ជីវៈចម្រុះ
សត្វ
បញ្ហាប្រមាញ់គំរាមកំហែងដល់ប្រភេទសត្វព្រៃនៅកម្ពុជា
អ្នកអភិរក្សធនធានជាតិបានសម្តែងការព្រួយបារម្ភចំពោះការបន្តបរបាញ់សត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃ បន្ទាប់ពីសត្វកម្រ និងជិតផុតពូជជាច្រើន ត្រូវបានរកឃើញថាស្លាប់ ឬរបួសដោយសារអន្ទាក់។ ...
ឃុត សុភចរិយា
https://www.phnompenhpost.com/national/poaching-problems-threaten-kingdoms-sanctuary-species
ចំនួនសត្វដំរីអាស៊ីនៅមណ្ឌលគិរីបច្ចុប្បន្នមានចំនួនប្រមាណ ៣០០ក្បាល
អ្នកស្រាវជ្រាវសត្វព្រៃមកពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអង្គការអភិរក្សសត្វព្រៃពិភពលោកថ្មីៗនេះ បានបញ្ចប់ការប្រមូលគំរូលាមកដំរីអាស៊ីចំនួន ៨៥ ធ្វើការវិភាគ ដើម្បីកំណត់ចំនួន និងគំរូនៃការធ្វើចំណាកស្រុក។ ...
ពពែប្រែក្លាយអ្នកបរបាញ់ទៅជាអ្នកឃ្វាលគោ
មន្ទីរបរិស្ថានខេត្តកំពង់ធំ បានបរិច្ចាគពពែចំនួន ១០ ក្បាល ទៅឱ្យតំបន់ការពារធម្មជាតិសហគមន៍កងមាស ឃុំសុចិត្រ ស្រុកសណ្តាន់ ដើម្បីជួយកែលំអជីវភាពសហគមន៍ក្នុងមូលដ្ឋាន និងផ្តល់នូវជម្រើសមួយផ្សេងទៀតក្នុងការរស់នៅ ជំនួសឱ្យការកាប់ឈើ និងបរបាញ់សត្វព្រៃ ...
នៅ ស៊ីវត្ថា
https://www.phnompenhpost.com/national/goats-turn-hunters-herders
កន្ធាយយក្សអាស៊ីញីមួយក្បាលទម្ងន់ជិត ៣៤ គីឡូក្រាម ត្រូវបានអ្នកភូមិចាប់បាននៅក្នុងបឹងស្នាយ ក្រុងកំពង់ចាម
កន្ធាយយក្សអាស៊ីញីមួយក្បាលទម្ងន់ជិត ៣៤ គីឡូក្រាម ត្រូវបានអ្នកភូមិចាប់បាននៅក្នុងបឹងស្នាយ ស្ថិតក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាមកាលពីថ្ងៃទី ១៩ ខែសីហា និងបានយកទៅប្រគល់ជូនមន្ត្រីជលផលដើម្បីអភិរក្ស។ ...
រី សុចាន់
https://www.postkhmer.com/national/2021-08-20-1541-222065.html
អាជ្ញាធរមូលដ្ឋាន និងសហគមន៍ គ្រោងរៀបចំគ្រោងឆ្អឹងសត្វផ្សោតដាក់តាំងនៅខេត្តស្ទឹងត្រែង
អាជ្ញាធរមូលដ្ឋាននៃខេត្តស្ទឹងត្រែង និងសហគមន៍មូលដ្ឋានគ្រោងរៀបចំរូបសំណាក គ្រោងឆ្អឹងសត្វផ្សោត សម្រាប់ដាក់តាំងនៅអន្លង់ផ្សោតអូរឈើទាលក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដើម្បីទុកជាកេរដំណែលសម្រាប់អ្នកចង់ទស្សនាប្រភេទសត្វនេះ។ ...
រី សុចាន់
https://www.postkhmer.com/national/2021-08-19-1122-221924.html
រដ្ឋបាលព្រៃឈើសៀមរាប បង្រ្កាបករណីលួចដឹកសត្វតុកកែក្នុងរថយន្តដឹកទំនិញមួយគ្រឿង
កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី បានឃាត់រថយន្តដឹកឥវ៉ាន់មួយគ្រឿងរបស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ នៅថ្ងៃទី១៧ ខែ សីហា នៅចំណុចផ្លូវលេខ ៦៧ ត្រង់ចំណុចឃុំបល័ង្គ ស្រុកប្រាសាទបាគង ដោយលួចបង្កប់ដឹកសត្វតុកកែ ជិត១ពាន់ក្បាល។ ...
