ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
- ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៨
- ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
33
ក្រុមហ៊ុន | (ខេមបូឌា) ហ្វីប៊ឹរ អុបទិក ខមញូនីខេសិន ណេតវើក |
ព័ត៌មានក្រុមហ៊ុន | ក្រុមហ៊ុន (ខេមបូឌា) ហ្វ៊ីប៊ីរ អុបទិក ខមញូនីខេសិន ណេតវើក មានបុគ្គលិកបម្រការទាំងខ្មែរ និងបរទេសចំនួនប្រហែល១៨០នាក់ ដែលបានចុះបញ្ជីនូវក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ មានបទពិសោធន៍ជាង២០ឆ្នាំ នៃការប្រតិបត្តិការទទួលបានជោជ័យនៅក្នុងទីផ្សារ បចេ្ចកវិទ្យាព័ត៌មាន។ ជាក្រុមហ៊ុនវិនិយោគនៅក្នុងគម្រោងសាងសង់បណ្តាញទំនាក់ទំនងខ្សែកាប្លិ៍អុបទិកនៅកម្ពុជា។ រយៈពេលវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាមានរយៈពេល៩៩ឆ្នាំ និងរយៈពេលនៃគុណភាពប្រើប្រាស់ខ្សែកាប្លិ័អុបទិកមានពី៣០-៤០ឆ្នាំ។ |
ដើមទុនចុះបញ្ជីក្រុមហ៊ុន | ៣.០០០.០០០ ដុល្លារអាមេរិក |
កាលបរិច្ឆេទចុះបញ្ជីក្រុមហ៊ុន | ០៨ ធ្នូ ២០០៦ |
លេខកូដចុះបញ្ជីក្រុមហ៊ុន | Inv. 1139 E/2006 |
ឈ្មោះប្រធានក្រុមហ៊ុន | Huang XINGLONG |
លំនៅឋានអចិន្ត្រៃយ៍របស់ប្រធានក្រុមហ៊ុន | សិង្ហបូរី |
អាសយដ្ឋានក្រុមហ៊ុន | ផ្ទះលេខ២៩ ផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ |
ប្រភេទរបាយការណ៍ EIA | ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង |
ក្រសួង/ស្ថាប័ន | ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ |
ទីតាំង | ក្រុមហ៊ុនបណ្តាញទំនាក់ទំនងខ្សែកាប្លិ៍អុបទិករបស់កម្ពុជា Cambodia Fiber Optic Communication Network Co., Ltd ដែលបានឱ្យក្រុមហ៊ុនPPiC Co., Ltd ធ្វើការសិក្សាស្រាជ្រាវមានការសិក្សាទៅលើគោលដៅទីតាំងចំនួន២ខេត្ត គឺខេត្តពោធិ៍សាត់ និងខេត្តកណ្តាល។ |
ភូមិ | ព័ត៌មានពុំអាចរកបាន |
ឃុំ | ព្រែកតាកូវ, ស្វាយស |
ស្រុក | ខ្សាច់កណ្តាល, ក្រគរ |
ខេត្ត | កណ្តាល, ពោធិ៍សាត់ |
រយៈពេលកិច្ចសន្យា | ៩៩ឆ្នាំ |
ទំហំជាហិកតា | ព័ត៌មានពុំអាចរកបាន |
ប្រភេទសម្បទាន | សាងសង់បណ្តាញទំនាក់ទំនងខ្សែកាប្លិ៍អុបទិកនៅកម្ពុជា |
ក្រុមហ៊ុនសិក្សា EIA | ភី ភី អាយ សុី ខូ អិល ធី ឌី |
ព័ត៌មានក្រុមហ៊ុនសិក្សា EIA | ព័ត៌មានពុំអាចរកបាន |
អាសយដ្ឋានក្រុមហ៊ុនសិក្សា EIA |
ផ្ទះលេខ៥៦ ផ្លូវ២៤៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ទូរសព្ទ (៨៥៥ ២៣) ៤២ ៦៦ ៧៨, (៨៥៥ ៨៨) ៣៨ ៧៥ ៨៧៨ អ៊ីម៉ែល: ppicltd@online.com.kh ppicltd@ppicltd.com |
បទដ្ឋានគតិយុទ្ធពាក់ព័ន្ធ | ច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ឆ្នាំ១៩៩៦ ច្បាប់អស្សាមិករណ៍ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក ឆ្នាំ២០០៧ ច្បាប់ជលផល ឆ្នាំ២០០៦ ច្បាប់ព្រៃឈើ ឆ្នាំ២០០២ ច្បាប់ភូមិបាល ឆ្នាំ២០០១ ច្បាប់ស្តីពីការងារ ឆ្នាំ១៩៩៧ ច្បាប់ស្តីពីការរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ឆ្នាំ១៩៩៤ |
