily.com/news/thousands-of-election-body-workers-missing-weeks-of-wages-127966/
ថ្ងៃសម្រេចលើជោគវាសនាអនុប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានកំណត់
គណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំង នឹងជួបប្រជុំគ្នានៅថ្ងៃច័ន្ទនេះ ដើម្បីពិភាក្សាលើសុពលភាពរបស់អនុប្រធានទាំងបី បន្ទាប់ពីក្រសួងមហាផ្ទៃ ទទូចថា ការតែងតាំងអ្នកទាំងបី គឺខុសច្បាប់។លោក ប៉ុល ហំ ម្នាក់ក្នុងចំណោមអនុប្រធានទាំងបី បាន ...
ម៉ៃ ទិត្យថារ៉ា
http://www.khmertimeskh.com/news/37521/date-set-to-decide-fate-of-the-cnrp-deputies/