កែវ រចនា
https://bit.ly/3gciN9a
អង្គការអភិរក្សៈ ចំនួនសត្វស្លាបក្នុងតំបន់ការពារធម្មជាតិវាលកំបោរមានការថយចុះ
អង្គការអភិរក្សសត្វស្លាបបានឱ្យដឹងថា ចំនួនសត្វស្លាបនៅក្នុងតំបន់ការពារធម្មជាតិវាលកំបោរ ដែលស្ថិតនៅដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរីបានថយចុះ បើធៀបនឹងឆ្នាំមុន ខណៈឆ្នាំនេះសហគមន៍តំបន់នេះបានកត់ត្រាចំនួនសត្វស្លាបមាន ៣៥ ប្រភេទ។ ...
រី សូចាន់
https://www.postkhmer.com/national/2021-08-18-0946-221815.html
សំបុកចំនួន ១០ របស់សត្វត្រយ៉ងយក្សស្ថិតនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ក្នុងរដូវបង្កាត់ពូជ
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការ បឹដឡាយហ្វ៏ អ៊ិនធើណាសិននល ថ្ងៃនេះបានឲ្យដឹងថាចាប់តាំងពីដើមរដូវបង្កាត់ពូជសត្វសំបុកចំនួន ១០ សំបុកត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50917267/10-nests-of-giant-ibis-located-in-lomphat-wildlife-sanctuary-during-breeding-season/
សត្វទន្សោងទី៦បានស្លាប់ដោយសារអន្ទាក់ខុសច្បាប់
សត្វទន្សោងឈ្មោលមួយក្បាលត្រូវបានរកឃើញជាប់អន្ទាក់។ វាគឺជាសត្វទន្សោងទី ៦ ដែលបានស្លាប់ចាប់តាំងពីសហគមន៍ព្រៃឈើប្រាំបីមុម ត្រូវបានប្រកាសជាព្រៃសហគមន៍ នៅខេត្តកំពង់ស្ពឺ។ ...
សុន មិនា
https://www.khmertimeskh.com/50916398/sixth-banteng-dies-from-illegal-trapping/
ក្នុងទិវាដំរីពិភពលោក កម្ពុជាអំពាវនាវឱ្យមានការចូលរួមការពារ និងអភិរក្សដំរីព្រៃនៅកម្ពុជា
រាជរដ្ឋាភិបាលបានអំពាវនាវឱ្យមានការចូលរួមការពារ និងអភិរក្សដំរីព្រៃ នៅកម្ពុជា បន្ទាប់ពីទិន្នន័យពីកាមេរ៉ាស្វ័យប្រវត្តិ ដែលបានដាក់ពង្រាយនៅក្នុងតំបន់ការពារបានរកឃើញថា ដំរីអាស៊ី និងកូនដំរីកំពុងរស់នៅក្នុងតំបន់ការពាររបស់កម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50914513/on-world-elephant-day-cambodia-calls-for-participation-in-the-protection-and-conservation-of-wild-elephants-in-cambodia/
កម្ពុជាបានបណ្តុះបណ្តាលសត្វឆ្កែហិតរកកូវីដ-១៩ដោយជោគជ័យ
សត្វឆ្កែនៅកម្ពុជាបានបញ្ចប់វគ្គបណ្តុះបណ្តាលដំបូងជាស្ថាពរ បន្ទាប់ពីសត្វឆ្កែមួយក្បាលអាចហិតរកឃើញកូវីដ-១៩ ដោយជោគជ័យ។ ព័ត៌មាននេះត្រូវបានបញ្ជាក់នៅថ្ងៃនេះដោយ លោកហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់)។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/37g2YJR
ពស់ថ្លាន់ត្រូវបានដោះលែងនៅទន្លេសាបបន្ទាប់ពីជួយសង្គ្រោះ
មន្ត្រីឧទ្យានុរក្សបានប្រលែងពស់ថ្លាន់ចំនួន ២៦ ក្បាលចូលទៅក្នុងដែនជម្រកសត្វព្រៃបឹងទន្លេសាប កាលពីថ្ងៃពុធ។ ...