ចំណូលនិងចំណាយក្រុមហ៊ុន | ប្រាក់វិនិយោគសរុបរបស់គម្រោងនេះមានចំនួន១១០លានដុល្លារអាមេរិក។ |
ផលប៉ះពាល់វិជ្ជមានទៅលើសេដ្ឋកិច្ចនិងសង្គម | ប្រជាជនសង្ឍឹមថាក្រុមហ៊ុននឹងថែរក្សាសោភ័ណ្ឌភាពបរិស្ថាននៅក្នុងតំបន់គម្រោង និងទទួលបានខ្សែកាប្លិ៍អុបទិក ប្រើប្រាស់ឆាប់រហ័សល្បឿនលឿន និងតម្លៃថោកសមរម្យ ការប្រើប្រាសសម្ភារៈ ឧបករណ៍អេឡិចត្រូនិចទំនើបៗ នៅតាមលំនៅដ្ឋាន។ |
ចំនួនការងារដែលបានបង្កើត | ប្រជាពលរដ្ឋមានការរីកចម្រើនខាងចំណេះដឹងទូទៅ និងព័ត៌មានបានយ៉ាងឆាប់រហ័សដោយសារមានសេវាកម្មអេឡិចត្រូនិចប្រើប្រាសគ្រប់គ្រាន់ ជាពិសេសបង្កើតការងារពង្រឹងជំនាញ និងឱកាសពាណិជ្ជកម្ម និងមុខជំនួញក្នុងតំបន់។ |
ការចូលរួមជាសាធារណៈ | លទ្ធផលនៃការប្រឹក្សា និងពិគ្រោះយោបល់ពីសាធារណជន ថ្នាក់ខេត្ត គាំទ្រ១០០%តែត្រូវសាងសង់ឱ្យដល់តំបន់គោលដៅ។ ថ្នាក់ស្រុក និងឃុំ គាំទ្រ១០០% តែត្រូវមានសំណងជូនដល់ប្រជាជន។ ប្រជាជនគាំទ្រ១០០% ព្រោះមានការអភិវឌ្ឍន៍ដូចជា អ៊ីនធើណេត, ទូរទស្សន៍, ទូរសព្ទ, និងកាម៉េរ៉ាសុវត្ថិភាព និងសូមឱ្យមានសំណងដោះស្រាយសមស្រប។ |
ប្រភពដីបម្លែងពី | វិនិយោគសរុបលើផ្ទៃដីប្រវែង ៨,៥១៤គម ដែលជាប្រភេទដីនៅក្នុងខេត្តតាមក្រុមគោលដៅចំនួន៥ ដែលមានប្រភេទរុក្ខជាតិក្នុងតំបន់សិក្សាសរុបមាន៤១ប្រភេទ។ សត្វសរុប៦២ប្រភេទ។ |
ផែនការគ្រប់គ្រងបរិស្ថាន | មានសមាសភាពនៃក្រុមត្រួតពិនិត្យ និងការឃ្លាំមើលវិធានការការពារបរិស្ថាន វិធានការសំខាន់ៗសម្រាប់ការពារបរិស្ថាន កម្មវិធីអង្កេតតាមដានការអនុវត្តន៍វិធានការការពារបរិស្ថាន ការប៉ាន់ស្មានចំណាយសម្រាប់ផែនការគ្រប់គ្រងបរិស្ថាន |
ផែនការអភិវឌ្ឍ | ក្រុមហ៊ុន (ខេមបូឌា) ហ្វ៊ីប៊ីរ អុបទិក ខមញូនីខេសិន ណេតវើក បានវិនិយោគនៅក្នុងគម្រោងសាងសង់បណ្តាញទំនាក់ទំនងខ្សែកាប្លិ៍អុបទិកនៅកម្ពុជា។ គម្រោងនេះត្រូវបានចាត់ថ្នាក់ជា ៣ដំណាក់កាលនៃការអនុវត្តន៍។ ដំណាក់កាលទី១៖ ២០០៧-២០១៤ បានសម្រេច ៧៤២៩គម ដំណាក់កាលទី២៖ ២០១៥បានគ្រោងនិងស្ថិតក្រោមការសាងសង់ ១០៨៥គម ដំណាក់កាលទី៣៖ គម្រោងសាងសង់ក្នុងថ្ងៃអនាគតផ្អែកទៅលើតម្រូវការអភិវឌ្ឍន៍អាជីវកម្ម។ |
យុទ្ធសាស្ត្រដើម្បីកាត់បន្ថយផលប៉ះពាល់ | វិធានការសំខាន់ៗសម្រាប់ការពារបរិស្ថាន និងរៀបចំកម្មវិធីអង្កេតតាមដានការអនុវត្តន៍វិធានការការពារបរិស្ថាន និងកម្មវិធីបណ្តុះបណ្តាល។ |
មូលនិធិសេដ្ឋកិច្ចនិងសង្គម | ព័ត៌មានពុំអាចរកបាន |
ឆ្នាំបោះពុម្ភ EIA | ២០១៥ |
ឯកសារយោង
[ពង្រាង] របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង លើគម្រោងកំពុងសាងសង់ខ្សែកាប្លិ៍អុបទិក
|
របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង លើគម្រោងកំពុងសាងសង់ខ្សែកាប្លិ៍អុបទិក មានប្រវែង ១,០៨៥ គម ដោយយកសំណាកផ្នែកផ្លូវ៣៨០ ខាងស្តាំមានប្រវែង ២,៦គម នៅឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងនៅផ្នែកខាងស្តាំនៃផ្លូវ ៥៥ មានប្រវែង ១៥,៦ គម នៅឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។ |