ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
- ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨
- ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
2
ក្រុមហ៊ុន | អេស ខេ ផ្លេនថេសិន (ខេមបូឌា) ភីធីអ៊ី អិលធីឌី |
ព័ត៌មានក្រុមហ៊ុន | ក្រុមហ៊ុននេះបានធ្វើការវិនិយោគលើដំណាំកសិ-ឧស្សាហកម្មក្នុងទំហំដី ៥០.០០០ ហិកតាក្នុងប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំ២០០៦។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបានទទួលដីសម្បទានទំហំ ៦.៥០៩ ហិកតា ក្នុងស្រុកកូនមុំ ខេត្តរតនគីរី សម្រាប់ដាំដុះដំណាំកសិ-ឧស្សាហកម្ម ក្នុងរយៈពេល ៥០ ឆ្នាំ។ |
ដើមទុនចុះបញ្ជីក្រុមហ៊ុន | ២០.០០០.០០០.០០០ រៀល |
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន | ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១០ |
លេខកូដចុះបញ្ជីក្រុមហ៊ុន | ៣៤៨៥ |
ឈ្មោះប្រធានក្រុមហ៊ុន | លោក Surendra Kuma Poddar |
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន | ប្រទេសសិង្ហបុរី |
អាសយដ្ឋានក្រុមហ៊ុន | #១៨-០៧ មជ្ឈមណ្ឌល High Street ផ្លូវ North Bridge ប្រទេសសិង្ហបុរី លេខកូដប្រៃសណីយ៍ ១៧៩០៩៤ |
ប្រភេទរបាយការណ៍ EIA | ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ |
ក្រសួង/ស្ថាប័ន | ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ |
ទីតាំង | ទីតាំងគម្រោងស្ថិតនៅភាគខាងត្បូងឈាងខាងលិចនៃខេត្តរតនគីរី។ វាមានចម្ងាយប្រមាណជា ៣០ គីឡូម៉ែត្រ ពីក្រុងបានលុង។ |
ភូមិ | ព័ត៌មានពុំអាចរកបាន |
ឃុំ | ភូមិភ្នំកុក ភូមិហាត់ប៉ក់ ភូមិត្រពាំងក្រហម និងភូមិតឺន |
ស្រុក | ស្រុកវ៉ឺនសៃ និងស្រុកកូនមុំ |
ខេត្ត | ខេត្តរតនគិរី |
រយៈពេលកិច្ចសន្យា | ៥០ ឆ្នាំ |
ទំហំផ្ទៃដីរបស់គម្រោង | ៦.៥០៩ ហិកតា |
វិស័យ | កសិឧស្សាហកម្ម |
ក្រុមហ៊ុនសិក្សា EIA | ក្រុមហ៊ុន អ ស៊ីប៊ី ស៊ីស៊ី |
ព័ត៌មានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA | ផ្ទះលេខ ៣៧ ផ្លូវ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ។ ទូរស័ព្ទ៖ ០២៣ ៩៩៣ ០០៣។ អ៊ីម៉ែល៖ rcbcc.info@gmail.com គេហទំព័រ៖ www.rcbccltd.com |
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ | ការវាយតម្លៃ និងការធ្វើរបាយការណ៍នេះអនុវត្តតាមក្របខ័ណ្ឌច្បាប់ជាតិ ដែលរួមមានច្បាប់ចំនួន១៨ អនុក្រឹត្យ និងបទដ្ឋានគតិយុទ្ធពាក់ព័ន្ធចំនួន ១៤ ។ |
ចំណូលនិងចំណាយក្រុមហ៊ុន | ទឹកប្រាក់សរុបលើការវិនិយោគក្នុងគម្រោងមានចំនួន ៦៧ លានដុល្លា សម្រាប់ការចំណាយលើឧបករណ៍ផ្សេងៗក្នុងរយៈពេល ១០ឆ្នាំ ២០១៧ ដល់ ២០២៧។ យ៉ាងហោចណាស់ ៥០ភាគរយ នៃដើមទុននឹងយកទៅប្រើសម្រាប់ការដាំដុះ។ |
