សម្បទានដីសេដ្ឋកិច្ច
- ថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៦
- សម្បទាន / ដីធ្លី / ការជួលដីសាធារណៈ
Mega First Corporation Berhad (MFCB)
Create Map

-
Georelief
-
Hillshade
-
Landsat
ស្រទាប់ផែនទី
សញ្ញាផែនទី
ដកហូត
សម្បទានដីសេដ្ឋកិច្ចនេះ ត្រូវបានលុបចោលដោយមាន ឬគ្មានការកាត់បន្ថយទំហំដីពីមុន។កាត់បន្ថយបន្ទាប់ពីដកហូត
ទំហំដីសម្បទាន ត្រូវបានកាត់បន្ថយ បន្ទាប់ពីមានការដកហូតអាជ្ញាប័ណ្ណពីមុន។ ឯកសារស្តីពីការកាត់បន្ថយផ្ទៃដីចេញពីសម្បទានដីសេដ្ឋកិច្ចដែលមានជាសាធារណៈ ពំុមានភ្ជាប់ផែនទីមកជាមួយឡើយ។ ដូច្នេះអូឌីស៊ី មិនអាចបង្ហាញផ្ទៃដីដែលត្រូវបានកាត់ចេញនៅលើផែនទី។ សម្បទានដីសេដ្ឋកិច្ចនៅលើផែនទីអន្តរកម្ម បង្ហាញនូវទំហំផ្ទៃដីដើម។
កាត់បន្ថយ
ទំហំដីសម្បទាននេះ ត្រូវបានកាត់បន្ថយ ហើយពុំមានការដកហូតអាជ្ញាប័ណ្ណពីមុនមកទេ។ ឯកសារស្តីពីការកាត់បន្ថយផ្ទៃដីចេញពីសម្បទានដីសេដ្ឋកិច្ចដែលមានជាសាធារណៈ ពុំមានភ្ជាប់ផែនទីមកជាមួយឡើយ។ ដូច្នេះអូឌីស៊ី មិនអាចបង្ហាញផ្ទៃដីដែលត្រូវបានកាត់ចេញនៅលើផែនទី។ សម្បទានដីសេដ្ឋកិច្ចនៅលើផែនទីអន្តរកម្ម បង្ហាញនូវទំហំផ្ទៃដីដើម។គ្មានភស្តុតាងនៃការផ្លាស់ប្តូរ
អូឌីស៊ីពុំទាន់មានព័ត៌មានអំពីការប្រែប្រួលពាក់ព័ន្ធនឹងសម្បទានដីសេដ្ឋកិច្ចនេះទេ ចាប់តាំងពីរាជរដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណជាលើកដំបូង។សម្បទានដីសេដ្ឋកិច្ច
សំណុំទិន្នន័យនេះ មានបញ្ជីសម្បទានដីសេដ្ឋកិច្ចជាមួយនឹងកាលបរិច្ឆេទចុះកិច្ចសន្យា ពីឆ្នាំ ១៩៩៥ ដល់ ២០១៤ នៅក្នុងប្រទេសកម្ពុជា។ បញ្ជីសម្បទាននេះ ត្រូវបានធ្វើបច្ចុប្បន្នភាពនៅខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានបង្ហាញពីការផ្លាស់ប្តូរនូវកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ចមួយចំនួន ជាលទ្ធផលនៃសេចក្តីណែនាំលេខ ០១ ពីឆ្នាំ ២០១២ ដូចជាការកាត់ដី និងការផ្អាកផ្តល់អាជ្ញាប័ណ្ណ។ ដោយសារកង្វះព័ត៌មានជាសាធារណៈ សំណុំទិន្នន័យនេះ មិនមានបញ្ចូលព័ត៌មានអំពីការកាត់បន្ថយរយៈពេលកិច្ចសន្យា ដែលជាលទ្ធផលនៃដំណើរការវាយតម្លៃសម្បទានដីសេដ្ឋកិច្ច ដែលបានធ្វើឡើងនៅឆ្នាំ២០១៥ឡើយ។ ទិន្នន័យនេះនឹងធ្វើបច្ចុប្បន្នភាពតាមរយៈ ការប្រមូលចេញពីប្រភពផ្សេងៗដូចជា រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នស្រាវជ្រាវ គេហទំព័រក្រុមហ៊ុន និងរបាយការណ៍សារព័ត៌មានផ្សេងៗ។ ទិន្នន័យភូមិសាស្រ្តនេះ ត្រូវបានកំណត់យកតាមប្រព័ន្ធគោល WGS 84, Zone 48N។
License: cc-by

ក្រុមហ៊ុន | Mega First Corporation Berhad (MFCB) |
ចំណាត់ថ្នាក់ការផ្លាស់ប្តូរ |
គ្មានភស្តុតាងនៃការផ្លាស់ប្តូរ អូឌីស៊ីពុំទាន់មានព័ត៌មានអំពីការប្រែប្រួលពាក់ព័ន្ធនឹងសម្បទានដីសេដ្ឋកិច្ចនេះទេ ចាប់តាំងពីរាជរដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណជាលើកដំបូង។ |
ប្រទេសក្រុមហ៊ុន | ម៉ាឡេស៊ី |
អាស័យដ្ឋានក្រុមហ៊ុន | ផ្ទះលេខ215 មហាវិថីនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា |
ដំណាំ ឬគម្រោងគ្រោងទុក |
ដំណាំផ្សេងទៀត អេកូទេសចរណ៍ តំបន់សេដ្ឋកិច្ចពិសេស |
គោលបំណងនៃការវិនិយោគ |
កសិឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ |
ថិរវេលាកិច្ចសន្យា (ឆ្នាំ) | ៥០ |
ផ្ទៃដី (ហិកតា) | ៩,៤៧៧ |
ប្រភពព័ត៌មានទំហំដី | ព័ត៌មានពុំអាចរកបាន |
ស្ថាប័នផ្តល់អាជ្ញាប័ណ្ណ | ក្រសួងបរិស្ថាន |
នាយកក្រុមហ៊ុន | Mr.Goh Nan Yang |
សញ្ជាតិនាយកក្រុមហ៊ុន |
ម៉ាឡេស៊ី
[យោងតាមគេហទំព័រក្រុមហ៊ុន] សិង្ហបុរី [យោងតាមគេហទំព័រក្រសួងពាណិជ្ជកម្ម] |
កាលបរិច្ឆេទចុះកិច្ចសន្យា | ព័ត៌មានពុំអាចរកបាន |
កាលបរិច្ឆេទអនុក្រឹត្យ | 4/18/2012 |
