“សុខភាពរបស់ប្រជារាស្ត្រត្រូវបានធានា។ រដ្ឋយកចិត្តទុកដាក់ដល់ការការពារជម្ងឺ និងព្យាបាលជម្ងឺ។ ប្រជារាស្ត្រក្រីក្រ ត្រូវបានទទួលការពិនិត្យរោគដោយឥតបង់ថ្លៃ នៅតាមមន្ទីរពេទ្យ គិលានដ្ឋាន និងមន្ទីរសម្ពពសាធារណៈ។
រដ្ឋរៀបចំឲ្យមានគិលានដ្ឋាន និងមន្ទីរសម្ភពដល់ជនបទ។”1
នៅក្រោយពីការបញ្ចប់សង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប្រទេសកម្ពុជា បានដាក់អស់កម្លាំងកាយចិត្តលើកំណែទម្រង់វិស័យសុខាភិបាល។ ចាប់តាំងពីឆ្នាំ១៩៩៦មក កិច្ចខិតខំទាំងបានស្តែងចេញឲ្យឃើញតាមរយៈការបង្កើតជាប្រព័ន្ធសុខាភិបាលមួយ ដូចដែលយើងមានសព្វថ្ងៃ ជាមួយនឹងការគ្រប់គ្រងនៅបីកម្រិតគឺ ខ្ពស់ កណ្តាល និងទាប (មើលតារាងដូចមានខាងក្រោម)។2 យ៉ាងនេះក្តី នៅក្របខណ្ឌគោលនយោបាយ ដែលសំដៅសម្រេចឲ្យបាននូវការប្តេជ្ញារបស់ខ្លួននៅក្នុងកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ ប្រារព្ធធ្វើនៅទីក្រុងឃែរ៉ូ នៅឆ្នាំ១៩៩៤ ដើម្បីដោះស្រាយបញ្ហាប្រជាជន រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ផ្តោតការយកចិត្តទុកដាក់ខ្លាំងលើការផ្តល់សេវាសុខភាពបន្តពូជ។3
រចនាសម្ព័ន្ធគ្រប់គ្រងនៃប្រព័ន្ធសុខាភិបាល | បញ្ហាប្រជាជនជាអាទិភាពទាំង១០ | ||
---|---|---|---|
កម្រិតខ្ពស់ | ក្រសួងសុខាភិបាល | ទទួលខុសត្រូវលើការបង្កើតគោលនយោបាយជាតិ ច្បាប់បទដ្ឋាន និងផែនការយុទ្ធសាស្ត្រ។ | កំណើនប្រជាជនខ្ពស់ |
វិទ្យាស្ថានជាតិ | លទ្ធភាពផ្តល់កំណើតកូនខ្ពស់ | ||
មន្ទីរពេទ្យជាតិ | អត្រាស្លាប់ខ្ពស់ | ||
កម្មវិធីជាតិ និង វិទ្យាស្ថានបណ្តុះបណ្តាលជាតិ | ការរាលដាលនៃមេរោគហ៊ីវ /ជំងឺអេដស៍ | ||
ចំណាកស្រុក | |||
កម្រិតកណ្តាល | មន្ទីរសុខាភិបាលខេត្ត | ជាបណ្តាញតភ្ជាប់រវាង កម្រិតខ្ពស់ និង ស្រុកប្រតិបត្តិ (ODs) ហើយទទួលខុសត្រូវអនុវត្តគោលនយោបាយជាតិ។ | អតុល្យភាពរវាងរចនាសម្ព័ន្ធនៃអាយុនិងភេទ |
មន្ទីរពេទ្យខេត្ត | អត្រាភាពក្រីក្រខ្ពស់ ដោយសារភាពងាយរងគ្រោះខាងប្រជាសាស្ត្រ | ||
កម្រិតអភវិឌ្ឍធនធានមនុស្សទាប | |||
កម្រិតទាប | ស្រុកប្រតិបត្តិ (ODs) | ទទួលខុសត្រូវលើការផ្តល់សេវាសាធារណៈ ជាមួយនឹងប្រភេទសេវាជាច្រើននៅស្រុកប្រតិបត្តិ និងសេវាទូទៅនិងមានកម្រិតនៅប៉ុស្តិ៍សុខភាព តាមភូមិ។ | អសមភាពយែនឌ័រ |
មន្ទីរពេទ្យបង្អែក (RHs) | |||
មណ្ឌលសុខភាព (HCs) | សម្ពាធប្រជាជនលើធនធានធម្មជាតិ | ||
ប៉ុស្តិ៍សុខភាព (HPs) |
តារាង៖ ប្រព័ន្ធសុខាភិបាលនៃប្រទេសកម្ពុជា4 និងបញ្ហាប្រជាជនជាអាទិភាពទាំង១០5
