ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
- ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨
- ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
11
ក្រុមហ៊ុន | ក្រុមហ៊ុន ដែលខុម (កម្ពុជា) ភីធីអ៊ី អិលធីឌី |
ព័ត៌មានក្រុមហ៊ុន | ក្រុមហ៊ុន DELCOM (KAMPUCHEA) PTE. LTD. ជាក្រុមហ៊ុនសាជីវកម្មខ្មែរបរទេស (កម្ពុជា-ចិន) បានចុះបញ្ជីការនៅក្នុងក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១០។ ក្រុមហ៊ុននេះបានទទួលអាជ្ញាប័ណ្ណសែ្វងរុករករ៉ែពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដើម្បីធ្វើការស្រាវជ្រាវលើរ៉ែមាស ក្រោមលិខិតលេខ ៩៦៩ ឧរថ.ធរ.អប ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០០៩។ ក្រុមហ៊ុនគ្រោងវិនិយោគទឹកប្រាក់បន្ថែមចំនួន ២,៤៥ លានដុល្លារ ដើម្បីរៀបចំប្រព័ន្ធផលិតកម្មមាស និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងការសាងសង់ផ្លូវផ្សេងៗ។ |
ដើមទុនចុះបញ្ជីក្រុមហ៊ុន | ៥០០.០០០.០០០ រៀល |
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន | ០៨ មករា ២០១០ |
លេខកូដចុះបញ្ជីក្រុមហ៊ុន | Co.០០៤៥KH/២០១០ |
ឈ្មោះប្រធានក្រុមហ៊ុន | លោក ញ៉ែម ថាវី |
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន | ខ្មែរ-ចិន |
អាសយដ្ឋានក្រុមហ៊ុន | ផ្ទះលេខ ២៦ ផ្លូវលេខ ៦០៤ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ |
ប្រភេទរបាយការណ៍ EIA | ការសិក្សាដំបូង |
ក្រសួង/ស្ថាប័ន | ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល |
ទីតាំង | តំបន់ភ្នំដែក ឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ ដីសម្បទាននេះអាចចូលតាមផ្លូវពីភូមិត្រពាំងទទឹមជាចំណុចបំបែកចេញពីផ្លូវជាតិលេខ ៦២ មានចម្ងាយ១០គីឡូម៉ែត្រឆ្ពោះទៅកាន់ក្រុមហ៊ុន Delcom (Kampuchea) PTE. LTD. តាមផ្លូវលំទៅកាន់ភូមិរំដេង។ |
ភូមិ | ព័ត៌មានពុំអាចរកបាន |
ឃុំ | រម្យទម |
ស្រុក | រវៀង |
ខេត្ត | ព្រះវិហារ |
រយៈពេលកិច្ចសន្យា | ៩៩ឆ្នាំ |
ទំហំជាហិកតា | ១០០ |
ប្រភេទសម្បទាន | រុករករ៉ែមាស |
ក្រុមហ៊ុនសិក្សា EIA | Green Consultancy Group Co., Ltd. |
ព័ត៌មានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ |
ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ច្បាប់ភូមិបាល ច្បាប់ការងារ ច្បាប់ស្តីពីការគ្រប់គង និងការធ្វើអាជីវកម្មធនធានរ៉ែ ច្បាប់ស្តីពីជលផល ច្បាប់ស្តីពីជីវសុវត្ថិភាព ច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំលេង |
ចំណូលនិងចំណាយក្រុមហ៊ុន | ព័ត៌មានពុំអាចរកបាន |
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម | ទីតាំងដែលក្រុមហ៊ុន Delcom (Kampuchea) pte.Ltd. រៀបចំធ្វើការសាងសង់រោងចក្រ និងកន្លែងស្នាក់នៅរបស់កម្មកររ៉ែ មានទំហំចំនួនប្រមាណជា២ហិកតា។ ក្រៅពីនេះ ការរុករករ៉ែមានសម្លេង និងរំញ័រដែលបញ្ចេញដោយគ្រឿងចក្រ តែមិនរំខានដល់ការរស់នៅរបស់ប្រជាជនក្នុងតំបន់នោះទេ។ នៅពេលដែលគម្រោងទាំងមូលនេះដំណើរការបានពេញលេញ នោះនឹងនាំមកនូវផលប្រយោជន៍ជាច្រើនពាក់ព័ន្ធ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទាំងសំរាប់សហគមន៍មូលដ្ឋាន និងជាតិ។ |
ចំនួនការងារដែលបានបង្កើត | ព័ត៌មានពុំអាចរកបាន |
ការចូលរួមជាសាធារណៈ | ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១០ នៅសាលាខេត្តព្រះវិហារ មានបើកកិច្ចប្រជុំពិភាក្សាលើបទបង្ហាញរបាយការណ៍ស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង មានសមាសភាពចូលរួមចំនួន១២នាក់មកពីស្ថាប័នរដ្ឋ ឯកជន និងអ្នកតំណាងក្រុមហ៊ុន Delcom (Kampuchea) PTE.LTD. |
ប្រភពដីបម្លែងពី | តាមរយៈការវិភាគអំពីការប្រែប្រួលអំពីស្ថានភាពរបស់គម្របព្រៃឈើក្នុងតំបន់ដែនសម្បទានទាំងមូលនៅក្នុងរយៈពេល១៤ឆ្នាំ ចុងក្រោយដោយប្រើប្រាស់ប្រព័ន្ធទិន្នន័យ របស់ UNDP Dataset ឆ្នាំ១៩៩២-៩៣, ១៩៩៦-៩៧ និង FA GIS Dataset ឆ្នាំ២០០២ និង ២០០៦ បានបង្ហាញអោយដឹងថា ស្ថានភាពគម្របព្រៃឈើនៅទូទាំងតំបន់សម្បទានរ៉ែនេះត្រូវបានបាត់បង់អស់ចំនួន ៩០ហិកតា ឬស្មើនឹង ៩០ភាគរយ បើប្រៀបធៀបជាមួយនឹងផ្ទៃដីដែលមានគម្របព្រៃឈើសរុប (ឬជាព្រៃបៃតងជានិច្ច)។ |
ផែនការគ្រប់គ្រងបរិស្ថាន | តំបន់សម្បទានរ៉ែនេះមានទំហំតូច (១០០ ហិកតា) ធនធានអេកូឡូស៊ី មានលក្ខណៈជាព្រៃល្បោះស្ងួត មានស្ថានភាពរេចរឹលមធ្យម។ គម្រោងស្រាវជ្រាវរុករក និងធ្វើអាជីវកម្មរ៉ែមាសនេះ ត្រូវបានចាត់ទុកថាជាប្រភេទគម្រោងដែលមានផលប៉ះពាល់មធ្យម ឬចំណាត់ថា្នក់B។ បន្ទាប់ពីការយករ៉ែមាសអស់ ក្រុមហ៊ុននឹងរៀបចំការស្តារដី ហើយដាំដើមឈើឡើងវិញ (ត្រូវការរយៈពេលមួយឆ្នាំ) ដូចេ្នះ មួយរយៈពេលក្រោយមក តំបន់នេះនឹងមានគម្របព្រៃឈើឡើងវិញ។ |