ខេត្ត/រាជធានី | មណ្ឌលគិរី |
ស្រុក | ព័ត៌មានពុំអាចរកបាន |
ឃុំ/សង្កាត់ | ព័ត៌មានពុំអាចរកបាន |
ការប្រើប្រាស់ដីពីមុន | ដែនជម្រកសត្វព្រៃភ្នំណាមលៀវ |
ផែនការប្រើប្រាស់ដីរបស់ក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ស្ថានភាពការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន | ព័ត៌មានពុំអាចរកបាន |
ចំណាត់ថ្នាក់ទិន្នន័យ |
ទិន្នន័យរដ្ឋាភិបាលពេញលេញ ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ជាផ្លូវការ ដែលស្ថិតនៅក្នុងលក្ខណៈអត្តសញ្ញាណចំនួន៤គឺ៖ |
ឯកសារយោង
សេចក្តីជូនដំណឹង លេខ ១៦៦ សជណ ស្តីពីរបាយការណ៍ស្តីពីលទ្ធផល នៃកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យ វាស់វែង និងវាយតម្លៃសម្បទានដីសេដ្ឋកិច្ច ចុះថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៥
ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៥
|
យោងរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យ វាស់វែង និងវាយតម្លៃសម្បទានដីសេដ្ឋកិច្ច ចុះថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៥ ទីស្តីការគណៈរដ្ឋមន្ត្រី សម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនចំនួនបួន បន្តនីតិវិធីជាធរមានទៅលើដីដែលបានដោះស្រាយផលប៉ះពាល់រួចហើយទើបចុះកិច្ចសន្យាឡើងវិញ និងកែសម្រួលរយៈពេលវិនិយោគសម្បទានដីសេដ្ឋកិច្ចមកនៅត្រឹម ៥០ឆ្នាំ។ គណៈកម្មការអន្តរក្រសួង ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តពាក់ព័ន្ធ ត្រូវបានប្រគល់ភារកិច្ច ឲ្យរៀបចំបែបបទបច្ចេកទេសគ្រប់គ្រងផ្ទៃដីដែលមានផលប៉ះពាល់។ សម្បទានដីសេដ្ឋកិច្ចនេះ លាតសន្ធឹងលើផ្ទៃដីក្នុងតំបន់ការពារទេសភាពបន្ទាយឆ្មារ តំបន់ដែនជម្រកសត្វព្រៃរនាមដូនសំ តំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀរ និងតំបន់ដែនជម្រកសត្វព្រៃលំផាត់។ |
អនុក្រឹត្យ ស្ដីពីការកំណត់តំបន់គ្រប់គ្រង ក្នុងតំបន់ការពារធម្មជាតិ ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព
ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១២
|
ការកំណត់ផ្ទៃដីទំហំ ៩,៤៧៧ ហិកតា ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ក្នុងតំបន់ដែនជម្រកសត្វព្រៃណាមលៀរ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី និងការផ្ដល់ដីជូនក្រុមហ៊ុន Mega First Corporation Berhad (MFCB) សម្រាប់វិនិយោគលើដំណាំ កសិឧស្សាហកម្ម ផ្នែកអេកូទេសចរណ៍ និងតំបន់សេដ្ឋកិច្ចពិសេស ក្នុងរយៈពេល៩០ឆ្នាំ។ |
អនុក្រឹត្យ ស្ដីពីការធ្វើអនុបយោគ លើដីទំហំ ៩,៤៧៧ ហិកតា ស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តមណ្ឌលគិរី
ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១២
|
ការធ្វើអនុបយោគដីទំហំ ៩,៤៧៧ ហិកតា ជាដីឯកជនរបស់រដ្ឋ ស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តមណ្ឌលគិរី សម្រាប់ធ្វើការវិនិយោគ លើដំណាំកសិឧស្សាហកម្ម ក្រោមលក្ខខណ្ឌជាសម្បទាន។ |
Mega First Corporation Berhad- Annual report 2013
|
A company report covering corporate information, profiles of directors, financial highlights, corporate structure, management's discussion and analysis, corporate governance statement, other disclosures, executive chairman statement, audit committee report, statement on risk management and internal control, financial statements, list of properties held, statistics of shareholdings, notice of annual general meeting, group of companies directory, and form of proxy. |