យោងទៅតាមគោលនយោបាយជាតិប្រជាជននៃប្រទេសកម្ពុជា ស្ត្រី កុមារ និងទារក គឺជាអ្នកទទួលផលប្រយោជន៍ជាចម្បង នៃគម្រោងសេវាសុខាភិបាល។6 ក្នុងន័យនេះ អ្នកដទៃផ្សេងទៀត នៅតែពឹងផ្អែកច្រើនទៅលើគម្រោងសេវាសុខាភិបាលដែលមិនមែនជារបស់រដ្ឋ៖ អ្នកផ្តល់សេវាកម្មថែទាំសុខភាពឯកជន និងអង្គការមិនស្វែងរកប្រាក់ចំណេញ។ យោងទៅតាមរបាយការណ៍អង្កេតប្រជាសាស្ត្រនិងសុខភាពកម្ពុជា ឆ្នាំ២០១០ “២៩ភាគរយ នៃអ្នកជម្ងឺមិនស្រួលខ្លួន ឬមានរបួស ស្វែងរកការថែទាំព្យាបាលនៅក្នុងវិស័យសាធារណៈមុន។ អ្នកជម្ងឺ ៥៧ភាគរយ ស្វែងរកការថែទាំព្យាបាលនៅកន្លែងផ្តល់សេវាសុខភាពឯកជន នៅដំណាក់កាលចុងក្រោយ។”7 បើទោះជាមានការកែលម្អជីវភាពរស់នៅរបស់ប្រជាជនជាបណ្តើរៗ ដោយសារកត្តារីកលូតលាស់សេដ្ឋកិច្ចនៃប្រទេសនេះ សេវាសុខាភិបាលនៃប្រទេសកម្ពុជា នៅតែផុតពីការឈោងចាប់ក្នុងចំណោមប្រជាជនងាយរងគ្រោះខ្លះ៖ អ្នកទីទ័លក្រ ជនពិការ និងជនជាតិដើមភាគតិច។
តម្លៃពាក់ព័ន្ធនឹងការប្រើប្រាស់សេវាសុខាភិបាល ចោទជាបញ្ហាប្រឈមធំមួយសម្រាប់ប្រជាជនក្រីក្រនៃប្រទេសកម្ពុជា។8 ជាមួយនឹងការស្វះស្វែងរកការគាំទ្រពីសំណាកម្ចាស់ ជំនួយអន្តរជាតិ និងការចូលរួមចំណែកពីអង្គការអន្តរជាតិនិងក្នុងស្រុក ក្រសួងផែនការ បានបង្កើត ប្រព័ន្ធព័ត៌មាន “លេខសម្គាល់ជនក្រីក្រ” ដើម្បីជួយដល់ការធ្វើគោលនយោបាយ និងសេចក្តីសម្រេចចិត្ត។ គម្រោងគាំពារសុខភាពសង្គមកិច្ចជាច្រើន ត្រូវបានបង្កើតឡើង ដោយយកគ្រួសារក្រីក្រ ជាគោលដៅ។ គម្រោងលេចធ្លោបំផុត គឺ “មូលនិធិសមភាពសុខភាព” ដែលផ្តល់លទ្ធភាពដល់ជនក្រីក្រ អាចប្រើប្រាស់សេវាសុខភាពសាធារណៈក្នុងតម្លៃទាបជាអប្បបរមា។9
យោងទៅតាមរបាយការណ៍ស្ទង់មតិសេដ្ឋកិច្ចសង្គមនៅកម្ពុជា ឆ្នាំ២០១៣ ប្រជាជនកម្ពុជា ៤ភាគរយ រស់នៅជាមួយនឹងពិការភាព។10 យ៉ាងណាក្តី ខណៈដែលពួកគេមិនស្ថិតនៅក្នុងចំណោមអ្នកទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីគោលនយោបាយសុខភាពសាធារណៈ ប្រជាជនពិការនៅក្នុងប្រទេសនេះ កំពុងប្រឈមមុខនឹងឧបស័គ្គខ្លះ ដែលរារាំងពួកគេមិនឲ្យទទួលផលប្រយោជន៍ពីសេវាសុខភាពសាធារណៈ។ នៅក្នុងការសិក្សារបស់អង្គការអាឡឺម៉ង់ ជីអាយហ្ស៊ែត (GIZ) ឆ្នាំ២០១៥ របាំងរារាំងជនពិការកម្ពុជា ក្នុងការទទួលបានសេវាថែទាំសុខភាពសាធារណៈ ត្រូវបានរកឃើញថាមានដូចជា “តម្លៃផ្ទាល់និងមិនផ្ទាល់ខ្ពស់ ការមិនផ្តល់លទ្ធភាពខាងកាយសម្បទានៅតាមគ្រឹះស្ថានសុខាភិបាល របាំងខាងទំនាក់ទំនង និងកាយវិការអវិជ្ជមានពីបុគ្គលិកថែទាំសុខភាព។”11 ជាប្រទេសហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការ (CRPD) រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ប្តេជ្ញាធានាថា “ជនពិការ មានសិទ្ធិទទួលបានស្តង់ដារសុខភាពខ្ពស់បំផុត ដោយមិនមានការរើសអើងផ្អែកលើមូលដ្ឋានពិការភាព។”12