ឈុន ស៊ុនលី
https://www.khmertimeskh.com/50904514/pythons-released-in-tonle-sap-after-rescue/
មិនមានសត្វខ្លារស់នៅក្នុងប្រទេសកម្ពុជាក្នុងទិវាសត្វខ្លាពិភពលោកទេ
សត្វខ្លាលែងមានវត្តមាននៅក្នុងប្រទេសកម្ពុជាទៀតហើយ ដោយសារតែការបរបាញ់ ការបាត់បង់ទីជម្រក និងការប្រើប្រាស់អន្ទាក់ នេះបើយោងតាមក្រសួងបរិស្ថានកាលពីម្សិលមិញ ក្នុងទិវាសត្វខ្លាពិភពលោក។ ...
ម៉ៅ ចន្ទ័វីរៈ
https://www.khmertimeskh.com/50904513/no-more-tigers-live-in-cambodia-on-world-tiger-day/
សត្វត្មាតត្រលប់ទៅជម្រកវិញបន្ទាប់ពីអវត្តមាន៥ឆ្នាំ
សេចក្តីថ្លែងការណ៍រួមរបស់ក្រសួងបរិស្ថាន និងមូលនិធិសត្វព្រៃពិភពលោក (WWF) បាននិយាយថា សត្វត្មាតត្នោតនិងប្រផេះ បានវិលត្រឡប់មកសំបុកវិញ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរី បន្ទាប់ពីអវត្តមានអស់រយៈពេលជាង ៥ ឆ្នាំដោយសារការបំពុលពីសកម្មភាពរបស់មនុស្ស ...
អោម ប៊ុនធឿន
https://www.phnompenhpost.com/national/vultures-return-sanctuary-after-five-year-absence
សត្វខ្លាពពកដែលបានសង្គ្រោះពីអន្ទាក់បានស្លាប់
ខ្លាពពកមួយក្បាលដែលត្រូវបានជាប់អន្ទាក់ក្នុងខេត្តកំពតបានស្លាប់ ដោយសាររបួសរបស់វា។ កាលពីសប្តាហ៍មុនខ្លាពពកត្រូវបានយកចេញពីអន្ទាក់នៅក្នុងស្រុកទឹកឈូ ហើយត្រូវបានជួយសង្គ្រោះដោយប៉ូលីសក្នុងតំបន់។ ...
សែន ដាវិត
https://www.khmertimeskh.com/50900525/clouded-leopard-rescued-from-snare-dies/
ជ្រូកពោនឬជ្រូកព្រុលត្រូវបានប្រទះឃើញ
យោងតាម ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ម៉ាស៊ីនថតស្វ័យប្រវត្តិដែលបានដាក់ពង្រាយនៅទូទាំងតំបន់ការពាររបស់ប្រទេសកម្ពុជា ថតបានជ្រូកពោន ឬជ្រូកព្រុលជាច្រើនក្បាលនៅរយៈពេលចុងក្រោយនេះ។ ...
ម៉ម គន្ធា
https://phnompenhpost.com/national/praise-lard-more-hog-badgers-spotted-0
អាជ្ញាធររឹបអូសសាច់សត្វព្រៃពីផ្សារក្នុងខេត្តក្រចេះ
ក្រុមជួយសង្គ្រោះសត្វព្រៃបន្ទាន់ បានឆ្មក់ចូលផ្សារមួយក្នុងខេត្តក្រចេះ។ ក្រុមការងារបានរកឃើញសាច់ព្រៃជិត ១៤ គីឡូក្រាម និងរកឃើញសាច់ខុសច្បាប់រួមមានសាច់ជ្រូកព្រៃ ៣,៧ គីឡូក្រាម និងសាច់គោព្រៃ ១០,២ គីឡូក្រាម។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50899443/authorities-seize-wild-meat-from-market-in-kratie/
ប្រទេសកម្ពុជាមានមេអំបៅខ្មោចចំនួន ៨៤៩ប្រភេទ
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ (ACCB) បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ ក្នុងឱកាសទិវាសប្តាហ៍ជាតិនៃមេអំបៅខ្មោចដែលបានចាប់ផ្តើមនៅថ្ងៃទី ១៧ ខែកក្កដា ថានៅប្រទេសកម្ពុជាជាកន្លែងដែល ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50898002/cambodia-home-to-849-species-of-moth/
ហ្វូងសត្វខ្ទីងជាច្រើន ត្រូវបានឃើញនៅក្នុងដែនជម្រកសត្វព្រៃនៅកម្ពុជា
ក្រុមអ្នកស្រាវជ្រាវនៃក្រសួងបរិស្ថានបានថតជាប់ហ្វូងសត្វខ្ទីងជាច្រើន ដែលមានទាំងសត្វខ្ទីងធំ និងសត្វខ្ទីងតូចៗ ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅក្នុងដែនជម្រកសត្វព្រៃនៅកម្ពុជានាពេលថ្មីៗនេះ។ វត្តមាននៃកូនសត្វខ្ទីងជាច្រើន គឺជាក្តីសង្ឃឹមថ្មីមួយសម្រាប់ក្រុមអ្នកអភិរក្ស និងសម្រាប់ជីវៈចម្រុះពិភពលោក ខណៈសត្វខ្ទីង ...