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម | គម្រោងនេះរួមចំណែកដល់ការបង្កើនឱកាសការងារ ការលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក និងហេដ្ឋារចនាសម្ព័ន្ធ ចំណូលពន្ធ និងការបែងចែកប្រាក់ចំណេញរបស់ខ្លួនសម្រាប់មូលនិធិសង្គម និងបរិស្ថាន។ |
ចំនួនការងារដែលបានបង្កើត | រហូតដល់ឆ្នាំទី ១០ ក្រុមហ៊ុននឹងមានបុគ្គលិកជាជនជាតិខ្មែរ ចំនួន ៦៤៤ នាក់ ជាបុគ្គលិកជំនាញ និងគ្រប់គ្រង និង ១៤០០ នាក់ ជាបុគ្គលិកគ្មានជំនាញ។ |
ការចូលរួមជាសាធារណៈ | ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមលើគម្រោងនេះត្រូវបានពិភាក្សាជាមួយភាគីពាក់ព័ន្ធនិងសង្គមស៊ីវិលដូចជា អង្គការសង្គ្រោះសត្វព្រៃកម្ពុជា អង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច អង្គការបណ្តាញការពារទន្លេបី សមាគមខ្មែរលើ អង្គការអនុផលព្រៃឈើ អាជ្ញាធរមូលដ្ឋាន និងសហគមន៍។ ប្រជាពលរដ្ឋមកពីភូមិចំនួន ១១ នៅជុំវិញនោះ ត្រូវបានផ្តល់ឱកាសដើម្បីលើកឡើងនូវកង្វល់របស់ពួកគេតាមរយៈការស្ទង់មតិ និងការសង្កេត។ |
ប្រភពដីបម្លែងពី | តំបន់គម្រោងនេះបានផ្លាស់ប្តូរពីដីសាធារណៈរបស់រដ្ឋដែលគ្របដណ្តប់លើព្រៃឈើចំនួន ៥៩១១,៥៥ ហិកតា រួមបញ្ចូលទាំង ព្រៃស្រោង ៦៤៧,៨៦ ហិកតា ព្រៃពាក់កណ្តាលស្រោង ៤៦០,២១ ហិកតា និងព្រៃល្បោះ ៤៧២៦,៦៨ ហិកតា។ |
ផែនការគ្រប់គ្រងបរិស្ថាន | ក្រុមហ៊ុនមានផែនការគ្រប់គ្រងបរិស្ថាន ការត្រួតពិនិត្យបរិស្ថាន និងផែនការសវនកម្ម |
ផែនការអភិវឌ្ឍ | ផែនការអភិវឌ្ឍន៍ក្នុងតំបន់ដីសម្បទានមានដូចជា ហេដ្ឋារចនាសម្ព័ន្ធ មណ្ឌលសុខភាព និងសាលារៀន និងផ្សេងៗទៀត។ |
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ | ក្រុមហ៊ុនបានរៀបចំយុទ្ធសាស្ត្រកាត់បន្ថយផលប៉ះពាល់ដើម្បីរក្សា គុណភាពទឹក គុណភាពដី គុណភាពខ្យល់ សំឡេង រំញ័រ ធនធានធម្មជាតិ ការប្រើប្រាស់ដីធ្លីរបស់សហគមន៍មូលដ្ឋាន ប្រពៃណីរបស់សហគមន៍ជនជាតិដើមភាគតិច និងសុវត្ថិភាពនិងជីវភាពរបស់កម្មករ។ |
មូលនិធិសេដ្ឋកិច្ចនិងសង្គម | ប្រាក់ចំនួន ២០០០ ក្នុងមួយឆ្នាំ ឬ ១០០.០០០ ដុល្លា សម្រាប់រយៈពេល ៥០ឆ្នាំ សម្រាប់មូលនិធិអភិវឌ្ឍនសហគមន៍ និងទឹកប្រាក់ចំនួន ១៤០០ ក្នុងមួយឆ្នាំ ឬ ៧០.០០០ ដុល្លា សម្រាប់រយៈពេល ៥០ឆ្នាំ។ |
ឆ្នាំបោះពុម្ភ EIA | ២០១៧ |
បច្ចុប្បន្នភាព | កញ្ញា ២០២១ |
ឯកសារយោង
[ពង្រាង] របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់ គម្រោងវិនិយោគអភិវឌ្ឍន៍លើវិស័យដាំដំណាំកសិឧស្សាហកម្ម របស់ក្រុមហ៊ុន អេស ខេ ផ្លេនថេសិន (ខេមបូឌា) ភីធីអ៊ី អិលធីឌី
|
នេះគឺជារបាយការណ៏វាយតម្លៃផលប៉ះពាល់បរិស្ថានអំពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនមួយដែលទទួលបានដីសម្បទាន ទំហំផ្ទៃដី ៦.៥០៩,២៧ ហិកតា ស្ថិតក្នុងឃុំត្រពាំងក្រហម ឃុំតឺន ស្រុកកូនមុំ និងឃុំហាតប៉ក និងឃុំភ្នំកុកស្រុកវ៉ឺនសៃ ខេត្តរតនគិរី សម្រាប់ដំណាំកសិឧស្សាហកម្មរយៈពេល ៥០ឆ្នាំ។ |