ក្នុងចំណោមជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ដែលមានអត្រាភាគរយប្រជាជនខ្ពស់បំផុតនៅខេត្តទាំងនោះ បញ្ហាសុខភាពមាតានិងទារក និងកង្វះអាហារូបត្ថម្ភ នៅតែជាកត្តាគួរឲ្យព្រួយបារម្ភ។ អត្រាមរណៈទារកក្រោម៥ឆ្នាំ នៅខេត្តទាំងពីរនេះ គឺមានទ្វេដង នៃអត្រាមរណៈភាពជាមធ្យម ស្លាប់ ៨៣នាក់ សម្រាប់កំណើតរស់រានមានជីវិត ១,០០០13 ហើយមរណៈភាពមាតា គឺគួរឱ្យបារម្ភ ដោយសារភាគច្រើននៃស្ត្រីជនជាតិដើមភាគតិច ផ្តល់កំណើតកូននៅផ្ទះ។14 ភាគច្រើននៃកុមារជនជាតិដើមភាគតិចអាយុក្រោម៥ឆ្នាំ នៅប្រទេសកម្ពុជា ត្រូវបានចាត់ថ្នាក់ថា “មិនគ្រប់ទម្ងន់” និង “ក្រិនក្នុងការលូតលាស់”។15
បច្ចុប្បន្នភាពចុងក្រោយ៖ ២០ វិច្ឆិកា ២០១៦
ឯកសារយោង
- 1. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (១៩៩៣), មាត្រា៧២។
- 2. លៀង សុភាព និង ឆេង គន្ធរ័ត្ន (២០១៤). “ការដោះស្រាយបញ្ហាគំលាតក្នុងការផ្តល់សេវាប្រព័ន្ធសុខាភិបាល នៅប្រទេសកម្ពុជា.” វេទិកាអភិវឌ្ឍន៍ស្រាវជ្រាវ របាយការណ៍សំយោគ លេខ ០៦ ចេញផ្សាយខែមិថុនា ឆ្នាំ២០១៤។ រាជធានីភ្នំពេញ៖ វិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា, ឆ្នាំ២០១៤។ ចូលអានថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៦។ http://www.cdri.org.kh/webdata/policybrief/drf/SynthesisReport6.pdf
- 3. ក្រសួងផែនការ. គោលនយោបាយជាតិប្រជាជននៃប្រទេសកម្ពុជា (សេចក្តីសង្ខេបចុងក្រោយ)។ ចូលអានថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៦។ http://www.mop.gov.kh/Home/TheNationalPopulationPolicy/tabid/202/Default.aspx
- 4. លៀង សុភាព និង ឆេង គន្ធរ័ត្ន (២០១៤), ១។ Peter Leslie Annear, John Grundy et al. ព្រះរាជាណាចក្រកម្ពុជា៖ការពិនិត្យឡើងវិញលើប្រព័ន្ធសុខាភិបាល។ ប្រព័ន្ធសុខាភិបាលក្នុងអន្តរកាល ភាគ៥ លេខ២ ទំព័រ xxvi។ អង្គការសុខភាពពិភពលោក អ្នកអង្កេតការណ៍តំបន់អាស៊ីប៉ាស៊ីហ្វិកលើប្រព័ន្ធសុខាភិបាលនិងគោលនយោបាយ ឆ្នាំ២០១៥។ ចូលអានថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៦។ http://www.wpro.who.int/asia_pacific_observatory/hits/series/cambodia_health_systems_review.pdf