មុំ គន្ធា
https://www.postkhmer.com/national/2021-07-16-1735-219988.html
អ្នកប្រមាញ់ត្រូវបានប្រាប់ថា៖ បញ្ឈប់ការបរបាញ់សត្វជិតផុតពូជ
អង្គការសម្ព័ន្ធភាពសត្វព្រៃកម្ពុជា (WAC) បានសម្តែងការព្រួយបារម្ភថា ប្រសិនបើអ្នកប្រមាញ់នៅតែបន្តបរបាញ់សត្វអណ្តើកសោមឈ្មោល និងសត្វកន្ធាយអាស៊ី នោះសត្វដែលជិតផុតពូជទាំងនេះនឹងផុតពូជ។ ...
ឈុន ស៊ុនលី
https://www.khmertimeskh.com/50893315/poachers-told-stop-hunting-endangered-species/
ជំរឿនចុងក្រោយបង្ហាញវត្តមានសត្វត្មាត១២១ក្បាលនៅ៤ទីតាំង
ក្រុមការងារសត្វត្មាតកម្ពុជា (CVWG) កាលពីម្សិលមិញ បានដាក់ចេញនូវលទ្ធផលជំរឿនទូទាំងប្រទេសដែលបង្ហាញថា សត្វត្មាត ១២១ក្បាល ត្រូវបានកត់ត្រានៅថ្ងៃទី ២០ ខែ មិថុនា នៅបួនទីតាំងផ្សេងគ្នា។ ...
ម៉ៅ ចន្ទ័វីរៈ
https://www.khmertimeskh.com/50892617/latest-census-counts-121-vultures-at-four-canteens/
គោក្របីនៅខេត្តព្រះវិហារត្រូវបានចាក់ថ្នាំដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺ
អង្គការអភិរក្សសត្វព្រៃ និងអាជ្ញាធរខេត្តព្រះវិហារ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារសត្វគោ និងក្របីប្រមាណ ៦០០ក្បាលពីការឆ្លងមេរោគ Haemorrhagic Septicemia ដែលជាជំងឺបាក់តេរីបង្កគ្រោះថ្នាក់ខ្លាំងដល់ប្រព័ន្ធដង្ហើម នៅក្នុងភូមិចំនួន ៤ ក្នុងស្រុកគូលែន និងស្រុកឆែប។ ...
ឡុង គីមម៉ារីតា
https://phnompenhpost.com/national/preah-vihear-cattle-vaccinated-stop-spread-disease
ក្រសួងបរិស្ថានរកឃើញសត្វកែះ នៅក្នុងតំបន់ព្រៃការពារធម្មជាតិ
ក្រុមអ្នកស្រាវជ្រាវក្រសួងបរិស្ថានបានប្រកាសពីការរកឃើញវត្តមានសត្វកែះក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា តាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ខណៈសត្វប្រភេទកម្រនេះត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះជាសកល និងជា ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-07-08-1143-219483.html
ដំរីនៅតែស្ថិតក្រោមការគំរាមកំហែង ប៉ុន្តែនៅតែបន្តមានវត្តមាននៅក្នុងព្រះរាជាណាចក្រ
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា នៅថ្ងៃទី ២ ខែកក្កដា នេះបានលើកឡើងថា ដំរីអាស៊ីនៅតែរក្សាវត្តមានដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា បើទោះបីជាមានការចង្អុលបង្ហាញពីហានិភ័យផុតពូជខ្ពស់ក៏ដោយ។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://phnompenhpost.com/national/elephants-under-threat-remain-present-kingdom