ផែនការអភិវឌ្ឍ | គ្រោងធ្វើការនាំចូលនូវម៉ាស៊ីនកិនរ៉ែ ដែលមានលទ្ធភាពកិនកំទេចថ្មរ៉ែរហូតដល់១២៥ មីក្រុង និងសមត្ថភាពអាចកិនបំបែករ៉ែមាសបាន៣០០០តោនក្នុង១ខែ។ សាងសង់ទីស្នាក់ការ (កន្លែងស្នាក់នៅរបស់នាយកការដ្ឋាន បុគ្គលិកសំខាន់ៗ ផ្ទះបាយ រណ្តៅ អណ្តូងរ៉ែ រោងជាង កន្លែងរក្សាម៉ាស៊ីនភ្លើង កន្លែងរក្សាជាតិគីមី កន្លែងរក្សាគ្រឿងផ្ទុះ កន្លែងធ្វើប្រព្រឹត្តកម្មទឹកបូមពីអណ្តូងរ៉ែ និងប្រព័ន្ធផ្លូវសំរាប់ដឹករ៉ែចេញ។ ក្រុមហ៊ុនគ្រោងវិនិយោគទឹកប្រាក់ បន្ថែមចំនួន ២.៤៥ លានដុល្លារដើម្បីរៀបចំប្រព័ន្ធផលិតកម្មមាស និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងការសាងសង់ផ្លូវផ្សេងៗ។ |
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ | យោងតាមវិធានការគ្រប់គ្រងក្នុងរបាយការណ៍ ម្ចាស់គម្រោងជាអ្នកទទួលខុសត្រូវសំខាន់ក្នុងការគ្រប់គ្រងបរិស្ថានរបស់គម្រោងនេះ ចំណែកឯក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងអាជ្ញាធរខេត្ត ជាអ្នកពិនិត្យការអនុវត្តរបស់មា្ចស់គម្រោង។ វិធានការកាត់បន្ថយ៖ តាមរយៈការដាំព្រៃឡើងវិញ ក្រោយពេលបិទការដ្ឋាន និងរណ្តៅរ៉ែ។ ការបន្ថយការរំខានដោយសម្លេង និងរំញ័រដែលបញ្ចេញដោយគ្រឿងចក្រ និងការបរបាញ់តាមរយៈការអនុវត្តនូវវិធានការមួយចំនួន ខណ្ឌរបងនៅជុំវិញបរិវេណរណ្តៅរ៉ែ ហាមឃាត់ ឬណែនាំយ៉ាងម៉ត់ចត់ចំពោះកម្មករ និងកំលាំងប្រដាប់អាវុធ ដែលបំរើការនៅទីនោះ មិនអោយធ្វើការបរបាញ់សត្វដើម្បីធ្វើជាអាហារ។ កាត់បន្ថយការបំភាយឧស្ម័នពុល ត្រូវបំពាក់ឧបករណ៍ត្រងផែ្សងនៅគ្រប់គ្រឿងចក្រទាំងអស់។ កាត់បន្ថយការច្រោះដី ផលប៉ះពាល់ក្នុងដំណាក់កាលនៃការទាញយករ៉ែចេញពីថ្ម និងការចោលសំណល់រ៉ែ ជាដើម។ |
មូលនិធិសេដ្ឋកិច្ចនិងសង្គម | ព័ត៌មានពុំអាចរកបាន |
ឆ្នាំបោះពុម្ភ EIA | ២០១១ |
ឯកសារយោង
[ពង្រាង] របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង លើគម្រោងការធ្វើអាជីវកម្មរ៉ែមាស របស់ក្រុមហ៊ុន ដែលខុម (កម្ពុជា) ភីធីអ៊ី អិលធីឌី
|
ក្រុមហ៊ុន ដែលខុម (កម្ពុជា) ភីធីអ៊ី អិលធីឌី ជាក្រុមហ៊ុមសាជីវកម្មខ្មែរបរទេស (កម្ពុជា-ចិន) បានសិក្សាទៅលើគម្រោងការធ្វើអាជីវកម្មរ៉ែមាស នៅតំបន់ភ្នំដែក ឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ ជាមួយទឹកប្រាក់វិនិយោគដំបូងចំនួន ៥០០ ០០០ ០០០រៀល នៅលើផ្ទៃដីទំហំ ១០០ហិកតា។ ក្រុមហ៊ុមគ្រោងវិនិយោគទឹកប្រាក់បន្ថែមចំនួន ២,៤៥ លានដុលា្ល ដើម្បីរៀបចំប្រព័ន្ធផលិតកម្មមាស និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងការសាងសង់ផ្លូវផ្សេងៗ។ |