- 5. ក្រសួងផែនការ. គោលនយោបាយជាតិប្រជាជននៃប្រទេសកម្ពុជា, ៣។
- 6. គួរកត់សម្គាល់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា គឺមិនមែនអ្នកដើរតួនាទីសំខាន់នេះតែម្នាក់ឯង នៅក្នុងវិស័យការពារនិងគាំពារសុខភាពមាតា ទារក និងកុមារ និងសុខភាពកុមារនិងអាហាររូបត្ថម្ភ ប៉ុន្តែក៏នៅមានទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀតផងដែរ។ ដៃគូររដ្ឋាភិបាលសម្រាប់អង្គការស្ថាប័នអន្តរជាតិទាំងនោះរួមមាន ក្រសួងសុខាភិបាល ក្រុមប្រឹក្សាសម្រាប់ការអភិវឌ្ឍកសិកម្ម និងជនបទ។ ដូចបានគូសបញ្ជាក់នៅក្នុងរបាយការណ៍ បញ្ហាកង្វះអាហាររូបត្ថម្ភក្នុងចំណោមកុមារនិងទារក នៅតែចោទមាន។ អង្គការយូនីសេហ្វ ប្រចាំកម្ពុជា. “សុខភាពនិងអាហាររូបត្ថម្ភមាតា ទារក និងកុមារ”។ ចូលអានថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៦។ https://www.unicef.org/cambodia/6.Maternal.pdf
- 7. Peter Leslie Annear, John Grundy et al. ព្រះរាជាណាចក្រកម្ពុជា៖ការពិនិត្យឡើងវិញលើប្រព័ន្ធសុខាភិបាល។ ប្រព័ន្ធសុខាភិបាលក្នុងអន្តរកាល ភាគ៥ លេខ២ ទំព័រ xvii ។ អង្គការសុខភាពពិភពលោក អ្នកអង្កេតការណ៍តំបន់អាស៊ីប៉ាស៊ីហ្វិកលើប្រព័ន្ធសុខាភិបាលនិងគោលនយោបាយ ឆ្នាំ២០១៥។ ចូលអានថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៦។ http://www.wpro.who.int/asia_pacific_observatory/hits/series/cambodia_health_systems_review.pdf
- 8. នៅរាជធានីភ្នំពេញ ការទទួលបានការថែទាំសុខភាពសម្រាប់សេវាការពារនិងព្យាបាលទូទៅដោយជនក្រីក្រ ត្រូវបានបង្ហាញថាមានអត្រាខ្ពស់ជាងតំបន់ផ្សេងទៀតនៃប្រទេសកម្ពុជា ប៉ុន្តែគុណភាពសេវាសុខភាពអន់ខ្សោយ តែងត្រូវបានរិះគន់ជាញឹកញាប់។ John Grundy et al. ការទទួលបានសេវាសុខភាពក្នុងចំណោមសហគមន៍ក្រីក្រនៅរាជធានីភ្នំពេញ។ រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល និង អង្គការយូនីសែហ្វ ប្រចំាប្រទេសកម្ពុជា, ឆ្នាំ២០០៩។ ចូលអានថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៦។ https://www.unicef.org/eapro/Health_Service_Access_Among_Poor_Communities_Phnom_Penh_(Low.pdf(Low.pdf
- 9. Adélio Fernandes Antunes and Bart Jacobs. “ការប្រើប្រាស់សេវាសុខភាពសាធារណៈ៖ ហេតុអ្វីគ្រួសារទទួលការអនុគ្រោះ មិនទាញយកផលប្រយោជន៍ពីមូលនិធិសមភាពសុខភាព? អត្ថបទស្តីពីការធ្វើគោលនយោបាយហិរញ្ញវត្ថុក្នុងវិស័យសុខាភិបាល លេខ៣។ រាជធានីភ្នំពេញ៖ អង្គការជីអាយហ្ស៊ែត (GIZ), កក្កដា ២០១៤។ ចូលអានថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៦។ http://giz-cambodia.com/wordpress/wp-content/uploads/Briefing-note-3-HEF-non-utilisation-EN.pdf
- 10. វិទ្យាស្ថានជាតិស្ថិតិ. “របាយការណ៍ស្ទង់មតិសេដ្ឋកិច្ចសង្គមនៅកម្ពុជាឆ្នាំ២០១៣៖ តារាងស្តីពីសុខភាព”។ ចូលអានថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៦។ https://www.nis.gov.kh/nis/CSES/Data/CSES_2013/CSES_Health.htm
- 11. Karen Birdsall. បុគ្គលគ្រប់រូបទទួលបានការយកចិត្តទុកដាក់៖ ការលើកកម្ពស់ការដាក់បញ្ចូលជនពិការទៅក្នុងវិស័យសុខាភិបាលនៅកម្ពុជា។ រាជធានីភ្នំពេញ៖ អង្គការជីអាយហ្ស៊ែត (GIZ), វិច្ឆិកា ២០១៥, ៤។ ចូលអានថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៦។ http://health.bmz.de/ghpc/case-studies/Every_person_counts/Every_person_counts_long_ENG.pdf
- 12. ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាប្រទេសហត្ថលេខីនៃអនុសញ្ញា ចាប់តាំងពីខែតុលា ឆ្នាំ២០០៧ មកម្លេះ។ មើលឯកសារខាងដើម, ៦។
- 13. បណ្តាញអង្គការជនជាតិដើមភាគតិច (IPNN). “សិទ្ធិជនជាតិដើមនៅកម្ពុជា.” គណៈកម្មាធិការបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ នៃអង្គការសហប្រជាជាតិ (សម័យប្រជុំលើកទី៧៦ ឆ្នាំ២០១០)។ រាជធានីភ្នំពេញ៖ បណ្តាញអង្គការជនជាតិដើមភាគតិច (IPNN), កុម្ភៈ ឆ្នាំ២០១០, ១៥។ ចូលអានថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៦។ http://tbinternet.ohchr.org/Treaties/CERD/Shared%20Documents/KHM/INT_CERD_NGO_KHM_76_9428_E.pdf
- 14. អង្គការពន្លកខ្មែរ. “ស្តាប់សម្លេងជនជាតិដើមឆ្លើយតបនឹងបញ្ហាប្រឈមក្នុងវិស័យសុខាភិបាល នៅខេត្តរតនគិរី និងមណ្ឌលគិរី”។ បទបង្ហាញ ក្នុងកិច្ចប្រជុំជាមួយ មេឌីខែម ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១១, ទំព័រ៣០។
- 15. អង្គការសហប្រជាជាតិ. “ជំពូក២៖ ការទទួលបានសេវាសុខភាពរបស់ជនជាតិដើម នៅទ្វីបអាស៊ី”។ ក្នុង ស្ថានភាពជនជាតិដើមក្នុងពិភពលោក៖ ការទទួលបានសេវាសុខភាពរបស់ជនជាតិដើមភាគតិច, ៤៥។ DOI: http://dx.doi.org/10.18356/7914b045-en . ចូលអានថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៦។ http://www.keepeek.com/Digital-Asset-Management/oecd/human-rights-and-refugees/state-of-the-world-s-indigenous-peoples_47f7e4f3-en#page1